30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩២,៩៩៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥០,១៨២
សរុប ៣៨៩,៩៣២,៦៦៦
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩១៨ ដង)

មាន​ធម៌​ជា​ទី​ពឹង



 
មាន​ធម៌​ជា​ទី​ពឹង

សត្វ​ដែល​កើត​មក​ហើយ នៅ​ក្នុង​ត្រៃ​ភព​នេះ គឺ​តែង​តែ​មាន​ចិត្ត​គិត​រក​របស់​ជា​ទី​ពឹង ដូច​ជា​ក្រុម​នៃ​គ្រួសារ​មួយ មាន​ភរិយា មាន​ស្វាមី មាន​កូន​មាន​ចៅ​ជា​ដើម ម៉្លោះ​ហើយ​ក៏​ត្រូវ​ការ​ប្រាថ្នា​ចង់​បាន​នូវ​ទ្រព្យ​ជា​ទី​ពឹង​ផ្អែក​នៅ​ក្នុង​ជីវិត​នៃ​គ្រួសារ​នោះ​ទាំង​ដែល​មាន​ចិត្ត​សង្ឃឹម​ថា វត្ថុ​នេះ វត្ថុ​នោះ របស់​នេះ របស់​នោះ ជា​ដើម នឹង​បាន​ជា​ទី​ពឹង​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត​នៃ​ពួក​គេ​មិន​ខាន​ឡើយ។

សេចក្ដី​រំពឹង និង សេចក្ដី​ប្រាថ្នា ដែល​បាន​ផុសឡើង​ចេញ​ពី​សន្ដាន​ចិត្ត ដែល​ជ្រោក​ជ្រាក​ដោយ​រាគៈជា​ដើម​ វា​មិន​មែន​ជារឿង​ដែល​បាន​មក​តាម​តម្រូវ​ការ​ឡើយ តែ​វា​នឹង​ផ្ដាល់​នូវ​ការ​ខក​ចិត្ត​ដល់​អ្នក​វិញ​មិន​ខាន។

ទី​ពឹង​នៅ​ក្នុង​លោក​នេះ រក​ភាព​មាំមួន​មិន​បាន​សោះ​ឡើយ ព្រោះ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​លោក​នេះពិសេស​គឺ​សេចក្ដី​សុខ​ដែល​កើត​ឡើង វា​ជា​រឿង​ដែល​បាន​បន្លំ​នូវ​ទឹក​ចិត្ត​របស់​ជន​អ្នក​មាន​សង្ឃឹម​ថា នឹង​បាន​ជាទី​ពឹង​សម្រាប់​ជីវិត។ ទ្រព្យ​សម្បត្តិ​នៅ​លើ​លោក​នេះ គឺ មិន​បាន​ផ្ដល់​នៅ​ក្ដី​សុខ​ ឬ ផ្ដល់​នៅ​ទី​ពឹង​ដ៏​ពិត​ប្រាកដ​ដល់​យើង​ឡើយ។

ទីពឹង​ភរិយា​ស្វាមី ឬ ទី​ពឹង​កូន​ទាំង​ឡាយ​ក្នុង​លោក​គឺ​មិន​មែន​ជា​ទីពឹង​ដ៏​ពិត​ប្រាកដ​ឡើយ។ សេចក្ដី​ប្រែប្រួល​ទៅ​នៃ​សត្វ​និង​សង្ខារ គឺ​តែង​តែ​មាន​ជានិច្ច​ដូច្នេះ គ្មាន​អ្វី​ដែល​អាច​នឹង​ការពារ​មិន​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​របស់​នោះ​បាន​ឡើយ។

សេចក្ដី​ប្រែប្រួល វា​នឹង​កើត​ជា​ប្រាកដ​ចំពោះ​វត្ថុដែល​យើង​កំពុង​តែ​ទី​ពឹង​នោះ​ឯង ម្លោះ​ហើយ​វត្ថុ​ដែល​ជាទី​ពឹង​នោះ​ទៅ​ជា​បង្ក​រឿង​រ៉ាវ ក្លាយ​ជារបស់​ដែល​យើង​ទី​ពឹង​លែង​បាន។

ឡាន ម៉ូតូ កង់​ជាដើម មិន​មែន​មាន​ន័យ​ថា​ទី​ពឹង​មិន​បាន​ទេ តែ​វា​មិន​បាន​រហូត​ដល់​ជាតិ​មុខទៀត​បាន​ឡើយ ដល់​វា​ត្រូវ​វិនាស​ក៏​វិនាស ដល់​វា​ត្រូវ​រលាយ​រលុប​គឺ​វា​ត្រូវ​តែ​កើត។

មាន​មនុស្ស​ជា​ច្រើន ដែល​បាន​ខក​ចិត្ត​អស់​សង្ឃឹម​មែន​ទែន ចំពោះ​វត្ថុ​ដែល​ធ្លាប់​តែ​សង្ឃឹម តែ​បែរ​ជា​មិន​បាន​ជា​ទីពឹង​ទៅ​វិញ ជន​ខ្លះ​ទ្រាំ​មិន​បាន​ក៏​សឹង​តែ​ឆ្កួត​វង្វេង​លែង​យល់​ដឹង​ខុស​ត្រូវ​ក៏​មាន ទាំង​នេះ​ក៏​មក​ពី​មិន​បាន​យល់​ឬ​ជ្រួបជ្រាប នូវ​វត្ថុ​ដែល​ខ្លួន​គិត​ថា​ទី​ពឹង​បាន​រហូត​នោះ​ឯង។

គ្រឿង​បរិក្ខារ​ទាំង​ឡាយ ដែល​មាន​សម្រាប់​ជន​ម្នាក់ៗ តាម​ពិត​គឺ​វា​គ្រាន់​តែ​ជា​គ្រឿង​បន្លំ​យើង ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​មាន​វា គឺ​ត្រូវ​ងប់​មិន​ដឹង​យល់​មិន​បាន​ជា​ដើម តែ​សូម​កុំ​យល់​ច្រឡំ​ថា ខ្ញុំ​ហាម​មិន​ឲ្យ​ប្រើ​ឲ្យ​សោះ ប្រើ​ចុះ យក​ជា​ទីពឹង​ចុះ តែ​សូម​រក​នៅ​របស់​ដែល​ជា​ទី​ពឹង​ដ៏​ពិត​ប្រាកដ ឲ្យ​ដល់​ខ្លួន​ឯង​ផង។

ទី​ពឹង​ដ៏​ពិត​ប្រាកដ ដែល​មិន​មែន​ក្លែងក្លាយ មិន​បោក​ប្រាស់​ដល់​សត្វ​ទាំង​ឡាយ​ក្នុង​លោក គឺ មាន​តែព្រះធម៌​មួយ​ប៉ុណ្ណោះ។

ព្រះធម៌​ គឺ ជា​មហាសំពៅ​ដឹក​ចម្លង​សត្វ​ទាំង​ឡាយ ដាក់​ដល់​ត្រើយ​សុខ​ដ៏​ពិត​ប្រាកដ គឺ​បាន​ដល់​ព្រះ​មហានិព្វាន។

សេចក្ដី​សុខ ដែល​កើត​ឡើង​ពី​ការ​បាន​នូវ​ព្រះ​ធម៌​ជាទី​ពឹង គឺ​ជា​សេចក្ដី​សុខ​ដ៏​ពិត​ប្រាកដ មិន​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​សេចក្ដី​ខក​ចិត្ត​អស់​ក្ដី​សង្ឃឹម ឬ​ សោក​ស្ដាយ​អ្វី​ឡើយ នេះ​ជា​សេចក្ដី​ពិត​ដែល​ខ្ញុំ​មិន​ចេះ​តែ​សរសេរ​ឲ្យ​តែ​បាន​ៗ​ឡើយ។

ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ដែល​បាន​សម្រេច​ព្រះធម៌ គឺ ទ្រង់​មិន​មាន​ព្រះទ័យ​ចង់​បាន​អ្វី​ផ្សេង​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​នូវ​ទី​ពឹង​ដ៏​ប្រសើរ មិន​មាន​អ្វីដទៃ​ក្រៃ​លែង​ជាង​ឡើយ។

ដូច្នេះ សូមពុទ្ធបរិស័ទ​ទាំង​ឡាយ ត្រូវ​ព្យាយាម​យក​ព្រះធម៌​បាន​ជាទីពឹង​ជា​ពំ​នាក់​អាស្រ័យ មិន​ថា​ ជាតិ​នេះ ឬ មួយ​ជាតិ​មុខ​ឡើយ​គឺ​ត្រូវ​តែ​មាន​សន្ដានចិត្ត​យក​ព្រះធម៌​ជាទី​ពឹង កុំ​យក​វត្ថុ​អ្វី​ដទៃ​ជាទី​ពឹង​ឡើយ

ដកស្រង់ចេញពី​សៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៧៦៩ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៩១៣ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣៣៤ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២៧,១៣៦ ដង)
ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៨២ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៤២,៩២០ ដង)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.71
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿