30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,៦៤៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៩,៤៥០
សរុប ៣៨៥,៣៨៦,១៤៣
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៥៤ ដង)

សទ្ធា



 
សទ្ធ
 
សទ្ធា គឺ​ការ​ជឿ ការ​ចុះ​ចិត្ត​ស៊ប់ ការ​ដោត​ជាប់​ដោយ​ចិត្ត ព្រោះ​បាន​ពិចារណា​ឃើញ​ហេតុ​ផល​ដោយ​បញ្ញា។ មាន​ការ​ចែក​ជា ៣ ផ្នែកៈ

១- ការ​ជឿ ការ​ចុះ​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះ​សម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​ជា​បុគ្គល​គំរូ។ ព្រះអង្គ​ទ្រង់​បាន​អះអាង​ចំពោះ​សមត្ថភាព​របស់​មនុស្ស​ថា មនុស្ស​អាច​ត្រាស់​ដឹង​នូវ​សច្ចធម៌ គឺ​ចូល​ដល់​ការ​ពិត និង​សេចក្ដី​ល្អ​ដ៏​ខ្ពង់​ខ្ពស់បំផុត​បាន ដោយ​សតិ​បញ្ញា និង​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ខ្លួន​ឯង។

មនុស្ស​ជា​សត្វ​ដែល​អាច​ហ្វឹក​ហាត់​បាន អាច​មាន​ការ​ចម្រើន​ឡើង​បាន ទាំង​ផ្នែក​របៀប​របប​នៃ​ជីវិត​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សង្គម ប្រព្រឹត្ត​ទៅ​ដោយ​កាយ​ដោយ​វាចា ទាំង​ក្នុង​ផ្នែក​គុណធម៌​ដែល​គប្បី​អប់រំ​ឲ្យ​ចាស់​ក្លា​ឡើងក្នុង​សន្ដាន​ចិត្ត ទាំង​ក្នុង​ផ្នែក​បញ្ញា​ចាក់​ធ្លុះ​យល់​ដឹង​នូវ​ហេតុ​ផល រហូត​អាច​រួច​ផុត​ចាក​គ្រឿង​ចង​គឺ​កិលេស​និង​ទារុណ​កម្ម​គឺ​កង​ទុក្ខ។

ការ​ដែល​ធ្វើ​ទុក្ខ​ឲ្យ​អស់​ទៅ ព្រម​ទាំង​បាន​ជួប​ប្រសព្វ​នូវ​ភាព​ជា​ឥស្សរៈ​ក្នុង​ចិត្ត និង​រួច​ផុត​ពី​ទាស​ភាព​សភាព​បែប​នេះ រមែង​មិនមាន​សត្វ​វិសេស​ណា​ៗ មាន​ទេវតា​មារ​ព្រហ្ម​ជា​ដើម ដែល​អាច​មាន​សមត្ថភាព​និង​បាន​ប្រសើរ​ជាង​មនុស្ស​ឡើង។ មនុស្ស​ដែល​បាន​ហ្វឹក​ហាត់រហូត​ដល់​បាន​សម្រេច​នូវ​ភាវៈ​ដ៏​ខ្ពង់​ខ្ពស់​ហើយ រមែង​មាន​គុណ​វិសេស​ដ៏​អស្ចារ្យ ដែល​សម​គួរ​នឹង​ដើរ​តាម​នៃ​បុគ្គល​ទាំង​ឡាយ។

កាល​បើ​មនុស្ស​មាន​ការ​ជឿ​ជាក់​មាំ​ទាំ​ក្នុង​ចិត្ត​ចំពោះ​សមត្ថភាព​ដូច​ដែល​ពោល​មក​ខាង​លើ​នេះ ក៏​គួរ​តែ​ព្យាយាម​បដិបត្តិ សាង​គុណ​វិសេស​នោះ​ឲ្យ​ចម្រើន​ឡើង​ក្នុង​ខ្លួន ឬ​គួរ​បដិបត្តិ​ឲ្យ​បាន​ចូល​ដល់​ធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​គំរូ បាន​ស្វែង​រក​ជួប​ប្រទះ និង​នាំ​យក​មក​សម្ដែង​ទុក​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

២-​ការ​ជឿ ការ​ចុះ​ចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះធម៌ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ទុក​មក​នោះ​ឯង ព្រម​ទាំង​ព្រះធម៌​ដែល​ទ្រទ្រង់​សត្វ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ។

ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង គឺ​ជា​ភាវៈ​ដែល​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា ពោល​គឺ​ជា​ទំនៀម​នៃ​ហេតុ​ផល ដែល​យើង​តែង​ហៅ​ថា ច្បាប់​នៃ​ធម្មជាតិ។

ធម្មជាតិ​ដែល​ជា​ការ​ពិត​នៃ​ហេតុផល មាន​ក្នុង​ជីវិត​នៃ​សត្វ​លោក កាល​ណា​បើ​បុគ្គល​អប់រំ​នូវ​បញ្ញា​បាន​ចាស់ក្លា​ហើយ បាន​ឃើញ​ច្បាស់​នូវ​ធម្មជាតិ​នោះ​ដោយ​ខ្លួន​ឯង​រមែង​ដោះ​ស្រាយ​បាន​នូវ​បញ្ញា រំលត់​ទុក្ខ​ក្នុង​សន្ដាន បាន​ដល់​នូវ​ទី​បំផុត​ទុក្ខ។

៣- ការ​ជឿ ការ​ចុះ​ចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះសង្ឃ ដែល​ជា​សង្គម​នៃ​មនុស្ស​មាន​ការ​ឋិត​នៅ​ក្នុង​ធម៌​វិន័យ ឬ​ថា​ជា​សង្គម​នៃ​មនុស្ស​ដែល​ប្រាស​ចាក​ទុក្ខ។

ក្នុង​លោក​មាន​ព្រះសង្ឃ ជា​ការ​បញ្ជាក់​ឲ្យ​ឃើញថា មនុស្ស​ទូទៅ​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គុណធម៌​ខ្ពង់​ខ្ពស់ បាន​ចូល​ដល់​ការ​ពិត រួច​ផុត​ពី​ទុក្ខ​កង្វល់ ដូច​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​គំរូ​ដែរ ប៉ុន្តែ ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ឧបនិស្ស័យ​ល្អ និងព្យាយាម​ហ្វឹក​ហាត់ដោយ​សេចក្ដី​មិន​ប្រមាទ។

សង្គម​មនុស្ស​ដ៏​យ៉ាង​ល្អ​បែប​នេះ កើត​ឡើង​និង​ប្រព្រឹត្ត​ទៅ​បាន ក៏​ដោយ​អាស្រ័យ​ការ​ប្រព្រឹត្ត​ល្អ​ឥត​ខ្ចោះ​នៃ​បុគ្គល​មាន​គុណធម៌​ជា​ខ្លឹម​នៃ​ជីវិត។

មនុស្ស​យើង​គួរ​តែ​លើក​តម្កើង​នូវ​សង្គម​បែប​នេះ​ឯង គួរ​ថែរក្សា​និង​ចូល​រួម​ដោយ​ខ្លួន​ឯង​ផ្ទាល់។


បុគ្គល​ដែល​មាន​នូវ​សទ្ធា​ជឿ​គុណ​ព្រះពុទ្ធ ព្រះ​ធម៌​និង​ព្រះសង្ឃ ដូច​ដែល​បាន​ពោល​មក​ហើយ​នេះ រមែង​ជឿ​ជាក់​នៅ​ក្នុង​កម្ម​គឺ​ការ​ធ្វើ និង​ជឿ​ជាក់​ក្នុង​ផល​របស់​កម្ម​ដែល​ប្រព្រឹត្ត​ទៅ​ជា​ទំនៀម​នៃ​ហេតុ​ផល ព្រោះ​ថា​ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សុទ្ធ​តែ​មាន​ហេតុ​ផល​ទាំង​អស់។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៧២៤ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៨,៥៩៦ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៣៤ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៨១២ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿