30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,០៣៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៩,៩៦៧
សរុប ៣៨៥,៤៨៦,៦៦០
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨,៨៥៨ ដង)

បែប​បទ និង​តួនាទី



ស្តាប់សំឡេង
 
បែប​បទ និង​តួនាទី

ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ស្រ្តី​និង​បុរស​មាន​បែប​បទ​និង​តួនាទី​ផ្សេង​គ្នា ។ ការ​ផ្សេង គ្នា​នេះ​បាន​ប្រាកដ​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ការ​តួនាទី​ជាអ្នក​គ្រប់​គ្រង​ផ្ទះ ។

ព្រះ​សម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​បាន​ណែ​នាំ​ដល់​តួ​នាទី​និង​បែប​បទ របស់​ស្រ្តី​ក្នុង​ឋានៈ​ជា​ភរិយា​ដែល​គប្បី​បដិបត្តិ​ចំពោះ​ស្វាមី​មាន​៥ ប្រការៈ

១. ចាត់​ចែង​ការងារ​ផ្ទះ​ឲ្យ​បាន​រៀប​រយ ។
២. សង្គ្រោះ​ញាតិ​មិត្ត​ទាំង​ពីរ​ខាង (ខាង​ខ្លួន​ឯង​និង​ខាង​ស្វាមី) ។
៣. មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី ។
៤. រក្សា​ទ្រព្យ​សម្បត្តិ​ដែល​ស្វាមី​រក​មក​បាន ។
៥. ព្យាយាម​មិន​ខ្ជិល​ច្រអូស​ក្នុង​ការងារ​ទាំង​ពួង ។

ទាំង​នេះ​ព្រោះ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ច្បាស់​ថា សេចក្តី​សុខ​សាន្ត​ក្នុង​ការ​ព្រម​ព្រៀង​គ្នា នៅ​ក្នុង​សង្គម​គ្រួសារ​នោះ​ដោយ​ច្រើន​និងជា​ការ​សំខាន់​គឺ​នៅ​លើ​ស្រ្តី ។ ព្រះ​អង្គ​ក៏​ពុំ​បាន​សម្តែង​តួនាទី និង​បែប​បទ ចំពោះ​តែ​ស្ត្រី​ប៉ុណ្ណោះ​ឡើយ សូម្បី​តួនាទី និង​បែប​បទ របស់​បុរស​ក្នុង​ឋានៈ​ជា​ស្វាមី ដែល​គប្បី​បដិបត្តិ​ចំពោះ​ភរិយា ព្រះ​អង្គ​ក៏​បាន​ត្រាស់​សម្តែង​ទុក​ដោយ​គោល ៥ ប្រការ​ផង​ដែរៈ

១. រាប់​អាន​នាង ឲ្យតម្លៃ​និង​លើក​តម្កើង​នាង ថា​ជា​ភរិយា​ពេញ​មុខ ។
២. មិន​មើល​ងាយ​នាង​ដែល​ជា​ភរិយា​ឡើយ ។
៣. មិន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ភរិយា ។
៤. ប្រគល់​ភាព​ជា​ធំ​ឲ្យ​ដល់​នាង​ក្នុង​ការងារ​ផ្ទះ ។
៥. រក​គ្រឿង​ប្រដាប់​កាយ​ឲ្យ​ភរិយា​តាម​ឱកាស ។

យើង​ឃើញ​បាន​ថា ព្រះ​ពុទ្ធ​សាសនា មិន​បាន​ឲ្យ​សេចក្តី​សំខាន់ ចំពោះ​តែ​បែប​បទ​និង​តួនាទី​របស់​បុរស​ប៉ុណ្ណោះ​ឡើយ ស្ត្រី​ក៏​មាន​បែបទ​និង​តួនាទី​ដ៏​យ៉ាង​សំខាន់​ណាស់​ដែរ បែប​បទ​និង​តួនាទី​ទាំង​ពីរ​ផ្នែក​នេះ ចូល​គ្នា​ហើយ ក៏​បាន​បង្កើត​ចេញ​នូវភាព​សុខ​សាន្ត​ជា​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ ។

ពោល​ដោយ​សរុប ព្រះ​ពុទ្ធ​សាសនា​បាន​រៀប​ចំ​ស្រ្តី​និង​បុរស​ឲ្យ​មាន​តួនាទី​ និង​បែប​ទ​ក្នុង​ការងារ​ជា​ភរិយា​និង​ជា​មាតា ព្រម​ទាំង​ជា​ឧបាសិកា​ផង ។ ក្នុង​ពេល​ជា​មួយ​គ្នា បុរស​ក៏​មាន​តួនាទី​និង​បែប​បទ​ក្នុង​ការងារ​ជា​ស្វាមី ជា​បិតា និង​ជា​ឧបាសក​ផង​ដែរ ។ ទាំង​ស្ត្រី ទាំង​បុរស សុទ្ធ​តែ​អាច​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​សង្គម​គ្រួសារ​ព្រះ​សាសនា និង​ប្រទេស​ជាតិ​បាន​ដូច​គ្នា ។

សភាព​ផ្សេង​គ្នានៃ​តួនាទី​និង​បែបបទ​របស់​ស្ត្រី​នោះ​មាន​ទំនាក់​ទំនង​ទៅ​តាម​ធម្មជាតិ របស់​បុរស​ស្ត្រី​ហ្នឹង​ឯង​ប៉ុន្តែ​អ្វី​ដែល​ព្រះ​ពុទ្ធ​សាសនា​បញ្ជាក់​ប្រាប់​ថា​ដូច​គ្នា នោះ​គឺ​ការ​បាន​សម្រេច​នូវ​ធម៌​ខ្ពង់​ខ្ពស់​និង​ភាព​ជា​មនុស្ស ។

ព្រះ​ពុទ្ធ​សាសនា ជាសាសនា​នៃ​បញ្ញា មាន​មេត្តា​ករុណា និង​ណែ​នាំ​ឲ្យ​មនុស្ស​មាន​ការ​អើ​ពើ​ជួយ​ដល់​គ្នា​នឹង​គ្នា មិន​បែង​ចែក​វណ្ណៈ ក្នុង​រឿង​ភេទ​ស្រី​ប្រុស​ឡើយ ។

ព្រះ​ពុទ្ធ​សាសនា​បាន​បើក​ទូ​លាយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​អប់​រំ​ចម្រើន​នូវ​គុណ​ធម៌ អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ឈាន​ទៅ​រកទិស​ដៅ​ដ៏​ខ្ពង់​ខ្ពស់ ដែល​ជា​ខ្លឹម​សារ​នៃ​ជីវិត​នោះ​គឺ​ភាព​ជា​ឥស្សរៈ​ផុត​ចាក​ពី​ទាសៈ​របស់​កិលេស​ទាំង​ឡាយ ។

សារសំខាន់​មួយ​បែប​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​បដិសេធន៍​នូវ​អំពើ​ហិង្សា ។ ដូច​មាន​នៅ​ក្នុង​ឱវាទ​ប្បាតិ​មោក្ខ ក្នុង​ចំណុច​មួយ​ថា (បុគ្គល​ដែល​បៀត​បៀន​អ្នក​ដទៃ​មិន​មែន​ជា​សមណៈ​ទេ សម្លាប់​សត្វ​ដទៃ​មិន​មែន​ជា​បព្វ​ជិត​ឡើយ ) ។ យើង​ឃើញ​ថា​ព្រះ​ពុទ្ធ​សាសនា​មិន​គាំ​ទ្រ​មិន​សរសើរ មិន​លើក​តម្កើង​នូវ​បុគ្គល​ដែល​ប្រើ​អំពើ​ហិង្សា​ជា​ដាច់​ខាត ព្រោះ​ថា នេះ​មិន​មែន​ជា​បព្វ​ជិត និង​មិន​មែន​ជា​សមណសក្ស​បុត្តិយ៍​ឡើយ ។ ជា​មួយ​គ្នា​នឹង​រឿង​នេះ​ដែរ យើង​បែរ​ទៅ​ពិនិត្យ​មើល លម្អ​នៃ​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ទាក់​ទង​នឹង​តួនាទី​របស់​ស្វាមី ដែល​ត្រូវ​បដិ​បត្តិ​ចំពោះ​ភរិយា​របស់​ខ្លួន មាន​៥​ ប្រការ​តាម​ដូច​ដែល​បាន​ពោល​ហើយ ។
ការណ៍​ដែល​ព្រះ​ពុទ្ធ​បាន​ចែក​តួនាទី ឲ្យ​ស្វាមី​ទំនុក​បម្រុង​ភរិយា​ធម៌​៥ ប្រការ​នេះ ដើម្បី​ជា​ប្រយោជន៍​គួរ​ឲ្យ​យើង​យល់​បាន​គឺ

ចំណុច​ទី​១ ទី​២ និង​ទី​៣ ជា​ការ​ថ្នម​ចិត្ត​ស្រ្តីជា​ភរិយា​ដោយ​ការ​លើក​តម្កើង​ថា ជា​ភរិយា​ពេញ​មុខ មិន​ប្រទូស​រ៉ាយ​ទឹក​ចិត្ត​របស់​នាង​ឡើយ ។ ឯការ​មិន​មើល​ងាយ​វាអាច​ទាក់​ទង​ទៅ​នឹង​រូប​រាង មុខ​មាត់ ឬក៏​ការ​ខ្វះ​ខាត​ដោយ​ប្រការ​ខ្លះ​របស់​នាង​ ដោយ​យក​មេត្តា​ករុណា​និង​គុណ​ធម៌​ដទៃ​ទៀត​មក​ជំនួស​សេចក្តី​ស្រឡាញ់​ស្នេហា​ដែល​ចុះ​ខ្សោយ​ទៅ​នោះ ព្រោះ​ថា​ការ​មិន​មើល​ងាយ គឺ​ជា​ទេវតា​រក្សា​ជីវិត​នាង ។ ការ​ស្មោះ​ស្មគ្រ​របស់​ស្វាមី​ជា​សេចក្តី​សុខ​របស់​ភរិយា ជា​ការ​ប្រោះ​ព្រំ​នូវ​ទឹក​អម្រឹត​ដល់​បេះ​ដូច​និង​ដើម​ទ្រូង​នាង មិន​ឲ្យ​ក្តៅ​ងំ​ដូច​ជា​ដុំ​រងើក​ភ្លើង​នោះ​ឯង ។

ចំនុច​ទី​៤ ជា​ការ​បែង​ចែក​តួនាទី ឲ្យ​ភរិយា​ប្រគល់​ភាព​ជាធំ​ក្នុង​ផ្ទះ ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​ល្អិត​ល្អន់ ចាប់​ផ្តើម​ទាំង​ពី​ថែរក្សា​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រង​កូន​ប្រុស​ស្រី​ជា​ដើម​ទៅ (ពោល​ចំពោះ​តែ​ភរិយា​នៅ​ផ្ទះ​ឯ​ប្តី​ចេញ​ទៅ​រក​ទ្រព្យ​ប៉ុណ្ណោះ) ។

ចំណុច​ទី​៥ ជាការ​ឲ្យ​កម្លាំង​ចិត្ត​ដល់​ភរិយា​គឺ​ឲ្យ​ភរិយា​បាន​នូវ​គ្រឿង​ប្រដាប់​កាយ តែង​ខ្លួន​តាម​សម​គួរ​ដល់​ឋានៈ ។នេះជា​ការ​ថែរក្សា​ទំនុក​បម្រុង​ទឹកចិត្ត​របស់​នាង​និង​ដើម្បី​សេចក្តី​សុខ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទះ​ទាំង​អស់​គ្នា ។

ដែល​ស្វាមី​ថ្នម​ចិត្ត​ភរិយា​ប្រគល់​ភាព​ជាធំ​ក្នុង​ផ្ទះ​និង​ទំនុក​បម្រុង​ទឹក​ចិត្ត ដូច​ដែល​ពោល​ហើយ​នេះ​ឲ្យ​ដល់​ភរិយា​ទៅ​បាន​នោះ ក៏​ព្រោះ​ហេតុ​តែ​ភរិយា​បាន​បដិបត្តិ​តួនាទី​របស់​ខ្លួន ឆ្លើយ​តប​ទៅ​ស្វាមី ក្នុង​ភាព​ជា​ស្រី​ល្អ គឺល្អ​ទៅ​ដោយ​បញ្ញា ឆ្លាត​វៃ ទឹក​ចិត្ត​ទូលាយ​ចេះ​សង្គ្រោះ​ញាតិ​ស្មោះ​ត្រង់​អត់​ធន់​ទទួល​ភារកិច្ច​និងល្អ​ដោយ​ឧស្សាហ៍​ខ្មី​ឃ្មាត​ជាតួនាទី​តាម​លំដាប់​លំដោយ​ពី​១​ដល់​៥ ។

តួនាទី​និង​បែប​បទ​របស់​ភរិយា​ស្វាមី​មាន​សេចក្តី​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក តាម​លំដាប់​មួយ​ៗ ។ ប៉ុន្តែ​បើ​សង្គ្រោះ​ចូល​ក្នុង​សារធម៌​ គឺ​តួនាទី​ស្វាមី​មាន​ខ្លឹម​សារ​នៅ​ត្រឹម​មេត្តា​ចិត្ត ប្រាស​ចាកអំពើ​ហិង្សា ។ ឯ​តួនាទីភរិយា​មាន​ខ្លឹម​សារ​នៅត្រង់​ចរិយា​ធម៌​ទាំង​៥ ហ្នឹង​ឯង​គឺ​បញ្ញា​១ សង្គ្រោះ ១ សច្ចៈ ១ ខន្តី ១ វីរិយៈ ១។

ព្រះ​ពុទ្ធ​សាសនា បាន​សាប​ព្រោះ​នូវ​គុណ​ធម៌ ឲ្យ​ដុះ​ដាល​ក្នុង​មនុស្ស​គ្រប់​គ្នា តាម​ការ​សម្តែង​ប្រាប់​ពី​តួនាទី​នៃ​មនុស្ស​ទាំង អស់​គ្រប់​ភេទ​គ្រប់​វ័យ និង​គ្រប់​ឋានៈ​នោះ​ឯង ។ ការ​បណ្តុះ​បណ្តាល​គុណ​ធម៌​ក្នុង​ខ្លួន​គឺ​ជា​ការ​សាង​សិរី​សួស្តី​ឲ្យ​ខ្លួន ឯង និង​ជា​ឧបនិស្ស័យ​ល្អត​ទៅ​រហូត ។

មនុស្ស​ដោយ​ច្រើន​មិន​យល់​ពី​តម្លៃ​នៃ​គុណ​ធម៌​ដែល​ត្រូវ​ចម្រើន​ក្នុង​ខ្លួន​បាន​ត្រឹម​តែ​ថា យើង​ធ្វើ​ល្អ​ឲ្យ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ។ ម្យ៉ាង​ទៀត យល់​ខុស​ថា វាជា​ការ​អន់​ថយ​ក្នុង​គុណ​គឺ​ការ​គោរព​សំពះ ថ្វាយ​បង្គំ បម្រើ អត់​ធន់​ជា​ដើម​ទៀត​ផង ។ តាម​ពិត​គុណធម៌​ធ្វើ​ឲ្យ​ជីវិត​មាន​តម្លៃ​សូម្បី​តែ​គុណ​ធម៌​ទាំង​ឡាយ​នោះ​ៗ​មាន​ក្នុង​ទាសកម្មករ​អ្នក​បម្រើ​គេ​យ៉ាង​ណា​ក៏​ដោយ គុណ​ធម៌​នៅ​តែ​ជា​ឧបនិស្ស័យ​ល្អ​ក្នុង​ចិត្ត​ជា​និច្ច ។ មាន​តែ​បាប​ធម៌​ទេ ដេល​ធ្វើ​ឲ្យ​មនុស្ស​ថោក​ទាប ។

តាម​ដែល​ពោល​មក​ហើយ​នេះ អត្ថន័យ​សំខាន់​គឺ​នៅ​ត្រង់​ដែល​ថា ព្រះ​ពុទ្ធ​សាសនា មិន​គាំ​ទ្រ​ឲ្យ​បុរស​ប្រើ​កម្លាំង​គ្រប​សង្កត់​ចំពោះ​ស្ត្រី ហើយ​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​អ្វី​មួយ​ឡើយ ទាំង​កាយ​ទាំង​វា​ចា ទាំង​ចិត្ត ។ ផ្ទុយ​មក​វិញ ព្រះ​ពុទ្ធ​សាសនា ត្រឡប់​បែរ​ជា​ឲ្យ​បុរស ឬ​ស្វាមី​បដិ​បត្តិ​តួនាទី​របស់​ខ្លួណ​ឲ្យ​គ្រប់​គ្រាន់​ក្នុង​បែប​បទ តួនាទី​ទាំង​៥ ប្រការ ។ ព្រះ​ពុទ្ធ​សាសនា​អប់រំ​ឲ្យ​មនុស្ស​មាន​មេត្តា​ដល់​គ្នា ដោយ​មាន​ប្រធាន​នៃ​ឳវាទ គឺ​សន្តិភាព ភ្លឺ​ស្វាង ប្រាស​ចាក​កិលេស​តណ្ហា មិន​មាន​ការ​បៀត​បៀន​សត្វ​លោក ។

អត្តបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ស្ត្រី​ក្នុង​ពុទ្ធ​សាសនា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១២,២៥៤ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៩៧ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤១,៣៣៦ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿