30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៥៨៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៧,៣០៥
សរុប ៣៨៣,៧៤៣,៩៩៨
អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៦,៤២៩ ដង)

ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ



 
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ

ព្រះពុទ្ធសាសនា ជាសាសនា​មាន​បទ​នាយកធម៌ ធំៗ​ច្រើន​អនេក​មាន​អហិង្សា​ជា​ដើម គឺ​ជា​សាសនា​ខាង​បទ​មិន​បៀត​បៀន​ប្រកប​ដោយ​មេត្តា​ករុណា ហើយ​ជា​ទស្សនវិជ្ជា​សម្រាប់​បណ្ដុះ​ចក្ខុវិស័យ​មនុស្ស​ឲ្យ​កាន់​នូវ​សុចរិត​យុត្តិធម៌ ឲ្យ​ខ្ពង់ខ្ពស់​ដែល​អ្នក​ត្រូវ​ការ​សន្តិភាព​គួរ​សិក្សា គួរ​ប្រតិបត្តិ​តាម​ដើម្បី​សុខ​ចម្រើន​ដល់​ខ្លួន ដល់​ជាតិ និង​ដល់​ប្រទេស។

មែន​ពិត​ ក្រោយ​ព្រះពុទ្ធ​បរិនិព្វាន​ទៅ​ប្រមាណ ២១៨ឆ្នាំ មាន​ព្រះរាជា​មួយ​អង្គ​ព្រះ នាម​ព្រះបាទ​ធម្មាសោក​មហារាជ បាន​ឡើង​សោយ​រាជ្យ​ក្នុង​ព្រះ​រាជធានី​បាតលិបុត្តនៃ​មគធរដ្ឋ។ ព្រះរាជា​អង្គ​នេះ​ប្រកប​ដោយ​ ឫ​ទ្ធានុភាព​ច្រើន ផ្សាយ​តេជានុភាព​ទូទៅ​ពេញ​ប្រទេស​ឥណ្ឌា។ ទ្រង់​បាន​ចូល​កាន់​ពុទ្ធសាសនា ហើយ​បាន​ជា​ព្រះ​រាជូបត្ថម្ភ​ក្នុង​ការ​ធ្វើ​តតិយសង្គាយ​នា ព.ស. ២៣៤ ទាំង​បាន​បញ្ជូន​សមណទូត​ទៅ​កាន់​បច្ចន្តប្ប​ទេសនានា​ផុត​ពី​ដែន​ដី​មធ្យម​ប្រទេស​មុន​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​ពុទ្ធសាសនា។ ការ​បញ្ជូន​សមណទូត​ទៅ​ប្រកាស​ពុទ្ធសាសនា​នៅ​ប្រទេស​នានា​គ្រា​នោះ ឈ្មោះថា​ទ្រង់​បាន បើក​រនាំង​សកលលោក​ហើយ​បំភ្លឺ​ឲ្យ​ប្រជានិករ​បាន ស្គាល់ពុទ្ធសាសនា​តាំង​ពី​កាល​នោះ​មក។

តាម​ប្រភព​កោះ​សិរីលង្កា​ថា ក្រោយ​កាល​ធ្វើ​តតិយសង្គាយនា​រួច​ហើយ ព្រះមោគ្គលីបុត្តតិស្សត្ថេរ​ត្រិះរិះ​ថា ព្រះពុទ្ធសាសនា​នឹង​តាំង​នៅ​ដោយ​ប្រពៃ​ក្នុង​ទីឋាន​ណា​ហ្ន៎? ព្រះ​មហាថេរត្រិះរិះ​ហើយ​ឃើញ​ថា​ព្រះពុទ្ធសាសនា នឹង​តាំង​នៅ​ដោយ​ប្រពៃ​ក្នុង​បច្ចន្តប្ប​ទេស​ទាំង​ឡាយ​ស្រេច​ហើយ​ព្រះ​មហាថេរ​ក៏​បាន​បញ្ជូល​ភិក្ខុ​ទាំង​ឡាយ​នោះ ព្រះសោណត្ថេរ​និង​ព្រះឧត្តរត្ថេរ បាន​និមន្ត​ទៅ​កាន​សុវណ្ណ​ភូមិ​យើងនេះ។

កាយ​ផ្សាយ​ពុទ្ធសាសនា ទៅ​កាន់​បច្ចន្តប្បទេស នេះ​មាន​ ២ ផ្លូវ គឺ​ ផ្លូវ​គោក១ ផ្លូវ​ទឹក​១។ ផ្លូវ​គោក ​ពុទ្ធសាសនា​ផ្សាយ​ទៅ​តាម​ពួក​ពាណិជក្បួន​រទេះ​ ដែល​ដើរ​លក់​ដូរ​តាម​ស្រុក​តូច​ធំ​និគម​ជនបទ ក្នុង​ប្រទេស​ឥណ្ឌា​ក្ដី ក្រៅ​ប្រទេស​ឥណ្ឌា​ក្ដី ផ្លូវ​ទឹក​តាម​ពួក​ពាណិជ  ដើរ​សំពៅ​សមុទ្រ​ដែល​ធ្វើ​ដំណើរ​ទៅ​លក់​ដូរ​តាម​ដោះ តូច​ ធំ នៅ​ក្នុង​សមុទ្រ​សាគរ ឬ ផែន​ដី​ណា​ដែល​ទៅ​តាម​ជើង​គោក​មិន​បាន។ ទំនៀម​ពុទ្ធសាសនិកជន ទោះ​ជា​ពាណិជជើង​គោក​ក្ដី ទោះ​ជា​ពាណិជជើង​ទឹក​ក្ដី ក្នុង​ពេល​ធ្វើ​ដំណើរ​ម្ដងៗ តែង​តែ​និមន្ត​ភិក្ខុសង្ឃ​ឬ​ក៏​សាង​ព្រះពុទ្ធរូប​យក​ទៅ​ជា​មួយ ដើម្បី​ការពារ​ភយន្តរាយ​តាម​ផ្លូវ​កន្ដារ​ផង​ដើម្បីធ្វើសក្ដារ​បូជា​យក​ចំណែក​កុសល​តាម​ផ្លូវ​ផង។ សាសនា​ដទៃៗ​ក៏​មាន​ទំនៀម​ដូច​គ្នា​ដែរ។

យើង​ជឿជាក់​ថា ព្រះសោណត្ថេរ​និង​ឧត្ដរត្ថេរ ជា​សមណទូត​នាំ​ពុទ្ធសាសនា​មក​ដល់​សុវណ្ណភូមិ កាល​ពី​ពុទ្ធសតវត្ស​ទី​៣ ពិត​មែន​ហើយ តែ​ពិបាក​នឹង​កំណត់​ឲ្យ​ទៀតទាត់​ថា ដែន​ដី​ចន្លោះ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ចិន​នេះ​ទី​ឋាន​ត្រង់​ណា​ជា​សុវណ្ណភូមិ​ទេ ដែល​ព្រះថេរៈ ទាំង​ពីរ​អង្គ​មក​តាំង​មជ្ឈមណ្ឌល​ផ្សាយ​ពុទ្ធសាសនា​នុះ? ពី​ព្រោះ​បណ្ដា​ប្រទេស​ទាំង​ឡាយ​ដែល​កាន់​ពុទ្ធសាសនា​ថេរវាទ នៅ​ក្នុង​ភូមិភាគ​ទាំង​អស់ ប្រទេស​នីមួយៗ​​ក៏​បាន​ទុក​រឿង​ព្រះថេរៈ​ទាំង​ពីរ​អង្គ​ក្នុង​សុវណ្ណភូមិ​នេះ ជា​ប្រពៃ​ណី​បុរាណ​របស់​ប្រទេស​តែ​រៀងៗ​ខ្លួន។

ហេតុ​ដូច​បាន​ពោល​មក​នេះ វា​ពុំ​អាថ៌កំបាំង​សោះ ពី​ព្រោះ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​យក​កំពង់​ពី​អតីត​កាល​នៅ​តាម​កោះ​តូច​ធំ តាម​ផែន​ដី​ដែល​មាន​ពាណិជឥណ្ឌា​បាន ចូល​មក​រក​មាស​ពី​សម័យ​ព្រេង​នាយហើយ​បាន​នាំ​យក​វប្បធម៌​ឥណ្ឌា​មក​សាប​ព្រោះ​និង​បុរាណ​វត្ថុ បុរាណដ្ឋាន បុរាណទេវរូប បុរាណ​សិលាចារឹក ដែល​មាន​ដេរដាសពាល​ពេញ ព្រម​ទាំង​ប្រភព​ចិន ប្រភព​ប្ដូរឡេម៉េ ដែល​មាន​ដំណើរ​មក​កាន់​អាស៊ីអាគ្នេយ៍ ពី​អតីតកាល​មក​ជា​សក្ខីភាព ហើយ​រួមពោល​ថា ដែន​ដី​អាស៊ីភាគអាគ្នេយ៍​ទាំង​មូល​នេះ ជា​ សុវណ្ណភូមិ លែង​ប្រកែក​តទៅ​ទៀត​បាន។

ដោយ​សារព្រះ​បាទអសោករាជាធិរាជ ទ្រង់​បាន​ចាត់​ការ​បញ្ជូន​សមណទូតឲ្យ​និមន្ត​មក​ផ្សាយ​ព្រះពុទ្ធសាសនា ក្នុង​នានា​ប្រទេស​នៅ​អាស៊ី​ទ្វីប ដូច​រៀបរាប់​មក​ខាង​លើ​នេះ​ជាដើម ហើយ​បាន​ជា​ព្រះពុទ្ធសាសនា​មក​ប្រតិស្ឋាន​នៅ​ប្រទេស​កម្ពុជា​យើង តាំង​ពី​សម័យ​នោះ​មក​រហូត​ដល់​សព្វ​ថ្ងៃ។

បណ្ដា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ នៅ​អាស៊ី​ទ្វីប ប្រទេសខ្មែរ យើង​បាន​ឈ្មោះ​ជា​ប្រទេសកាន់​ពុទ្ធសាសនា យ៉ាង​មុតមាំ​ម៉ឺងម៉ាត់​មួយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ចក្ខុវិស័យ​ពុទ្ធសាសនា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២០,៥៦៨ ដង)
ប្រវត្តិព្រះបរមសារីរិកធាតុ, មង្គល ១០៨ក្នុងស្នាមព្រះបាទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៣៩,៤១១ ដង)
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥,៨៤៣ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៩,៧១៨ ដង)
ជី​វ​ប្រ​វត្តិ​របស់​ចិត្ត​គហ​បតី​ឧ​បាសក​
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៥,៣៦២ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិ​កា​ខុជ្ជុត្ត​រា​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៤០៧ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ៣៦,៣១៧ ដង)
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.75
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿