30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,៨៨៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦០០,៥០៥
សរុប ៣៨៩,៦៨២,៩៨៩
អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៣៧៧ ដង)

អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ



 
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ

ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​អំពី​ការងារ​ប្រាសចាក​ទោស មនុស្ស​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ មិន​មែន​មិន​ឲ្យ​អស់​ទេ ប៉ុន្តែ​ត្រូវ​អស់ក្នុងហេតុ​ដែលគួរ ហើយ​ចាំ​បាច់​ត្រូវ​តេ​ឲ្យ​អស់​ទៀត​ផង ហេតុ​ដែល​គួរ​មាន​ ៤ ប្រការ​គឺៈ

១- ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ចិញ្ចឹម​ជីវិត​មាតា​បិតា បុត្រ​ភរិយា​ ទាសកម្មករ អ្នក​ដែល​មក​អាស្រ័យ​ជា​មួយ​និង​ញាតិមិត្ត ឬ​អ្នក​ដទៃ​ណាៗដែល​ខ្លួន​សម​គួរ​នឹង​ចិញ្ចឹម ឲ្យ​បាន​ឆ្អែត រស់​នៅ​ជា​សុខ សម្រាន្ត។

២- ចាយ​វាយ​ប្រើប្រាស់​ដោយ​ការ​ឆ្លាត​ឈ្លាស ដើម្បី​ជួយ​ខ្លួន​ឯង​ឲ្យ​ផុត​អំពី​រឿង​អន្តរាយ មាន​ការ​អន្តរាយ​ព្រោះ​ភ្លើង ព្រោះ​ទឹក ព្រោះ​ចោរជាដើម បាន​សេចក្ដី​ថា ចាយ​ទ្រព្យ​ដើម្បី​ការពារ​ទ្រព្យ។

៣- ចាត់​ចែង​ជួយ​សង្គ្រោះ​ញាតិ សម្រាប់​ទទួល​ភ្ញៀវសម្រាប់​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​អ្នក​ស្លាប់ ឧទ្ទិស​ដល់​ទេវតា និង​ចាត់ចែង​ជួយ​ប្រទេស​ជាតិ​ទៀត​ផង។
៤- បរិច្ចាគ​ធ្វើ​ទាន​ឲ្យ​ដល់​សមណព្រាហ្មណ៍ ជា​ការ​បរិច្ចាគ​ដ៏​ខ្ពង់ខ្ពស់ ព្រោះ​បូជា​គុណ​មាន​សីលគុណ​ជាដើម ដែល​គុណ​នេះ​មាន​អំណាច​អនុភាព​ដ៏​ក្រៃ​លែង អាច​ញ៉ាំង​មនុស្ស​ធម្មតា​ម្នាក់​ឲ្យ​បាន​ទៅ​ជា​ព្រះ​សម្មាសម្ពុទ្ធ ឬព្រះ​បច្ចេកពុទ្ធ ជា​បុគ្គល​បរិសុទ្ធផុត​លោក។

ការងារ​ចាត់​ចែង​ចាយវាយ​នូវ​ទ្រព្យ​សម្បត្តិ ប្រព្រឹត្ត​ទៅ​សមគួរ​តាម​ហេតុ​យ៉ាង​នេះ ទ្រព្យ​សម្បត្តិ​នោះ​ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ។ ត្រូវ​ប្រយ័ត្ន​ការពារ​ទ្រព្យ​សម្បត្តិ កុំ​ឲ្យ​វិនាស​ដោយ​សារ​ការ​ប្រព្រឹត្ត​នូវ​អបាយ​មុខ ៨ ប្រការគឺ៖

១- លេងស្រី
២- លេងគ្រឿង​ស្រវឹង សេព​គ្រឿង​ញៀន​ផ្សេងៗ
៣- ដើរ​ស៊ី​ចាយ​សប្បាយ​ក្នុង​ការ​បរិភោគ ជា​អ្នក​លេងស៊ី
៤- លេង​ល្បែង​ស៊ី​សង ល្បែង​ភ្នាល់ផ្សេងៗ
៥- ត្រាច់​ទៅ​តាមច្រកល្ហក​រឿយៗ​នៅពេល​យប់
៦- ដើរ​មើល​មហោស្រព​ល្បែង​របាំ​រាំរែក​រឿយៗ
៧- ប្រកប​រឿយ​ៗ​នូវ​សេចក្ដី​ខ្ជិល
៨- សេព​គប់​បាប​មិត្ត។

អបាយ​មុខ​ទាំង​អស់ មិន​មែន​នាំ​ឲ្យ​វិនាស​តែ​ទ្រព្យ​សម្បត្តិ​ទេ វា​ថែម​ទាំង​បញ្ចុះ​តម្លៃ​នៃ​ជីវិត​របស់​ខ្លួន និង​ គ្រួសារ​របស់​ខ្លួន កាត់​បន្ថយ​នូវ​ស្មារតី​ដែល​ជា​របស់​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​មនុស្ស​ទៀត​ផង។

អបាយ​មុខ​ជា​ខ្លោង​ទ្វារ​នៃ​នរក ជា​មេរោគ ជា​បាបមិត្ត​ដឹក​នាំ​ធ្វើ​ការងារ​ប្រកប​ដោយ​ទោស ជា​ប្រធាន​នៃ​សេចក្ដី​វិនាស​គ្រប់​យ៉ាង តាម​ពិត​មនុស្ស​យើង​មិន​គួរ​បៀត​បៀន​ខ្លួន​ឯង​ឡើយ ព្រោះ​មិន​មាន​អ្នក​ណា​ជាទី​ស្រលាញ់​របស់​យើង ជា​ង​ខ្លួន​យើង​ទេ​មិន​មាន​អ្នក​ណា​ជួយ​យើង ឲ្យ​ដូច​ជា​ខ្លួន​ឯង​ឡើយ បើ​ខ្លួន​ឯង​មិន​ជួយ​ខ្លួន​ឯង​ហើយ ព្រះ​ណាក៏​ជួយ​យើង​មិន​រួច​ដែរ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៧១៩ ដង)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៨៣១ ដង)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៦១៩ ដង)
សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿