30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,៧៧៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១៤,៥៧៨
សរុប ៣៨៥,៤០១,២៧១
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៦៦១ ដង)

អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ



ស្តាប់សំឡេង
 
រឿង​បុត្តខាទ​ករាជ
(ចា. ម. អ.)
(អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ)

កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នក​ប្រមឹក​សុរា​បើ​វៀ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រយា​ស្ងោយ​ទ្បើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧបោសថ​ដែរ ។​

ថ្ងៃ ១៣ កើត អ្នក​គ្រូរ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែ​ក៏​ពាំស៊ី​អស់ ។ ក្នុង​ថ្ងៃ​ឧបោសថ អ្នក​គ្រូ​រក​សាច់​មិន​បាន មិន​ហ៊ាន​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជា​ទ្បើយ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ទេពី ៗ ទត​យល់​ព្រះ​រាជ​បុត្រ​នោះ​ហើយ នឹង​ស្ទុះ​មក​ឱប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ អ្នក​បំបៅ​ព្រះ​រាជ​បុត្រ​ហើយ នឹង​យក​ទៅ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​រាជា​ហើយ​អ្នក​ត្រូវ​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​ប្រទ្បែង​លេង​ជា​មួយ​រាជបុត្រ លុះ​ត្រាស់​ដូច្នេះ​ហើយ ព្រះ​នាង​ក៏​ធ្វើ​ឧបាយ​បែប​នោះ ។​លំដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះ​រាជា​កំពុង​ស្រវឹង​ស្រា ទត​មិន​ឃើញ​សាច់​ក្នុង​ភាជន៍ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯ​ណា ? បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ទេ ។


ព្រះ​រាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ចាប់​ព្រះ​រាជបុត្រ​មូល ផ្តាច់​ព្រះ​សុរង​បោះ​ទៅ​ខាង​មុខ​អ្នក​គ្រូ​ត្រាស់​ថា ចំអិន​ឲ្យ​ឆាប់​មក ។ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​សូម្បី​ជន​មា្នក់ មិន​ហ៊ាន​យំ ឬ​និយាយ​ថា​ម្តេច​ទ្បើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជបុត្រ ហើយ​ផ្ទុំ​លក់​ទៅ​ពេល​ភ្លឺ​ល្អះ​ៗ​ត្រង់​តើន​ទ្បើង​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ ខណៈ​នោះ​ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែន​ដី​លុះ​មាន​ព្រះ​ស្មារតី​វិញ ក៏​ត្រាស់​ថា​ បពិត្រ​ព្រះ​ស្វាមី ម្សិល​មិញ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជបុត្រ​យក​សាច់​ហើយ ជា​មួយ​នឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើយ​ទ្រង់​រក​ព្រះ​រាជបុត្រ​ទៀត ។

ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំ​សោក​ស្រណោះ​អាទ្បោះ​អាល័យ ស្តាយ​ព្រះ​រាជបុត្រ​ស្ទើរ​នឹង​ក្ស័យ​ព្រះជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា អញ​កើត​ទុក្ខ​ព្រោះ​តែ​ផឹក​សុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្រ្ត​អធិដ្ឋាន​ថា ចាប់​ពី​ពេល​នេះ​ទៅ បើ​អញ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ដរាប​ណា ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​យ៉ាង​នេះ​ទ្រង់​ក៏​លែង​សោយ​ស្រា​តាំង​ពី​ថ្ងៃ​នោះ​មក ។

(មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់)
អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៦៦១ ដង)
អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៤៧២ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤០៦ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿