30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៣,១៨៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧០៣,៨០៧
សរុប ៣៨៩,៧៨៦,២៩១
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១២,០៨៧ ដង)

សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ



ស្តាប់សំឡេង
 
សិរី​ក្នុង​ទី​នេះ គឺ​សេចក្ដី​ល្អ ឬ​ជា​បុណ្យ​កុសល​ដែល​មនុស្ស​យើង​បាន​ធ្វើ​ទុក​មក តាម​លំដាប់​លំដោយ​រហូត​បាន​ជា​បុញ្ញនិធិ ជា​គំនរ​បុណ្យ ឬ​ជា​បុណ្យ​បារមី​ដែល​ជាប់​តាម​បុគ្គល​អ្នក​ធ្វើ​នោះ​រហូត​មក​ហ្នឹង​ឯង។

សិរី​ គឺ​ជា​ទី​មក​ហើយ​ស្ថិត​នៅ​នៃ​ភោគៈ​ទាំង​ឡាយដោយ​សេចក្ដី​ថា ភោគ​សម្បត្តិ​ទាំង​ឡាយ ហាក់​ដូច​ជា​ចូល​ចិត្ត​តែ​មនុស្ស​ណា​ដែល​មាន​សិរី​នៅ​ក្នុង​ខ្លួន​អ៊ីចឹង រី​ឯ​មនុស្ស​ណា​មិន​មាន​សិរី​នៅ​ក្នុង​ខ្លួន ឬ​អស់​សិរី សម្បត្តិ​មិន​ប្រាថ្នា​នៅ​ជា​មួយ​ឡើយ។

មនុស្ស​យើង សូម្បី​បាន​ភោគ​សម្បត្តិ​មក​អំពី​គំនរមរតក​ក្ដី បាន​មក​អំពី​អំពើ​អ្វីៗ​ផ្សេងៗ​ក្ដី តែ​កាល​ណា​ខ្វះ​សិរីហើយ ភោគ​សម្បត្តិ​អស់​នោះ រមែង​សន្សឹម​ៗ​អស់​ទៅៗ ពេល​ខ្លះ​សម្បត្តិ​ថ្មី​ដែល​បាន​មក​នោះ ត្រឡប់​ទៅ​ជា​មក​នាំ​យក​សម្បត្តិ​ចាស់​ឲ្យ​វិនាស​ទៅ​ជា​មួយ​ក៏​មាន​ ថែម​ទាំង​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ជា​ម្ចាស់​ទៀត​ផង។

បុណ្យ​ដែល​ចាត់​ថា​ជា​សិរី​នោះ បាន​ដល់​បុណ្យ​គឺ​ការ​ប្រព្រឹត្ត​ធម៌​ដែល​ជា​សេចក្ដី​ល្អ​ផ្សេងៗ ដូច​ជា​ការ​មាន​មេត្តា​ករុណា ការ​អើពើ​ទំនុក​បម្រុង ការ​មាន​អាជីព​សុចរិត ការ​និយាយ​ពី​រោះ ការ​គោរព​ឱនលំទោន​ជា​ដើម ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ជិតដិត​ស្និទ្ធស្នាល និង​ជា​ឧបការៈ​ជួយឲ្យ​ខ្លួន​ឯង​មាន​សេចក្ដីចម្រើន ឈាន​ឡើង​ដោយ​លំដាប់ រួម​ទាំង​ការ​វៀរចាក​នូវ​អំពើ​អាក្រក់​ទុច្ចរិតគ្រប់​បែប វៀរ​ចាក​អបាយមុខ​គ្រប់​ប្រការ ហើយ​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស​ក្នុង​ការងារ​ផ្សេងៗ​ផង ទាំង​អស់​នេះ​ឯង​គឺ​ជា​សិរី​របស់​មនុស្ស។ មនុស្ស​ដែល​ប្រព្រឹត្តធម៌​ដូច​ពោល​មក​នេះ ចាត់​ថា​ជា​មនុស្ស​មាន​សិរី និង​សមគួរ​ជា​មនុស្ស​ប្រភេទ ជាទីមក​ហើយ​ស្ថិត​នៅ​នៃ​ភោគៈ​ទាំង​ឡាយ ។


ចំណែក​បុគ្គល​មិន​ប្រព្រឹត្ត​ធម៌ វៀរ​ចាក​ទុច្ចរិត​មិន​បាន ញៀន​ក្នុង​អបាយ​មុខ​សព្វគ្រប់ ដូចនេះ ទោះ​ជា​បាន​ទ្រព្យ​សម្បត្តិ​ពី​ណា​មក​ក៏​ដោយ ក៏​នៅ​មិន​យូរ​ឡើយ ត្រឹម​តែ​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ ក៏​នឹង​មាន​ហេតុ​ឲ្យ​ទ្រព្យ​ចេញ​ចាក ទៅ​នៅ​ជា​មួយ​មនុស្ស​មាន​សិរី​វិញ​ដោយ​ពិត ។ សិរី​នេះ​នៅ​ជា​មួយ​អ្នក​ណា គឺ​ជា​របស់​អ្នក​នោះ​មិន​អាច​ខ្ចី​គ្នា ឬ​សូម ឬ​លួច​បាន​ឡើយ មិន​មែន​ដូច​ជា​ទ្រព្យ​ខាង​ក្រៅ​ដែល​អាចខ្ចី​គ្នា​ជា​ដើម​បាន​នោះ​ទេ។

ម្យ៉ាង​ទៀត សិរី​បាន​ដល់​ភាព​ជា​ធំ មាន​ឋានៈខ្ពង់​ខ្ពស់ មាន​ស័ក្តិ​មាន​យស ដោយ​បុណ្យ​បារមី​ចាស់ ឬបុណ្យ​ថ្មី​ក៏​ដោយ ដោយ​ការ​ចេះ​ដឹង​ព្រម​ដោយ​សមត្ថភាព​ពិត​ប្រាកដ​ក៏​ដោយ អ្នក​នោះ រមែង​បាន​ទទួល​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​​ដែល​មក​អំពី​គ្រប់​ទិស​ទាំង​ពួង ព្រោះ​មាន​ភាព​ជា​ធំ​នោះ​ឯង។

ដោយ​ហេតុ​នោះ បើ​ត្រូវ​ការឲ្យ​មាន​សិរី​សួស្ដី​ក្នុងខ្លួន ឬ​នៅ​ជា​មួយ​ខ្លួន ត្រូវ​សាង​សិរី​សួស្ដី​នោះ ដោយ​ការ​ប្រព្រឹត្ត​ខ្លួន​ឲ្យជា​មនុស្ស​ល្អ ជា​មនុស្ស​យល់​ហេតុ​​យល់​ផង​ និង​មាន​គុណ​ធម៌ មាន​ទឹក​ចិត្ត មិន​ឃើញ​តែ​ខ្លួន​ឯង មាន​ព្យាយាមមាំមួន ចេះ​ប្រយ័ត្ន មាន​កតញ្ញុតាធម៌ គ្រប់​គ្រង​អាជីព​ដោយ​សីល ធ្វើ​តែ​ការងារ​ប្រាស​ចាក​ទោស វៀរ​ចាក​អបាយ​មុខ​ដាច់​ខាង​ ។ល។ ពោល​គឺ​ចេះ​រៀប​ចំ​ជីវិត​ឲ្យ​ជា​ទី​កើត​ឡើង និង ជា​ទី​អាស្រ័យ​នៅ​នៃ​សិរី​សួស្ដី​ហ្នឹង​ឯង។

មនុស្ស​មាន​សិរី នៅ​ក្នុង​ទី​ណា​រមែង​ធ្វើ​ឲ្យ​ទី​នោះ​ចម្រើន នៅ​ក្នុង​គ្រួសារ​ណា គ្រួសារ​នោះ​ក៏​មាន​ការ​រស់​នៅ​ជា​សុខ មាន​លោភ​មាន​យស មាន​ទ្រព្យ​សម្បត្តិស្ដុក​ស្ដម្ភ​គង់​វង្ស និង​មាន​ភាព​ត្រជាក់​ត្រជំ​ក្នុង​ក្រុម​គ្រួសារ​នោះៗ។

សិរី​ទើប​ជា​ទ្រព្យ​ដ៏​ប្រសើរ និង​ជា​ទី​ស្ថាន​នៅ​នៃ​ភោគៈ​ទាំងឡាយ​ដ៏​ពិត​ប្រាកដ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៩៧៣ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៣,៦៧៣ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​ប្រ​គេន​បបរ​​ស្វាយដល់​ព្រះ​បច្ចេក​ពុទ្ធ​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៨៧៣ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧,១២៧ ដង)
អាវុធ​ ៣​ តាម​​ន័យ​ព្រះ​​ធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿