30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,១៨៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៦,៨០៧
សរុប ៣៨៩,៦៦៩,២៩១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤២៩ ដង)

មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក



 
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក

ឪពុក​ប្រាថ្នា​ឲ្យ​កូន​ប្រុស​ជា​ប្រុស​ពិតៗ ជា​មនុស្សចេះ​លះ​បង់ មាន​សេចក្ដី​អត់ធន់ រឹងប៉ឹង​ស្វា​ហាប់ មាន​អធ្យាស្រ័យ​តស៊ូ ព្យាយាម​ហើយ​ឆ្លាត មិន​លះបង់​ចោល​នូវ​មុខ​នាទី ជា​មួយ​គ្នា​ផង​ដែរ ឪពុក​សូម​ឲ្យ​កូន​ជា​មនុស្ស​សុខ​ភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់។

មនុស្ស​ដែល​សុភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់ មិន​មែន​បាន​សេចក្ដី​ថា ជា​មនុស្ស​ទន់​ខ្សោយ​នោះ​ទេ។ ក្នុង​ទំនង​ដូច​គ្នា មនុស្ស​ដែល​រឹង​ប៉ឹង​ស្វាហាប់ មិន​មែន​បាន​សេចក្ដី​ថា ជា​មនុស្ស​កាចសាហាវ ប្រាសចាក​នូវ​គុណ សម្បត្តិ​របស់​មនុស្ស​នោះ​ឡើយ។ កូន​ត្រូវ​នាំ​យក​នូវ​គុណ​សម្បត្តិ​ទាំង​ពីរ​ប្រការ​នេះ មក​រួបរួម​បញ្ចូល​គ្នា​ហើយ​ឲ្យ​តាំង​នៅ​ក្នុង​ខ្លួន​កូន​ឲ្យ​បាន​កុំ​ខាន គឺ​រឹង​ប៉ឹង ស្វាហាប់​មាន​អំណត់​អត់ធន់ និង សុភាពរាបសា​ចរិយាទន់ភ្លន់ ចេះ​ក្រែង​ចិត្ត​អ្នក​ដទៃ ដោយ​ចំពោះ​ទៅ​លើ​សុភាពស្ត្រី។

កូន​ប្រុស​មាស​ឪពុក កូន​ត្រូវ​ចេះ​ក្រែង​ចិត្ត​សុភាព​ស្ត្រី​ឲ្យ​ច្រើន ត្រូវ​បដិបត្តិឲ្យ​បាន​ល្អ មាន​សភាព​ទន់ភ្លន់ និង​ សុភាពរាបសា​ជាទី​បំផុត ព្រោះ​ស្ត្រី​ភេទ​ជា​ភេទ​ដែល​ល្អ​ល្អះ​ល្អិត​ល្អន់​ទន់ភ្លន់​ដោយ​ធម្មជាតិ ជា​ភេទ​ដែល​ត្រូវ​ការ​ភាព​ស្រទន់ ការ​ថ្នាក់​ថ្នម និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ល្អ តែ​ទាំង​នេះ​សូម​កុំ​យល់​ខុស​ថា ស្ត្រី​ជា​ភេទ​ដែល​ទន់​ខ្សោយ​ឲ្យ​សោះ ព្រោះ​ទៅ​តាម​សេចក្ដី​ពិត​ហើយ​នោះ​ស្ត្រី​មាន​សេចក្ដី​អត់ធន់ មាន​ការ​លះ​បង់​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​នេះ​គឺ​ឪសំដៅ​យក​ស្ត្រី​ដែល​ល្អ ជា​ស្ត្រី​ដែល​បាន​អប់រំ​បន្ទុំ​ឧបនិស្ស័យ​ក្នុង​គុណ​ធម៌​ទាំង​ឡាយ។

ការ​មាន​គភ៌​ត្រូវ​ពពោះ​៩ខែ​ប្លាយ​ក្ដី ការ​ឆ្លង​ទន្លេសម្រាល​កូន​ក្ដី សឹង​មាន​ការ​លំបាក​លំបិន​ដ៏​យ៉ាង​ខ្លាំងក្លា​ជា​ការ​សម្ដែង ដល់​សេចក្ដី​អត់ធន់​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​របស់​ស្ត្រី​ប៉ុន្តែ ក៏​មាន​សេចក្ដី​សោមនស្ស​រីករាយ កប់​សៀត​ជា​មួយ​សេចក្ដី​លំបាក​ផង​ដែរ ព្រោះ​ដឹង​ខ្លួន​ថា បាន​ធ្វើ​ម៉ែ។

តើ​មាន​អ្នក​ណា​ខ្លះ​ទៅ​នៅ​ក្នុង​លោក​នេះ​ដែល​មានសេចក្ដី​អត់ធន់ និង​លះ​បង់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ឲ្យ​ដូច​ជា​ម៉ែ។ សេចក្ដី​ដែល​ឪពុក​និយាយ​នេះ យ៉ាង​ហោច​ណាស់​ក៏​គង់​មាន​ស្ត្រី​ម្នាក់​ជា​ព័ស្ដុតាង ដែល​ល្មម​នឹង​ឲ្យ​ឪ​យក​ជា​សំអាង​បាន គឺ​ម៉ែ​របស់​កូន​ហ្នឹង​ឯង។

ឪពុក​និយាយ​រឿង​នេះ ដើម្បី​ឲ្យ​កូន​ជាក់​ច្បាស់​នៅ​ក្នុង​ចិត្ត ចំពោះ​ភារកិច្ច​ដ៏​សំខាន់​របស់​ស្ត្រី​ភេទ ដើម្បី​កូន​ប្រុស​បាន​បដិបត្តិ ទៅ​រក​ដោយ​សុភាព​រាបសា​និង​ទន់ភ្លន់។ កូន​មិនត្រូវ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ឯង​នឹក​ចង់​នោះ​ទេ មិន​ត្រូវ​ឃើញ​តែ​ពី​បាន​មក​ខ្លួន​ដោយ​មិន​ចេះ​ទទួល​ខុស​ត្រូវ និង​មិន​ត្រូវ​សម្លុត គំរាម កំហែង​ទឹក​ចិត្ត​របស់​នៅ​ពេល​ដែល​មាន​ទំនាក់ទំនង​នឹង​គ្នា​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កូន​គង់​តែ​នៅ​មាន​ការទាក់ទង​គ្នា​ជា​មួយ​នឹង​ស្ត្រី​ជា​រៀង​រហូត​ត​ទៅ​ក្នុង​ជីវិត បើ​មិន​ផ្នែក​ណា​មួយ​ទេ​ ក៏​ផ្នែក​ណា​មួយ​ទៀត​ដែរ ហើយ​ជា​ធម្មតា​ត​ទៅ​ខាង​មុខ កូន​ក៏​ត្រូវ​រៀប​ការ​មាន​ប្រពន្ធ គឺ​ជា​ការ​រស់​រួម​សុខ​ទុក្ខ​ជា​មួយ​ស្ត្រី​ណា​ម្នាក់ ដែល​កូន​សម្រេចចិត្ត​ជ្រើសរើស​យក​ជា​គូ​ប្រចាំ​ជីវិត។

ការ​យក​ប្រពន្ធ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយក្នុង​ជីវិត​ព្រោះ​ហេតុ​ដូច្នេះ កូន​ប្រុស​កុំ​ប្រញាប់​ប្រញាល់​យក​ដោយ​ឥត​គិត​គូរ​នោះ ត្រូវ​មើល​ឲ្យ​ល្អ គិត​ឲ្យ​សព្វ​គ្រប់​សិន។

នៅ​មាន​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ការងារ​ចិញ្ចឹម​ជីវិត កូន​ត្រូវ​ជ្រើសរើស​ឲ្យ​សម​នឹង​ឧបនិស្ស័យ ព្រមទាំង​ជំនាញរបស់​ខ្លួន​ផង​ដើម្បី​ជា​ហេតុ​ឲ្យ​កូន​ចេះ​ស្រលាញ់​ក្នុង​ការងារ​នោះ​ឯង។

កូន​មាស​ឪពុក កូន​ត្រូវ​ជា​មនុស្ស​នឹង​ធឹង កុំ​ឡេះឡោះ​ចំពោះការងារ កូន​ត្រូវ​ចាំ​ទុក​ថា ការងារ​ល្អ​ដែល​កូន​បាន​ធ្វើ គឺ​ជា​គុណ​តម្លៃ​នៃ​ជីវិត​របស់​កូន។ ជា​បន្ត​ទៅឪសូម​ឲ្យ​កូន​ទាំង​ប្រុស​ទាំង​ស្រី​សិក្សា​អំពី​ម៉ែ​និង​ស្ដាប់​ឱវាទ​របស់​ម៉ែ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៥៩៧ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៩៩ ដង)
វិធី​ថែ​រក្សា​ទ្រព្យ ៤​ យ៉ាង​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៧៧៧ ដង)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៨,០២១ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,៣១៧ ដង)
ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៦៩៧ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿