30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,០១៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៣៨,៦៣៥
សរុប ៣៨៩,៧២១,១១៩
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១៨៥ ដង)

ធម្មបទ​គាថា បាបវគ្គទី ៩



 
ធម្មបទ​គាថា បាបវគ្គទី ៩
បិដកលេខ ២៥ ទំព័រ ៤៦
 
អតិត្ថរេថ កល្យាណ បាបា ចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មី រមតី មនោ ។

បុគ្គល​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​អំពើ​ល្អ គួរឃាត់​ចិត្ត​ចាក​បាប​ព្រោះ​ថា កាល​បើ​បុគ្គល​ធ្វើ​បុណ្យ​យឺត​យូរ ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប ។

បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ
ន តម្ហិ ឆន្ទម កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។

បើ​បុរស​ធ្វើ​បាប កុំ​ធ្វើ​បាប​នោះ​រឿយៗ ឡើយ កុំ​គប្បី​ធ្វើ​សេចក្តី​ពេញ​ចិត្ត​ក្នុង​បាប​នោះ (ព្រោះ​ថា)​ ការ​សន្សំបាប តែង​នាំ​សេចក្តី​ទុក្ខ​មក​ឲ្យ ។
 
បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ
តម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។

បើ​បុរស​ធ្វើ​បុណ្យ គួរ​ធ្វើ​បុណ្យ​នោះ​ឲ្យ​រឿយ​ៗ គួរ​ធ្វើ​សេចក្តី​ពេញ​ចិត្ត​ក្នុង​បុណ្យ​នោះ​ (ព្រោះ​ថា) ការ​សន្សំ​បុណ្យ តែង​នាំ​សេចក្តី​សុខ​មក​ឲ្យ ។
 
បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ (បាបោ) បាបានិ បស្សតិ ។
ភទ្រាបិ បស្សតី បាបំ អថ (ភទ្រោ) តទ្រានិ បស្សតិ ។

បាប​មិនទាន់​ឲ្យ​ផល​ត្រឹម​ណា មនុស្ស​ធ្វើ​បាប ក៏​នៅ​ឃើញ​តែ​សេចក្តី​ចម្រើន​នោះ (ឃើញ​បាប​ថា​ល្អ) លុះ​កាល​ណា​បាប​ឲ្យ​ផល មនុស្ស​ធ្វើ​បាប ទើប​ឃើញ​បាប ថា​អាក្រក់​ក្នុង​កាល​នោះ ។

អំពើ​ល្អ មិនទាន់​ឲ្យ​ផល​ត្រឹម​ណា មនុស្ស​ធ្វើ​ល្អ នៅ​ឃើញ​តែ​បាប​ត្រឹម​នោះ ( ឃើញ​អំពើ​ល្អ​ថា​អាក្រក់) លុះ​កាល​ណា​អំពើ​ល្អ​ឲ្យ​ផល មនុស្ស​ធ្វើ​ល្អ ទើប​ឃើញ​អំពើ​ល្អ ថាល្អ ក្នុង​កាល​នោះ ។

មាវមញ្ញេថ បាបស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្តោបិ បូរតិ
អាបូរតិ ពាលោ បាបស្ស ថោកំ ថោកំបិ អាចិនំ ។

បុគ្គល មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រមាណ​តិច នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ឡើយ ប្រៀប​ដូច​ក្អម​ទឹក រមែង​ពេញ​បាន​ដោយ​តំណក់​ទឹក​ដែល​ធ្លាក់​ចុះ យ៉ាង​ណា បុគ្គល​ពោល កាលសន្សំ​បាប​សូម្បី​បន្តិចម្តងៗ គង់​ពេញ​បាន​ដោយ​បាប​យ៉ាង​នោះ​ដែរ ។
 
មាវមញ្ញេថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្តោបិ បូរតិ
អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ ។

បុគ្គល មិន​គួរ​មើល​ងាយ​បុណ្យ​ថា មាន​ប្រមាណ​តិច នឹង​មិន​ឲ្យ​ផល​ដូច្នេះ​ឡើយ ប្រៀប​ដូច​ក្អម​ទឹក រមែង​ពេញ​បាន​ដោយ​តំណក់​ទឹក​ដែល​ធ្លាក់​ចុះ យ៉ាង​ណា អ្នក​មាន​ប្រាជ្ញា កាល​សន្សំ​បុណ្យ​បន្តិច​ម្តងៗ គង់​ពេញ​បានដោយ​បុណ្យ​យ៉ាង​នោះ ។

វាណិជោវ តយំ មគ្គំ អប្បសត្ថោ មហទ្ធនោ
វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ ។

បុគ្គល​គួរ​ចៀស​វាង​បាប​ទាំ​ឡាយ ឲ្យ​ដូច​ពាណិជ ដែល​មាន​ទ្រព្យ​ច្រើន តែមាន​គ្នា​តិច ចៀស​វាង​ផ្លូវ​ដែល​គួរ​ឲ្យ​ខ្លាច ឬ ដូច​ជាបុរស​ដែល​ប្រាថ្នា នឹង​រស់​នៅ ចៀស​វាង​ថ្នាំ​ពិស​ដូច្នោះ​ដែរ ។

បាណិម្ហិ ចេ វណោ នាស្ស ហរេយ្យ បាណិនា វិសំ
នាព្វណំ វិសមន្ទេតិ នត្ថិ បាបំ អកុព្វតោ ។

បើ​ដំបៅ​មិន​មាន​ក្នុង​បាត​ដៃ​ទេ បុគ្គល​គប្បី​នាំ​យក​ថ្នាំ​ពិស​ដោយ​បាត​ដៃ ថ្នាំ​ពិស តែង​មិន​ជ្រាប​ចូល​ទៅ​កាន់​បាត​ដៃ​ដែល​គ្មាន​ដំបៅ យ៉ាង​ណា បាប រមែង​មិន​មាន​ដល់​បុគ្គល​អ្នក​មិន​ធ្វើ​យ៉ាង​នោះដែរ ។

យោ អប្បុទុដ្ឋស្ស នរស្ស ទុស្សតិ
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលម បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ ។

បុគ្គលណា ប្រទូស្ត ចំពោះ​អ្នក​មិន​ប្រទូស្ត​តប ជា​សត្វ​ស្អាត​មិន​មាន​កិលេស​ដូច​ជា​ទី​ទួល បាប​រមែង​ត្រឡប់​មក​រក​បុគ្គល​ពោល​នោះ​វិញ​ដូច​ធូលី​ល្អិត ដែល​បុគ្គល​បាច​សាច​ទៅ​កាន់​ច្រាស​ខ្យល់ ។

គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាប​កម្មិនោ
សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ អនាសវា ។

ពួក​ជន​ខ្លះ កើង​ក្នុង​គភ៌​មនុស្ស ពួក​អ្នក​មាន​អំពើ​អាក្រក់​ទៅ​កាន់នរក​ ពួក​អ្នក​មាន​អំពើ​ជា​ហេតុ​នៃ​សុគតិ រមែង​ទៅ​កាន់​ឋាន​សួគ៌ (ចំណែក) ពួក​អ្នក​មិន​មាន​អាសវៈ រមែង​បរិនិព្វាន ។

ន អង្គលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវីសំ
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។

បុគ្គល​អ្នក​ធ្វើ​បាប​កម្ម​ហើយ ទោះ​បី​រត់​គេច​ចូល​ទៅ​ព្ធដ៏​អាកាស​ក្តី ក្នុង​កណ្តាល​សមុទ្រ​ក្តី កាន់​ចន្លោះ​ភ្នំ​ទាំ​ង​ឡាយ​ក្តី ក៏​មិន​គប្បី​គេច​រួច​ចាក​បាប​កម្ម​នោះ​បា​នឡើយ ព្រោះ​ប្រទេសលើ​ផែនដី​ដែល​បុគ្គល​ឋិតនៅ​ហើ គប្បីរួច​ចាក​បាបកម្ម​បាន​នោះ មិន​មាន​សោះ​ឡើយ ។

ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។

បុគ្គល​ទៅ ព្ធដ៏​អាកាស​ក្តី ក្នុង​កណ្តាល​សមុទ្រ​ក្តី កាន់​ចន្លោះ​ភ្នំ​ទាំ​ង​ឡាយ​ក្តី ក៏​មិន​រួច​ចាក​សេចក្តី​ស្លាប់​បាន​ ព្រោះ​ប្រទេស​លើ​ផែនដី ដែល​បុគ្គល​ឋិត​នៅ​ហើយ សេចក្តី​ស្លាប់​គ្រប​សង្កត់​មិន​បាន​នោះ មិន​ដែល​មាន​ឡើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២១,២៥០ ដង)
ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៥៤៤ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥២,២២២ ដង)
បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៣ (អាន: ៨០,២៧៣ ដង)
អ្នកមានសទ្ធាមិនកំព្រាបុណ្យឡើយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩៤១ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៧,៤៧០ ដង)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿