15
ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៤៧១
Today
ថ្ងៃម្សិលមិញ ៩៥,២៦៣
ខែនេះ ៤៥០,៤២៩
សរុប ២៧៥,៥៣៣,៦៥២
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៤០៩ ដង)

កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច



ស្តាប់សំឡេង

 

ឪពុក​ម្ដាយ​ខ្លះ​មិន​ដឹង​ខ្លួន​ថា ខ្លួន​ជា​អ្នក​បង្រៀន​កូន​ឲ្យ​ខ្ជិល​ទេ តែ​ត្រឡប់​ជា​បន្ទោស​កូន​ទៅ​វិញ​ថា វា​ខ្ជិល​​​ខ្លាំង​ណាស់ ។ ឪពុក​ម្ដាយ​ត្រូវ​ដឹង​ថា កាល​កូន​អាយុ​បាន​៥​ឆ្នាំ ទៅ ៨ ឆ្នាំ កូន​អាច​ធ្វើ​ការងារ​បាន​ខ្លះ​ដូច​ជា លាង​ចាន បោស​ផ្ទះ ជូតឥដ្ឋ ជូតឡាន ឬ ម៉ូតូ កង់ ជាដើម ការងារ​នេះ​សុទ្ធ​តែ​ជា​ការងារ​ដែល​កូន​នៅ​តូច​តែ​អាច​ធ្វើ​បាន។

យើង​ត្រូវ​ចេះ​ប្រើ​កូន​ឲ្យ​ធ្វើ​មិន​ត្រូវ​ឲ្យ​កូន​ជាប់​និស្ស័យ​ខ្ជិល​ទេ​ជួន​កាល​យើង​គិត​ថា​អាណិត​កូន តែ​យើង​ត្រូវ​ដឹង​ថា​ ពេល​នោះ​កំពុង​បង្រៀន​កូន​ឲ្យ​ខ្ជិល​ហើយ មិន​មែន​ជា​ការ​អាណិត​កូន​ទេ។ ដូច​កូន​លេង​របស់​វា​ដាក់​ចោល​យើង​ទៅ​រើស​មក ឬ ប្រើ​អ្នក​ដទៃ​ឲ្យ​រើស​ជំនួស​មាន​អ្នក​បម្រើ​ជា​ដើម នេះ​សុទ្ធ​តែ​បង្រៀន​កូន​ឲ្យ​ខ្ជិល​ដែរ ។

ថ្ងៃ​ក្រោយ​កូន​អាង​អ្នក​ដទៃ​រើស​យក​ទុក​ឲ្យ កូន​មិន​ខ្ចី​រើស​យក​ទុក​រហូត​អាច​ជា​អ្នក​ខ្ជិល​ច្រអូស ។ ដូច​ជា​ពេល​លាង​ចាន គួរ​ប្រើ​កូន​ឲ្យ​លាង​មិន​ត្រូវ​ឲ្យ​កូន​ទៅ​មើល​ទូរទស្សន៍ ស្ដាប់​មាញ៉េ ឬ​ដើរ​លេង​ទេ ។ បើ​យើង​ធ្វើ​ខ្លួន​ឯង​វា​ជា​ការ​បង្រៀន​កូន​ឲ្យ​ខ្ជិល កូន​នៅ​ក្មេង​ពី ៥ ឆ្នាំ ទៅ ១៦​ ឆ្នាំ កូន​នៅ​ស្ដាប់​តាម​បង្គប់​អាច​បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្យាយាម​បាន។ ពេល​រៀន​សូត្រ ត្រូវ​ឲ្យ​កូន​រៀន​បាន​ទៀង​ទាត់​នូវ​មេរៀន ដែល​កូន​យក​មក​ពី​សាលា ឬ​ត្រូវ​មើល​មេរៀន​ សម្រាប់​ ថ្ងៃ​ស្អែក​ទៀត។ មិន​ត្រូវ​ឲ្យ​កូន​មើល​ទូរទស្សន៍​ក្នុង​ពេល​កំពុង​រៀន​នោះ​ទេ តែ​គួរ​ចែក​ការ​មើល​ឲ្យ​បាន​ដល់​កូន មិន​មែន​ហាម​ដាច់​ខាត​មិន​ឲ្យ កូន​មើល​នោះ​ទេ តែ​ត្រូវ​មើល​ឲ្យ​មាន​របៀប។

ពេល​ព្រឹក​គួរដាស់​កូន​ឲ្យ​ក្រោក​ពី​ម៉ោង ៥ ហើយ​ឲ្យ​កូន​រៀន​ហាត់​ប្រាណ​ពត់​ខ្លួន ឲ្យ​សរសៃ​និង​ឈាម​ដើរ​បាន​ស្រួល បើ​ធ្វើ​យ៉ាង​នេះ ជា​ការ​បង្រៀន​កូន​មិន​ទ្រមក់។ បន្ទាប់​មក​ឲ្យ​កូន​ដុស​ធ្មេញ​នឹង​ច្រាស​ទន់​ល្អ កុំ​ឲ្យ​ខូច​ធ្មេញ​កូន និង​ងូត​ទឹក​ស្លៀក​ពាក់​ខោ​អាវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ហើយ​ទៅ​សាលា​រៀន​ទាន់​ពេលវេលា។ បើ​កកូន​ក្រោក​ពេល​ម៉ោង​ ៦ ទម្រាំ​ដុស​ធ្មេញ ងូត​ទឹក​ស្លៀកពាក់ ទទួល​ទាន​អាហារ​ធ្វើ​ឲ្យ​កូន​ទៅ​សាលា​ទាំង​តក់​ក្រហល់​ភ្លេច​មុខ ភ្លេច​ក្រោយ នាំ​ឲ្យ​មាន​បញ្ញា​ស្មារតី​មិន​ល្អ។ ព្រោះ​ហេតុ​នោះ ត្រូវ​បង្រៀន​កូន​ឲ្យ​ធ្លាប់​ក្រោក​ពី​ព្រឹក​តាំង​ពី​នៅ​តូច ជាប់​និស្ស័យ​ដល់​ធំ​ឡើង មិន​ហត់​នឿយ​ការ​ទូន្មាន។


កាល​កូនមក​ពី​សាលា​ភ្លាម មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​បាយ​ទាំង​តក់​ក្រហល់​ទេ ត្រូវ​ដោះ​សម្លៀក​បំពាក់​រៀន​ចេញ​ហើយ​ឲ្យ​កូន​លាង​ដៃ​ឲ្យ​ស្អាត​ឬ​ងូត​ទឹក​ចេញ ត្រូវ​មាន​សាប៊ូ​សម្រាប់​ដុស​លាង​ដៃ ដុស​ខ្លួន​ឲ្យ​ស្អាត សម្រាក​បន្តិច​ទើប​ឲ្យ​ញ៉ាំ ត្រូវ​ឲ្យ​កូន​មាន​អនាម័យ ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​រឹង​មាំ​ល្អ។

ការ​ងារ​ទាំង​នេះ បើ​យើង​មិន​ប្រាប់​ មិន​បង្គាប់​បញ្ជា​ទេ កូន​នៅ​តូច​វា​មិន​ដឹង​ឡើយ។ យើង​កុំ​ចាំ​ឲ្យ​កូន​ចេះ​ខ្លួន​ឯង​ឡើយ​ យើង​ត្រូវ​ដឹង​ថា កូន​នៅ​តូច​ធ្វើ​អ្វី​ទៅ​តាម​ឪពុក​ម្ដាយ​ជា​អ្នកបង្គាប់​បញ្ជា បើ​យើង​ចេះ​តែ​បណ្ដែត​បណ្ដោយ​ទៅ កូន​អាច​ទៅ​ជា​មនុស្ស​ខ្ជិល​មិន​ខាន ទាំង​អស់​នេះ​យើង​ត្រូវ​ដឹង​ថា វា​ជា​ភារៈ​របស់​យើង​ជា​ឪពុក​ម្ដាយ​តែ​ម្យ៉ាង ដែល​យើង​ជា​គ្រូ​បា​អាចារ្យ​ខាង​ដើម​របស់​កូន។

កូន​អាច​ទៅ​ជា​មនុស្ស​ឧស្សាហ៍​មាន​ព្យាយាម​គ្រប់​ពេល​វាលា ក៏​ដោយ​សារ​យើង​ជា​ឪពុក​ម្ដាយ​ព្រោះ​ហេតុ​នោះ កាល​កូន​យើង​រៀន​ក្នុង​ថ្នាក់​ជាប់​លេខ​១ យើង​ត្រូវ​ឲ្យ​រង្វាន់​ដល់​កូន ដើម្បី​ឲ្យ​កូន​មាន​ទឹក​ចិត្ត​ព្យាយាម​រៀន​សូត្រ មិន​ខ្ជិល​ច្រអូស រហូត​អាច​ជា​ទី​ពឹង​របស់​យើង​ទៅក្នុង​អនាគត។ កាល​ជីដូន​ជីតា​មក​ផ្ទះ​ឬ​ញាតិ​មិត្ត ភ្ញៀវ​មក​ត្រូវ​ឲ្យ​កូន​ចេះ​ជំរាប​សួរ លើកដៃ​សំពះ ទៅ​យក​ទឹក​មកជូន ហើយ​ជៀស​ចេញ​ទៅ​អង្គុយ​ឆ្ងាយ មិន​ត្រូវ​ឲ្យ​មក​អង្គុយ​និយាយ​ចរចា​នាំ​ភ្ញៀវ​ធុញ​ទេ។ ត្រូវ​បង្រៀន​ឲ្យ​ចេះ​និយាយ​តិចៗ ឲ្យ​ចេះ​ថែរក្សា​ភាព​ស្ងប់​ស្ងៀម មិន​ត្រូវ​ឲ្យ​ប្រលែង​គ្នា​នៅ​មុខ​ភ្ញៀវ​ឡើយនេះ​សុទ្ធ​តែ​ជា​ដំបូន្មាន​ត្រូវ​ទូន្មាន​កូន​ទាំង​អស់ មិន​ត្រូវ​ឲ្យ​កូន​ចេះ​ដោយ​ខ្លួន​ឯង​នោះ​ទេ។

យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ ដើម្បី​ថែរក្សា​ពូជ​ពង្ស​វង្ស​ត្រូកូល​ឲ្យ​បាន​ល្អ ។ 
ម្យ៉ាង​ទៀត សូម​កុំ​បង្រៀន​កូន​ឲ្យ​ខូច​ឲ្យ​សោះ ដូច​ជា​កាល​កូន​នៅ​តូច​ បង្រៀន​កូន​ឲ្យ​ចេះ​ជេ ឪពុក​ម្ដាយ​ទៅ​វិញ​ទៅ​មក ពេល​កូន​ចេះ​ជេ​នាំ​គ្នា​សើច​រអឹក​ថា កូន​ឆ្លាត តែ​ខ្លួន​មិន​​ដឹង​ថា បង្រៀន​កូន​ឲ្យ​ខូច​ទេ រហូត​ដល់​កូន​ជាប់​និស្ស័យ​ពូកែ​ជេរ​អ្នក​ដទៃ។ ពេល​កូន​ចេះ​ជេរ​ខ្លួន​ថា កូន​រៀន​ពី​ណាចេះ​ជេ​ តាម​ពិត​ខ្លួន​ជា​អ្នក​បង្រៀន ហើយ​ត្រូវ​បន្ទោស​កូន​ នេះ​ជា​កំហុស​របស់​យើង ដោយ​យើង​មិន​ដឹង​ខ្លួន។

កាល​កូន​នៅ​តូច​មាន​ដៃ​ជើង​ទៅ​លួច​របស់​គេ ដូច​ផ្លែ​ឈើ​ជា​ដើម យើង​មិន​ហាម​ឃាត់​កូន​ទេ ថែម​ទាំង​សប្បយា​ជា​មួយ​កូន​ទៀត រហូត​កូន​ក្លាយ​ជា​អ្នក​ពូកែ​លួច​មាន​ឈ្មោះ​ថា ចោរ ធ្វើ​ឲ្យ​យើង​អ័ព្ទ​មុខ​កិត្តិយស នេះ​ដោយ​សារ​យើង​ជា​អ្នក​បង្រៀន​ឲ្យ​កូន​ខូច។ កាល​បណ្ដោយ​ចិត្ត​កូន​ខ្លាំង​ពេក ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​រាល់​ទង្វើ​ដែល​គេ​បាន​ធ្វើ នឹង​ភាព​ប្រមាទ​ចំពោះ​កិច្ចការ​ដែល​កូន​បាន​ធ្វើ​តាំង​ពី​តូច​ ធ្វើ​ឲ្យ​ជា​ទម្លាប់​មួយ​ដោយ​ទម្រើស​ចិត្ត​កូន​នឹង​មាន​ភាព​រឹង​រួស មិន​យល់​ពី​ចិត្ត​អ្នក​ដទៃ​រហូត​ដល់​ធំ​ពេញ​វ័យ​នៅ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ដោយ​សារ​តែ​ឪពុក​ម្ដាយ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​ទម្រើស​កូន និង​ភាព​ស្រលាញ់​កូន​ខ្លាំង​ពេក ដោយ​មាន​មោហៈ​មក​បិទ​បាំង​មិន​យល់​ភាព​ខុស​ឆ្គង​នៃ​កូន​របស់​ខ្លួន បែរ​ជា​ទៅ​ចោទ​អ្នក​ដទៃ​ថា​ មក​នាំ​កូន​របស់​ខ្លួន​ខូច​ទៅ​វិញ។

ភាព​ទម្រើស​និងការ​ទម្រុន​ចិត្ត​កូន​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ពាល គ្មាន​សីលធម៌ គ្មាន​ការ​ពិចារណា​ខ្ពង់​ខ្ពស់​នឹង​ប្រកប​ដោយ​ទោសៈ​គឺ​ការ​ខឹង​នេះ​ឯង ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​វាយ​ដំ ទាត់​ធាក់ ធ្វើ​ឲ្យ​គ្មាន​សេចក្ដី​សុខ​ក្នុង​រង្វង់​គ្រួសារ។ ដោយ​ការ​មិន​ស្ដាប់​បង្គាប់​នោះ​ឯង បណ្ដាល​ឲ្យ​គ្រួសារ​ទាំង​មូល មាន​ការ​មិន​សប្បាយ​ចិត្ត​ លំបាក​ក្នុង​ចិត្ត​ជា​ពិសេស​នោះ គឺ​ឪពុក​ម្ដាយ​តែ​ម្ដង ដែល​ជា​អ្នក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​មក​យាយី​រាង​កាយ ខូច​សុខ​ភាព​នឹង​ធ្វើ​ឲ្យ​បាត់​នូវ​ផល​ប្រយោជន៍​មួយ​ចំនួន​ដូច​ជា ការ​ព្យាបាល​ជម្ងឺ ឬ សង​នូវ​សំណង​អន្តរាយ​ដែល​បណ្ដាល​មក​ពី​កូន​ខូច។


ធម្មតា​ឪពុក​ម្ដាយ​ តែង​តែ​ដឹង​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ខ្លួណ គ្រាន់​តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ទៅ​តាម​ការ​សង្កេត​ពិនិត្យ​ហើយ​បន្ថែម​ពី​នេះ យើង​អាច​ដឹង​នូវ​អត្តចរិត​របស់​កូន​បង្កើត​ទៀត​ផង​ រួម​ទាំង​ការ​បង្រៀន​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ចំណេះ​ចេះ​ដឹង​ក្នុង​ការងារ​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ដឹង​អំពី​ចិត្ត​របស់របស់​កូន​គឺ​មាន​លក្ខណៈ​ផ្សេង​ៗ ទៅ​តាម​ឪពុក​ម្ដាយ ដូច​ជា​មាន​ឪពុក​ម្ដាយ​ខ្លះ​បាន​បង្ហាញ​អាកប្បកិរិយា ឲ្យ​កូន​របស់​ខ្លួន​ដឹង​ថា​ ឪពុក​ម្ដាយ​ពិត​ជា​ស្រលាញ់​កូន ទោះ​ជា​កូន​ចង់​បាន​អ្វី​ក៏​រក​មក​ឲ្យ​ទាល់​តែ​បាន ចំណែក​ឪពុក​ម្ដាយ​ខ្លះ​ទៀត មិន​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​ទេ តែ​ខ្លួន​ពិត​ជា​ស្រលាញ់​កូន​ខ្លាំង​ជា​អ្នក​ដទៃ​មែន។

ដោយ​សារ​តែ​ឪពុក​ម្ដាយ​ខ្លះ​គិត​ថា​ការ​បង្ហាញ​ទឹក​ចិត្ត​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​នោះ ប្រាកដ​ជា​កូន​នោះ ប្រមាថ​មើល​ងាយ​ជា​មិន​ខាន ហេតុ​នេះ​ហើយ ទើប​ឪពុក​ម្ដាយ​ទាំង​នោះ​បាន​លាក់​បាំង​ចិត្ត​ដ៏​ទន់​ភ្លន់ ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ ចិត្ត​មេត្តា អាណិត​អាសូរ ដល់​កូន​នៅ​តែ​ក្នុង​ចិត្ត​ កប់​ក្នុង​ហឬទ័យ ទោះ​ជា​ពេលខ្លះ​បាន បញ្ចេញ​នូវ​អាកប្បកិរិយាមិន​ស្រលាញ់​ក៏​ដោយ តែ​ព្រោះ​ព្រោះ​ចង់​ឲ្យ​កូន​របស់​ខ្លួន​បាន​ល្អ ដើម្បី​ឲ្យ​កូន​ចេះ​កែប្រែ​រាល់​ទង្វើ​ដែល​មិន​សមរម្យ។

ផ្ទុយ​ទៅ​វិញ កូន​ខ្លះ​បែរ​ជា​មិន​យល់​ពី​បំណង​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ ហើយ​បន្ថែម​នូវ​សេចក្ដី​លំបាក​នោះ​មក​ដល់​ឪពុក​ម្ដាយ។ កូន​នោះ​ចេះ​តែ​ថា​ ឪពុក​ម្ដាយ​មិន​ស្រលាញ់​ខ្លួន​ មិន​យក​ចិត្ត ទុក​ដាក់​លើ​ខ្លួន​ ចចេស​ចចើង​មិន​គោរព​ឪពុក​ម្ដាយ​ ជា​អ្នក​មាន​គុណលើ​ខ្លួន ពេល​ខ្លះ​កូន​ទាំង​នោះ ភ្លេច​ថា អ្នក​ដែល​បង្កើត​ខ្លួនជា​អ្នក​ណា បែរ​ជា​លើក​តម្កើន​អ្នក​ដទៃ​ជាង​ឪពុក​ម្ដាយ​ខ្លួន។


ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ព្រហ្ម​វិហារ​ធម៍ ៤ យ៉ាង​គឺ៖
១- មេត្តា សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​គេ​បាន​សុខ
២- ករុណា សេចក្ដី​អាណិត​គិត​នឹង​ជួយ​ឲ្យ​គេ​រួច​ចាក​ទុក្ខ
៣- មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​វេលា​ដែល​គេ​បាន​ល្អ
៤- ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជា​កណ្ដាល មិន​សោមនស្ស​ មិន​ទោមនស្ស​ក្នុង​វេលា​ ដែល​គេ​បាន​សេចក្ដី​សុខ និង វិបត្តិ


ដោយ​សារ​តែ​ឪពុក​ម្ដាយ មាន​ព្រហ្មវិហារធម៌​បែប​នេះ​ហើយ​ទើប​បាន​ជា​ មិន​មាន​អ្វី​មក​ផ្ទឹម​នឹង​គុណ​ដ៏​ធំ​ធេង​បាន។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៨,០១៧ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១១,៥៨៣ ដង)
មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣០,៦៦៤ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩,៦១៤ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣០,៦៤៦ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿