30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៩,៥២៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៧,៤៥៩
សរុប ៣៨៥,៥៩៤,១៥២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៥០១ ដង)

អនត្តានិង​កម្ម



ស្តាប់សំឡេង
 
អនត្តានិង​កម្ម

មាន​សំនួរ​សួរ​ថា បើ​មិន​មាន​ខ្លួន​ទេ តើ​អ្នក​ណា​ធ្វើ​បុណ្យ? តើ​អ្នក​ណា​ទទួល​ផល​បុណ្យ? និង​តើ​អ្នក​ណា​ទៅ​ព្រះនិព្វាន?
 
ចម្លើយ

ពុទ្ធ​បរិស័ទ​បាន​ស្ដាប់​ឮ​ពាក្យ​ថា អនត្តា ប្រែថា មិនមែន​ខ្លួន ប៉ុន្តែ​ដោយ​មិន​បាន​ឃើញ​នូវ​ខន្ធ ៥ គឺរូប​ក្ខន្ធ ១ វេទនា​ខន្ធ ១ សញ្ញា​ខន្ធ ១ សង្ខាក្ខន្ធ ១ និង​វិញ្ញាណ​ក្ខន្ធ១ តាម​ពិត ដែល​មិន​មែន​ជា​សត្វ​បុគ្គល​តួខ្លួន​មែន​នោះ ក៏​កើត​ទៅ​ជា​ការ​ឆ្ងល់​ក្នុង​បញ្ហា​នេះ​ឡើង។

ប្រសិន​បើ​បាន​ឃើញ​នូវ​ខន្ធ​ ៥ ដែល​ជា​ជីវិត​នេះ​តាម​សេចក្ដី​ពិត​ហើយ ការ​ឆ្ងល់​អំពី​អ្នក​នេះ អ្នក​នោះ​ទៀត​មិន​មាន​ឡើយ។

ដោយ​បរមត្ថសច្ចៈ បុណ្យ​ក្ដី បាប​ក្ដី ជាធម្មជាតិ​អាស្រ័យ​បច្ច័យ​កើត​ឡើង មិន​មាន​អ្នក​ណា​ចាំ​បាច់​មក​ធ្វើបុណ្យ​ឬ​បាប​នេះ​ឲ្យ​កើត​ឡើង​នោះ​ទេ ប្រៀប​ដូច​ការ​កើត​ឡើង​នៃ​ផ្លេក​បន្ទោរ ឬ​ឥន្ទធនូ ដូច្នោះ​ឯង។ បុណ្យ​និង​បាប សុទ្ធ​តែ​ជា​តួកម្ម កាល​បើ​មាន​ឱកាស​ដ៏​សមគួរ​ហើយ​ក៏​ជា​បច្ច័យ​ញ៉ាំង​ផល​វិបាក​ឲ្យ​កើត​ឡើង។ ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​នៃ​សង្ខារ​ធម៌​សុទ្ធ ដែល​កើត​បន្ត​គ្នា​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង​ដែល​ចេះ​តែ​ឆេះ​តៗ​គ្នា ដរាប​ណា​ដែល​នៅ​តែ​មាន​អុស​ដាក់​សម្រាប់​ឲ្យ​ឆេះ​នោះ​ឯង។

ដោយ​សម្មតិសច្ចៈ ក៏​មាន​ការ​សន្មត​នូវ​ក្រសែ​នៃ​សង្ខារ​ធម៌​សុទ្ធ​នោះៗ មួយ​ខ្សែៗ ក្នុង​សង្សារវដ្ដ​នេះ ថា​ជា​បុគ្គល​នេះ​ឬ​បុគ្គល​នោះ​អ៊ីចឹង​ទៅ។ ទោះ​ជា​សន្មត​ថា​អ្នក​នេះ​ធ្វើ​កម្ម ឬ​អ្នក​នោះ​ទទួលផល​កម្ម ក៏​មិន​មាន​សភាវធម៌អ្វី​បន្ថែម​ពី​លើ​បរមត្ថសច្ចៈ​ទៀត​ដែរ វា​នៅ​ត្រឹម​តែ​ជា​ក្រសែ​នៃ​សង្ខារ​ធម៌​សុទ្ធ​ដដែល គឺ​កិលេស​នាំ​ឲ្យ​កើត​កម្ម​ ឯកម្ម​នាំ​ឲ្យ​កើត​ផលវិបាក រួច​ហើយ​ព្រោះ​ការ​មិន​ដឹង​គឺ​អវិជ្ជា​ក៏​បង្ក​នូវ​កិលេស សភាព​បែប​នេះ​បន្ត​គ្នា​អស់​កាល​ដ៏​យូរ​អង្វែង​មក​ហើយ ដែល​មិន​អាច​ដឹង​ទី​បំផុត​ខាង​ដើម។

និព្វាន គឺ​អស់​កិលេស អស់​កម្ម អស់​ផល​វិបាករបស់​កម្ម អស់​ទុក្ខ អស់​បញ្ហា អស់​ក្រសែ​នៃ​សង្ខារ​អស់​ការ​តាក់​តែង​ដោយ​ហេតុ​ដោយ​បច្ច័យ។ ព្រោះ​ការ​អស់​ទៅ​យ៉ាង​នេះ​ឯង​ទើប​មាន​ការ​សន្មត​ថា បុគ្គល​បាន​ដល់​នូវ​ព្រះនិព្វាន។ ដែល​ថា​បុគ្គល​ គឺ​សន្មត​ទៅ​លើ​ក្រសែ​នៃ​សង្ខារ​ធម៌​ដដែល​​ហ្នឹង​ឯង តែ​នេះ​មក​អំពី​ខ្សែ​នៃ​សង្ខារ​ធម៌​នោះ​ត្រូវ​ដាច់​ កិលេស​ត្រូវ​អស់ ទុក្ខ​ត្រូវ​រលត់។

ក្រសែ​របស់​សង្ខារធម៌ ជា​តួបរមត្ថប្រព្រឹត្តទៅ​តាម​ច្បាប់​ធម្មតា តាម​បុណ្យ​តាម​បច្ច័យ​នៃ​សង្ខារ​ធម៌​នោះ​ឯង ចំណុច​ខំខាន់​គឺ​មាន​ការ​ដឹង​ទាន់ ហើយ​ចែក​សម្មតិឲ្យ​ដាច់​ចេញ​ពីបរមត្ថ។ ពេល​ណា​ដែល​យើង​និយាយ​ដល់​បរមត្ថក៏​និយាយ​ទៅ​តាម​បរមត្ថ ពេល​ណា​ត្រូវ​ប្រើ​សម្ថតិ ក៏​និយាយ​ទៅ​តាម​សម្មតិ គឺ​កុំ​ឲ្យ​ច្របូកច្របល់​ន័យ​សេចក្ដី​គ្នា​និង​ត្រូវ​យល់​អំពី​បរមត្ថ មាន​ស្មារតី​រលឹក​ដឹង​នូវ​សភាវធម៌​ជា​គោលជំហរ​ឬ​ជាភូមិ​ឋាន ទោះ​ជា​ពោល​អំពី​រឿងរ៉ាវសត្វ​បុគ្គល ក៏​មិន​ប្រឡាក់​ដោយ​ទិដ្ឋិ​គឺ​ការ​យល់​ខុស​ដែរ។

ទាំង​បរមត្ថ ទាំង​សម្មតិ សុទ្ធ​តែ​ចាំ​បាច់​ទាំង​អស់។ បរមត្ថ​ជ​សភាវៈ​របស់​ធម្មជាតិ ចំណែក​សម្មតិ​ជា​រឿង​មាន​ប្រយោជន៍ សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​ទាំង​ឡាយ​ប៉ុន្តែ បញ្ហា​កើត​ឡើង ព្រោះ​មនុស្ស​យើង​យក​បរមត្ថ​មក​ច្របូកច្របល់​ជា​មួយ​នឹង​សម្មតិ គឺ​ចូល​ទៅ​កាន់​យក​តួ​បរមត្ថ​ឲ្យ​ប្រព្រឹត្ត​ទៅតាម​សម្មតិ ទើប​កើត​ភាព​វឹកវរឡើង។

បរមត្ថធម៌​មិន​វរវឹក​ឡើយ ព្រោះ​វា​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​ឯង តាម​ប្រក្រតី​ធម្មតា មិន​ទាក់ទង​នឹង​អ្នក​ណា​ប្រកាន់​ឬ​មិន​ប្រកាន់​ឡើយ មាន​តែ​ចំណែក​ខាង​មនុស្ស​ប៉ុណ្ណោះ ដែល​វឹក​វរ​ក្រវាយ​ក្រវល់ និង​ម្យ៉ាង​ទៀត ដោយមក​អំពី​បរមត្ថធម៌​មិន​បាន​វឹកវរ​ផង​ហ្នឹង​ឯង ទើប​មនុស្ស​រឹង​រឹត​តែ​វឹកវរ​ឡើងៗ ព្រោះ​ប្រឆាំង​ទាស់​នឹង​សេចក្ដី​ប្រាថ្នា​ដែល​មនុស្ស​លោក​នេះ ចេះ​តែចង់​ឲ្យ​យ៉ាង​នេះ ចង់​ឲ្យ​យ៉ាង​នោះ ពោល​គឺ​ចង់​កែប្រែ​ធម្មជាតិ ម្លោះ​ហើយ​បញ្ហា​ចេះ​តែ​កើត​ឡើង​ដល់​ខ្លួន​ឯង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៦,៣៣៦ ដង)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៩៦៥ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤៦,៣៩៩ ដង)
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៤១១ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៧ ដង)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿