30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២១,៤៦៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៧៨,៦៥២
សរុប ៣៨៩,៨៦១,១៣៦
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,២៩១ ដង)

សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! ការ​ដែល​កូន​លើក​តម្កើង​ ឬ​ព្រម​ទទួល​អ្នក​ណា​ថា​ជាមនុស្ស​ល្អ​នោះ​កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​គ្រប់ និង​ឲ្យ​ជាក់​ច្បាស់​ជា​មុនសិន ។ កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​យូរ​ខែ​យូរ​ឆ្នាំ កុំ​គិត​តែ​ចំពោះ​មុខ​កូន​ប៉ុណ្ណោះ​ ។ គេ​អាច​ល្អ​ចំពោះ​កូន​គឺ​គេ​ជួយ​កូន គេ​និយាយ​ល្អ​រក​កូន​ជា​ដើម​ ម្ល៉ោះ​ហើយ​កូណ​មិន​បាន​មើល​ឲ្យ​សព្វ​គ្រប់ កូន​ក៏​គិត​ថា គេ​ជា​មនុស្ស​ល្អ​អីចឹង​ទៅ ។ 
 
តាម​ពិត​មនុស្ស​ដែល​ល្អ​ចំពោះ​កូន​មិន​ទាន់​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ​ពិត​ៗ​នោះទេ ព្រោះ​គេ​អាច​សម្លឹង​អ្វី​ពី​កូន ឬ​កូន​អាច​ធ្វើ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ឲ្យ​គេ​បាន ឬ​យ៉ាង​ហោច​ព្រោះ​កូន​មិន​បាន​ទៅ​ជំទាស់​នូវ​ផល​ប្រយោជន៍​អ្វី​របស់​គេ ទើប​គេ​ធ្វើ​ល្អ​នឹង​កូនទៅ ។ ពុំ​នោះ​សោត​ទេ គឺ​ព្រោះ​កូន​ជា​ប្តី​ជា​ប្រពន្ធ ឬ​ជាបង​ប្អូន​ជា​មួយ​នឹង​គេ ។

មនុស្ស​ដែល​ល្អ​ពិត​ៗ គឺ​ល្អ​ចំពោះ​កូន​ផង ល្អ​ចំពោះ​អ្នក​ដទៃ​ផង ។មាន​ទំង​គ្នា​ដែរ ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​តែ​មិន​បាន​ធ្វើ​ល្អ​នោះ​ទេ ។ មនុស្ស​ដែល​មិន​ល្អ​នោះ​គឺ​ត្រូវ​មិន​ល្អ​ទាំង​ចំពោះ​កូន​ផង ទាំង​ចំពោះ​អ្នក​ដទៃ​ផង ។ដែល​ម៉ែ​ឪ​លើក​យក​រឿង​នេះ​មក​ប្រាប់​ដល់​កូន​ ក៏​ដើម្បី​ឲ្យ​កូន​ដឹង​ទុក​ត​ទៅ​មុខ នឹង​មិន​បាន​ជឿ​គេ​ងាយៗ​មិន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ម្យ៉ាង​ទៀត កូន​នឹង​មិន​បាន​ពោល​រក​អ្នក​ដទៃ​ណាៗ ថា​គេ​ជា​មនុស្ស​ល្អ​ឬ​មិន​ល្អ​ដោយ​ងាយ​ៗ នោះ​ឡើយ គឺ​ម៉ែ​ឪ​មិន​ចង់​ឲ្យ​កូន​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់ ដោយ​ចំណែក​តែ​ម្ខាង​ៗ​នោះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៥៤ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១១,៤៨៩ ដង)
សម្ដី​មនុស្ស​និង​សត្វ​យំ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥,២៩១ ដង)
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២១,២៨៨ ដង)
វិធី​ធ្វើ​ឲ្យ​សម្រេច​ការងារ​ ​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៥៤ ដង)
ធម្មបទ​គាថា អប្បមាទវគ្គទី ២
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿