30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៨,១៨៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨១៥,៣៧២
សរុប ៣៨៩,៨៩៧,៨៥៦
អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៣៦,២១០ ដង)

ធ្វើ​តែ​អំពើ​ល្អ!



ស្តាប់សំឡេង
 
ធ្វើ​តែ​អំពើ​ល្អ!

និយាយ​ដោយ​សង្ខេប ព្រះពុទ្ធវចនៈ​គឺ​បាន​ដល់ ការ​វៀរចាក​ការ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​អាក្រក់​ទាំង​ពួង ការ​ព្យាយាម​បំពេញ​តែ​អំពើ​ល្អ​ និង​ការ​ជម្រះ​ចិត្ត​ឲ្យបរិសុទ្ធ​ចាក​គ្រឿង​សៅហ្មង​ទាំង​ឡាយ។ នៅ​ក្នុង​ទម្រង់​នៃ​ការ​ប្រតិបត្តិ​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធបរិស័ទ តាម​ព្រះពុទ្ធវចនៈ​ខាង​លើ​នេះ យើង​ឃើញ​មាន​ការ​ធ្វើ​ទាន ការ​រក្សា​សីល និង​ការ​ចម្រើន​ភាវនា។

តើ​ទាន ជា​អ្វី? តាម​ធម្មតា​ ពាក្យ​នេះ​មានន័យ​ថា ឲ្យ ឬ បរិច្ចាគ ឬ ជួយអ្នកដទៃ។ គេ​អាច​ប្រតិបត្តិ​នូវ​ការ​ឲ្យ​ទាន​នេះ​តាម​វិធី​ផ្សេងៗ ។ អ្នក​អាច​ធ្វើ​ដូច្នោះ តាម​រយៈ​ការ​និយាយ​​ស្ដី ដោយ​ប្រើ​ពាក្យ​ពេចន៍​ល្អ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ជា​មួយ​អ្នក​ដទៃ។

សូម្បី​អ្វី​មួយដែល​សាមញ្ញ​បំផុត​ ដូច​ជា​ការ​ញញឹម​ក៏​អាច​ជួយ​អ្នក​ដទៃ​បាន​ដែរ ប្រសិន​បើ​ស្នាម​ញញឹម​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រីករាយ​ឡើង និង​ធ្វើ​ឲ្យ​ភ្លឺ​ថ្លា​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។​អ្នក​​អាច​ជួយ​យក​អាសា​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវ​ការ​ជំនួយ។ អ្នក​អាច​ស្ម័គ្រ​ចិត្ត​ជួយ​ដោយ​កំលាំង និង​ការព្យាយាម ឬ​ដោយធនធានរបស់​អ្នក​ដល់​អ្នក​ដែល​ខ្សត់​ខ្សោយ។​ អ្នក​អាច​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ផ្នែក​ព្រះពុទ្ធ​ចវនៈ​ដល់​បុគ្គល​ណា​មួយ ដែល​ចាប់​អារម្មណ៍។

ឲ្យ​ការ​ចេះ​ដឹង​ជា​ទាន​(ធម្មទាន​) ដែល​ប្រសើរ​ជាង​ទាន​ណាៗ​ទាំង​អស់​ក្នុង​លោក។ ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​ព្យាយាម​ធ្វើ​នូវ​កិច្ច​ការ​ទាំង​អស់ ដោយ​មិន​មាន​ការ​កើត​វិប្បដិសារៈ ការ​រើស​អើង ឬ​មាន​អារម្មណ​លាក់​បាំង។ ចូរ​ធ្វើ​ទាន​ដោយ​សេចក្ដី​អាណិត​អាសូរ សេចក្ដី​ករុណា និង​ការ​យល់​ចិត្ត។


ចុះ​តើ​ សីល ជា​អ្វី? ពាក្យ​នេះ​មាន​ន័យ​ថា ធម្មចរិយា ឬ​ដំបូន្មាន ហើយ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ទូន្មាន​មនុស្ស​គ្រប់​រូប ឲ្យ​ព្យាយាម​រក្សា​នូវ​សិក្ខា​បទ​ប្រាំ​ប្រការ​ដូច​ខាង​ក្រោម​នេះ

១- វៀរ​ចាក​ការ​សម្លាប់​សត្វ​មានជីវិត​ទាំង​ឡាយ។
២- វៀរចាក​ការ​កាន់​យក​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ដែល​គេ​មិន​បាន​ឲ្យ​ដល់​កាយ ឬ​ដោយវាចា។
៣- វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។
៤- វៀរ​ចាក​ការ​និយាយ​ពាក្យ​កុហក ។
៥- វៀរ​ចាក​ការ​សេព​គ្រឿង​ស្រវឹង ។

សិក្ខាបទ​ទាំង​នេះ​មិន​មែន​ជា​បទបញ្ញាត្ត​នោះ​ទេ ប៉ុន្តែ​ក្រម​សីលធម៌ ដែល​ពុទ្ធ​បរិស័ទ​យក​មក​អនុវត្តប្រតិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។​ ហើយ​ពុទ្ធ​បរិស័ទ​ក៏​មិន​មែន​អនុវត្ត​ប្រតិបត្តិ នូវ​ក្រម​សីលធម៌​ទាំង​នេះ​ដោយ​សារ​ការ​ខ្លាច​ទណ្ឌ​កម្ម​ដែរ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​យល់​ច្បាស់​ថា​ទង្វើ​ដែល​ប្រាស​ចាក​ពី​ក្រម​សីលធម៌​នេះ រមែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្នក​ដទៃ​ផង និង​ខ្លួន​ឯង​ផង។

ឧទាហរណ៍​ជាក់​ស្ដែង ពេល​ណា​យើង​គ្មាន​បំណង​ចង់​ឲ្យ​គេ​សម្លាប់​ ឬ​ធ្វើ​ទុក្ខ​ទោស​ដល់​ខ្លួន យើង​យល់​ថា សត្វ​ដទៃ​ទៀត​ក្នុង​ភព​ផែន​ដី​នេះ​ក៏​ប្រាថ្នា​មិន​ចង់​ឲ្យ​គេ​កាប់​សម្លាប់ ឬ​បៀតបៀន​ដូច្នោះ​ដែរ។ ដូច​គ្នា​ផង​ដែរ នៅ​ពេល​យើង​មិន​ចង់​ក្លាយ​ជា​ជន​រងគ្រោះ​ពី​ការ​លួច អំពើ​ផិត​ក្បត់ ការ​កុហក​បោក​ប្រាស់ យើង​ខ្លួន​ឯង​គួរ​គប្បី​វៀរចាក​អំពើ​ទាំង​អស់​នេះ​ចំពោះ​អ្នក​ដទៃ។


ព្រះសម្មាសម្ពុទ្ធ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ចំពោះ​ការ​វៀរចាក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ទាំង​ឡើយ។ នេះ​គឺ​ដោយ​សារ​តែ​ថា នៅ​ពេល​ណា​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​ហើយ អ្នក​អាច​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​មួយ​ដែល​អ្នក​មិន​គួរ​គប្បី​ធ្វើ​ទាល់​តែ​សោះ​ក្នុង​ជីវិត។

ប្រសិន​បើ​អ្នក​បាន​ធ្វើ​ឲ្យ​ដាច់​នូវ​សិក្ខាបទ​ណា​មួយ អ្នកត្រូវយល់​ច្បាស់​ថា តាម​មាគ៌ា​ព្រះពុទ្ធសាសនា គឺ​ត្រូវ​ធ្វើ​ឲ្យ​ដឹង​ច្បាស់​ថា អ្នកបាន​ធ្វើ​ប្រាសចាក​សិក្ខា​បទ​មែន​ពិត ហើយ​ចូរ​ព្យាយាម​ឲ្យ​អស់​ពីសមត្ថភាព​របស់​អ្នក ក្នុង​ការ​កែប្រែ​ខ្លួន​ឲ្យ​ល្អ​ឡើងវិញ ហើយ​បន្ទាប់​មក​ចូរ​ព្យាយាម​រក្សា​អនុវត្ត​ប្រតិបត្តិ​នូវ​សិក្សា​បទ​នោះ​ឲ្យ​បាន​ល្អ​ទ្វេ​ឡើង។

អ្វីៗ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ ត្រូវ​ពឹង​ផ្អែក​លើ​សីលធម៌​ដេល​ជា​មូល​ដ្ឋាន​គ្រឹះ។ ដូច្នេះ​ជា​ការ​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ក្នុង​ការ​ទន្ទេញ​សិក្ខាបទ​ប្រាំ​ឲ្យ​ចាំ​ស្ទាត់ ដើម្បី​ឲ្យ​អ្នក​អាច​រំលឹក​ពី​សិក្ខា​បទ​ទាំង​នេះ​គ្រប់​ពេល​វេលា។ នៅ​ពេល​ណា​ការ​រក្សា​នូវ​សិក្ខាបទ​ទាំង​៥នេះ ក្លាយ​ទៅ​ជា​សភាវគតិ និងជាផ្នែក​មួយ​ធំ​នៃ​អាកប្បកិរិយា​របស់​អ្នក​ ពេល​នោះ​លក្ខណៈ​វិជ្ជមាន​របស់​វា​ដេល​បាន​ចម្រើន​ឡើង និង​កើត​ដោយ​ងាយ​ទៅ​តាម​ធម្មជាតិ​ ពោល​គឺ

១- ការ​ផ្ដល់​ឲ្យ​នូវ​អភ័យ និង​សេចក្ដី​អាណិត​អាសូរ។
២- ការ​ផ្ដល់​នូវ​សេចក្ដី​សន្ដោស និង​ចិត្ត​សប្បុរស។
៣- ការ​ផ្ដល់​នូវជំនឿ​ទុកចិត្ត និង​ទំនួញ​ខុស​ត្រូវ។
៤- ការ​គោរព​ឲ្យ​តម្លៃ​នូវ​សច្ចភាព និង​មាន​វាចា​ពី​រោះ។
៥- ការ​ផ្ដល់​នូវ​ជំនឿ​ចិត្ត​ខ្លួន​ឯង និង​មាន​សតិស្មារតី។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់​មនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥,២៩២ ដង)
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,១៥៨ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៧,៨១៩ ដង)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៤១ ដង)
មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦០១ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿