30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,១២៣
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៩១៦,១៨៦
សរុប ៣៩០,៩៩៨,៦៧០
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៤៧ ដង)

ធនញ្ចានីសូត្រ



 
ធនញ្ចានីសូត្រ
បិដកលេខ ៣០ ទំព័រ ៨៣

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុង​រាជ​គ្រឹះ ។ សម័យ​នោះ​ឯង នាង​ព្រាហ្មណី ឈ្មោះ​ធនញ្ជនី (ជា​ភរិយា) នៃ​ព្រាហ្មណ៍ ម្នាក់ ជា​ភារទ្វាជគោត្រ នាង​ជ្រះ​ថ្លា​ក្រៃ​ពេក​ក្នុង​ពុទ្ធ​ព្រះ​ធម៌​ព្រះសង្ឃ ។

លំដាប់​នោះ​ឯង នាង​ធនញ្ជានី​ព្រាហ្មណី កំពុង​ចាត់​ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍​ម្នាក់ ជា​ភារទ្វាជ​គោត្រ នាង​ជ្រះ​ថ្លា​ក្រៃ​ពេក​ក្នុង​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ។

លំដាប់​នោះ​ឯង នាង​ធនញ្ជានី ព្រាហ្មណី កំពុង​ចាត់​ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍​ភារទ្វា​ជគោត្រ ក៏​ភ្លាត់​បន្លឺ​នូវ​ឧទាន​បីដង​ថា​សូម​ថ្វាយ​បង្គំ​ព្រះ​មា​ន​ព្រះ​ភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ ។ កាល​បើនាង​ព្រាហ្មណី​ពោល​យ៉ាង​នេះ​ហើយ ព្រាហ្មណ៍​ភារទ្វាជគោត្រ​និយាយ​នឹង​នាង​ធនញ្ជានី​ព្រាហ្មណី​យ៉ាង​នេះ​ថា មេច​ង្រៃ​នេះ​ធ្លាប់​តែ​អីចឹង ៗ ហ៊ាន​ពោល​សរសើរ​សមណៈ​ត្រងោល​ ក្នុង​ទី​ផ្តេស​ផ្តាស នែមេចង្រៃ អញ​នឹង​លើក​នូវ​វាទៈ​ចំពោះ​គ្រូ​របស់ហង​ឯង​នោះ ក្នុង​កាល​ឥឡូវ​នេះ ។

ធនញ្ជានី​ពោលថា ម្នាល​ព្រាហ្មណ៍ ក្នុង​លោក ព្រម​ទាំង​ទេវលោក មារដលោក ព្រហ្មលោក មនុស្ស​លោក ក្នុង​ពពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍ និង​មនុស្ស​ជា​សម្មតិ​ទេព និង​មនុស្ស​ដ៏​សេស ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា អាច​លើក​នូវ​វាទៈ​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ អរហន្ត​សម្មា​សម្ពុទ្ធ​នោះ​បាន​ទេ ម្នាល​ព្រាហ្មណ៍​តែ​ថា អ្នក​ចូរ​ទៅ​ចុះ លុះ​ទៅ​ហើយ គង់​តែ​នឹង​ដឹង​ទេ ។

គ្រា​នោះ​ឯង ព្រាហ្មណ៍ ភារ​ទ្វាជ​គោត្រខឹង​អន់​ចិត្ត ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ អរហន្ត​សម្មា​សម្ពុទ្ធ​នោះ​បាន​ទេ ម្នាល​ព្រាហ្មណ៍​តែ​ថា​អ្នក​ចូរ​ទៅ​ចុះ លុះ​ទៅ​ហើយ ធ្វើ​សេចក្តី​រីក​រាយ​ជា​មួយ​នឹង​ព្រះ​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីក​រាយ​និង​ពាក្យ​ដែល​គួរ​ឮក​ហើយ ក៏​អង្គុយ​នៅ​ក្នុង​ទីសម​គួរ ។ លុះ​ព្រាហ្មណ៍​ភារទ្វាជគោត្រ អង្គុយ​នៅ​ក្នុង​ទី​សម​គួរ ។ លុះ​ព្រាហ្មណ៍​ភារណ៍​ភារ​ទ្វាជគោត្រ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ដោយ​គាថា ថាៈ

កឹសុ ឆេត្វា សុខំ សេតិ កឹសុ ឆេត្វា ន សោចតិ
កិស្សស្ស ឯកធម្មស្ស វធំ រោចេសិ គោតមាតិ ។

បុគ្គលកាត់​បង់​នូវ​អ្វី ទើប​ដេក​ជា​សុខ បុគ្គល​កាត់​បង់​នូវ​អ្វី​ទើប​មិន​សោក​សៅ បពិត្រ​ព្រះ​គោតម ព្រះ​អង្គ​ពេញ​ព្រះ​ហឬទ័យ​នឹង​សម្លាប់​ធម៌​ណា ដែល​ជា​ធម៌​ឯក ។​ព្រះ​មានព្រះ​ភាគ​ទ្រង់​ត្រាស់​តប​ថាៈ

កោធំ ឆេត្វា សុខំ សេតិ កោធំ ឆេត្វា ន សោចតិ
កោធស្ស វិសមូលស្ស មធុរគ្គស្ស ព្រាហ្មណ
វធំ អរិយា បសមសន្តិ តញ្ហិ ឆេត្វា ន​ សោចតីតិ ។

បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ ទើប​ដេក​ជា​សុខ បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ ទើប​មិន​សោក​សៅ ម្នាល​ព្រាហ្មណ៍ ពួក​ព្រះ​អរិយៈ តែង​សរសើរ​នូវ​ការ​សម្លាប់​សេចក្តី​ក្រោធ ដែល​មាន​ឬស​ជា​ពិស មាន​ចុង​ដ៏​ផ្អែម ព្រោះ​ថា បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ​នោះ​បាន​ហើយ ទើប​មិន​សោក​សៅ ។

កាល​ដែល ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាង​នេះ​ហើយ​ព្រាហ្មណ៍​ភារទ្វាជគោត្រ បាន​ទូល​ព្រះ​មាន​ព្រះ​ភាគ​យ៉ាង​នេះ​ថា​បពិត្រ ព្រះ​គោតមដ៏​ចម្រើន ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតមដ៏​ចម្រើន ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ដូច​ជា​បុគ្គល​ផ្ងារ នូវ​របស់​ដែល​ផ្កាប់ បើក​បង្ហាញ នូវរបស់​ដែល​កំបាំង ឬ ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​វង្វេង ឬ​ទ្រោល​ប្រទីប​ក្នុង​ទី​ងងឹត ដោយ​គិត​ថា ពួក​មនុស្ស​មាន​ចក្ខុ នឹង​ឃើញ​រូប​ទាំង​ឡាយ​បាន ធម៌​ដែល​ព្រះ​គោតមដ៏ ចម្រើន ប្រកាស​ហើយ ដោយ​អនេក​បរិយាយ ក៏​យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះ​អង្គ​នេះ សូម​ដល់​នូ​វ​ព្រះ​គោតមដ៏​ចម្រើន​ផង​ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជា​ទី​ពឹង​ទី​រឮក ខ្ញុំ​ព្រះ​អង្គ​សូម​បាន​នូវ​បព្វជ្ជា សូម​បាន​នូវ​ឧបសម្បទា ក្នុង​សំណាក់​ព្រះ​គោតមដ៏​ចម្រើន ។ ព្រាហ្មណ៍​ភារ​ទ្វា​ជគោត្រ ក៏​បាន​បព្វជ្ជា និង​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​មាន​ព្រះ​ភាគ ។ លុះ​ភារ​ទ្វាជៈ​មាន​អាយុ បាន​ឧបសម្បទា​មិន​យូរ​ប៉ុន្មាន ចៀស​ចេញ​ទៅ​តែ​ម្នាក់​ឯង ជា​អ្នក​មិន​ប្រមាទ មាន​ព្យាយាម​ដុត​កម្តៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន កុលបុត្រ​ទាំង​ឡាយ ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ដោយ​ប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា (ព្រះ​ភារទ្វាជៈនោះ ) ក៏​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​សម្រេច ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន នូវ​អនុត្តធម៌​នោះ ដែល​ជា​ទី​បំផុត​នៃ​ព្រហ្ម​ចរិយៈ ហើយ​ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ មគ្គព្រហ្ម​ចរិយៈ​បាន​នៅ​រួច​ហើយ សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ។

បណ្តា​ព្រះ​អរហន្តទាំង​ឡាយ កព្រះ​ភារទ្វាជៈ​មានអាយុ ក៏​ជា​ព្រះ​អរហន្ត​មួយ​អង្គ​ដែរ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៨៨១ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៨៧៥ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៨៦២ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,១៣៦ ដង)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២១,៣៦៥ ដង)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿