30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨,២០៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៥៨,៨២៥
សរុប ៣៨៩,៦៤១,៣០៩
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៩៦ ដង)

បឋម​សប្បុរិស​សូត្រ



 
បឋម​សប្បុរិស​សូត្រ
(បិដក​លេខ​ ៤៨ ទំព័រ ១៧៣)

អដិ្ឋមានិ ភិក្ខវេ សប្បុរិសទានានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិស​ទាន​នេះ​មាន​៨ យ៉ាង​ ។ កតមានិ​អដ្ឋ សប្បុរិសទាន ៨ យ៉ាង​តើ​ដូចម្តេច​ខ្លះគឺ 

១. សុចឹ ទេតិ ឲ្យ​វត្ថុ​ស្អាត ។
អដ្ឋកថាៈ បាន​ដល់​ឲ្យ​របស់​ដែល​ស្អាត​គឺ​បរិសុទ្ធ​ស្រស់​ថ្លា ។


២. បណីតម ទេតិ ឲ្យ​វត្ថុ​ថ្លៃ​ថ្លា ។
អដ្ឋកថាៈ បាន​ដល់ ឧត្តម​សម្បូន៌ ល្អ​ប្រណីត ។


៣. កាលេន ទេតិ ឲ្យ​តាម​កាល ។
អដ្ឋកថាៈ បាន​ដល់ សម​គួរ​ដល់​ការ​ប្រកប​ខ្វល់​ខ្វាយ ។


៤. កប្បិយំ ទេតិ ឲ្យ​វត្ថុ​គួរ ។
អដ្ឋកថាៈ បាន​ដល់ ឲ្យ​តែ​របស់ ដែល​ជា​កប្បិយ (គឺ​របស់​ដែល​គួរ​ដល់​អ្នក​ទទួល) ។


៥. វិចេយ្យ ទេតិ ជ្រើសរើស​ហើយ​ទើប​ឲ្យ ។
អដ្ឋកថាៈ ដោយ​សេចក្តី​ថា ជ្រើសរើស​បដិគ្គាហក ឬ ឲ្យ​ទាន​ដោយ​តាំង​ចិត្ត​យ៉ាង​នេះ​ថា ទាន​ដែល​ឲ្យ​ហើយ​ដល់​បុគ្គល​នេះ​នឹង​មាន​ផល​ច្រើន ឲ្យ​ដល់​បុគ្គល​នោះ មិន​មាន​ផល​ច្រើន​ឡើយ ពិចារណា​ដូច្នេះ​ហើយ ទើប​ឲ្យ​ ។

៦. អភិ​ណ្ហំ ទេតិ ឲ្យទាន​រឿយ​ៗ ។

៧. ទទំ ចិត្តំ បសាទេតិ កំពុង​ឲ្យ​ញ៉ាំងចិត្ត​ឲ្យ​ជ្រះថ្លា ។


៨. ទត្វា អត្តមនោ ហោតិ លុះ​ឲ្យ​ផុត​ហើយ​រមែង​មាន​សេចក្តី​ពេញ​ចិត្ត ។

សុចី បណីតំ កាលេន  កប្បិយំ បានភោជនំ
អតិណ្ឌំ ទទាតិ ទានានិ  សុខេត្តេសុ ព្រហ្មចារិសុ ។

សប្បុរស រមែង​ឲ្យ​នូវ​​ទាន​ទាំង​ឡាយ​គឺ ទឹក​នឹង​ភោជន ដ៏​ស្អាត​ថ្លៃ​ថ្លា តាម​កាល​វត្ថុ​ដ៏​គួរ រឿយ ៗ ចំពោះ​ព្រហ្មចារី​បុគ្គល​ទាំង​ឡាយ​ដូច​ជា​ស្រែ​ដ៏​ល្អ ។

នេវ វិប្បដិសារិយំ ចជិត្វា អាមិសំ ពហុំ
ឯវំ ទិន្មានិ ទានានិ វណ្ណយន្តិ វិបស្សិនោ ។

អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​មាន​បញ្ញា​ឃើញ​ច្បាស់ ​រមែង​ពោល​សរសើរ​នូវ​ទាន​ទាំង​ឡាយ ដែល​សប្បុរស​បាន​លះ​បង់​នូវ​អាមិសៈ​គឺ​ទេយ្យ​វត្ថុ​ជា​ច្រើន​ ដែល​មិន​គួរ​ឲ្យ​កើត​សេចក្តី​ក្តៅ​ក្រហាយ ហើយ​ឲ្យ​ទាន​យ៉ាង​នេះ ។

ឯវំ យជិត្វា មេធាវី សទ្ធោ មុត្តេន ចេតសា
អព្យាបជ្ឈំ សុខំ លោកំ បណ្ឌិតោ ឧបបជ្ជតីតិ ។

មេធាវីជា​បណ្ឌិត ជា​អ្នក​មាន​សទ្ធា បាន​បូជា​យ៉ាងនេះ​ហើយ មាន​ចិត្ត​រួច​ស្រឡះ​រមែង​ចូល​ទៅ​កាន់​លោក ដែល​មិន​មាន​ការ​បៀត​បៀន មាន​តែ​សេចក្តី​សុខ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទាន​កថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៤៧ ដង)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៩៩៨ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,២៦៣ ដង)
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥៦៧ ដង)
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៩៧៦ ដង)
មិន​ត្រូវ​ធ្វើ​គម្រូ​អាក្រក់​ដល់​កូន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៩៣ ដង)
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿