30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៤,៦០៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣៥,២២៧
សរុប ៣៨៩,៨១៧,៧១១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៤២០ ដង)

តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?



ស្តាប់សំឡេង
 
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?

បញ្ហា​បាប​និង​បុណ្យ​នេះ ក៏​ជា​បញ្ហា​មួយ​មាន​អាថ៌កំបាំង​ណាស់​ដែរ ព្រោះ​ជា​វត្ថុ​ម្យ៉ាង​ដែល​យើង​មិន​អាច​នឹង​ចាប់​យកមក​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មើល​ឃើញ​បាន​ឡើយ។ ម្យ៉ាង​ទៀត​សត្វ​លោក​រឹង​រិត​តែ​លែង​មាន​ជំនឿ ព្រោះ​គេ​ច្រើន​តែ​វាយ​តំលៃ​ទៅ​លើ​អ្វី​ដែល​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក​របស់​គេ ដូច​ជា​មនុស្សល្អ​ខ្លះ បែរ​ជា​លំបាក​តោក​យ៉ាក ចំណែក​មនុស្ស​អាក្រក់​ខ្លះ បែរ​ជា​សប្បាយ​រីករាយ មាន​អាយុវែង​ក៏​មាន។ សេចក្ដី​នេះ​គួរឲ្យសង្ស័យ​ដែរ​ តែ​សូម​ចិត្ត​មិត្ត​អ្នក​អាន​ពិចារណា​នូវ​ការ​ប្រៀប​ធៀប​ដូច​តទៅ

ធម្មតា​ឪពុក​ម្ដាយ​កាល​បើ​ចិញ្ចឹម​កូន​ឲ្យ​រស់​រាន​មាន​ជីវិត​ហើយ រមែង​នៅ​មាន​ មេត្តា​ ករុណា ទៅ​លើ​កូន ចង់​ឲ្យ​កូន​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់​នឹង​គេ ក៏​បញ្ជូន​កូនឲ្យ​ទៅ​សិក្សា​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​ថ្នាក់​ខ្ពស់។ ពេល​ដែល​កូន​នោះ​បញ្ចប់​ការ​សិក្សា​ហើយ តើ​កូន​នោះ​អាច​ចាប់​ចំណេះ​វិជ្ជា​មក​បង្ហាញ​ឪពុក​ម្ដាយ​បាន​ដែរ​ឬ​ទេ? ពិត​ជា​មិន​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​បាន​យ៉ាង​ច្បាស់​ថា កូន​នោះ​ពិត​ជា​មាន​ចំណេះ​វិជ្ជា​ដោយ​សំគាល់​ទៅ​លើ​អាកប្បកិរិយា ការ​និយាយ​ស្ដី​និង​ការ​សរសេរ​ជា​ដើម យ៉ាង​ណា​មិញ​បាប​ឬ​បុណ្យ​បុគ្គល​ប្រព្រឹត្ត​ហើយ បើ​ទោះ​ជា​មិន​អាច​ចាប់​យក​មក​បង្ហាញ​ក៏​មិន​មែន​បាន​ន័យ​ថា វា​មិន​មាន​ឡើយ ព្រោះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា

ធម៌ ទាំង​ឡាយ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជា​ធំ បើចិត្ត​អាក្រក់​ហើយ កាយ​កក្ដី វាចា​ក្ដី ក៏​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​ចិត្ត​បាប​នោះ ហើយ​បាប​នោះ​រមែង​ជាប់​តាម​បុគ្គល​បាន​នោះ​ជា​និច្ច​ប្រៀប​ដូច​ជា​កង់​រថ​ដែល​តែង​តែ​វិល​តាម​ជើង​គោ​ដូច្នោះ​ឯង ម្យ៉ាង​ទៀត បើ​ចិត្ត​គិត​ល្អ​ហើយ កាយ​ក្ដី វាចាក្ដី រមែង​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​ចិត្ត​ល្អ​នោះ ហើយ​បុណ្យ​ក៏រមែង​អន្ទោល​តាម​បុគ្គល​នោះ ប្រៀប​ដដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នោះ​ឯង។

យោងទៅតាម​ពុទ្ធភាសិត​ខាង​លើ យើង​ក៏​អាច​យល់​បាន​ថា បុណ្យ​និង​បាប​ពិត​ជា​មាន គ្រាន់​តែ​ថា​ខ្សែ​បុណ្យ​និង​ខ្សែ​បាប​នោះ មិន​បាន​ស្ថិត​នៅ​នឹង​ដដែលៗតែ​មួយ​កន្លែង​នោះ​ទេ គឺ​តែង​ប្រព្រឹត្ត​ទៅ ហូរ​ទៅ​រឿយៗ​ជានិច្ច តាម​ពេល​តាម​សម័យដែល​សត្វ​បាន​ធ្វើ​នោះ​ឯង យើង​មិន​អាច​ចង្អុល​បង្ហាញ​ថា បាប​និង​បុណ្យ​ស្ថិត​នៅ​ត្រង់​នេះ​ត្រង់​នោះ ឲ្យ​ឃើញ​នឹង​ភ្នែក​បាន​ឡើយ សេចក្ដី​នេះ​ឧបមា​ដូច​ជា​រុក្ខ​ជាតិ​មាន​ផ្លែ​ទាំង​ឡាយ កាល​ដែល​ផ្កា​នឹង​ក្ដឹប​មិន​ទាន់​ចេញ​មក​ក្រៅ យើង​ក៏​មិន​អាច​ទៅ​ចង្អុល​ប្រាប់​អ្នក​ដទៃ​ឲ្យ​ឃើញ​ថា ផ្លែរបស់​វា​ស្ថិត​នៅ​ត្រង់​មែក ឬ​ត្រង់​ដើម​បាន​ឡើយ។ លុះ​ត្រា​តែ​រុក្ខជាតិ​ទាំង​នោះ​បញ្ចេញ​ផ្កា​និង​ក្ដឹប​ចេញ​មក​ក្រៅ ទើប​យើងអាច​មើល​ឃើញ​ច្បាស់​ថា នោះ​ហ្ន៎!​ឈើ​បញ្ចេញ​ផ្លែ​មក​ហើយ​តើ! ន័យ​នេះ​ មាន​សេចក្ដី​ស៊ី​គ្នា​ទៅ​នឹង​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​ថា

បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ(បារបា) បាបានិ បស្សតិ។
ភទ្រោបិ បស្សតី បាបំ យាវ ភទ្រំ ន បច្ចតិ
យទា ច បច្ចតី ភទ្រំ អថ(ភទ្រោ) ភទ្រានិ បស្សតិ។

ប្រែថា មនុស្ស​បាប​ដរាប​ណា​បើ​បាប​មិន​ទាន់​ឲ្យ​ផល​ទេដរាប​នោះ​មនុស្ស​បាប​ឃើញ​អំពើ​អាក្រក់​ថា​ល្អ លុះ​តែ​កាល​ណា​បាប​ឲ្យ​ផល កាល​នោះ​មនុស្ស​បាប ទើប​ឃើញ​អំពើ​អាក្រក់​ថា​អាក្រក់​ពិត​មែន។

ដរាប​ណា​ អំពើ​ល្អ​មិន​ទាន់​ឲ្យ​ផល ដរាប​នោះ​មនុស្ស​ល្អ​រមែង​ឃើញ​អំពើ​ល្អ​ថា​អាក្រក់ លុះ​តែ​កាល​ណា​អំពើ​ល្អ​ឲ្យ​ផល​កាល​នោះ​មនុស្ស​ល្អ​ទើប​ឃើញ​អំពើ​ល្អ ថា​ល្អ​ពិត​មែន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣០,០៧២ ដង)
ម៉ែ​ប្រឹង​ចិញ្ចឹម​កូន​ទាំង​ទឹក​ភ្នែក
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,៣៦៣ ដង)
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,៩៤២ ដង)
មិន​កើត​ទុក្ខ​ទុក​ជា​មុន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿