30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,០០១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨៣,៦១៩
សរុប ៣៨៩,៦៦៦,១០៣
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦២៦ ដង)

ធម្មបទគាថា បុប្ឆវគ្គទី ៤



 
ធម្មបទគាថា បុប្ឆវគ្គទី ៤
បិដកលេខ ៥២ ទំព័រ ៣០

កោ ឥមំ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ
កោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។
សេក្ខោ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមម សទេវកំ
សេក្ខោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។

អ្នក​ណា​នឹង​ដឹង​ច្បាស់​នូវ​ផែនដី គឺ​អត្តភាព​នេះ និង​យមលោក​គឺ​អបាយ​ភូមិ ៤ និង​មនុស្ស​លោក​នេះ ព្រម​ទាំង​ទេវលោក​បាន អ្នក​ណា​នឹង​ជ្រើសរើស​នូវ​ចំណែក​នៃ​ធម៌ ដែល​ព្រះ​តថាគត​សម្តែង​ប្រពៃ​ហើយ ដូច​មាលាការ​ដែល​ឈ្លាស​វៃ ជ្រើសរើស​នូវ​ផ្កា​ដូច្នោះ ។

ព្រះ​សេក្ខបុគ្គល នឹង​ដឹង​ច្បាស់​នូវ​ផែនដី​គឺ​អត្តភាព​នេះ​និង​យមលោក គឺ​អបាយភូមិ ៤ និង​មនុស្ស​លោក​នេះ ព្រម​ទាំង​ទេវលោកបាន ព្រះ​សេក្ខបុគ្គល នឹង​ជ្រើសរើស​នូវ​ចំណែក​នៃ​ធម៌ដែល​ព្រះ​តថាគត​សម្តែង​ប្រពៃ​ហើយ ដូច​មាលាការ ដែល​ឈ្លាស​វៃ​ជ្រើសរើស​នូវ​ផ្កា​ដូច្នោះ​ឯង ។

ផេណូបមំ កាយមិមំ វិទិត្វា
មរីចិធម្មំ អភិសម្ពុធានោ 
ឆេត្វាន មារស្ស បបុប្ផកានិ
អទស្សនំ មច្ចុរាជស្ស គច្ឆេ ។

ភិក្ខុ កាល​ដឹង​ច្បាស់​នូវ​កាយ​នេះ​ថា ដូច​ជា​ដុំ​ពពុះ​ទឹក ដឹង​ច្បាស់​នូវ​កាយ​នេះ​ថា​មាន​សភាព​ដូច​ជា​ថ្ងៃ​បណ្តើរ​កូន គប្បី​កាត់​នូវ​កម្រង​ផ្កា​ជា​របស់​មារ​គឺ​វដ្តៈ ៣ ទៅ​កាន់​ស្ថាន​ទី​ដែល​មច្ចុរាជ​មើល​មិន​ឃើញ ។

បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ អាទាយ គច្ឆតិ ។

មច្ចុគឺ​សេចក្តី​ស្លាប់ តែង​កៀរយក​ទៅ​នូវ​នរជន អ្នក​មាន​ចិត្ត​ជាប់​ជំពាក់​ក្នុង​អារម្មណ៍ផ្សេង​ៗ កំពុង​ជ្រើសរើស នូវ​ផ្កា​គឺ​កាម​គុណ​៥ នោះ​ឯង ដូច​ទឹក​ជំនន់​ធំ ដែលកួច​យក​អ្នក​ស្រុក​កំពុង​ដេក​លក់​ទៅ​ដូច្នោះ​ឯង ។

បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
អតិត្តំយេវ កាមេសុ អន្តកោ កុរុតេ វសំ ។

អ្នក​ធ្វើ​ទី​បំផុត (នៃ​ជីវិត) គឺ​មច្ចុរាជ តែង​ក្រុង​សត្វដែល​មាន​ចិត្តជាប់​ក្នុង​អារម្មណ៍ផ្សេងៗ កំពុង​ជ្រើសរើស​នូវ​ផ្កា​គឺ​កាមគុណ ៥ មិន​ឆ្អែត​ឆ្អន់​ក្នុង​កាម​ទាំង​ឡាយ​នោះ​ឯង ឲ្យ​នៅ​ក្នុង​អំណាច​របស់​ខ្លួន ។

យថាបិ ភមរោ បុប្ផំ វណ្ណគន្ធំ អហេឋយំ
បលេតិ រសមាទាយ ឯ​វំ គាមេ មុនី ចរេ ។

ភមរជាតិ មិន​ធ្វើ​ផ្កា​ឈើ​ដែល​មាន​ពណ៌​ក្លិន​ឲ្យ​វិនាស​ទេ​ក្រេបយក​តែ​រស​ហើយ ហើរ​ទៅ យ៉ាង​ណាមិញ អ្នក​ប្រាជ្ញ គប្បី​ត្រាច់​ទៅ​ក្នុង​ស្រុក ក៏​យ៉ាង​នោះ​ឯង ។

ន បរេសំ វិលោមានិ ន បរេសំ កតាកតំ
អត្តនោ វ អវេក្ខេយ្យ កតានិ អកតានិ ច ។

ពាក្យ​ចាក់​ដោត​ទាំង​ឡាយ​របស់​ជន​ដទៃ បុគ្គល​មិន​គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ទេ កិច្ច​ដែល​ធ្វើ​ហើយ និង​មិន​ទាន់​ធ្វើ​ហើយ​របស់​ជន​ដទៃ (ដែល​មិន​មែន​ជា​មុខ​ការ​របស់​ខ្លួន) បុគ្គល​មិន​គួរ​ពិនិត្យ​មើល​ទេ បុគ្គល​គួរ​ពិនិត្យពិចារណា តែ​កិច្ចការ​ទាំង​ឡាយ​ដែល​ធ្វើ​ហើយ​និង​មិន​ទាន់​ធ្វើ​ហើយ របស់​ខ្លួន​តែ​ម្យ៉ាង ។

យថាបិ រុចិរម បុប្ផំ វណ្ណវន្តំ អគ្គន្ធកំ
ឯវម​សុភាសិតា វាចា អផលា ហោតិ អកុព្វតោ ។
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ
ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។

ផ្កា​ឈើ​មាន​ទ្រង់​ទ្រាយ​ល្អ មាន​ពណ៌ (ល្អ) តែ​គ្មាន​ក្លិន​(ក្រអូប) (រមែង​មិន​ក្រអូប​ដល់​អ្នក​ដែល​ទ្រទ្រង់) ដូចម្តច​មិញ​វាចា​សុភាសិត រមែង​គ្មាន​ផល​ដល់​អ្នក​ដែល​មិន​ធ្វើ​តាម​ដូច្នោះ ។

ផ្កា​ឈើ​ដែល​មាន​ទ្រង់​ទ្រាយ​ល្អ មាន​ពណ៌ មាន​ក្លិន (រមែងក្រអូប​ដល់​អ្នក​ដែល​ទ្រង់) ដូចម្តេច​មិញ វាចា​ជា​សុភាសិត​រមែង​មាន​ផល​ដល់​អ្នក​ដែល​ធ្វើ​តាម​ដោយ​គោរព​ដូច្នោះ​ឯង ។

យថាបិ បុប្ផរាសិម្ហា កយិរា មាលាគុឡេ ពហូ
ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ ។

មាលាការចេះ​ធ្វើ​សំណុំ​នៃ​កម្រង​ផ្កា​អំពី​គំនរ​នៃ​ផ្កា​(ផ្សេងៗគ្នា) ឲ្យ​ច្រើន​បាន យ៉ាង​ណា​មិញ សត្វ​ដែល​កើត​មក​ហើយ​តែង​ស្លាប់​ទៅ​វិញ​ជា​ធម្មតា គួរ​ធ្វើ​កុសល​ឲ្យ​ច្រើន យ៉ាង​នេះ​ឯង ។

ន បុប្ផគន្ធោ បដិរាតមេតិ
ន ចន្ទនំ តគរមល្លិកា វា
សតញ្ច គន្ធោ បដិវាតមេតិ
សព្វា ទិសា សប្បុរិសោ បវាយតិ ។
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី
ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុត្តរោ ។

ក្លិន​ផ្កា​ឈើ ផ្សាយ​ទៅ​ច្រាស​ខ្យល់ មិន​បាន​ក្លិន​ខ្លឹម​ចន្ទន៍​ក្តី​ក្លិន​ខ្លឹម​ក្រស្នាក្តី ក្លិន​ផ្កា​ម្លិះរួតក្តី ក៏​ផ្សាយ​ទៅ​ច្រាស​ខ្យល់ មិន​បាន​ចំណែក​ក្លិន​របស់​សប្បុរស​ទាំង​ឡាយ រមែង​ផ្សាយ​ទៅ​ច្រាស​ខ្យល់​បាន ព្រោះ​សប្បុរស រមែង​ផ្សាយ​ទៅ​បាន​គ្រប់​ទទិស ។ ក្លិន​នៃ​សីល​ជាគុណ​ជាតិ​ប្រសើរ​បំផុត​ជាង​គន្ធជាតិ​ទាំង​នេះ​គឺ ខ្លឹម​ចន្ទន៍ ខ្លឹម​ក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។

អប្បមត្តោ អយំ គន្ធោ យ្វាយំ តគរចន្ទនី
យោ ច សីលវតំ គន្ធោ វាតិ ទេវេសុ ឧត្តមោ ។

ក្លិន​ក្រស្នា និង​ក្លិន​ចន្ទន៍​ណា ក្លិន​នេះ ក្រអូប​មាន​ប្រមាណ​តិច​ទេ ចំណែក​ក្លិន​នៃ​បុគ្គល​មាន​សីល​ទាំង​ឡាយ​ណា ក្លិន​នោះ​ទើប​ក្រអូប​លើសលប់ ផ្សាយ​ទៅ​ក្នុង​ទេវលោក និង​មនុស្ស​លោក​បាន ។

តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ
សម្មទញ្ញា វិមុត្តានំ មារោ មគ្គំ ន វិន្ទតិ ។

មារាធិរាជ (ទុក​ជាខំ​ស្វែង​រក) ក៏​មិន​ជួប​នូវ​ផ្លូវ​របស់​លោក​អ្នក​មាន​សីល​បរិបូណ៌ មាន​ប្រក្រតី​នៅ​ដោយ​សេចក្តី​មិន​ប្រមាទ​បាន​រួច​ផុត​ស្រឡះ​ហើយ (ចាក​ធម៌​ជា​គ្រឿង​សៅ​ហ្មង) ព្រោះ​ដឹង​ច្បាស់​តាម​ហេតុ ។

យថា សង្ការធានស្មី ឧជ្ឈិតស្មី មហាបថេ
បទុមំ តត្ថ ជាយេថ សុចិគន្ធម មនោរមំ
ឯវំ សង្ការ​តូតេសុ អន្ធតូតេ បុថុជ្ជនេ
អតិរោចតិ បញ្ញាយ សម្មាសម្ពុទ្ធសាវកោ ។

ផ្កា​ឈូក ទុក​ជាកើត​ក្នុង​គំនរសំរាម ដែល​គេ​ចាក់​ចោល​ក្បែរ​ផ្លូវ​ធំនោះ ក៏​គង់​មាន​ក្លិន​ក្រអូប ជាទី​រីក​រាយ​នៃ​ចិត្ត​បាន​ដូម្តេច​មិញ សាវ័ក​របស់​ព្រះ​សម្មាសម្ពុទ្ធ ទោះ​បី​កើត​នៅ​ក្នុង​សមាគមនៃ​ពួក​ជន​ដែល​ដូច​​ជា​គំនរ​សំរាម​ក៏​ដោយ ក៏​នៅ​តែ​រុង​រឿង​លើស​បុថុជ្ជនទាំង​ឡាយ​ដែល​ងងឹត​សូន្យ​ឈឹង ដោយ​បញ្ញា (របស់​ខ្លួន) ដូច្នោះ​ឯង ។

អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧១១ ដង)
ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥១,៦០០ ដង)
សីលវិសុទ្ធិ​ និង​ទិដ្ឋិវិសុទ្ធិ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៨៦៩ ដង)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ 
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៨,៧០៣ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៧០ ដង)
អនត្តាទំនាស់ជាមួយកម្ម​ឬទេ
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៤៥៥ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿