30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨០,៧០៣
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៨,៥០៤
សរុប ៣៨៥,៣៦៥,១៩៧
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩២០ ដង)

រឿង​ចុន្ទសូករិកៈ



 
រឿង​ចុន្ទសូករិកៈ

ដើម្បី​ឲ្យ​ជាក់​ច្បាស់​ថា តើ​នរក​មានដែរ​ឬ​ទេ? នោះ​ខ្ញុំ​នឹង​សង្ខេប​រឿង​ដែល​មាន​សម្ដែង​ក្នុង​គម្ពី​រធម្មបទ ដើម្បី​ឲ្យ​ញាតិ​ញ៉ោម​បងប្អូន​ប្រុស​ស្រី​បាន​អាន ហើយ​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ចុះ។

ចុន្ទសូករិកៈ​នោះ ជា​អ្នក​សម្លាប់​តែ​សត្វ​ជ្រូក​យក​សាច់​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​ពេញ ៥៥​ឆ្នាំ។ កាល​ដែល​គាត់​សម្លាប់​ម្ដងៗ​គាត់​ចាប់​ជ្រូក​ចង​ជើង រួច​យក​កំណាត់​ឈើ​ទៅ​ដាក់​ក្នុង​មាត់​ជ្រូក​ដើម្បី​ឲ្យ​មាត់​វា​ហារ បន្ទាប់​មក​គាត់​ក៏​យក​ទឹក​ក្ដៅ​កំពុង​ពុះ​ទៅចាក់​ច្រក​ក្នុង​មាត់​សត្វ​ជ្រូក​ទាំង​អស់​នោះ។ ទឹក​ក្ដៅ​បានហូរ​ចូល​តាម​មាត់​ជ្រូក ហូរ​នាំ​យក​អាហារ​ចាស់​អាហារ​ថ្មី និង​លាមក​ចេញ​មក​តាម​គូថ​ទាំង​អស់។ សត្វ​ជ្រូក​ទាំង​នោះ​ក៏​ដល់​នូវ​ទុក្ខវេទនា​ក្លា​ខ្លាំង​ខ្លោច​ផ្សា ហើយ​ក៏​ស្លាប់​ទៅ។ លុះ​ជ្រូក​នោះ​ស្លាប់​ហើយ​គាត់​ក៏​យក​ដំបង​ ៤ ជ្រុង​ទៅ​វាយ​ដំ​ឲ្យ​សាច់​ជ្រូក​ទាំង​នោះ​ណែន ដើម្បី​មាន​ទម្ងន់​ធ្ងន់ និង​លក់​បាន​ថ្លៃ។ ដល់​សម័យ​គាត់​មាន​ជម្ងឺ អំពើ​ដែល​គាត់​ប្រព្រឹត្ត​នោះ ក៏​បណ្ដោល​ឲ្យ​ភ្លើង​អំពី​អវីចី​មហានរក​ឆេះឡើង​មក ដុត​រោល​គាត់​ឲ្យ​ក្ដៅ​អន្ទះ​អន្ទែង​ស្ទុះ​បម្រះ​ននៀល​ឆ្លេ​ឆ្លា​វារ​ទៅ​មក​ដោយ​ក្បាល​ជង្គង់ ហើយ​ស្រែក​យំ​មាន​សម្លេង​ដូច​សម្រែក​ជ្រូក​ដែល​គាត់​ធ្លាប់​សម្លាប់​ដែរ។ គាត់​រងទុក្ខវេតនា​យ៉ាង​នេះ​អស់ ៧ ថ្ងៃ​ ទើប​ស្លាប់​ៗ​ហើយក៏​ទៅ​កើត​ក្នុង​អវីចី​មហានរក។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៥៣៣ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,១២២ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៧២៤ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿