30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៩៩១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧១,៧៩២
សរុប ៣៨៥,៣៥៨,៤៨៥
អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៦៣១ ដង)

ការងារ​មាន​តម្លៃចំពោះ​មនុស្ស​នៅ​ត្រង់​ណា?



ស្តាប់សំឡេង

 

ទ្រព្យ​សម្បត្តិ​ជា​លទ្ធ​ផល​របស់​ការងារ​ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​មិន​មែន​អាច​ជួយ​ឲ្យ​មនុស្ស​អស់​ការ​សៅហ្មង​បាន​ឡើយ បើ​បាត់​បង់​ស្មារតី​ បុរសស្ត្រី​នឹង​ដល់​នូវ​សេចក្ដី​សៅហ្មង​ដោយ​សារ​ទ្រព្យ​សម្បត្តិ​នោះ​ឯង សូម​មនុស្ស​ទាំង​អស់​គ្រប់​គ្នា កុំ​ធ្វើ​ការងារ​ ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​តែ​ម្យ៉ាង​ឲ្យ​សោះ តែត្រូវ​ធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួន​ឯង​ ឲ្យ​រួច​អំពី​ការ​សៅហ្មង ប្រៀប​បី​ដូច​ពពួក​ប្រែត​ដែល​សុំឲ្យ​ញាតិ​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ ដើម្បី​ខ្លួន​បាន​រួច​អំពី​ទី​ដ៏​ថោក​ទាប​ដូច្នោះ​ឯង នេះ​ជា​តម្លៃ​នៃ​ការងារ​ ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា យើង​អាច​ធ្វើ​បុណ្យ​ឧទ្ទិសឲ្យ​ដល់​ញាតិ សុំ​ឲ្យ​ពួក​ប្រេត​ជា​ញាតិ រួច​ចាក​អំពី​ទីឋាន​ដែល​បាន​កើត​ជា​ប្រេត​នោះ ប៉ុន្តែ​សូម​មនុស្ស​លោក​កុំ​ភ្លេច​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ខ្លួន​ឯង ដើម្បី​ខ្លួន​ឯង​បាន​រួច​អំពី​មនុស្ស​ប្រេត​ក្នុង​ជាតិ​នេះ​ផង។ អ្នក​ដទៃ​ធ្វើ​ល្អ​មក​លើ​យើង​គឺ វា​ល្អ​ពិត​ហើយ ប៉ុន្តែ​មិន​មែនជា​អំពើ​ល្អ​របស់​យើង​ឡើយមនុស្ស​មិន​មាន​នូវ​អំពើ​ល្អ​ខ្លួន​ឯង មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ​ទាំង​អ្នក​ដទៃ​ក៏​មិន​អាច​ជួយ​បាន​ដែរ។ គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់​គ្នា​ត្រូវ​សិក្សា​ស្វែង​យល់​ថា​ការងារ​បំរើ​តណ្ហា ជា​ការងារ​មាន​តម្លៃ​ទៅ​វិញ។

ដើម្បី​ឲ្យ​បាន​ត្រាស់​ដឹងជា​ព្រះ​សម្មាសម្ពុទ្ធ ព្រះ​បរមពោធិសត្វបាន​ធ្វើ​ការងារ​ច្រើន​ណាស់ ទាំង​ឋិន​នៅ​ក្នុង​ពេល​វេលា​ដ៏យូរ​អង្វែង​ក្រៃ​លែង គ្រប់​ការ​អស្ចារ្យនៃ​ព្រះ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់​ គឺ​ជា​លទ្ធ​ផល​នៃ​ការងារ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​នៅ​ឡើយ។ ក្នុង​ពេល​នេះ​យើង​មិន​អាច​ធ្វើ​ជា​ព្រះ​ពុទ្ធ​ទៅ​បាន​ទេ ប៉ុន្តែ​យើង​អាច​ធ្វើ​នូវ​ការងារ ដែល​ការងារ​នោះ​អាច​ជួយ​ឲ្យ​យើង​បាន​នូវ​ឋានៈ​ដែល​យើង​ត្រូវ​ការ។

នៅ​ក្នុង​លោក​នេះ មិ​ន​មាន​អ្វី​ដែល​បាន​មក​ដោយ​ឯងៗ ដែល​មិន​មែន​ជា​លទ្ធ​ផល​នៃ​ការងារ​របស់​ខ្លួន​ឯង​នោះ​ទេ​គ្រាន់​តែ​ថា ការងារ​នោះ មាន​ការងារ​ខ្លះ​យើង​បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​នោះ និង​មាន​ការងារ​ខ្លះ​ទៀត យើង​បាន​ធ្វើ​អំពី​ជាតិ​មុន​មក​ ការ​យល់​ដឹង​អំពី​លទ្ធផល​នៃ​ការងារ​យ៉ាង​នេះ រមែង​កាត់​បន្ថយ​នូវតណ្ហា ដែល​តែង​ប្រាថ្នា​ក្នុង​វត្ថុ​ទាំង​ពួង​មិន​មាន​ទី​បំផុត​នោះ ឲ្យ​ថយ​កម្លាំង ហើយ​បាន​ញ៉ាំង​សេចក្ដី​សន្ដោស​ឲ្យ​ចម្រើន ព្រោះ​ហេតុ​តែ​ការ​បាន​យល់​ដឹង​នោះ​ឯង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៨៣ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤១,២៧៩ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៨,០៩៣ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៤៩២ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿