30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៧,២៩១
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៦៤,៨៤២
សរុប ៣៨៩,៥៤៧,៣២៦
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៨២៦ ដង)

ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស



ស្តាប់សំឡេង

 

កូន​ជាទី​ស្រឡាញ់! ចៅ​ហ្វាយ​នាយ​ដែល​មាន​ចិត្ត​ល្អ មាន​យុត្តិ​ធម៌ ចេះ​យល់​ចិត្ត​យល់​ថ្លើម និង​ជា​គ្នា​ឯង​ជា​មួយ​កូន​ចៅ មិន​យក​ប្រៀប​ មិន​សង្កត់​សង្កិន​បៀត​បៀន​កូន​ចៅ រមែង​ធ្វើ​ឲ្យ​កូន​ចៅ​កក់​ក្តៅ​ក្នុង​ចិត្ត និង​ឲ្យ​នូវ​សេចក្តី​គោរព​កោត​ក្រែង​ទាំង​ទី​ចំពោះ​មុខ​ ទាំង​ទី​កំបាំង​មុខ​ត្រឡប់​មក​ចៅ​ហ្វាយ​វិញ​ព្រមទាំង​ចង​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​គុណ​ធម៌​ទាំង​ឡាយ​ រហូត​អស់​ជីវិត​នៃ​ពួក​គេ​ទៀត​ផង ។

បើ​កូន​មាន​ឱកាស​បាន​ធ្វើ​ជា​ចៅ​ហ្វាយ​នាយ​គេ ឬ​ជា​អ្នក​បង្គាប់​បញ្ជា​គេ កូន​ត្រូវ​កុំ​ភ្លេច​ពាក្យ​ម៉ែ​ពាក្យ​ឪ​ត្រង់​សេចក្តី​នេះ​ឲ្យ​សោះ នេះ​បើ​កូន​ប្រាថ្នាឲ្យ​កូន​ចៅ ដែល​នៅ​ក្រោម​បង្គាប់​របស់​កូន​ស្រឡាញ់​កក់​ក្តៅ​ក្នុង​ចិត្ត និង​គោរព​ស្រឡាញ់ ដោយ​ស្មោះ​នោះ ។​
កូន​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រោម​ឱវាទ​របស់​កូន ស្រឡាញ់​ពេញ​ចិត្ត គោរព​ស្ម័គ្រ​ស្មោះ នេះ​ជា​ការ​ប្រសើរ​ណាស់ ឯការ​ធ្វើ​ឲ្យ​គេ​គ្រាន់​តែ​ខ្លាច តែ​មិន​គោរព​កោត​ក្រែង​នោះ​មិន​ប្រសើរ​ឡើយ ។

អ្នក​គ្រប់​គ្រង​គេ កាល​បើ​ប្រើ​តែ​ព្រះ​តេជ​ច្រើន​ជាង​ព្រះ​គុណ រមែង​មាន​តែ​មនុស្ស​ចេះ​ខ្លាច ប៉ុន្តែ​មិន​កក់​ក្តៅ​ក្នុង​ចិត្ត និង​មិន​ស្រឡាញ់​ស្ម័គ្រ​ស្មោះ​ឡើយ ។ ចំណែក​អ្នក​ដែល​ប្រើ​ព្រះ​គុណ​ច្រើនជាង​ព្រះ​តេជ មនុស្ស​ទាំង​ឡាយ​រមែង​ខ្លាច​ផង​ក្រែង​ផង គោរព​ដោយ​ស្មោះ​ផង​និង​កក់​ក្តៅ​ក្នុង​ចិត្ត​ផង​យ៉ាង​នេះ​ ហៅ​ថា អ្នក​គ្រប់​គ្រង​គេ​បាន​ទាំង​កាយ​ចិត្ត ។ អ្នក​ធំ​ដែល​ប្រាថ្នា​នឹង​គ្រប់​គ្រង​ចិត្ត​មនុស្ស ដោយ​ប្រើ​អំណាច​បង្គាប់​បញ្ជា ដើម្បី​ធ្វើ​ឲ្យ​គេ​កោត​ខ្លាច​នោះ គឺ​ជា​ការ​យល់​ខុស​ដោយ​ពិត ។ អំណាច​ពិត​ប្រាកដ កើត​អំពី​ការ​សាង​នូវ​ភាព​កក់​ក្តៅ ឲ្យ​ដល់​កូន​ចៅ​ជា​សំខាន់ ។

ភាព​កក់​ក្តៅ ដែល​បង្កប់​ទៅ​ដោយ​មនោសញ្ចេតនា​ស្និទ្ធ​ស្នាល​គោរព​ស្រឡាញ់ ហើយ​ដក់​ជាប់​ក្នុង​ក្រអៅ​បេះ​ដូង រមែង​កើត​ពី​ការ​ឲ្យ ការ​អើពើ និង​ការ​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​ការ​ឲ្យ​ប្រាក់ ឲ្យ​របស់​របរ​ប្រើ​ប្រាស់ ឲ្យ​កម្លាំង​ចិត្ត ឲ្យ​ភាព​ជា​គ្នា​ឯង ឲ្យ​ពាក្យ​ណែ​នាំ​ដែល​ល្អ​ៗ ឲ្យ​ពាក្យ​ពិរោះ មាន​ប្រយោជន៍ ឲ្យ​អភ័យ ឲ្យ​ភាព​កក់​ក្តៅ​បី​ដូច​ជា​ឪពុក​ម្តាយ​រួម​ទាំង​ការ​ឲ្យ​នូវកិត្តិយស ឲ្យ​ភាព​ខ្ពង់​ខ្ពស់​ហាក់​ដូច​ជា​តាំង​នៅ​ក្នុង​ឋានៈ​ស្មើគ្នា ទៀត​ផង ប៉ុណ្ណេះ​ជា​ដើម ។ 
បើ​កូន​ត្រូវ​ការ​នឹង​គ្រប់​គ្រង​ចិត្ត​មនុស្ស កូន​ត្រូវ​ចេះ​សង្គ្រោះ ចេះ​ឲ្យ​នូវ​អ្វី ដោយ​ក្តី​មេត្តា ករុណា ហើយ​ត្រូវ​ឲ្យ​ជា​រឿយៗ ទៀត​ផង ។

អត្ថបទ​នេះ​ដកស្រង់​ចេញ​ពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤១,៣៣៤ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៨៥ ដង)
ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿