30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៩៧៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៦១២,០០០
សរុប ៣៩០,៦៩៤,៤៨៤
អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,១៩០ ដង)

អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ



ស្តាប់សំឡេង
 
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ

ព្រះ​សាស្ដា កាល​ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​អគ្គាឡវចេតិយ ទ្រង់​បាន​ប្រារព្វ​ទេវតា​មួយ​អង្គ​ដែល​មាន​បញ្ហា​ជា​មួយ​ភិក្ខុមួយរូប ព្រះអង្គ​ទ្រង់​ត្រាស់​នូវ​ព្រះធម៌​ទេសនា​នេះ​ថា <<យោ វេ ឧប្បតិតំ កោធំ>> ជា​ដើម។

ភិក្ខុ​កាប់​ដើម​ឈើ​ដែល​ទេវតា​អាស្រ័យ​នៅ
សេចក្ដី​ពិស្ដារ​ថា កាល​ព្រះ​សាស្ដា​ទ្រង់​អនុញ្ញាត​នូវ​សេនាសនៈ​ដល់​ភិក្ខុសង្ឃ​ហើយ និង​កាល​សេនាសនៈ​ទាំង​ឡាយ ដែល​គ្រហស្ថ​ទាំង​ឡាយ មាន​សេដ្ឋី​ក្នុង​ក្រុង​រាជគ្រឹះ​ជា​ដើម កំពុង​ចាត់​ចែង​ឲ្យ​គេ​ធ្វើ ក្នុង​កាល​នោះ​មាន​ភិក្ខុ​អ្នក​ស្រុក​អាឡវី​មួយ​អង្គ បាន​សាង​នូវ​សេនាសនៈ​របស់​ខ្លួន។

ភិក្ខុ​មួយ​អង្គ​នោះ បាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ នៅ​ពេល​ដែល​លោក​រៀប​ចំ​នឹង​កាប់​ដើម​ឈើ​នោះ ស្រាប់​តែ​ទេវតា​មាន​កូន​តូច​មួយ​អង្គ ដែល​អាស្រ័យ​នៅ​នឹង​ដើម​ឈើ​នោះ​ឯង ជា​កន្លែង​ដែល​ទេវរាជ​ក្នុង​ឋាន​ចាតុម្មហារាជិកា អនុញ្ញាត​ឲ្យ​នៅ​បាន​ព​កូន​នឹង​ចង្កេះ​មក​ឈរ​អង្វរ​ភិក្ខុ​អង្គ​នោះ​ថា <<បពិត្រ​ព្រះ​គុណ​ម្ចាស់ សូម​ព្រះគុណ​ម្ចាស់​កុំ​កាប់​វិមាន​របស់​ខ្ញុំ​ម្ចាស់​ឡើយ ព្រោះ​ខ្ញុំ​ម្ចាស់​មិន​អាច​ពកូន​រសាត់​អណ្ដែត​ដោយ​មិន​មាន​ទី​កន្លែង​នៅ​នោះ​ទេ>>។

ភិក្ខុ​គិត​ថា <<យើង​មិន​អាច​នឹង​រក​នូវ​ដើម​ឈើ​ផ្សេង ឲ្យ​ល្អ​ដូច​ដើម​ឈើ​នេះ​ឡើយ>> ទើប​លោក​មិន​អើ​ពើ​នឹង​ពាក្យ​អង្វរ​របស់​ទេវតា។ ទេវតា​គិត​ថា <<ភិក្ខុ​នេះ​ឃើញ​ទារក​ហើយ នឹង​ឈប់​កាប់​ជា​ពិត​ប្រាកដ>> ទើប​យក​កូន​ទៅ​ដាក់​នៅ​នឹង​មែក​ឈើ​ត្រង់​កន្លែង​ដែល​ភិក្ខុ​ត្រូវ​កាប់ ទាំង​ដែល​លោក​កំពុង​តែ​យារ​ពូថៅ​ដើម្បី​នឹង​កាប់​ទៅ​ហើយ​នោះ។ ចំណែក​ភក្ខុ​កាល​ដែល​លោក​បាន​យារ​ពូថៅ ដើម្បី​នឹង​កាប់​ទៅ​ហើយ លោក​មិន​អាច​បញ្ឈប់​នូវ​ពូថៅ​នោះ​បាន​ឡើយ ឲ្យ​ធ្វើ​ឲ្យ​ដាច់​ដៃ​កូន​ទេវតា​ នោះ​ទៅ។

ទេវតា​កើត​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង បាន​លើកដៃ​ទាំង​ពីរ​ឡើង​ដោយ​ចេតនា​ថា <<​អញ​នឹង​ទះ​ភិក្ខុ​នេះ​ឲ្យ​ស្លាប់>> តែ​ភ្លាម​នោះ ក៏​បាន​គិត​យ៉ាង​នេះ​ថា <<ភិក្ខុ​នេះ​ជា​អ្នក​មាន​សីល បើ​យើង​សម្លាប់​លោក​ទៅ យើ​ង​ត្រូវ​ធ្លាក់​នរក ឯ​ទេវតា​ដទៃ​ទៀត កាល​បាន​ជួប​ភិក្ខុ​ទាំង​ឡាយ​ណា​កាប់​ដើម​ឈើ​របស់​ខ្លួន​ហើយ នឹង​យក​យើង​ជា​គំរូ រួច​នឹង​សម្លាប់​ភិក្ខុ​ទាំង​ឡាយ​នោះ>>។

បាន​ស្ដាប់​មក​ថា នៅ​ព្រៃហិមពាន្ត មាន​ការ​ប្រជុំ​ទេវតា រាល់ៗ​ថ្ងៃ​បក្ស។ ក្នុង​ព្រៃ​ហិមពាន្ត​នោះ ពួក​ទេវតា​រមែង​សួរ​នូវ​រុក្ខធម៌​ថា អ្នក​តាំង​នៅ ឬ​មិន​តាំង​នៅ​ក្នុង​រុក្ខ​ធម៌។ ឈ្មោះ​ថា <<រុក្ខ​ធម៌>> បាន​ដល់​ ការ​ដែល​រុក្ខ​ទេវតា​មិន​ប្រទូស​រ៉ាយ​តាម​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​ដើម​ឈើ​ជាលំនៅ​របស់​ខ្លួន​ត្រូវ​កាប់។ បណ្ដា​ទេវតា​ទាំង​នោះ ទេវតា​អង្គ​ណា​មិន​តាំង​នៅ​ក្នុង​រុក្ខធម៌​ទេ ទេវតា​អង្គ​នោះ​ត្រូវ​គេ​បណ្ដេញ​មិន​ឲ្យ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ឡើយ។

ទេវតា​អង្គ​នេះ​ឯង បាន​ពិចារណា​ឃើញ​ទោស​ក្នុង​ការ​មិន​តាំង​នៅ​ក្នុង​រុក្ខធម៌​ ហើយ​បាន​រលឹកដល់​បុព្វចរិយា ក្នុង​កាល​ដែល​ព្រះតថា​គត​សោយ​ព្រះ​ជាតិ​ជា​ដំរី​ឆទ្ទន្ត​ជា​ដើម ដោយ​ក្រសែ​នៃ​ព្រះ​ធម៌​ទេសនា តាម​ដែល​ខ្លួន​បានស្ដាប់​មក​អំពី​ព្រះភ័ក្ត្រ​នៃ​ព្រះ​ភាគ។ ទេវតា​អង្គ​នេះ​បាន​គិត​ជា​បន្ត​ទៀត​ថា <<​ភិក្ខុ​នេះ​មាន​បិតា យើង​នឹង​ក្រាប​ទូល​នូវ​រឿង​ដេះ​ដល់​បិតា​របស់​លោក>> បាន​ដាក់​ដៃ​ចុះ​ហើយ រួច​ស្រែក​យំ​ទៅ​កាន់​សំណាក់​ព្រះសាស្ដា ថ្វាយ​បង្គំព្រះសាស្ដា​ហើយ បាន​ឈរ​នៅ​ក្នុង​ទី​មួយ​ដ៏​សមគួរ។

លំដាប់​នោះ ព្រះដ៏មាន​ព្រះភាគ​ ទ្រង់​ត្រាស់​ដឹង​ទេវតា​អង្គ​នេះ​ថា <<តើ​យ៉ាង​ដូចម្ដេច​ហ្នឹង​ ទេវតា?>> ទេវតា​ក៏​បាន​ក្រាប​ទូល​ថា <<បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ភិក្ខុ​អង្គ​នោះ​បាន​ធ្វើ​កម្ម​ដូច​នេះ ខ្ញុំ​ព្រះអង្គ​ម្ចាស់ ប្រាថ្នា​នឹង​សម្លាប់​លោក ប៉ុន្តែ​ខ្ញុំ​ព្រះ​អង្គ​ម្ចាស់​បាន​​គិត​នូវ​សេចក្ដី​ដូច​នេះ ទើប​មិន​សម្លាប់​លោក​ទៅវិញ ហើយ​ក៏​ប្រញាប់​មក​កាន់​ទី​នេះ>> ទេវតា​បាន​ក្រាប​ទូល​រឿង​នោះ​ទាំង​អស់​ដោយ​ពិស្ដារ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​។

ព្រះសាស្ដា​ទ្រង់​ព្រះសណ្ដាប់​រឿង​នោះ​ហើយ​ព្រះអង្គ​ត្រាស់​ថា <<សាធុ! សាធុ! ប្រពៃ​ហើយ​ទេវតា​ត្រង់​ដែល​អ្នក​គ្រប​សង្កត់​នូវ​សេចក្ដី​ក្រោធ​ ដែល​កើត​ឡើង​យ៉ាង​នោះ​បាន ប្រៀប​ដូច​គេ​បញ្ឈប់​នូវ​រថ ដែល​កំពុង​តែ​លឿន ទៅ​មុខ​ដូច្នោះ​ឯង>>។ ព្រះអង្គ​បាន​ត្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​សម្ដែងនូវ​ព្រះគាថា​បន្ត ៖

យោ វេ ឧប្បតិតំ កោធំ រថំ ភន្តំវ ធារយេ
តមហំ សារថឹ ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ។
រនជនណា​ ហាម​នូវ​សេចក្ដី​ក្រោធ ដែល​កើត​ឡើង​ហើយ​បាន ដូច​ជា​នាយសារថី​បញ្ឈប់​រថ​ដែល​កំពុង​តែឆ្ពោះ​ទៅ​មុខ​បាន​យ៉ាង​នោះ​ឯង តថាគត​ហៅ​នរជន​នោះ​ថា​ជា សារថី ជន​ក្រៅ​ពី​នេះ​គ្រាន់​តែ​ជា​អ្នក​កាន់​នូវ​ខ្សែ​បង្ហៀរ​ប៉ុណ្ណោះ​ឯង។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៦៥៦ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,២៥០ ដង)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៣២ ដង)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿