30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៧,៦៥៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៦៤៤,៦៨២
សរុប ៣៩០,៧២៧,១៦៦
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៦៩ ដង)

សម្បត្តិ​ស្ដេច​ចក្រពត្តិ



 
សម្បត្តិ​ស្ដេច​ចក្រពត្តិ

ស្ដេច​ចក្រពត្តិ ជា​ស្ដេច​ធំ​គ្រប់គ្រងលើ​ពិភព​នៃ​មនុស្ស​ទាំង​អស់ ប្រកប​ដោយ​សុចរិត​ធម៌ ហើយ​ដឹក​នាំ​ពពួក​ជន​ឲ្យ​កាន់​សីល ៥ បាន​ទៀត​ផង។

ព្រះអង្គ​មាន​រតនៈ​ ៧ ប្រការ

១- ចក្ករតនៈ​នាំ​ចតុរង្គសេនាហោះ​ទៅ​គ្រប់​ទី​កន្លែង
២- ហត្ថិរតនៈ​ ដំរី​ដែល​អាច​ហោះ​បាន
៣- អស្សរតនៈ សេះ​ដែល​អាច​ហោះ​បាន
៤- មណី​រតនៈ កែវ​មណី​ភ្លឺ​ខ្លាំង​ពេល​យប់
៥- ឥត្ថីរតនៈ មហេសី​ដ៏​ល្អល្អះ​ក្លិន​ក្រអូប
៦- គហបតិរតនៈ នាយឃ្លាំង​ដ៏​ពូកែ​រក​ទ្រព្យ
៧- បរិនាយករតនៈ ព្រះរាជបុត្រ​ច្បង​គ្រប់គ្រង​ការងារ ជំនួស​ព្រះរាជបិតា។

កាល​បើ​ស្ដេច​ចក្រ​ពត្តិ​ប្រព្រឹត្ត​ធម៌ រតនៈ ៧ ប្រការ​ក៏​រមែង​សម្រេច​ដោយ​បរិបូណ៌ ព្រះអង្គ​អាច​ផ្សាយ​នូវព្រះតេជះ​ឲ្យ​ទូលំទូលាយ​ទៅ​បាន រហូត​គ្រប់​ទិស​ទាំង​ពួង​ហើយ​ទ្រង់​ក៏​បាន​ដល់​ព្រម​ដោយ​រាជ​សម្បត្តិ​ តាម​ព្រះរាជ​ហឫទ័យ។ គ្រប់​គ្នា បើ​នឹង​ប្រៀប​ថា​ខ្លួន​ឯង​ជា​ស្ដេច​ចក្រពត្តិ​ក៏​រមែង​ប្រព្រឹត្ត​ទៅ​បាន​ទាំង​អស់​គ្នា ព្រោះ​មាន​រតនៈ​ដ៏​វិសេស​ប្រចាំ​ខ្លួន​ទាំង ៧ មុខ ដែល​មាន​អត្ថន័យ​ដូច​តទៅៈ

១- ឥរិយាបទ​ទាំង ៤ របស់​មនុស្ស​យើង អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​កិច្ចការងារ​ នេះ​ចាត់​ទុក​ជា​ចក្ករតនៈ។

២- ជើង​ស្ដាំចាត់​ទុក​ជា​ហត្ថិរតនៈ។
៣- ជើង​ឆ្វេង​ចាត់​ទុក​ជា​អស្សរតនៈ។ ជើង​ទាំង​ពីរជា​អវយវៈ​នាំ​រាង​កាយ​ទៅ​ក្នុង​ទី​ផ្សេង​ៗ​តាម​ប្រាថ្នា។
៤- កែវ​ភ្នែក​ទាំង​គូ ចាត់​ទុក​ជា​កែវ​មណី​រតនៈ ព្រោះ​អាច​មើល​អ្វីៗ​ទាំង​ពួង​ឃើញ​ តាម​ដែល​និយាយ​ថាភ្នែក​ភ្លឺ។
៥- សកល​កាយ ចាត់​ទុក​ជា​ឥត្ថីរតនៈ ព្រោះ​ជាទី​ស្រឡាញ់ ជាទី​ឱប​ក្រសោប ថែរក្សា​ស្លៀក​ពាក់​ប្រដាប់ដោយ​អាភរណៈ​ផ្សេងៗ។
៦- ដៃ​ទាំង​ពីរ ចាត់​ទុក​ជា​គហបតិរតនៈ ព្រោះ​ត្រូវ​ធ្វើ​ការងារ​ដើម្បី​បាន​ទ្រព្យ​សម្បត្តិ។
៧- មាត់​និង​អណ្ដាត ចាត់​ទុកជា​បរិនាយករតនៈ​ដ៏​វិសេស​ដោយ​ប្រការ​ដូច្នេះ​ឯង។

គ្រប់​គ្នា​គួរ​រីករាយ​ចិត្ត ព្រោះ​ថា​ខ្លួន​យើង​មាន​រតនៈ​ដ៏វិសេស​ ដូច​ជា​សម្បត្តិ​របស់​ស្ដេច​ចក្រ​ពត្តិ​ជា​ស្រេច​ហើយ​ទើប​គួរ​ព្យាយាម​ប្រើ​រតនៈ​ដែល​មាន ដើម្បី​រក្សា និង​ពង្រីកនូវ​នគរ​កាយ​របស់​ខ្លួន​ឯង ដែល​មាន​អាណា​ខេត្ត​កំណត់​ត្រឹម​ទទឹង ១ ហត្ថ បណ្ដោយ ១ ព្យាម និង​កម្រាស់ ១ ចំអាម ឲ្យ​រុងរឿង​ និង​សុខ​សប្បាយ។ ក្នុង​សេចក្ដី​នេះ គឺ​យើង​មិន​ត្រូវ​ប្រើ​របស់​ល្អ​ដែល​មាន​ក្នុង​ខ្លួន​ទៅ​ក្នុង​ផ្លូវ​ខុស ឬ​អំពើ​ថោកទាប​ផ្សេងៗ​ឡើយ​ត្រូវ​ផ្សាយ​តេជានុភាព បង្ក្រាប​សត្រូវ​នៅ​ក្នុង​ខ្លួន​ដោយ​ការប្រព្រឹត្តធម៌។

ស្ដេច​ចក្រ​ពត្តិ​ប្រព្រឹត្ត​ធម៌ ទើប​ដល់​ព្រម​ដោយ​រតនៈ​ ៧ ប្រការ យ៉ាង​ណា មនុស្ស​យើងលុះ​ត្រា​តែ​ប្រព្រឹត្ត​ធម៌​ទើប​សកល​កាយ​និង​អវយវៈ​ផ្សេងៗ សម្រេច​បាន​ជា​រតនៈ​ដ៏​វិសេស​នាំ​មក​នូវ​ជ័យ​ជម្នះ​ដ៏​ក្រៃ​លែង​ទៅ​បាន។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,២៤៣ ដង)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៤,៩៣០ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៣១ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៥២ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿