30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៤៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៥,៤២៥
សរុប ៣៨៥,៥៧២,១១៨
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៤៧៧ ដង)

មនុស្ស​ដែល​គេ​ទុក​ចិត្ត​



 

កូន​ជា​ទី​ស្រឡាញ់! កូន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ពាក្យ​នេះ​គឺ (នៅ​ឲ្យ​គេ​ទុក​ចិត្ត​ចាក​ចេញ​ពិត​គេ​រលឹក) ម្យ៉ាង​ទៀត (នៅ​ឲ្យ​គេ​ស្រឡាញ់​លុះ​ចាក​ចេញ​គេ​អាល័យ) ។ កូន​នៅ​ក្នុង​ទី​ណា នៅ​ជា​មួយ​អ្នក​ណា ធ្វើ​ការ​កន្លែង​ណា ធ្វើ​ជា​មួយ​អ្នក​ណា យូរ​ឬ​មិន​យូរ​ក៏​ដោយ​ចុះ ការ​សំខាន់​ជា​ដំបូង​ដែល​កូន​គួរ​ធ្វើ​គឺ​សាង​នូវ​ភាព​កក់​ក្តៅ ការ​ទុក​ចិត្ត​ថា​ជា​គ្នា​ឯង​និង​សាង​ការ​ចេញ​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ កុំ​សាង​នូវ​ភាព​ក្តៅ​ក្រហាយ​ជ្រួល​ច្របល់​ចលាចល គឺ​កុំ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​មនុស្ស​ដែល​កូន​ទៅ​សំណាក់ ឬ​ទៅ​ធ្វើ​ការ​ជា​មួយ​ឲ្យ​សោះ ។

បើ​កូន​សាង​នូវ​ភាព​កក់​ក្តៅ និង​ការ​ទុក​ចិត្ត​ឲ្យ​ដល់​អ្នក​ដទៃ កូន​នឹង​រស់​នៅ​ក្នុង​កិត្តិយស មាន​ច្រើន​សុទ្ធ​តែ​ជាអ្នក​ស្រឡាញ់​ចូល​ចិត្ត សម្បួណ៌​មិត្ត ខ្សត់​សត្រូវ ។ ផ្ទុយ​មក​វិញ បើ​កូន​សាង​នូវ​បញ្ហា គឺ​ការ​ក្តៅ​ក្រហាយ​ឲ្យ​ដល់​គេ កូន​មាន​តែ​គេ​រង្កៀស គេ​ភ័យ​ខ្លាច គេ​ធុញ​ទ្រាន់ សាប​សូន្យ​កិត្តិយស 
និង​រស់​នៅ​ជា​ទុក្ខ ។

វិធី​សាង​នូវ​ភាព​កក់​ក្តៅ ការ​ពេញ​ចិត្ត និង​ការ​ទុក​ចិត្ត​នោះ​គឺ ការ​ចេះ​លះ​បង់ មិន​ឃើញ​តែ​ពី​ខ្លួន​ឯង ​និយាយ​ស្តី​ឲ្យ​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ​ ជា​គ្នាឯង​ជា​មួយ​មនុស្ស​គ្រប់​គ្នា មាន​កិរិយា​មារ​យាទ​រាប​សា រៀប​រយ​ស្លូត​បូត​ត្រឹម​ត្រូវ មិន​ប្រកាន់​ខ្លួន និង​មិន​អួត​ខ្លួន គឺ​ជា​ការ​រក្សា​ជា​និច្ច​នូវ​សម្បត្តិ​មនុស្ស​ល្អ ។

កូន​ត្រូវ​ចាំ​ពាក្យ​នេះ​ថាៈ
ញញឹម​រក្សា​គ្នា           តាំង​ចិត្ត​សន្ទនា          វាចា​ពិរោះ
ពេល​គេ​មាន​ទុក្ខ       ត្រូវ​ជួយ​សង្គ្រោះ          បាន​អ្វី​ដាក់​ពោះ​
កុំ​រស់​តែ​ឯង ។

ត្រូវ​ចេះ​លះ​បង់          ទាំង​ចេះ​ស្មោះ​ត្រង់​          ចិត្ត​ចង់​ចេះ​ក្រែង​
ទេសនា​ពិរោះ          សង្គ្រោះ​ក្រៃលែង          មិន​អួត​ខ្លួន​ឯង​
មិន​ហែង​ទឹក​ចិត្ត។

ទឹក​ចិត្ត​ទឹក​មាស          បេះ​ដូង​មាន​ព្រះ          មន្តស្នេហ៍​ស័ក្តិសិទ្ធ
ញាតិ​ច្រើន​កន្លង          អ្នក​ផង​ទុក​ចិត្ត          លុះ​ចាក​ចេញ​ពិត​
ញាតិ​មិត្ត​អាល័យ ។

ចេះ​ប្រើ​ខ្លួន​ឯង          ព្រម​ទាំង​ចេះ​ក្រែង          អ្នក​ផង​អាស្រ័យ
ប្រឹង​ជួយ​ការ​ងារ        ពេញ​ជើង​ពេញ​ដៃ          ញាតិ​មិត្ត​អាល័យ
ពេល​ក្ស័យ​ជីវ៉ា ។

ចេះ​អាន​ខ្លួន​ឯង       ព្រះ​ធម៌​សម្តែង          ឲ្យ​ចេះ​សិក្សា
ដឹង​តួនាទី              មិន​ចោល​កិច្ចការ          ចេះ​ស្គាល់​អាត្មា
មនុស្ស​ម្នា​ចូល​ចិត្ត ។

ចេះ​តឿន​ខ្លួន​ឯង     ទាំង​ចេះ​ប្រឹង​ប្រែង            អ្នក​ផង​អាណិត
កុំ​ចាំ​គេ​ប្រើ            ការងារ​ល្អ​ពិត          វីរិយៈ​សណ្ឌិត
ញាតិ​មិត្ត​ត្រូវ​ការ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេច​ន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,៣៦១ ដង)
មរណៈ​មិន​ល្អ កាល​កិរិយា​ក៏​មិន​ល្អ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច?
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៩៤៣ ដង)
បុគ្គលល្ងង់​ខ្លៅជាប់​អន្ទាក់មច្ចុរាជ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២១,៩៦៩ ដង)
សេចក្តី​ជ្រះ​ថ្លា​​ក្នុង​ព្រះ​សង្ឃ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿