30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,៨៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥១,៨២៣
សរុប ៣៨៥,៥៣៨,៥១៦
អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៣៩ ដង)

ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌



 
រឿង​ភិម​សេន​បុរស
(ចាក ភិ. ឯ.)
(​ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌)

កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​ព្រះ​ពោ​ធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ឧទិច្ច​ព្រាហ្មណ៏ បាន​រៀន​សិល្បសាស្ត្រ​ចេះ​យ៉ាង​ចំណាន​សព្វ​គ្រប់ ហើយ​ពូ​កែ​ឆើត​ខាង​វិជ្ជា​បាញ់​ធ្នូ​ទើប​អ្នក​នគរ​ហៅ​ថា "​ចុទ្បធនុគ្គ​បណ្ឌិត" ។

ដំណឹង​តាម​ជើង​គម្ពីរ​ថា​ ចុទ្ប​ធនុគ្គ​ហបណ្ឌិត​ពោធិ​សត្វ​នោះ​មាន​រូប​កាយ​តូច​ទាប​ មិន​មាំ​ទាំ​សម​ជា​នាយ​ខ្មាន់​ធ្នូ​ទេ ។ ថ្ងៃ​មួ​យមាន​សេចក្តី​ត្រិះរិះ​ថា ខ្លួន​អញ​មិន​សម​ជា​នាយ​ខ្មាន់​ធ្នូ គួរ​តែ​អញ​ប្រាស្រ័យ​ទាក់​ទង​នឹង​បុរសណា​មួយ​ ដែល​មាន​រូប​មាំ​ទាំ​សម​ជា​ខ្មាន់​ធ្នូ ហើយ​នាំ​ទៅ​គាល់​ព្រះ​រាជា​អង្គ​ណាមួយ ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​សារ​រូប​បុរស​នោះ ។ គិត​ដូច្នេះ​ហើយ ក៏​ដើរ​ស្វែង​រក​បាន​ជួ​ប​នឹង​ជាង​តម្បាញ​ម្នាក់​មាន​រូប​ធំ​ថ្លោះ​មាំទាំ ទើប​ព្រះ​ពោធិសត្វ​សួរ​ថា សម្លាញ់​ឯង​ឈ្មោះ​អ្វី ? ជាង​តម្បាញ​ប្រាប់​ថា ខ្ញុំ​ឈ្មោះ​ភិម​សេន​ ។​ព្រះ​ពោធិសត្វ​និយាយ​ថា អ្នក​មាន​រូប​កាយ​ល្អ​ធាត់​ធំ តែ​គ្មាន​ចំណេះ​ឲ្យ​សមតាម​មាឌ ចំណែក​ខ្ញុំ​មាន​វិជ្ជា​ខាង​បាញ់​ធ្នូ​ពូកែ​អស្ចារ្យ​ក្នុងជម្ពូ​ទ្វីប​មាន​តែ​មួយ​ប៉ុន្តែ​មាឌ​ខ្ញុំ​មិន​បាន​ហេតុ​នេះ​ចូរ​អ្នក​ធ្វើ​ជា​មិត្រ​នឹង​ខ្ញុំ អ្នក​ចូល​ទៅ​ក្រាប​ទូល​ព្រះ​រាជា​ថា អ្នក​ជា​នាយ​ខ្មាន់​ធ្នូ ព្រះ​រាជា​នឹង​សព្វ​ព្រះ​រាជ​ហឬទ័​ចំពោះ​អ្នក​បើ​មាន​ធ្វើ​ការ​អ្វី​ចាំ​ខ្ញុំ​ធ្វើ​ជំ​នួស យើង​នឹង​រស់​នៅ​ក្នុង​ឋានះ​ខ្ពង់ខ្ពស់ ដោយ​ឧបាយ​នេះ​ទាំង​ពីរ​នាក់ ។

ភិម​សេនបុរស​មាន​សេចក្តី​ត្រេកអរ នាំ​គ្នា​ទៅ​គាល់​ព្រះ​បាទ​ព្រហ្មទត្ត ព្រះ​ពោធិសត្វ​ក៏​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​ភិមសេន​បុរស ។

ព្រះ​បាត​ព្រហ្មទត្ត ឃើញ​អ្នក​ទាំង​ពីរ​ចូល​គាល់​ហើយ​ត្រាស់​សួរ​ថា អ្នក​មក​មាន​ការ​អ្វី ?

ភិម​សេន​បុរស​ទូល​ថា មក​សូម​ជ្រក​កោន​ក្រោម​ម្លប់​ព្រះរាជ​សម្ភារ​បារមី ព្រះ​កុរណា​ថ្លៃ​វិសេស ព្រោះ​ទូល​ព្រះ​បង្គំ​ចេះ​ពូកែ​យ៉ាង​ចំណាន​ខាង​វិជ្ជា​បាញ់​ធ្នូ ។ ព្រះរាជា​ត្រាស់​សួរ​ភិមសេន​ទៀត​ថា ចុះ​បុរស​តូច​ទាប​ដែល​អង្គុយ​ក្រោយ​ខ្នង​អ្នក​នោះ​ជា​អ្វី​នឹង​អ្នក?

ភិមសេន​ទូល​ថា ជា​អ្នក​បំរើ​ទូលព្រះ​បង្គំ ។

ព្រះ​រាជា​មាន​ព្រះរាជហឬទ័យ សោមនស្ស​ចំពោះនាយ​ភិមសេន ក៏​ទ្រង់​ទទួល​ឲ្យ​នៅ ហើយ​ព្រះរាជទាន​ប្រាក់​បៀវត្សន៍​ឲ្យ​ក្នុង​ ១ ខែ ១ ពាន់​កហាបណៈ ។

ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ កិច្ចការ​រាជ​ការ​ទាំង​ប៉ុន្មាន​ដែល​ជា​មុខ​ក្រសួង​របស់​នាយ​ភិម​សេន គឺ​ចុទ្បធនុគ្គ​ហ​បណ្ឌិត ពោធិសត្វ​ធ្វើ​ជំនួស​ទាំង​អស់ ។

ថ្ងៃ​មួយ​មាន​ខ្លា​ធំ​ចូល​ស្រុក ពួន​នៅ​ព្រៃ​គុម្ពោត​មួយ​ចាំ​ចាប់​អ្នក​ស្រុក​ស៊ី​ជា​អាហារ. អ្នក​ផង​ដើរ​ទៅ​មក​មិន​ដឹង​វា​ចាប់​ស៊ី​អស់​ជា​ច្រើន ។ ព្រះរាជា​ទ្រង់​ជ្រាប​ដំណឹង​នោះ ក៏​ចាត់​នាយ​ភិមសេនឲ្យ​ទៅចាប់​ខ្លា ។ នាយ​ភិម​សេន​ទទួល​ធានា​ថា អាចចាប់​យក​ខ្លា​មក​ថ្វាយ​បាន ហើយ​ថ្វាយ​បង្គំលា​ព្រះរាជា ចូល​ទៅ​ប្រាប់​ព្រះពោធិសត្វ ៗ ប្រាប់​ឧបាយ​ថា "​អ្នក​ចូល​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​ថា ឲ្យ​នាំ​គ្នា​កាន់​កាំ​បិទ.​ពូថៅ. ដាវ. លំពែង. ស្នា. ធ្នូ ទៅ​តាម​អ្នក ដើម្បី​ចាប់​ខ្លា​កាល​បើ​ដល់​ព្រៃ​នោះ ឲ្យ​អ្នក​ស្រុក​ព័ទ្ធ​ជុំវិញ​ហើយ អ្នក​ឯង​ចូល​ទៅ​ពួន​ក្បែរ​ឈើ​ណា​មួយ. អ្នក​ស្រុក​នឹង​សម្លាប់​ខ្លា​នោះ​បាន​ជា​ពុំ​ខាន បើ​ដឹង​ថា​គេ​សម្លាប់​ខ្លា​បាន​ហើយ អ្នក​បោចរល្លិ៍​កាន់​ដើរ​តម្រង់​ទៅ​កន្លែង​នោះ ហើយ​និយាយ​បំភ័យ​អ្នក​ស្រុក​ថា អ្នក​ណា​វាយ​ខ្លា​នេះ​ស្លាប់ យើង​ទៅ​បោចវល្លិ៍ បំរុង​ចាប់​ខ្លា​នេះ​ចង​ទាំង​រស់​យក​ទៅ​ថ្វាយ​ព្រះរាជា.​អ្នក​ទាំង​ទ្បាយ​មិន​គួរ​ធ្វើ​ដូច្នេះ​សោះ កាល​បើ​និយាយ​ដូច្នេះ​ហើយ​ អ្នក​ស្រុក​នឹង​ភិត​ភ័យ​និយាយ​អង្វរ​អ្នក​ថា "សូម​លោក​អត់​ទោស​ពួក​យើង​ខ្ញុំ បាន​ជា​សម្លាប់​ជ្រុល​ទៅ​ហើយ​ យើង​ខ្ញុំ​នឹង​ជូន​ទ្រព្យ​ជាទី​គាប់​ចិត្ត​ដល់​លោក អ្នក​នឹង​មាន​ល្បី​ថា​អាច​សម្លាប់​ខ្លា​បាន​តែ​ម្នាក់​ឯង​ផង បាន​ទ្រព្យ​អំពី​អ្នក​ស្រុក​ផង បាន​ទទួល​ព្រះ​រាជ​រង្វាន់​យ៉ាង​ច្រើន​អំពី​ព្រះ​រាជា​ផង ។

នាយ​ភិមសេន ធ្វើ​តាម​ឧបាយ​ព្រះពោធសត្វ ក៏​បាន​សម្រេច​លទ្ធផល​ដូច​ឧបាយ​នោះ​មែន ។

សម័យ​ក្រោយ​មក មាន​ក្របី​ព្រៃ​កំណាច​ធ្វើ​បាន​សម្លាប់​អ្នក​ស្រុក. ព្រះ​រាជា​ចាត់​ប្រើ​នាយ​ភិមសេន​ទៀត​. នាយ​ភិម​សេន​ ធ្វើ​តាម​ឧបាយ​ព្រះ​ពោធិសត្វ បាន​សម្រេច​លទ្ធផល​ដូច​មុន​ទៀត ។ បុណ្យ​ស័ក្ក​ក៏​ចេះ​តែ​បាន​ទ្បើង​ជា​លំដាប់ ។​ នាយ​ភិមសេន ស្រវឹង​ដោយ​លោក​ធម៌ ក៏​ភ្លេច​ព្រះ​ពោធិសត្វ ត្រទ្បប់​ជា​តិះ​ដៀល​ព្រះ​ពោធិសត្វ​ថា មិន​បាន​ការ​ហើយ​លើក​ខ្លួន​ឯង​ថា ជា​អ្នក​គ្រាន់​បើ​ឆ្លាត​ប្រសព្វ​វាង​វៃ​វិញ​ឯព្រះ​ពោធិសត្វ ឮ​ដូច្នោះ​ហើយ​ក៏​នៅ​តែ​ស្ងៀម មាន​អាការៈ​ជា​ប្រក្រតី​ដូច​ពេល​មុន​ ៗ មក ។

កន្លង​កាល​បន្តិច​មក​មាន​ស្តេច​សាមល្ល លើក​ទ័ព​មក​ព័ទ្ធ​ក្រុង​ពារាណសី. ព្រះ​បាទ​ព្រហ្មទត្ត ក៏​ចាត់​នាយ​ភិមសេន​ឲ្យ​ចេញ​ទៅ​បង្រ្កាប នាយ​ភិមសេន​ក៏​តាំង​ខ្លួន​ជា​មេទ័ព​ធំ​ទ្បើង​ជិះ​លើ​ខ្នង​ដំរី​ជ័យ​ នាំ​ពលសេនា​ទៅ​តតាំង​ជាមួ​ស្តេច​សាមល្ល ឥត​ពិ​គ្រោះ​សាក​សួរ​ព្រះ​ពោធសត្វ​ដូច​មុន​ទ្បើយ ទុក​ព្រះពោធិសត្វ​ដូច​ជា​បាវ​ព្រាវ​សុទ្ធ ៗ ឲ្យ​ជិះ​តោង​ដំរី​ក្រោយ​ខ្លួន​ទៅ ។ ទៅ​ជិត​ដល់​ទី​សមរភូមិ​ឮ​សូរ​សន្ធឹក​សម្រែក​ហ៊ោកញ្ជ្រៀវ ក៏​ភ័យ​ញាប់​ញ័រ​ចង់​របូត​ធ្លាក់​ពី​ខ្នង​ដំរី. ព្រះ​ពោធិសត្វ ខំ​ចាប់​ទប់​កុំ​ឲ្យ​ធ្លាក់. នាយ​ភិមសេន​ចេះ​តែ​ភ័យ​ញ័រ​ខ្លាំង​ទ្បើង ៗ ដរាប​ដល់​រាគ​អាចម៍​រាគនោម​ដាក់​លើ​ខ្នង​ដំរី. ព្រះពោធិសត្វ​បាន​ឱកាស​ដូច្នោះ​ក៏​ស្តី​បង្អន់​ដោយ​អាការះ​គម្រាម ជាអនេក​កប្បការ​ដរាប​ដល់​ទន់​អស្មិមានះ ហើយ​ទើប​និយាយ​លួង​លោម​ថា សម្លាញ់​កុំ​អៀន​ខ្មាស់​ ភិត​ភ័យ​អ្វី ចូរ​ចុះ​ទៅ​មុជ​ទឹក​លាង​ខ្លួន​ឲ្យ​ស្អាត ចាំ​ខ្ញុំ​ចាប់​យក​ស្តេច​សាមល្ល​ទៅ​ថ្វាយ​ព្រះ​រាជា​ឲ្យ​បាន​ដូច​បំណង ។

កាល​ភិមសេន​ចុះ​ផុត​ពី​ខ្នង​ដំរី​ហើយ ព្រះ​ពោធិសត្វ​ បាន​ឲ្យ​ហ្ម​លាង​ខ្នង​ដំរី​ស្អាត ក៏​កាន់​ធ្នូ​ទ្បើង​ជិះ​លើ​ខ្នង​ដំរី​បញ្ជា​ការ​ទ័ព​ចូល​ចាប់​យក​ស្តេច​សាមល្ល បាន​ដូច​​ប្រាថ្នា​ហើយ​នាំ​យក​ស្តេច​សាមល្ល​នោះ​ទាំង​សេនា ទៅ​ថ្វាយ​ព្រះ​បាទ​ហ្មទត្ត ៗ ទ្រង់​មាន​ព្រះ​ហឬទ័យ​សោមនស្ស​រីករាយ ព្រះ​រាជ​ទាន​រង្វាន់​នឹង​ឋានន្តរស័ក្ក​យ៉ាង​ធំ​ជា​ឧត្តមសេនីយ៍ ដល់​ព្រះ​ពោធិសត្វ ។ ភិត្តិស័ព្ទ​កោត​សរសើរ​ឥទ្ធានុភាព របស់​ព្រះពោធិសត្វ ក៏​ល្បី​រន្ទឺសុះសាយ​ពេញ​ជម្ពូ​ទ្វីប. ឯ​នាយភិមសេន ក៏​អន់​អស់​រាសី​នៅ​អាស្រ័យ​ដោយ​បុណ្យ​ព្រះពោធិសត្វ លែង​មាន​កេរ្តិ​ឈ្មោះ​ដរាប​អស់​ជីវិត ។


អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,១៨៩ ដង)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥០៧ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៧,៥២៥ ដង)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿