30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៤,៩០១
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១១៩,០៨៨
សរុប ៣៨៩,២០១,៥៧២
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២០០ ដង)

ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ



 
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ

កល្យាណេ និវេសេតិ ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ ប្រាដក​ណាស់​អំពើ​ល្អ​គួរ​ដល់​ការ​គោរព​ដ៏​ក្រៃលែង ព្រោះ​អំពើ​ល្អ បាន​ធ្វើ​ឲ្យ​បុគ្គល​ពាល​ត្រឡប់​មក​ជា​បណ្ឌិត កូន​មិន​ដឹង​គុណ​ក្លាយ​ជា​កូន​ល្អ​សព្វ​គ្រប់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អំពើ​ល្អ​អាច​ធ្វើ​ឲ្យ​មនុស្ស​បុរុជ្ជន​ម្នាក់ បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មាសម្ពុទ្ធ​ក្នុង​លោក​ទៀង​ផង។

បុគ្គល​មាន​បញ្ញា ពិចារណា​ឃើញ​គុណ​តម្លៃ​នៃ​អំពើ​ល្អ​ពិត​ប្រាកដ រមែង​សន្សំ​នូវ​អំពើ​ល្អ​នោះ​ដោយ​ខ្លួន​ឯង​ផង ដឹក​នាំ​បុគ្គល​ដទៃ​ដែល​គួរ​ដឹក​នាំ ឲ្យ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ​នោះ​ផង អនុមោទនា​ត្រេកអរ​នូវ​គ្រប់​អំពើ​ល្អ ដែល​អ្នក​ផង​ទាំង​ពួង​បាន​ធ្វើ​ហើយ​ផង។ រមែង​ជា​អ្នក​សន្សំបុណ្យ ដោយ​មិន​មលើ​ងាយ​បុណ្យ​ថា​បន្តិច​បន្តួច​អាត្មាអញ​មិន​ចាំ​បាច់​ធ្វើ​ទេ អាត្មា​អញ​ធ្វើ​តែ​បុណ្យ​ធំៗ​ប៉ុណ្ណោះ​យ៉ាង​នេះ​ឡើយ ព្រោះ​ថា ការ​សន្សំ​បុណ្យ​ ប្រៀប​បី​ដូច​ជា​គេ​ផ្ងារ​ក្អម​កណ្ដាល​វាល នៅ​ពេល​មាន​ភ្លៀង​រលឹម​ស្រិចៗ ក្អម​នោះ​អាចពេញ​បាន​ទៅ​ដោយ​ទឹក ដែល​ស្រក់​ចូល​ម្ដង​បន្តិចៗ​នោះ​ឯង។

អំពើ​ល្អ​ជា​ឫស​គល់​នៃ​សេចក្ដី​សុខ មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ចង់​បាន​នូវ​សេចក្ដី​សុខ ប៉ុន្តែ​មិន​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​រឿយៗ មិន​រក្សា​នូវ​គុណធម៌​ឲ្យ​បាន​គង់វង់​ឡើយ ព្រោះ​ហេតុ​តែ​មិន​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត ចំពោះ​ឫស​គល់​នៃ​សេចក្ដី​សុខ ដោយ​សង្ស័យ​ថា អំពើ​ល្អ​នាំ​ឲ្យ​បាន​សុខ​ពិត​មែន​ឬ ដូច​ម្តេច​បាន​ជា​អ្នក​ឯណោះ​គេ​ធ្វើ​អាក្រក់​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​មាន គេ​បាន ចាយវាយ​ហ៊ឺហា។

ការ​សង្ស័យ​ ឧបមា​ដូច​ជា​ផ្លូវ​ឆ្ងាយ​ដែល​មាន​អន្តរាយ មាន​ចោរភ័យ​ជាដើម ផ្លូវ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មិន​ហ៊ាន​ទៅ​ត្រូវ​រួញរា ទី​បំផុត​គឺ​មិន​អាច​បាន​ទៅ​ដល់​គោលដៅ​ឡើយ យ៉ាង​ណា ការ​សង្ស័យ​ជាគ្រឿង​រារាំង​នូវ​កុសល​ធម៌ បុគ្គល​ដែល​មាន​នូវ​សេចក្ដី​សង្ស័យ ត្រូវ​ស្ទះ​ដំណើរ​ដែល​ត្រូវ​ដើរ​ទៅ​រក​សេចក្ដី​សុខ ដូច​សេចក្ដី​ឧបមា​អំពី​ផ្លូវ​ដែល​មាន​អន្តរាយ​ យ៉ាង​នោះ​ឯង។

ការ​សង្ស័យ​ជា​គ្រឿង​រារាំង​នូវ​កុសល​ធម៌​តើ​ដូចម្ដេច​ សេចក្ដី​នេះ​មាន​តួនាទី​ជា​ឧទាហរណ៍​បញ្ជាក់​ឲ្យឃើញ​ងាយៗ ដូច​ជា​មនុស្ស​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ព្រះធម៌ លុះ​បាន​ជួប​ប្រទះនូវ​ការ​ស្ដាប់​ធម៌ ដែល​សម្ដែង​អំពី​រឿង​កម្ម ដែល​កម្ម​មាន​នាទី​ចាត់ចែង​ឲ្យ​សត្វ​ទាំង​ឡាយ​ប្រណីត​ឬ​ថោក​ទាប មាន​សុខ មាន​ទុក្ខ​យ៉ាង​ណាៗ បាន​លើក​យក​ហេតុផល​ ឧបមា​ ឧបមេយ្យប្រៀបធៀប​ព្រម​ដោយ​ពុទ្ធភាសុត ដែល​ធ្វើ​ឲ្យ​អ្នក​យក​ចិត្ត​ទុក​ដាក់​ក្នុង​ព្រះធម៌ កើត​សេចក្ដី​ជ្រះថ្លា​ដ៏​ក្រៃលែង ប៉ុន្តែ​ចំណែក​អ្នក​ដែល​មិន​សូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ព្រះធម៌ ក៏​បែរ​ទៅ​ជា​សង្ស័យ​ព្រម​ទាំង​មិន​យល់​ចូល​ចិត្ត​អំពី សត្វ​ទាំង​ឡាយ​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម។ កាល​ដែល​មិន​យល់​ចូល​ចិត្ត​ហើយ ក៏​កើត​ការ​ធុញ​ទ្រាន់ មិន​ចង់​ស្ដាប់ រួច​ទៅ​សភាព​នៃ​ចិត្ត​ក៏​រាយមាយ នឹក​រក​អារម្មណ៍​ដទៃ ដែល​តែង​តែ​មាន​ប្រក្រតី​ធ្លាក់​ចុះក្នុង​កាមគុណ គឺ​នឹក​រក​អារម្មណ៍​ដែល​នាំ​ឲ្យ​សប្បាយ​រីករាយ រឿង​នេះ រឿង​នោះ មក​ជំនួស​ការ​ស្ដាប់​ព្រះធម៌។ កាល​ដែល​នឹក​រាយមាយ​យ៉ាង​នេះ ក៏​ធុញ​ទ្រាន់​នឹង​កន្លែង​ស្ដាប់​ព្រះធម៌នោះ កើត​ការ​អផ្សុក ព្រោះ​កន្លែង​សម្ដែង​ព្រះធម៌​នោះ ឮសូរ​តែ​ធម៌​ទេសនា កើត​ការ​ទាស់​ចិត្ត​មិន​គោរព​ព្រះធម៌ បើ​មាន​គ្នា​ជជែក ក៏​ជជែក​គ្នា​នៅ​ពេល​នោះ​ទៅ។ លុះ​ដល់​ចង់​ធម៌​ទេសនា សរុប​លទ្ធផល​បាន​តែ​អកុសល​ស្អេកស្កះ ចំណែក​រស​នៃ​ព្រះធម៌ ដែល​ឈ្នះ​អស់​រស់​ទាំង​ពួង​នោះ មិនបាន​លទ្ធ​ភ្លក្ស​ឲ្យ​ស្គាល់​រស់​ជាតិ​បន្តិចបន្តួច​ឡើយ នេះ​ឯង​វិចិកិច្ឆា​នីវរណៈ ការ​សង្ស័យ​ជា​គ្រឿង​រារាំង​នូវ​កុសល​ធម៌ ដូច​នេះ​ជា​ដើម។

ព្រោះ​ហេតុ​ដូច្នេះ ក្នុង​នាម​ជា​មិត្ត​ល្អ ឬ​ជា​គ្រូបាអាចារ្យ​ មាតាបិតា ត្រូវ​ខិត​ខំ​ឧស្សាហ៍​ដឹក​នាំ ពន្យល់​ហេតុផល​រឿយៗ ដល់​មិត្ត​សម្លាញ់ កូន​សិស្ស បុត្តធីតា ឲ្យ​មាន​ការ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ​ឲ្យ​មាន​ការ​ចេះ​ដឹង កុំ​ឲ្យមាន​នូវ​សេចក្ដី​សង្ស័យ​ឡើយ នេះ​ជា​កិច្ច​នាទី​សំខាន់​ណាស់​សម្រាប់​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នកដទៃ​បាន​សេចក្ដី​សុខ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៨៧៧ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ៦,៦៥៧ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២០៤ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤១,៣៩៨ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៧,៧៧៩ ដង)
បុគ្គលមក​ដើម្បី្របយោជន៍ណា គួរគប្បីបំពេញ​ធ្វើនូវប្រយោជន៍នោះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.16
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿