30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៣,៣០៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៤៧,៤៩៤
សរុប ៣៨៩,២២៩,៩៧៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៥០ ដង)

ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)



 
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ការពោល​រៀបរាប់ អំពី​ជីវិត

ពាក្យ​ថា ជីវិត នេះ​បើ​គេ​ពុំ​បាន​គិត​ឬ​ប្រើ​គំនិត ដើម្បី​ស្វែង​យល់​ឲ្យ​ដល់​ជម្រៅ​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ គេ​ហាក់​ដូច​ជា​បាន​យល់​ស្គាល់ ដឹង​ពាក្យ​នេះ​ប្រាកដ​ច្បាស់​ទៅ​ហើយ គឺ​គេ​គ្រាន់​តែ​ឲ្យ​ន័យ​ទៅ​លើ​ពាក្យថា "ជីវិត" នេះ​គឺ​ត្រឹម​តែ​ការ​រស់​នៅ​ប៉ុណ្ណេះ ឃើញ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​ទៅ​មាន​ចម្ងល់​និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ដឹង​យលល់​ស្គាល់​អ្វី​ទៀត​នោះ​ទេ។

ប៉ុន្តែ​បើ​គេ​បាន​សិក្សា​ស្វែង​យល់​អំពី​ពាក្យ​ថា ជីវិត នេះ​ទៅ​តាម​អត្ថន័យ​និង​ជម្រៅ គេ​រឹង​រឹត​តែ​មាន​ចម្ងល់​ច្រើន​ណាស់​ទៅ​ទៀត​អំពី​ពាក្យ​ថា ជីវិត ព្រម​ទាំង​បញ្ហា​ដែល​កើត​មាន​ជុំ​វិញ​ជីវិត​នេះជា​អនេកកប្បការ​ទាំង​ផ្នែក ទស្សនៈវិជ្ជា និង បរមត្ថវិជ្ជា។

ទស្សនៈវិជ្ជា បាន​ដល់​ការ​សិក្សា​ស្វែង​យល់​ទៅ​តាម​ការ​ឃើញ​ឬ​ការ​ស្រាវជ្រាវ​ខាង​ផ្នែក​សម្ភារៈនិយម​ដោយ​ផ្អែក​ទៅ​លើ​ចំណេះ​ដឹង​និង​ក្បួន​វិជ្ជា​សាស្រ្ត​ផ្សេងៗ ដូច​ជា​ការ​សិក្សា​ឲ្យ​បាន​ចេះ​ដឹង​យល់​ស្គាល់ អំពី​លក្ខណៈ​និង​ការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​នៃ​ជីវិត​នេះ​ទៅតាម​កាល​វេលា ដូច​ជា​ការ​រស់​នៅ​ឬ​ការ​ប្រព្រឹត្ត​ទៅ​ព្រម​នៃ​រូប​រាង​កាយ​របស់​សត្វ​ទាំង​ឡាយ​ ដោយ​មាន​ការ​ដក​ដង្ហើម​ចេញ-​ចូល​ចេះ​ស្រេក​ឃ្លាន ពោក​ពាក្យ​និយាយ​ស្ដី សើច​យំ ស្រលាញ់ ស្អប់ចេះ​ប្រកប​កិច្ចការ​អ្វី​ផ្សេងៗ​ទៅតាម​សញ្ជាតិញ្ញាណ​របស់​ខ្លួន ឬ​គេ​អាច​សំគាល់​បាន​ដោយ​ចលនា​ឥរិយាបថ​ទាំង​បួន​មាន​ការ​ដេក ដើរ​ឈរ​អង្គុយ ដែល​ផ្ទុយ​អំពី​សេចក្ដី​ស្លាប់ ហ្នឹង​ហើយ​ហៅ​ថា ជី​វិត​ដែល​យើង​ហៅ​ថា​ជី​វិត​មនុស្ស​ ជីវិតសត្វ មាន​ចិត្ត​វិញ្ញាណ មាន​ឥរិយាបថ​ប្រព្រឹត្ត​ទៅ​នោះ​ឯង។

តាម​ទស្សនៈ ការ​យល់​ឃើញ របស់​អ្នក​ស្រាវជ្រាវ​ខ្លះ​គេ​តែង​សម្គាល់​ថា​រុក្ខ​ជាតិ តិណជាតិ វល្លិជាតិ ជល​ជាតិ​ទាំង​នោះ​សុទ្ធ​សឹង​តែ​មានវិញ្ញាណ មាន​ជីវិត​ទៅ​តាម​ប្រភេទ​តូច​ធំ តិច​ច្រើន​ដោយ​គេ​បាន​សម្គាល់​ទៅ​តាម​លក្ខណៈ​ចលនា ការ​ផ្លាស់​ប្ដូរ​ទៅតាម​កាល​វេលា​នៃ​រុក្ខាលតាជាតិ​នោះៗ។ ដូច​ជា​ចេះ​បឺត ស្រូប​យក​ទឹក​ជីវជាតិ​ធាតុ​អាកាស​កម្ដៅ​ថ្ងៃ មក​ចិញ្ចឹម​បណ្ដុះ​ដើម​មែក​ធាង ស្លឹក​ត្រួយ ផ្លែ​ផ្កា ឲ្យ​លូត​លាស់​ដុះ​ដាល បែក​មែក​សាខា​ត្រសាយ​ត្រសុំ​ធំ​ខ្ពស់​ទៅ​បាន។

រុក្ខជាតិ​គ្រប់​ចំពូក​ ហាក់​បី​ដូច​ជា​មាន​ជីវិត​វិញ្ញាណ​ទទួល​ដឹង​នូវ​កម្ដៅ​ធាតុ​អាកាស​នៅ​ពេល​ណា​មាន​កម្ដៅ​ខ្លាំង ឬ​ធាតុ​អាកាស​ក្ដៅ​ខុស​ប្រក្រតី​ក៏​សម្រប​ស្លឹក​ស្វិត​ស្រពោន វេលា​មាន​ទឹក​សន្សើម​ ឬ​មាន​ភ្លៀង​បង្អុរ​ចុះ​មក ក៏​ខំ​លូត​លាស់​បញ្ចេញ​សម្រស់​ព្រម​ទាំង ស្លឹក​ ផ្លែ ផ្កា​ស្រស់​បំព្រង​គួរ​ឲ្យ​គយ​គន់​ពិត​ពិល​រមិល​មើល។

មាន​រុក្ខាល​តា​ជាតិ​ប្រភេទ​ខ្លះ​ទៀត ដូច​ជា​បន្លា​ប្រខ្លប​ជាដើម​ជា​រុក្ខជាតិ​មាន​ដើម​វៀវ​តូច​ឆ្មា ស្រដៀង​នឹង​វល្លិ​មាន​បន្លា​ខ្ចី​ទន់ មាន​ពណ៍​ស្វាយ​ច្រើន​ដុះ​ជា​គុម្ព​នៅ​លើ​ដី​ទួល​ឬ​តាម​ភ្លឺ​ស្រែ​រុក្ខជាតិ​ប្រភេទ​នេះ នៅ​ពេល​គេ​ដើរ​ទៅ​ប៉ះ ឬ​ពាល់​វា​ក៏​មាន​ចលនា​ស្លឹក​ ក្ដោប​រមូរ​សម្រប​ចូល​គ្នា​ភ្លាម ហាប់​បី​ដូច​ជា​មាន​ជីវិតវិញ្ញាណ​ទទួល​ ដឹង​សម្ផស្ស​ដូច្នោះ​ដែរ។

មាន​រុក្ខជាតិ​ច្រើន​ប្រភេទ​ទៀត នៅ​ពេល​ព្រលប់​មាន​ស្លឹក​ក្ដោប​សម្រប​ចូល​គ្នា ហាក់​បី​ដូច​ជា​ត្រូវ​ការ​សម្រាក​សម្រាន្ត​ក្នុង​រាត្រី​កាល​ដែរ។ ឯ​រុក្ខាលតាជាតិ​ខ្លះ​ទៀត​ខំ​លូតលាស់​បោះ​ទង​បញ្ចេញ​ត្រួយ​ថ្ពក់​តោង​វារ​ឡើង​ទ្រើង។

តាម​ទស្សនីយភាព​ដូច​ពោល​រៀប​រាប់​មក​នេះ ទើប​ធ្វើ​ឲ្យ​លោក-​អ្នក​ស្រាវជ្រាវ​ខ្លះ បាន​ពោល​អាង​សម្ដែង​បញ្ជាក់​អំពី​វិញ្ញាណ​ជីវិត​និង​ការ​វិវដ្ដន៍​នៃ​ជីវិត​វិញ្ញាណ​ទៅ​តាម​កាល​វេលា។

ពួក​គេ​បាន​ពោល​អះអាង​ថា រុក្ខាលតា​ជាតិ​គ្រប់​ប្រភេទ​សុទ្ធ​សឹង​តែ​មាន​ជីវិត​វិញ្ញាណ ប៉ុន្តែ​វិញ្ញាណ គឺ​ការ​ដឹង​នោះ​ជា​វិញ្ញាណ​តុច​ល្អិត កើត​មាន​តិច​តួច​ស្ដួច​ស្ដើង។ បាន​ជា​គេ​ពោល​ដូច្នេះ​ព្រោះ តាម​ការ​សង្កេត​ឃើញ​មាន​សត្វ​ដង្កូវ​ប្រភេទ​ខ្លះ​កើត​មក​ពី​សំបក​ឈើ ឬ​ស្លឹក​ឈើ។ សត្វ​អន្ទង់​ក្លាយ​ចេញ​ពី​ដើម​ត្រស់ពាក់​កណ្ដាល​មាន​ក្បាល​ខ្លួន​ជា​សត្វ​អន្ទង់ ពាក់​កណ្ដាល​មាន​សភាព​ជា​ដើម​ត្រស់។ សត្វ​ដង្កូវ​ទឹក​កើត​ចេញ​ពី​ទឹក​ហើយ​ដូច​ស្លាប​ប្រែក្លាយ​ទៅ​ជា​មូស។ សត្វ​ដង្កូវ​ដុះ​ស្លាប​ប្រែ​រូប​ទៅ​ជា​មេអំបៅ។​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ហ៊ាន​និយាយ​ថា កាល​ពី​ដើម​សត្វ​ស្វាក្លាយ​មក​ជា​មនុស្ស ឬ​ថា​មនុស្ស​បាន​ប្រែ​រូប​កាយ​ក្លាយ​មក​អំពី​សត្វ​ស្វា។

ការ​ពោល​ដូច្នេះ គឺចង់​បញ្ជាក់​អំពី​លក្ខណៈ​នៃ​ការ​ឃើញ​ដឹង​យល់​ស្គាល់​អំពី​ចលនា ការ​ប្រែប្រួល ផ្លាស់​ប្ដូរ​នៃ​រូបធាតុ​និងវិញ្ញាណ​ធាតុ តាំង​តែ​ពី​តូច​ល្អិត​ដែល​វិវដ្ដន៍​ទៅ​តាម​កាល​វេលា​មាន​តំណត​ភ្ជាប់​គ្នា​មិន​ដាច់ អំពី​សភាព​មួយ​ទៅ​កាន់​សភាព​មួយ រហូត​ឲ្យ​គេ​មាន​សេចក្ដី​យល់​ឃើញ​ថា រុក្ខាលតា​ជាតិ​ប្រភេទទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ ជីវិតវិញ្ញាណ ទើប​គេ​ប្រើ​ពាក្យ​ថា ដើមឈើ​ងាប់​ ដើម​ឈើ​រស់​ ដូច្នេះ​ជា​ដើម។

ការ​ពោល​រៀប​រាប់ អំពី​អត្ថន័យ​ខ្លះ​នៃ​ជីវិត​មក​ប៉ុណ្ណេះ​នេះ​គ្រាន់​តែ​បញ្ជាក់​ទៅ​តាម​ផ្នែក​ម្យ៉ាង​នៃ ទស្សនវិជ្ជា គឺ​ការ​ស្រាវជ្រាវ​និង​ការ​ពោល​ស្ដី​និយាយ​ទៅ​តាម​លោក​វោហារ ជា​សាមញ្ញភាសារ​ឬ​ជា​គ្រាម​ភាសា ហាក់​បី​ដូច​ជា​និយម​ន័យ​ត្រឹម​តែ​ប៉ុណ្ណេះ​ឃើញ​ថា​ជា​ការ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៤២,៩០៧ ដង)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៣៦១ ដង)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៣៩៩ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៨៣,៨០៣ ដង)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៨៥ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿