30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,៦៤១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៧,៨២៨
សរុប ៣៨៩,៨៩០,៣១២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២២៣ ដង)

លាភ និង អលាភ



 
លាភ និង អលាភ

ធម្មតា​អ្នក​ជំនួញ តែង​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ពីរ​យ៉ាង​គឺ ខាត និង ចំណេញ។

ជា​ទូទៅ គេ​តែង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​គេ​បាន​លាភ គឺ​ការ​ចំណេញ ឬ​ថា​ការ​បាន​នូវ​ទ្រព្យ​សម្បត្តិ ហើយ​ទាស់​ចិត្ត​ទៅ​នឹង​ការ​បាត់​បង់លាភ។

នៅ​​ក្នុង​ពិភព​លោក ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង និង​ច្របូក​ច្របល់​នេះ មនុស្ស​លោក​តែង​ត្រូវ​ការ​នូវ​សេចក្ដី​សុខណា​មួយ ដែល​ញ៉ាំង​ចិត្ត ឬ​ហឫទ័យរបស់​គេ​ឲ្យ​រីករាយ។

ការ​បាន​នូវ​លាភ ឬ​ទ្រព្យ​សម្បត្តិ គឺ​កើត​ឡើង​ដោយ​សារ​បុណ្យ ដែល​ធ្លាប់​សន្សំ​ទុក​ក្នុង​កាល​អតីតៈ រួម​ជា​មួយ​នឹង​សេចក្ដី​ប្រឹង​ប្រែង​នា​ពេល​បច្ចុប្បន្ន។

ចំណុច​ល្អនៃ​ការ​បាន​លាភ

កាល​បើមាន​លាភ ឬ​ទ្រព្យ​សម្បត្តិ​យើង​អាច​ធ្វើ​អ្វីៗ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធនធាន​ដោយ​ស្រួល​ ដូច​ជា

១- ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មាតា​បិតា បុត្រ ភរិយា ឬ ទាសកម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន។

២- ចាយ​ទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ គឺ​ចាយ​ដោយ​ការ​វៃ​ឆ្លាត ដើម្បី​ដោះ​ខ្លួន​ឯង ឲ្យ​រួច​ពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ដូច​ជា​អន្តរាយ​ព្រោះ​ភ្លើង​ព្រោះ​ទឹក ឬ​ក៏​អន្តរាយ​ព្រោះ​ចោរ​ជា​ដើម។

៣- ចាត់​ចែង សម្រាប់​ជួយ​សង្គ្រោះ​ញាតិ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ ដែល​មក​ពី​ចម្រាយ........... (សំដៅ​ដល់​ពលី​៥​យ៉ាង មាន​ញាតិ​ពលី​ជា​ដើម)។
៤- ចាត់​ចែង​បរិច្ចាគ​ធ្វើ​ទាន ដល់​សមណព្រាហ្ម អ្នក​មាន​សីល​ជា​ទី​ស្រលាញ់។

លាភ ឬ​ទ្រព្យ​សម្បត្តិ អាច​ប្រើ​ប្រាស់ឲ្យ​បាន​ជា​ប្រយោជន៍​ច្រើន​យ៉ាង​ទៀត ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធនធាន ដូច​ជា​ការ​បង់​ថ្លៃ​សាលា​ជាដើម។

គុណ​វិបត្តិ​នៃ​ការ​មាន​លាភ

លាភ​សក្ការៈ ឬ​ទ្រព្យ​សម្បត្តិ អាច​នាំ​ឲ្យ​បាន​សម្រេច​ប្រយោជន៍ ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​ក៏​ពិត​មែន​ហើយ តែ​ក៏​អាច​សម្លាប់​នូវ​ម្ចាស់​របស់​វា ដែល​ល្ងង់​ខ្លៅបាន​ផង​ដែរ ព្រោះ​លាភ​ឬ​ទ្រព្យ​សម្បត្តិ​មិន​អាច​ជួយ​ឲ្យ​មនុស្ស អស់​នូវ​ការ​សៅហ្មង​បាន​ឡើយ​ បើ​បាត់​បង់​ស្មារតី​ហើយ មនុស្ស​យើង​មុខ​ជាសៅហ្មង​ដោយ​សារ​តែ​លោក ឬ​ទ្រព្យ​សម្បត្តិ​ដោយ​ពិត​ប្រាដក។

មនុស្ស​ជា​ច្រើន កាល​នៅ​មិន​ទាន់​សម្បូរ​លាភ ឬ​ទ្រព្យ​សម្បត្តិ មិន​ទាន់​ជា​ភ្លើតភ្លើន​ប៉ុន្មាន​ទេ លុះ​តែ​បាន​លាភ ឬ​ទ្រព្យ​សម្បត្តិ​កើត​ឡើង ក៏​ស្រាប់​តែ​បែក​គំនិត​ទៅ​ក្នុង​រឿងផ្សេងៗ ដូច​ជា ស្រី ស្រា ល្បែង និង បាបមិត្ត​ជា​ដើម ដោយ​គេយល់​ថា ទាល់​តែ​ហ៊ឺហា​សប្បាយ​ចាយ​វាយ ទើប​ជីវិត​មាន​ន័យ។

គំហើញ​ដ៏​ឆោត​ល្ងង់ របស់​សត្វ​ទាំង​ឡាយ បាន​បង្កើត​ឲ្យ​គេ​នូវ​គំនិត​ថា របស់​ផ្សេងៗ ដែល​ជា​គ្រឿង​បម្រើសេចក្ដី​សប្បាយរបស់​ខ្លួន ឬ​ដែល​ខ្លួន​យក​មក​ប្រើ​ដើម្បី​បម្រើ​សេចក្ដី​សប្បាយ​នោះ គឺ​ជា​គំនិត​ដែល​ត្រឹម​ត្រូវ តែ​គំនិត​សច្ចធម៌ វិញ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ថា សត្វ​លោក​ទេតើ ដែល​យក​ខ្លួន​ឯង​ទៅ​បម្រើ​របស់​ទាំង​នោះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បម្រើ​តណ្ហា​របស់​ខ្លួន​ឯង។

មនុស្ស​ជា​ច្រើន​យល់​ថា មាន​ប្រាក់​អ្វីៗ​ទាំង​អស់ ហើយ​ដោះ​ស្រាយ​បញ្ហា​អ្វី​ក៏​បាន ប៉ុន្តែ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា ប្រាក់​ខ្លួន​វា​ផ្ទាល់ ក៏​នាំ​នូវ​បញ្ហា​មក​ជា​មួយ​ដែរ​ដូច្នេះ​ប្រសិន​បើ​គេ​ប្រើប្រាស់ ដោយ​ប្រាសចាក​សតិ​ស្មារតី​ហើយ គេ​មុខ​ជា​នឹង​ស្រវឹង​តាំង​ពីពេល​ដែល​មិន​ទាន់​ត្រូវ​ស្រា​ម្ល៉េះ។

ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,៤២៦ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៩៩ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,១២៩ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦៣៩ ដង)
ប្រតិបត្តិ​គ្រូ​អាចារ្យ​ដោយ​ស្ថាន ៥
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥០,៩៥៨ ដង)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១២,៩៣៨ ដង)
កាម​ទាំង​ឡាយ​ មាន​សុខ​តិច មាន​ទុក្ខ​ច្រើន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿