30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៩,០៦៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣១៧,០០៣
សរុប ៣៨៥,៦០៣,៦៩៦
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ២០,០៣២ ដង)

បុព្វហេតុ​កឋិន



ស្តាប់សំឡេង
 

វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។

នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។

ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។

លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។​

ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។

លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។

លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។

លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។ ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។

កឋិនកាល (កាលទាន) ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។

ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។

ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។

សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។

ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។

តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេផចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​។

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មករា ឆ្នាំ២០១៨ (អាន: ១១,០០៣ ដង)
ទស្សនៈ សម្ដេច​ព្រះ​សង្ឃរាជ ជួន-ណាត
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ៩,៨៣៣ ដង)
ប្រវត្តិ​សង្ខេប​ព្រះ​ធម្ម​បាល​ត្ថេរ​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៤៦២ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៧,៥៦២ ដង)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣ (អាន: ១០,៧៨៥ ដង)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៣,៦៧៤ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿