30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៦,២៩៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៧៤,២២៩
សរុប ៣៨៥,៦៦០,៩២២
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២៨,៧២១ ដង)

កំណើត ៤ យ៉ាង



ស្តាប់សំឡេង
 
កំណើត ៤ យ៉ាង

មុន​នឹង​លើក​យក​បញ្ហា​នរក​មក​និយាយ សូម​ញាតិ​ញោម​បងប្អូន​ប្រុស​ស្រី មិត្ត​អ្នក​អាន​ទាំង​ឡាយ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ចេះ​ដឹង​ជា​មុន​សិន។

តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រភេទ​ណាស់ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ទ្រង់​ត្រាស់​សម្ដែង​ថា (សត្តា-អនន្កា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ ព្រះអង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​សគ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤ ប្រភេទ​ប៉ុណ្ណោះ​គឺ


ទី ១ អណ្ឌជៈ សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ ដែល​មក​អាស្រ័យ​ក្នុង​ស៊ុត​ហើយ​ចោះ​ទំលាយ​សំបក​ស៊ុត​ចេញ​មក​ ដូច​ជា សត្វ​ចាប លលក មាន់ ទា ជាដើម។

ទី ២ ជលាពុជៈ សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា ដែល​សម្រាល​ចេញ​ពី​ផ្ទៃ​មេ ឬ ផ្ទៃ​ម្ដាយ​ដូច​ជា សត្វ​មនុស្ស គោ ក្របី ឆ្កែ ឆ្មា ដំរី សេះ ជាដើម។

ទី ៣ សំសេទជៈ សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា ដែល​កើត​ចេញ​ពី​ត្រី​ស្អុយ សាកសព្វ ឬ ក្នុង វត្ថុជូរ​ផ្អូម ដូច​ជាៈ សត្វ​ដង្កូវ​ជា​ដើម។

ទី ៤ ឧបបាតិកៈ សំដៅ​យក​សត្វ​ទាំង​ឡាយ​ណា​ដែល​កើត​ឡើង​ឯងៗ ដូច​ជា​ទេវតា នរក ប្រេត​ជាដើម។

 
អធិបាយ​កំណើត​សត្វ​​ទី ៤

នៅ​ក្នុង​ព្រះអត្ថកថា បាន​សម្ដែង​ថា បណ្ដា​សត្វ​ទាំង​ឡាយ​សត្វ​ប្រភេទ​មួយ​កើត​ឡើង​ដោយ​ចោះ​សំបក​ស៊ុត​ចេញ​មក ប្រភេទ​មួយ​កើត​ឡើង​ដោយ​អាស្រ័យ​វត្ថុ​ស្មោក​គ្រោក ប្រភេទ​មួយ​កើត​ឡើង​ដោយ​ការ​សម្រាល​ចេញ​ពី​ផ្ទៃ​មេ ឬ ផ្ទៃ​ម្ដាយ។ តែ​សំរាប់​ឧបបាតិកៈ​កំណើត គឺ​សំដៅ​ដល់​សត្វ​ដែល​កើត​ឡើង​ដោយ​ពុំ​បាន​អាស្រ័យ​ហេតុ ដូច​សត្វ ៣ ប្រភេទ​ខាង​លើ​នោះ​ឡើយ។ សត្វ​ពួក​នេះ វេលា​កើត​ក៏​កើត​ឡើង​ឯង​ៗ មាន​រូប​កាយ​ធំ​ឡើង​ភ្លាម​ៗ។ សេចក្ដី​អធិបាយ​យ៉ាង​នេះ យើង​គប្បី​យល់​ចូល​ចិត្ត​ថា ឧបបាតិកៈ​កំណើត គឺ​ជា​កំណើត​ប្រភេទ​មួយ ដែល​កើត​ឡើង​ដោយ​មិន​ចាំ​បាច់​មេបា​ឲ្យ​កំណើត​ឡើយ។ អាស្រ័យ​ទៅ​លើ​ពុទ្ធ​ភាសិត​ច្រើន​កន្លែង ស្ដែង​ឲ្យ​ឃើញ​ថា ពួក​ទេវតា​និង​ពួក​នរក​សុទ្ធ​តែ​ជា​ឧបបាតិកៈ​កំណើត។

ម្យ៉ាង​ទៀត​ក្នុង​អដ្ឋកថា​ដដែល​បាន​តួ​យ៉ាង​ថា ពួក​ទេវតា​ជា​ឧបបាតិកៈ​កំណើត​នេះ បាន​ដល់​ទេវតា​ក្នុង​ចាតុម្មហារាជិកា​រហូត​ដល់​ទេវតា​ឋាន​ខ្ពស់​ៗ​ឡើង​ទៅ​ជា​លំដាប់។ ចំណែក​ភុម្ម​ទេ​វតា គឺ​ទេវតា​ដែល​ស្ថិត​នៅ​លើ​ផែន​ដី​នេះ រមែង​ប្រព្រឹត្ត​ទៅ​បាន​ទាំង ៤ កំណើត ហើយ​លោក​បាន​បញ្ជាក់​បន្ថែម​ថា មនុស្ស​ខ្លះ​ក៏​ជាឧបបាតិកៈ​កំណើត​ដែរ (ដូច​ជា​នាង​ចិញ្ចា​ជា​ដើម) ។ ក្នុង​សេចក្ដី​នេះ​ខ្ញុំ​មិន​បាន​អធិបាយ​ឲ្យ​ពិស្ដារ​ទេ បើ​មិត្ត​អ្នក​អាច​ចង់​យល់​ច្បាស់​អំពីរឿង​ឧបបាតិកៈ​កំណើត​នេះ សូម​និមន្ត​និង​អញ្ជើញ​តាមដាន​នៅ​ក្នុង​អគ្គញ្ញសូត្រ​ទៀត​ចុះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៣២ ដង)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៦,០៦២ ដង)
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០១,៧៨៧ ដង)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៦,៦៥១ ដង)
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿