30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៧,៣៤៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៥,២៧៧
សរុប ៣៨៥,៥២១,៩៧០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៤៦ ដង)

ជីវិត​ពុក​ជាមួយ​គ្រួសារ



 
ជីវិត​ពុក​ជាមួយ​គ្រួសារ

នៅ​ពេល​ដែល​បញ្ចប់​ការ​សិក្សា ពុក​មាន​ការងារ​ធ្វើ ពេល​នោះ​ហើយ ជា​ពេលដែល​ពុក​ស្វែង​រក​គូស្រករ ដើម្បីធ្វើ​ជា​ភរិយា​របស់​ខ្លួន នា​ថ្ងៃ​អនាគត តើ​នារី​មួយ​ណា​ដែល​ពុក​ប្រាថ្នា​យក​ធ្វើ​ជា​ភរិយា? ពុក​មាន​សម្លឹង​ ពិនិត្យ​ពិចារណា ចំពោះ​ស្ត្រី​ដែល​ខ្លួន​ជ្រើស​រើស​យក​នោះ តើ​រូប​នាង​មាន​អត្តចរិត​ស្លូត​បូត​ឬ​កាច? ហើយ​និង​មាន​អាកប្បកិរិយា​មារយាទ​ថ្លៃថ្នូរ សម​ជា​ស្ត្រី​ខ្មែរ​ដែល​មាន​ម៉ែឪ​គ្រប់​គ្រង​ដែរ​ឬ​ទេ? មិន​មែន​ជា​ស្ត្រី​ប្រព្រឹត្ត​អំពើ​អបាយមុខ​មាន​ការ​សេព​សុរា ព្រម​ទាំង​លេង​ល្បែង​ស៊ី​សង​ជា​ដើម។

ហើយ​ជា​ស្ត្រីដែល​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ​ចេះ​គោរព​ចាស់​ទុំ​ព្រឹទ្ធាចារ្យ​ត្រកូល​រៀម​ច្បង ចេះ​ស្រលាញ់​បងប្អូន ព្រម​ទាំង​ចេះ​ចែក​រំលែក​សេចក្ដី​ល្អ ដល់​បងប្អូន​ទៀត​ផង កាល​បើ​ឪពុក​របស់​យើង គាត់​បាន​រក​ឃើញ​ស្ត្រី ដូច​ការ​គិត​ត្រិះរិះរបស់​គាត់​ហើយ ពុក​ក៏​មិន​ទាន់​សម្រេច​ចិត្ត​ដែរ ដោយ​ស្នើ​សុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​គាត់ ទៅ​ស៊ើប​សួរ​នឹង​ពិនិត្យ​មើល​ចរិយា​មារយាទ​ផង​ដែរ ប្រសិន​បើ​មាតាបិតារបស់​គាត់ យល់​ឃើញ​ថា​នាង​មាន​អត្តចរិត​សមរម្យ ព្រម​ដោយ​តាយាយ​របស់យើង​គាត់មាន​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត​ដែរ​នោះ ទើប​សុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​គាត់ ចូល​ស្ដី​ដណ្ដឹង​នារី​នោះ​មក​ធ្វើ​ជា​ភរិយា​របស់​គាត់។


បន្ទាប់​ពីការ​ចូល​ដណ្ដឹង​ តាម​ច្បាប់​ប្រពៃណី​រួច​ហើយ មិន​យូប៉ុន្មាន​សម្លេង​ភ្លេង​ការ​បាន​បន្លឺ​ឡើង ពុក​របស់​យើង បាន​ក្លាយ​ជា​កូន​កម្លោះយ៉ាង​ស្រស់​សង្ហា ចំណែក​អ្នក​ម្ដាយ​យើង​វិញ​នោះ​បាន​ក្លាយ​ទៅ​ជា​កូន​ក្រមុំ​យ៉ាង​ស្រស់​ស្អាត​ប្រិមប្រិយ​ដូច​ទេព​អប្សរ។

ក្រោយ​ពេល​ដែល​ជីវិត​អាពាហ៍ពិពាហ៍​ បាន​កន្លង​ផុត​ទៅអស់​រយៈ​កាល​ជា​ច្រើន​ខែ ម៉ែ​គាត់​មាន​អាការៈ​ក្អួត​ចង្អោរ លោក​ពុក​មានទឹក​មុខ​ភ័យ​ស្លន់ស្លោ ហើយ​បាន​នាំ​ភរិយា​ទៅ​សួរ​នាំ​អំពី​ចាស់​ទុំ ដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ឬ​ឪ​ពុក​ម្ដាយ​របស់ខ្លួន ក្រែង​រូប​គាត់​ដឹង​អំពី​អាការៈ​ក្អួត​ចង្អោរ​នោះ ហើយ​ពុក​បាន​នាំ​អ្នក​ម៉ែ​ ទៅ​រក​ពេទ្យ​ឆ្មប​អ្នកបង្កើត​ទារក ឬ​ទៅ​កាន់​មណ្ឌល​សុខភាព​ពោល​គឺ​មន្ទីពេទ្យ ដើម្បី​ឲ្យ​បាន​ដឹង​អាការៈ​កាន់​តែ​ច្បាស់​ឡើង ក្រោយ​ពេល​ដែរ​លោក​គ្រូពេទ្យ​ឬ​អ្នក​គ្រូពេទ្យ​បាន​ពិនិត្យ​ច្បាស់​លាស់​ហើយ បាន​ប្រាប់​ដំណឹង​ឲ្យ​ពុក​ដឹង​ថា ភរិយា​របស់​លោក​មាន​ភភ៌ហើយ ខណៈ​ពេល​នោះ​ឯង ពុក​គាត់​មាន​ការ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ គឺ​មាន​សេចក្ដី​ត្រេកអរយ៉ាង​ក្រៃ​លែង​ហួស​ឧបមា រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន​ដោយ​គាត់​បាន​រំពឹង​គិត​ថា គាត់​គឺ​មាន​កូន​តវង្ស​ត្រកូល​របស់​គាត់​ហើយ ទោះ​កូន​នោះ​ប្រុស ឬ​ស្រី ក៏​ដោយ។

ដោយ​ផ្លូវ​ធ្វើ​ដំណើរ​ល្អ​ផង​នោះ ទើប​លោក​ឪពុក​ គាត់​ជូន​រូប​អ្នក​ម៉ែ​ទៅ​កាន់​មន្ទីរ​ពេទ្យដោយ​ងាយ​ស្រួល​គ្មាន​ការ​លំបាក​អ្វី​ឡើយ។
មួយ​ខែ​ឬ​ពីរ​ខែ ពុក​គាត់​តែង​តែ​នាំ​ភរិយា​ទៅ​កាន់​មណ្ឌល​សុខ​ភាព​ម្ដង ដើម្បី​ចង់​ដឹង​អំពី​សុខ​ភាពរបស់​កូននៅ​ក្នុង​ផ្ទៃ និង​សុខ​ភាព​ភរិយា​របស់​ខ្លួន​ដោយ​មាន​ការ​ព្រួយ​បារម្ភ​ជា​និច្ច ព្រោះ​ខ្លាច​ភរិយា​និង​កូន​ជួប​ប្រសព្វ​នូវ​អន្តរាយ ដោយប្រការ​ណា​មួយ ម្លោះ​ហើយ ពុក​តែង​តែ​ហាម​ប្រាមភរិយា​មិន​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ មាន​ការ​រែក​ទឹក ការ​ពុះអុស កាប់​ដី ជំរះស្មៅ លើក​ដាក់​សម្ភារៈធ្ងន់ៗ​ដទៃ​ទៀត​ដែល​ជា​ហេតុ នាំ​ឲ្យ​ប៉ះពាល់​ដល់​ទារក នៅ​ក្នុង​ផ្ទៃ​និង​សុខ​ភាព​របស់​ខ្លួន ពុក​តែង​តែ​រ៉ាប់​រង​នូវ​ការងារ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ទោះ​ការងារ​នោះ​ធ្ងន់​ក្ដីស្រាលក្ដី ការងារ​ក្ដៅ​រងា​ដូច​ម្ដេច​ក្ដី នៅ​ក្នុង​ផ្ទះ​ក្ដី​ក្រៅ​ផ្ទះ​ក្ដី ពុក​របស់​យើង គាត់​ធានា​អះអាង​គ្រប់​ការងារ​ទាំង​អស់ ដោយ​មិន​មាន​ចិត្ត​រួញរា​សូម្បី​តែ​បន្តិច​ឡើយ ដើម្បី​ឲ្យ​ភរិយា​និង​កូន​បាន​នូវ​សេចក្ដីសុខ​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។

ពុក​ខំ​ប្រឹង​ធ្វើ​ការ​ឥត​ហ៊ាន​ឈប់​ឈរ ទោះ​ការងារ​ជួញ​ដូរ​ក្ដី ស្រែ​ចម្ការ​ក្ដី ស៊ី​ឈ្នួល​ធ្វើ​កម្មករ​គេ​ក្ដី ដើម្បី​ឲ្យ​បាន​ប្រាក់​យក​មក​សន្សំ​ទុក​ផ្គត់ផ្គង់​ភរិយា​និង​កូន​ក្នុង​ផ្ទៃ ហើយ​ខ្លួន​ឯង មិន​ហ៊ាន​យក​ទៅ​ចាយ​វាយ​ផ្ដេស​ផ្ដាស់​ឡើយ ទោះ​បី​ចំណង់​ចង់​បរិភោគ​អ្វី​ក៏​ដោយ ពុក​ស៊ូ​ទ្រាំ​អត់​ធន់​នឹង​សេចក្ដី​ស្រេកឃ្លាន​នោះ គាត់​តែង​តែ​បួង​សួង​បន់​ស្រន់ ចំពោះ​ទេវតា និង​វត្ថុ​សក្តិសិទ្ធ ក្នុង​លោក​ជា​ពិសេស​នោះ​បុណ្យ​ព្រះ​រតនៈត្រ័យ ដើម្បី​ឲ្យ​កូន​ដែល​ប្រសូតិ​មក​នោះ ព្រមទាំង​ភរិយា​ដល់​ព្រម​ដោយ​សុវត្ថិភាពល្អ កុំ​ឲ្យ​មាន​ភ័យ​អន្តរាយ​ណា​មួយ មក​បៀត​បៀន​ដល់​កូន​ភរិយា​របស់​ខ្លួន​ឡើយ។

ដល់​ថ្ងៃ​ដែល​អ្នក​ម្ដាយ​ត្រូវ​ឆ្លង​ទន្លេ រូប​ពុក​មិន​បាន​នៅ​ស្ងៀម​ឡើង គាត់​បាន​ទៅ​រក​ឆ្មប ដែល​មាន​ជំនាញ ឬ​បញ្ជូន​អ្នក​ម្ដាយ​ទៅ​កាន់​មន្ទីពេទ្យ​ ដើម្បី​ឲ្យ​លោក​គ្រូពេទ្យ​និងអ្នក​គ្រូពេទ្យ ជួយ​សម្រាល​កូន​ឲ្យ​ភរិយា​ខ្លួន​ពេល​ដែល​ម៉ែ កំពុង​ប្រសូត​បុត្រ​នោះ កាយវិការ​ពុកនៅ​មិន​នឹង​ទេ គាត់​ដើរ​ទៅ​ដើរ​មក​ដោយ​មាន​ទឹក​មុខ​ស្លេក​ស្លាំង​ក្រៀម​ក្រំ ព្រោះ​ភ័យ​ខ្លាច​ភរិយា​និង​បុត្រ​គឺ​មាន​គ្រោះ​ថ្នាក់ ដោយ​ប្រការ​ណា​មួយ​គាត់ ឈរ អង្គុយ ទន្ទឹងរង់ចាំ ដោយ​ក្ដី​អន្ទះសាជានិច្ច ហើយ​គាត់​ចង់​ដឹង​ ចង់​ឮ ចង់​ឃើញ មុខ​កូន​ហើយ​និង​ភរិយា ការ​ប្រសូត​បុត្រ​បាន​ដោយ​សុវត្ថិភាព​ហើយ រូប​ពុក​មាន​សេចក្ដី​រំភើប​ត្រេកអរ​ក្នុង​ចិត្ត​ដ៏​ក្រៃលែង នេះ​សម្រាប់​អ្នក​ម្ដាយ ព្រមទាំងកូន​ដែល​មាន​បុណ្យ​សំណាង​ល្អ​ពី​បុព្វេ​មក។

ផ្ទុយ​ទៅ​វិញ​មាន​អ្នក​ម្ដាយ​ខ្លះ ឆ្លង​ទន្លេ​មិន​រួច ត្រូវ​បាន​លោក​គ្រូពេទ្យ វេជ្ជបណ្ឌិត បញ្ជូន​ទៅ​កាន់​កន្លែង​វះកាត់ ដើម្បី​យក​កូន​ចេញ​មក ពេល​នោះ​ហើយ​ពុក​មាន​ភាព​តក់ស្លុត​ជា​ខ្លាំង ក្នុង​ចិត្ត​ក្ដុកក្ដួល​អួលណែន​ឱរា និយាយ​មិន​ចេញ​មាន​តែ​បង្ហូរ​ទឹក​នេត្រា​តែ​ប៉ុណ្ណោះ​ឯង ពុក​ខ្លះ​រូប​គាត់​គ្រាន់​តែ​លួច​យំ​ក្នុង​ចិត្ត មិន​បាន​សម្ដែង​អាការៈ​ឲ្យ​គេ​ដឹង​ឡើយ មាន​ពុក​ខ្លះ មាន​ស្មារតី​ខ្សោយ អាច​សន្លប់​បាត់​បង់​ស្មារតី​ក៏​សឹង​តែ​មាន ព្រោះ​គាត់​មាន​ការ​ខ្លោច​ចិត្ត​អាណិត​ភរិយា​ជា​ខ្លាំង ហើយ​បាន​ស្ដី​បន្ទោស​ខ្លួន​ឯង ចង់​រ៉ាប់រង​ទុក្ខ​លំបាក​នោះ ជំនួសភរិយា។


ប្រសិន​បើ​បុណ្យ​វាសនា​មាន ការ​វះកាត់​អាច​នឹង​ទទួលជោគជ័យ​បាន អាច​បាត់​បង់​ជីវិត​ម៉ែសល់​តែ​រូប​កូន​ក៏​មាន ឬ​បាត់​បង់​ជីវិត​កូន​គឺ​នៅ​សល់​ជីវិត​ម៉ែ​ក៏​មាន ជួន​កាល​អាច​បាត់​បង់​ ទាំង​ពីរ​ក៏មាន នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពុក​ មាន​ការ​ព្រួយ​បារម្ភ​ដ៏​ក្រៃ​លែង លើស​អ្វីៗ​ទាំង​អស់ សូម្បី​ជិវិត​ខ្លួន​ឯង​ក៏​មិន​គិត​ដែរ ឬ​ក៏​ត្រូវ​លក់​ដីស្រែ​ចម្ការ​ក្ដី​ព្រម​ទាំង​សម្ភារៈ​ដទៃ​ទៀត មាន​ផ្ទះ ម៉ូតូ​ឡាន ក៏ដោយ រហូត​ដល់​ជីវិត​ខ្លួន​ឯង​ក៏​ហ៊ាន​លះ​បង់​ដើម្បី​បុត្រ​និង​ភរិយា​ដែរ។

ពេល​ដឹង​ថា​ភរិយា​ឆ្លង​ទន្លេ ឬ​ការ​វះកាត់​យក​កូន​​គ្មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទាំង​ពីរ​ទេ រូប​ពុក​មាន​សេចក្ដី​ត្រេកអរ រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ ហើយ​ពុក​ក៏​ទទួលរ៉ាប់រង ការងារ​គ្រប់​បែប​យ៉ាង​ទោះ​កិច្ចការ​សម្រាប់​បុរស​ក្ដី ស្ត្រី​ក្ដី មានការ​ដណ្ដាំ​បាយ​ធ្វើ​ម្ហូប ទៅ​ផ្សារ និង​បោក​សំលៀកបំពាក់​ភរិយា ព្រមទាំង​ក្រណាត់ ទឹកមូត្រ លាមក​របស់​ទារក ឬ​ដាំ​ទឹក​ថ្នាំ​សម្រាប់​កូន​ខ្ចី លាង​សំអាត​ចាន ឆ្នាំង ទុក​ដាក់​ឲ្យ​បាន​ស្រួលបួល ឲ្យ​មាន​អនាម័យល្អ ជួយ​ថែរក្សា​មើល​ទារក ព្រមទាំង​ការងារ​ដទៃ​ផ្សេងទៀត ពុក​តែង​តែ​ធ្វើ​របៀប​នេះ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​បីបួនប្រាំ​ខែ ព្រោះ​ខ្លាច​ភរិយា​ធ្វើការ​ទៅ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដែល​ខ្មែរ​យើង​ពោល​ថា ទាស់​សរសៃខ្ចី​នោះ​ឯង ពុក​តែង​តែមាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ទាំង​ការ​ហូប​ ការ​ដេក ការ​ឈរ ការ​អង្គុយ​របស់​ភរិយា។

ដក​ស្រង់ចេញ​ពី​សៀវភៅ ដំណើរ​ជីវិត​ពុកម៉ែ

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៦១,៦៤០ ដង)
បួសលាលោកិយសិរីថ្កើងថ្កាន
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៦២៧ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៧,៦៦៦ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ត្រេក​អរ​ក្នុង​ការ​ចែក​​ទាននិង​រក្សា​ឧ​បោសថសីល​
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៩១៥ ដង)
ប្រ​ស្នា​ពាក់​កណ្តាល​សាសនា​ និង​ ៥០០០​វស្សា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿