30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,១៤៥
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៨៨,៦៩៦
សរុប ៣៨៩,៥៧១,១៨០
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,០១០ ដង)

តស៊ូ​អត់​ធន់​ទោះ​ធ្ងន់​ឬ​ស្រាល



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! មនុស្ស​ដែល​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​សុចរិត ដើម្បី​លើក​ស្ទួយ​ជីវភាព​របស់​ខ្លួន​និង​គ្រួសារ រហូត​ដល់​សម្រេច​សមរម្យនោះ ជា​រឿង​ដែល​គួរ​ឲ្យ​សរសើរ​ណាស់ ។ តាម​ពិត​ក្នុងលោក​នេះ អ្នក​ដែល​បាន​ទទួល​នូវ​ទ្រព្យ​មរតក ស្រេច​ស្រាប់​តែ​ម្តង​ដោយ​ខ្លួន​ឯង​មិន​បាច់​ប្រឹង​ប្រែង​អ្វី​នោះ មានតិច​នាក់​ទេ ។ ដោយ​ច្រើន គឺ​ចាប់​ផ្តើម​ពីការ​លំបាក​ទៅ​មុន ឯទ្រព្យ​មរតក បាន​ត្រឹម​តែ​កម្លាំង​ស្មង​ កម្លាំង​ចិត្ត និង​ចំណេះ​ដឹង​ក្នុង​មុខ​វិជ្ជា​ផ្សេងៗ ប៉ុណ្ណោះ​ពោល​គឺ​ មិន​បាន​ទទួល​នូវ​មរតក​អ្វី​ជា​ទ្រព្យ​សម្បតិ្ត​ មាស​ប្រាក់​ឲ្យ​ធំដុំ​នោះ​ឡើយ ។

សំខាន់​ណាស់ទោ​ហើយ ដែល​មរតក​នោះ​គឺ​ជា​ជីវិត កម្លាំង​កាយ​ចិត្ត និង​ចំណេះ​វិជ្ជា​។ មរតក​ម៉ែ​ឪ​គឺ​ជីវិត​កម្លាំង​កាយ និង​ចំណេះ​វិជ្ជា កូន​ល្មម​យល់​បាន​ហើយ ឯចំណែកមរតក​គឺ​កម្លាំង​ចិត្ត បាន​ដល់​ទឹក​ចិត្ត​ត​ស៊ូវ​ព្យាយាម​ដែល​ម៉ែ​ឪ​បាន​បង្ហាត់​បង្រៀន អប់​រំ​ទូន្មាន និងធ្វើ​ជា​គំរូ​រហូត​មក ។ កូន​ត្រូវ​ពង្រឹង​កម្លាំង​ចិត្ត​ឲ្យមាន​ខ្លឹម​សារ​។

ការ​ប្រើ​កម្លាំង​ស្មង និង​ទឹក​ចិត្ត​ប្រឹង​ប្រែង ត​ស៊ូ​ក្នុង​ជីវិត​អត់​ធន់​ចំពោះ​ការងារ មិន​រួញ​រា​ចំពោះ​ឧបសគ្គ ទើប​អាច​បាន​ដល់​នូវ​ឋានៈ​ដ៏​ប្រសើរ​ មាន​ជីវភាព​ធូរ​ធារ​ដោយ​ទ្រព្យ​សម្បត្តិ ។ ដូច​ដែល​កូន​បាន​ឃើញ​ហើយ អ្នក​ខ្វះ​ការ​ត​ស៊ូរ​ព្យាយាម ចង់​តែ​ស្រណុក ចូល​ចិត្ត​តែ​សប្បាយ និង​ថ្នម​ខ្លួន​ប្រភេទ​មនុស្ស​ជាន់​អាចម៍​មាន់​មិន​ពៀច​នោះ គឺ​មិន​មាន​ឱកាស​សាងនូវ​ឋានៈ​ឲ្យ​ខ្ពង់​ខ្ពស់ និង​ឲ្យ​ជីវិត​រស់​នៅ​បាន​សុខ​ស្រួល​ឡើយ សូម្បី​មាន​មរតក​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា ក៏​មិន​យូរ​ឡើយ នឹង​បំផ្លាញ​អស់​មិន​ខាន ។

កូន​អើយ (ជីវិត​គឺ​ការ​តស៊ូ) ពាក្យ​នេះ​ធ្លាប់​មាន​មក​យូរ​ហើយ ដូច្នេះ​ឧបសគ្គ​ក្នុង​ជីវិត​ កូន​ត្រូវ​ចាត់​ទុក​ជា​ថ្នាំ​កម្លាំង​ ។ កាល​បើ​មនុស្ស​យើង​មាន​ការ​ត​ស៊ូ​ក្នុង​ជីវិត​ក៏​រមែង​ជួប​ប្រទះ​នូវ​ឧបសគ្គ គឺ​សេចក្តី​លំបាក​ជា​ធម្មតា​តែ​សូម​ឲ្យ​កូន​គិត​ថា សេចក្តី​លំបាក​នោះ​ជា​ថ្នាំ​កម្លាំង​ ដែល​នឹង​ជំរុញ​ឲ្យ​កូន​ប្រឹង​ប្រែង ព្យាយាម​ត​ស៊ូ ដើម្បី​យក​ឈ្នះសេចក្តី​លំបាក​នោះ រហូត​បាន​ដល់​ទិស​ដៅ គឺ​ភាព​ប្រសើរ​នៃជីវិត​ ។

ម៉ែ​ឪ មិន​មាន​នូវ​មរតក​ដែល​ជា​ទ្រព​សម្បត្តិ​អ្វី​ច្រើន​ទុក​ឲ្យ​កូន​នោះ​ទេ តែ​កូន​ក៏​បាន​នូវ​ជីវិត កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ចំណេះវិជ្ជា ព្រម​ល្មម​សព្វ​គ្រប់​ហើយ កូន​ត្រូវ​ប្រើ​របស់​ទាំង​នេះ ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​កូន​ទៅចុះ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧១,៨១៥ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៩១៥ ដង)
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៧១៩ ដង)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៦៤២ ដង)
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ៣,៧១៣ ដង)
សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហៈ 
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿