30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៧,១៤៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥២៤,៦៩៨
សរុប ៣៨៩,៦០៧,១៨២
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ២៦,៤៦២ ដង)

ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន



 
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន

ពេល​យើង​នាំ​កូន​ឲ្យ​ទៅ​ជួប​បណ្ឌិត​សប្បុស​ញយៗ អាច​ជា​បច្ច័យ​ឲ្យ​កូន​ដើរ​តាម​គន្លង​ល្អ​បាន។ យើង​ត្រូវ​ដឹង​ថា កូន​ខ្លះ​ឪពុក​ម្ដាយ​មិន​ស្ដាប់​ទេ អ្នក​ដទៃ​ទើប​ស្ដាប់​តាម​ព្រោះ​ឪពុក​ម្ដាយ​ជា​មនុស្ស​មាន​ពៀរ​ជា​មួយ​កូន​នោះ ធ្វើ​ឲ្យ​កូន​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ស្ដាប់។ មនុស្ស​នៅ​ក្នុង​លោក​យើង​នេះ មិន​មែន​ចេះ​តែ​មាន​ពៀរ​ជា​មួយ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ។ ដើម្បី​កុំ​ឲ្យ​កូន​ប្រព្រឹត្ត​កន្លង​សីល​ ៥ ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន​គឺ៖

១- មេត្តា ឲ្យ​កូន​ចេះ​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​សត្វ​ទាំង​ពួង។ កាល​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​មនុស្ស​សត្វ​ហើយ កូន​មិន​អាច​ទៅ​សម្លាប់​អ្នក​ដទៃ​ ឬ​ សត្វ​ឡើយ។

២- សម្មាអាជីវៈ ឲ្យ​កូន​រកស៊ី​ក្នុង​ផ្លូវ​សុចរិត កុំ​ឲ្យ​កេង​ប្រវ័ញ្ច​អ្នក​ដទៃ បើ​ធ្វើ​ការងារ​រាជការ​ឲ្យ​ឈ្មោះ​ត្រង់​ចំពោះ​ជាតិ។

៣- សទារសន្ដោសៈ ឲ្យ​ត្រេក​អរ​ចំពោះ​តែ​ប្រពន្ធឫ​ប្ដី​ខ្លួន​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ចំពោះ​កូន​ឬ​ប្រពន្ធ​ប្ដី​គេ ឬ​មាន​សហាវ​ស្មន់​ឡើយ។

៤- សច្ចៈ បង្រៀន​កូន​ឲ្យ​ចេះ​និយាយ​ពាក្យ​ពិត​មាន​សច្ចៈមិន​និយាយ​បាតដៃ​ខ្នង​ដៃ​ឡើយ។

៥- មជ្ជវិរតិ ឲ្យ​កូន​វៀរ​ចាក​អំពើ​ស្រវឹង​ពាលា ឲ្យ​កូន​មាន​សតិ​គ្រប់​គ្រាន់ ឲ្យ​ឃើញ​ទោស​គ្រឿង​ស្រវឹង​ ជា​ទោស​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​ ភ្លេច​អ្វីៗ​ទាំង​អស់។

កាល​យើង​បាន​បណ្ដុះ​គុណធម៌ ៥ នេះ​ដល់​កូន​ហើយកូន​នៅ​តែ​ប្រព្រឹត្ត​អាក្រក់​ទៀត យើង​គួរ​ផ្សាយ​នូវ​មេត្តា​ធម៌​ករុណា ចំពោះ​កូន​និង​ណែនាំ​កូន​ថា ឪពុក​ម្ដាយ​បាន​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​កូន​តាម​គន្លង​ល្អ​ហើយ ឲ្យ​កូន​ដើរ​តាម​ផ្លូវ​ល្អ​កូន​នៅ​តែ​មិន​ប្រព្រឹត្ត​ល្អ​ទៀត ពេល​កូន​ធ្វើ​ខុស​អ្វី​មួយ ឪពុកម្ដាយ​មិន​ធានា​ខុស​ត្រូវ​ចំពោះ​កូន​ទេ បើ​កូន​មាន​គ្រួសារ​ទៅ​លំបាក ក៏​មិន​មែន​លំបាក​ឪពុក​ម្ដាយ​ដែរ។ ចូរ​កូន​ដឹងថា​ឪពុក​ម្ដាយ បាន​រិះ​រក​គ្រប់​មធ្យោបាយ​ដើម្បី​កូន ហើយ​កូន​នៅ​តែ​យ៉ាង​នេះ សូម​កូន​ប្រព្រឹត្ត​ទៅ​តាម​អំពើ​ដែល​កូន​ធ្វើ​ចុះ​តែទោះ​ជា​យ៉ាង​ណា កូន​ក៏​នៅ​តែ​ឈាម​ជ័រ​របស់​ឪពុក​ម្ដាយដដែល។ ឪពុក​ម្ដាយ​នឹង​ព្យាយាម​ដឹក​នាំ​កូន​ឲ្យ​ដើរ​ផ្លូវ​ល្អ រហូត​ដល់​ឪពុក​ម្ដាយ​ លាចាក​លោក​នេះ​ទៅ។

ម្យ៉ាង​ទៀត ត្រូវ​តែ​ព្យាយាម​ឲ្យ​លះ​បង់​នូវ​បាប​ធម៌​ ៥ ប្រការ​ ឬ ហៅ​ថា អបាយមុខ​ គឺ៖

១- លេង​ស្រី
២- លេង​ស្រា
៣- លេង​ល្បែង
៤- សេពគប់​បាប​មិត្ត
៥- ខ្ជិល​ច្រអូស

កាល​យើង​ព្យាយាម​ចិញ្ចឹម​កូន​យ៉ាង​នេះ ទើប​យើង​ឈ្មោះ​ថា ជា​ឪពុក​ម្ដាយ​ល្អ​របស់​កូន។ ទោះ​ជា​កូន​មាន​កំហុស​អ្វី​ក៏​មិន​បន្ទោស​ទៅ​លើ​ឪពុក​ម្ដាយ​បាន​ឡើយ ព្រោះ​ថា ឪពុក​ម្ដាយ​លោក​ព្យាយាម​ចិញ្ចឹម​ខ្លួន​ហើយ តែ​ខ្លួនមិន​ស្ដាប់​តាម​ពាក្យដំបូន្មានរបស់​លោក​ទាំង​ពីរ ទើប​យើង​មាន​គ្រោះ​ថ្នាក់​យ៉ាង​នេះ។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,១៦០ ដង)
តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៦,១៥៣ ដង)
របៀបបង្ហាញ​ខ្លួន​ដល់​ភ្ញៀវ
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣៤,១១៣ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៦០ ដង)
ការ​ពិចារណាហេតុ​ផល និងបដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿