30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,៧៣៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥១,៩២២
សរុប ៣៨៩,៩៣៤,៤០៦
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៦០៤ ដង)

ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង



 

នៅ​ក្នុង​គម្ពីរ​អង្គុត្តរនិកាយ ចតុក្កនិបាត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​ជា​មួយ​ពួក​គហបតី​និង​ពួក​គហបតានី ក្នុង​ចន្លោះ​ស្រុក​មធុរា​និង​ចន្លោះ​ស្រុក​វេរព្ជា នៅវ​ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន​បួន​គឺ៖

១- ឆវោ ឆវាយ សទ្ធឹ សំវសតិ ខ្មោច​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ខ្មោច​ស្រី
២- ឆវោ ទេវិយា សទ្ធឹ សំវសតិ ខ្មោច​ប្រុស​នៅរួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី
៣- ទេវោ ឆវាយ សទ្ធឹ សំវសតិ ទេវតា​ប្រុស​នៅ​រួម​ជា​មួយ​ខ្មោច​ស្រី
៤- ទេវោ ទេវិយា សទ្ធឹ សំវសតិ ទេវតា​ប្រុស​នៅ​រួម​ជា​មួយ​ទេវតា​ស្រី។

ពាក្យ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា ខ្មោចប្រុស​នៅ​រួម​គ្នា​ជា​មយយ​នឹង​ខ្មោច​ស្រី​នោះ សេចក្ដី​ថា ស្វាមី​ក៏​ជា​អ្នក​មិន​មាន​សីល​ ៥ ឯ​ភរិយា​ក៏​ជា​អ្នកមិន​មាន​សិល ៥ ដូច​គ្នា​គឺ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រព្រឹត្ត​ខុស​ក្នុង​កាម និយាយ​កុហក ផឹក​ទឹក​ស្រវឹង។ បុគ្គល​មិន​មាន​សីល​ទាំង​ពីរចំណែក​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​គ្នា ហើយ​រួម​រស់​នៅ​ជា​មួយ​គ្នា​ទាំង​មិន​មាន​សីល​នោះ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ខ្មោច​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​ខ្មោច​ស្រី។

ខ្មោច​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី​គឺ ប្រុស​ជា​ស្វាមី ជា​មនុស្ស​មិន​មាន​សីល ធម៌អាថ៌ ឯ​ស្ត្រី​ជា​ភរិយា​ជា​អ្នក​មាន​គុណ​ធម៌ គឺ​ជា​អ្នក​មាន​សីល​ចរិយា​ល្អ ជា​អ្នក​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ជា​ទីរលឹក មាន​សីលវត្ត​ល្អ​គ្រប់​ពេល​វេលា​មិន​មាន​ចន្លោះ​ខក​ខាន។ បើ​ប្រុស​មិន​មាន​សីល ស្ត្រី​ជា​អ្នក​មាន​សីល​នៅ​រួម​រស់ជា​មួយ​គ្នា នេះ​ឈ្មោះ​ថា ខ្មោច​ប្រុស​នៅ​រួម​ជា​មួយ​នឹង​ទេវតា​ស្រី។

បើ​ប្រុស​ជា​អ្នក​មាន​សីល ធម៌អាថ៌​ក្នុង​ខ្លួនជា​អ្នក​ដល់​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ជា​ទី​រលឹក មាន​វត្ត​ប្រតិបត្តិ​ល្អ តែ​ស្រី​ជា​អ្នក​មិន​មាន​សីល ធម៌អាថ៌ទេ ហើយ​រួម​រស់​ជា​មួយ​គ្នា នេះ​ឈ្មោះ​ថា ទេវតា​ប្រុស​នៅ​រួម​រស់​នៅ​ជា​មួយ​គ្នា នេះ​ឈ្មោះ​ថា ទេវតា​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ខ្មោច​ស្រី។

បើ​ប្រុស​ក៏​ជា​អ្នក​មាន​សីល ស្រី​ក៏​ជា​អ្នក​មាន​សីល​គឺ​ថា ជា​អ្នក​មាន​សីល​ទាំង​ពីរ​អ្នក មាន​គុណ​ធម៌​ល្អ​ទាំង​ពីរ ហើយរួម​រស់ជា​មួយ​គ្នា​នេះ​ឈ្មោះ​ថា ទេវតា​ប្រុស​នៅ​រួម​គ្នា​ជា​មួយ​នឹង​ទេវតា​ស្រី។

ម្យ៉ាង​ទៀត ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ប្រពន្ធ​នឹង​ប្ដី​ទាំង​ពីរ​នាក់ ប្រាថ្នា​ឲ្យ​ជួប​គ្នា​ក្នុង​បច្ចុប្បន្ន​នេះ​ផង ឲ្យ​ជួប​គ្នា​ក្នុង​បរលោក​ផង​លុះ​តែ​ជន​ទាំង​ពីរ​នាក់​នោះ ប្រកប​ដោយគុណ​ធម៌ទាំង​នេះ​គឺ សមសទ្ធា (មាន​សទ្ធាស្មើ​គ្នា) សមសីលា (មាន​សីល​ស្មើ​គ្នា) សមចាគា (មានចាគៈ​ស្មើ​គ្នា) សមបញ្ញា (មាន​បញ្ញាស្មើ​គ្នា) ទើប​ជន​នោះ​ ជួប​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ជួប​គ្នា​ក្នុង​បរលោក​ផង។

ជន​ទាំង​ពីរ​នាក់ ជា​អ្នក​មាន​សទ្ធា​ ជា​អ្នក​ដឹង​នូវ​ពាក្យ​ពេចន៍​នៃ​ស្មូម ជា​អ្នក​សង្រួម​(ក្នុង​សីល) ជា​អ្នក​ចិញ្ចឹម​ជីវិត​តាម​គន្លង​ធម៌ ប្រពន្ធ​នឹង​ប្ដី​ទាំង​នោះ​ពោល​ពាក្យផ្អែម​ល្ហែម​រក​គ្នា រមែង​មាន​សេចក្ដី​ចម្រើន​ដ៏​ច្រើន​ទាំង​មាន​ការ​នៅ​ជា​សុខ កើត​ឡើង​ដល់​គ្នា​នឹង​គ្នា ពួក​សត្រូវ រមែង​អាក់​អន់​ចិត្ត ចំពោះ​ជន​ទាំង​ពីរ​ដែល​មាន​សីល​ស្មើ​គ្នា​ ជន​ទាំង​ពីរ​នាក់ មាន​សីល​នឹង​វត្ត​ស្មើ​គ្នា លុះ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ ហើយ​(បើ) មាន​ចំណង​ក្នុង​កាម រមែង​ជា​អ្នក​ត្រេកអរ​រីក​រាយ​ក្នុង​ទេវតា​លោក​បាន។

ដើម្បី​ការរស់​នៅរបស់​យើង​បាន​សុខ ក្នុង​បច្ចុប្បន្ន​ជា​មួយ​ប្ដី​ប្រពន្ធយើង នោះ​យើង​ម្នាក់ៗ ត្រូវ​តែ​ជា​អ្នក​មាន​សីល​មាន​វត្ត​ល្អ មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា អនុគ្រោះ​គ្នា​ទៅវិញ​ទៅ​មក មិន​បង្ក​ជម្លោះ​ផ្សេងៗ ក្នុង​រវាង​ប្ដី​ប្រពន្ធ ដែល​មាន​រឿង​បន្តិច​បន្តួចឡើយ ។ សូម​កុំ​គិត​ថា ការ​មាន​សីល​នាំ​ឲ្យ​រក​ស៊ី​មិន​បាន មិន​មាន​សេចក្ដី​សុខ កាល​គិត​តែ​ពី​ធម៌​មិន​មាន​ពេល​វេលា​រកស៊ី​គំនិត​នេះ​គួរ​លះ​បង់​ចោល ហើយ​កាន់​យក​នូវ​គំនិត​ល្អ​ថា ការ​មាន​សីល​ដូច​គ្នា មាន​សេចក្ដី​សុខ​ខ្លាំង​ណាស់ មាន​សុភមង្គល​ក្នុង​គ្រួសារ​រហូត​ចាស់​ទុំ មិន​មាន​រឿង​អាស្រូវ​អ្វី​ឡើយ។ សូម​កុំ​ឃើញ​ អានិសង្ស​បន្តិចបន្តួច​នៃ​ការ​មិន​មាន​សីល ដូច​ជា​សម្លាប់​សត្វ​អាច​បាន​ម្ហូប​ឆ្ងាញ់​ជា​ដើមឡើយ ត្រូវ​ឃើញ​ទោស​នៃ​ការមិន​មាន​សីល​ធ្វើ​ឲ្យ​ប្រពន្ធ​ក្បត់​ប្ដី ក្បត់​កូន ប្ដី​ក្បត់​ប្រពន្ធ​និង​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​កើត​មាន​ក្នុង​គ្រួសារ ដូច្នេះ​ការ​មាន​សីល​ជា​ជម្រុម​នៃ​សេចក្ដី​សុខ​ក្នុង​គ្រួសារ។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥,៨៩៥ ដង)
បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៨៣ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣៤,៩៦៨ ដង)
គោលធម៌ក្នុងការរស់នៅរួមគ្នា
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣០,៥៦៦ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿