30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,៦១៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៣៣,៨០០
សរុប ៣៨៩,៩១៦,២៨៤
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៣៧ ដង)

ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង



 
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង

ឱវាទ​ជា​ដំបូន្មាន​ដ៏​ល្អ​របស់​ព្រះសម្ពុទ្ធ ឬ មាតាបិតា គ្រូ​បាអាចារ្យ ព្រឹទ្ធាចារ្យ ចាស់​ ទុំ រៀម​ច្បង ដែល​បាន​ទូន្មាន​តាម​ពាក្យ​ប្រៀន​ប្រដៅ​ល្អៗ អាច​ជា​គន្លង​ដើរ​ទៅ​បាន​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ជា​ពិសេស​ទំនៀម​ខ្មែរ​យើង​ច្រើន​លើកយកឱវាទ១០ យ៉ាង​របស់​ធនញ្ជយសេដ្ឋី​ដែល​គាត់​បាន​ឲ្យ​ឱវាទ ពេល​នាង​វិសាខា​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ថា៖

១- មិន​ត្រូវ​នាំ​ភ្លើង​ក្នុងទៅ​ក្រៅ
២- មិន​ត្រូវ​នោះ​ភ្លើង​ក្រៅ​មក​ក្នុង
៣- ឲ្យ​ដល់​អ្នក​គួរ​ឲ្យ
៤- មិន​ត្រូវ​ឲ្យ​ដល់​អ្នក​មិន​គួរ​ឲ្យ
៥- ឲ្យ​ដល់​អ្នក​គួរ​ឲ្យ​ខ្លះ មិន​គួរ​ឲ្យ​ខ្លះ
៦- អង្គុយ​ជា​សុខ
៧- បរិភោគ​ជា​សុខ
៨- ដេក​ជា​សុខ
៩- បម្រើ​ភ្លើង
១០- នមស្ការ​ទេវតា​ខាង​ក្នុង។

មិន​ត្រូវ​នាំ​ភ្លើង​ក្នុង​ទៅ​ក្រៅ បាន​ន័យ​ថា រឿង​រ៉ាវ​ក្នុង​ក្រុម​គ្រួសារ​យើង​មាន​ការ​ឈ្មោះ​ប្រកែក​គ្នា​ឬ​វិវាទ​គ្នា​ផ្សេងៗ ជា​របស់​ឪពុក​ក្មេក​ ម្ដាយ​ក្មេក ឪពុកម្ដាយ​បង្កើត ឬ ស្វាមី យើង​មិន​ត្រូវ​នាំ​ទៅ​ប្រាប់​អ្នក​ជិត​ខាង​ឲ្យ​គេ​ដឹង​ឮ​ទេ ព្រោះ​ថា​ នេះ​សុទ្ធ​តែ​ជា​បញ្ហា​ក្នុង​គ្រួសារ​យើង កុំ​ឲ្យ​គេ​មើល​ងាយ មើល​ថោក​ដល់​យើង​គ្រួសារ​យើង​ឡើយ។ ប្រសិន​បើ​រឿង​តិចតួច​ឬ​ធំ​ដុំ​ក៏​ដោយ​ត្រូវដោះ​ស្រាយ​ដោយ​បញ្ញា​ មិន​ត្រូវ​បង្កើត​ឲ្យ​ជា​រឿង​ធំ​បាន​ទេ។ ការ​រស់​នៅ​ជា​មួយ​គ្នា​តែង​តែ​មាន​រឿង​ខ្លះ​ជា​មិន​ខាន ដូច​ចាន​នៅ​ក្នុង រាវ​ជា​មួយ​គ្នា រឿង​អ្វី​មិន​ប៉ះ​គ្នា​នោះ។ កាល​បើ​យ៉ាង​នោះ​ត្រូវ​ចេះ​អនុគ្រោះ​ដល់​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​មាន​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក យើង​មិន​ត្រូវ​ស្រលាញ់​គ្នា​ដោយ​អំណាច​រាគៈ​នោះ​ទេ ព្រោះ​ថា កាល​រាគៈ​គឺ ស្រលាញ់​ខ្សោយ​ចុះ​អស់ ឬ​ជិន​ណាយ ពេល​នោះ​យើង​លែង​មាន​សេចក្ដី​ស្រលាញ់​ចំពោះ​គ្នា ព្រោះ​ហេតុ​នោះ​ សូម​កុំ​ស្រលាញ់​គ្នា ដោយ​អំណាច​រាគៈតែ​ម្យ៉ាង ត្រូវ​ចេះ​មាន​ការ​អាណិត​អាសូរ​ដល់​គ្នា មាន​មេត្តា​ជាទឹក​ដ៏​ត្រជាក់​សម្រាប់​រំលត់​ភ្លើង​គឺ​ជម្លោះ​រវាង​គ្នា​នឹង​គ្នា។ ពាក្យ​ទូន្មាន​ក្នុង​ទី​នេះ​លោក​ថា អគ្គិ មាន​ន័យ ភ្លើង ដែល​អាច​ឆាប​ឆេះ​អ្វី ៗ បាន​ទាំង​អស់ យើង​ក៏​ដឹង​ថា ធម្មតា​ភ្លើង​សូម្បី​តូច​ប៉ុន​ជើង​ធូប​ដ៏​ដោយ កាល​យក​ទៅ​ដាក់​កន្លែង​មាន​សម្រាម ឬ ទំទេច​កំទី​ផ្សេង ៗ អាច​រាល​ដាល​ឆេះ​បាន ដូច​ជា​រឿង​រ៉ាវ​ក្នុង​គ្រួសារ សូម្បី​បន្តិចបន្តួច បើ​យើង​បង្ក​ឲ្យ​កាន់​តែ​ខ្លាំង​រឿង​នោះ​កាន់​តែ​ខ្លាំង​ឡើង អាច​លែង​លះ​គ្នា​ក៏​មាន។

ការ​នាំ​ភ្លើង​ក្រៅ​មក​ក្នុង មាន​ន័យ​ថា រឿង​គេ​ខាង​ក្រៅ​ផ្ទះ ក៏​មិន​ត្រូវ​នាំ​មក​ឲ្យ​ជា​បញ្ហា​ដល់​ក្រុម​គ្រួសារ​យើង​ឡើយ។ ព្រោះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ដល់​ក្រុម​គ្រួសារ​យើង​ ព្រោះ​ហេតុ​នោះ មិន​ត្រូវ​នាំ​ភ្លើង​ខាង​ក្រៅ​មក​ក្នុង​ផ្ទះ​របស់​យើង​ទេ។

ឲ្យ​ដល់​អ្នក​គួរ​ឲ្យ ធម្មតា​ការ​ឲ្យ​ដល់​ជន​ដទៃ​ត្រូវ​មើល​ឲ្យ​ច្បាស់​លាស់ មិន​ត្រូវ​ចេះ​តែ​ឲ្យ​ទេ បើ​យើង​ឲ្យ​ទៅ​គេ​សង​មក​វិញ​តាម​កាល​សន្យា នោះ​ទើប​យើង​គួរ​ឲ្យ។

មិន​ត្រូវឲ្យ​ដល់​អ្នក​មិន​គួរ​ឲ្យ បុគ្គល​ណា​ឲ្យ​ទៅ​ហើយ​មិន​សងវិញ បុគ្គល​នោះ​ មិន​ត្រូវ​ឲ្យ​ទេ ព្រោះថា​ កាល​យើង​ឲ្យ​ទៅហើយ មិន​មាន​ឱកាស​បាន​មក​វិញ​ជា​ការ​ខាត​បាត់​បង់​កម្លាំង​យើង​និង​ទ្រព្យ​យើង​ច្រើន​ណាស់។

ឲ្យដល់​អ្នក​គួរ​ឲ្យ​ខ្លះ មិន​គួរ​ឲ្យ​ខ្លះ បើ​ញាតិ​យើង​មាន​ចិត្ត​សប្បុរស​ធម៌ធ្លាប់​មាន​ឧបការៈ​ចំពោះ​យើង ឬ មិន​មានក៏​ដោយ ហើយ​ដល់​នូវ​ភាព​ទល់​ក្រលំបាក ទោះ​យើង​ឲ្យ​ទៅ​មិនមាន​ឱកាស​សង​វិញ ឬ អាច​សង​វិញ យើង​គួរ​ឲ្យ​ដល់​ញាតិ​ទាំង​នោះ។

អង្គុយ​ជា​សុខ បាន​ន័យ​ថា កាល​ឪពុក​ក្មេក​ម្ដាយ​ក្មេក​មក​ជិត ឬ ដើរ​មក​យើង​ត្រូវ​ធ្វើ​ឥរិយាបថ​ឲ្យ​សមរម្យ​ត្រូវ​អង្គុយ​ក្នុង​ទី​គួរ​អង្គុយ ត្រូវ​ឈរក្នុង​ទី​គួរ​ឈរ។

បរិភោគ​ជា​សុខ បាន​ន័យ​ថា មិន​ត្រូវ​បរិភោគ​មុន​ឪពុក​ក្មេក​ម្ដាយ​ក្មេក ត្រូវ​ចាត់​ចែង​ម្ហូបម្ហារ​គួរ​ឲ្យ​គាត់​ពិសារួច សឹម​បរិភោគ​ជា​ខាង​ក្រោយ។

ដេក​ជា​សុខ បាន​ន័យ​ថា មិន​ត្រូវ​ដេក​មុន​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទេ ត្រូវ​ធ្វើ​វត្ត​បដិបត្ត​តូច​ធំ​ហើយ​សឹម​ដេក​ជា​ខាង​ក្រោយ។

បម្រើ​ភ្លើង បាន​សេចក្ដី​ថា ត្រូវ​បម្រើ​ឪពុកក្មេក​ម្ដាយ​ក្មេក និង ស្វាមី ដូច​ជា​ភ្លើង។
នមស្ការ​ទេវតា​ខាង​ក្នុង គឺ​ខ្លួន​ត្រូវ​ធ្វើ​សេចក្ដី​គោរព​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ឲ្យ​ដូច​ជា​ទេវតា។
ឱវាទ​ទាំង​ ១០ ប្រការ​នេះ ដែល​ធនញ្ជយ​សេដ្ឋី​បាន​ឲ្យ​ឱវាទ​ចំពោះកូន​គឺ​នាង​វិសាខា ហើយ​ប្រពៃណី​ខ្មែរ​យើង​តែង​តែ​យក​មក​ឲ្យ​ឱវាទ​ដល់ គូស្វាមី​ភរិយា​ដែល​ទើប​នឹង​រៀប​ការ​ហើយ​ថ្មីៗ ដើម្បី​ឲ្យ​មាន​ការ​ប្រតិបត្តិ​ចំពោះ​ស្វា​មី​របស់​ខ្លួន។ ដូច្នេះ​យើង​ជា​ភរិយា​ដ៏​ល្អត្រូវ​ប្រតិបត្តិ​ឲ្យ​សម​ជា​ភរិយា​ដ៏​ល្អ​របស់​ស្វាមី​យើង។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 

Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៦៧,៦១៨ ដង)
សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥៥ ដង)
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨៣០ ដង)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៧៨៣ ដង)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿