30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៧០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៨,៦៣៥
សរុប ៣៨៥,៥២៥,៣២៨
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,៦២៩ ដង)

ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ



ស្តាប់សំឡេង

 

អ្នក​ដែល​ចូល​ទៅ​កាន់​សមរភូមិ​គឺ​សង្គ្រៀម ត្រូវ​ត្រៀម​អាវុធ​ដាវ លំពែង​ជាដើម យ៉ាង​ណា​មិញ បុរស​ស្ត្រី ដែល​ត្រូវ​ធ្វើ​ជា​ប្ដី​គេ និង​ប្រពន្ធ​គេ ត្រូវ​ត្រៀម​ខ្លួន​ក៏​យ៉ាង​​នោះ​ដែរ ។ ធម្មតា​ បុរស ស្ត្រី កាល​ដល់​វ័យ​ពេញ​កម្លោះ​ក្រមុំហើយ​ តែង​តែ​ដល់​នូវ​ភាព​ជា​អ្នក​មាន​នូវ​សេចក្ដី​ស្រលាញ់​ស្នេហា៍ ចំពោះ​អ្នក​ណា​ម្នាក់​មិន​ខាន តែ​សូម​សេចក្ដី​ស្នេហា​នោះ​កុំ​ឲ្យ​ហួស​ព្រំ​ដែន​ប្រពៃណី​ឡើយ ។ រឿង​សេចក្ដី​ស្រលាញ់​កើត​ក្នុង​ចិត្ត មិន​មាន​អ្វី​អាច​រារាំង​បាន​ទេ ព្រោះ​ជា​លោកិយ​វិស័យ​សម្រាប់​មនុស្ស​សត្វ​ដែល​នៅ​មាន​រាគៈ។ តែ​បើ​ចិត្ត​កើត​មាន​សេចក្ដី​ស្រលាញ់ចំពោះ​អ្នក​ណា​ម្នាក់​ហើយ មិន​ត្រូវ​ប្រព្រឹត្ត​កន្លង​ទាំង​កាយ វាចា ដែល​ជា​ហេតុ​ខុស​ចាក​ប្រពៃណី​ឡើយ។

បើ​សេចក្ដី​ស្រលាញ់​កើត​ឡើង​ខ្លាំង ត្រូវ​ប្រាប់​ឪពុក​ម្ដាយ​អោយ​ចូល​ស្ដី​ដណ្ដឹង​តាម​មេបា​យ៉ាង​ត្រឹម​ត្រូវ។ តែ​មុន​ចូល​ស្ដីដណ្ដឹង​គេ​ត្រូវ​គិត​មើល​ខ្លួន​យើង​សិន​ថា​តើ​ខ្លួន​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​ប្ដី​គេ​ឪពុក​គេ​បាន​ឬ​នៅ? បើ​មិន​ទាន់​មាន​សមត្ថភាព​ទេ យើង​ត្រូវ​បង្អង់​សិន​ មិន​ត្រូវ​ចូល​ស្ដី​ដណ្ដឹង​គេ​ទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ។ តើ​សមត្ថភាព​នោះ​យ៉ាង​ណា​ ទើប​សម​ធ្វើ​ជា​ប្ដី​គេ? សមត្ថ​ភាព​នោះ គឺ​វិជ្ជាសម្បត្តិ​ ចរិយា​សម្បត្តិ។ សម្បត្តិ​ទាំង​ពីរ​ប្រការ​នេះ ជា​សម្បត្តិ​ធ្វើ​ឲ្យ​យើង​គ្រប់​គ្រង​គ្រួសារ​បាន​សេចក្ដី​សុខ​ចម្រើន​និង​មាន​សុភមង្គល​ទៅ​អនាគត។


វិជ្ជាសម្បត្តិ ជា​សម្បត្តិ​មួយ​ក៏​វិសេស​វិសាល​បំផុត​សម្រាប់​យើង​ បើ​យើង​មិន​ទាន់​មាន​ទេ ត្រូវ​ស្វែង​រកសម្បត្តិ​នេះ មក​ទុក​ក្នុង​ខ្លួន​យើង​ឲ្យ​បាន​ ដោយ​ត្រូវ​សិក្សា​បន្ថែម​នូវ​ជំនាញ​ផ្សេងៗ​តាម​កាល​សម័យ​ឲ្យ​បាន​ច្បាស់​លាស់ ដូច​ជា​ភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ​ជាដើម។ បើ​សិក្សា​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ជំនាញ​ចេះ​ចាំ​ប្រាដក​អាច​ប្រើ​ការ​បាន​មិន​មាន​សល់​ចន្លោះ ហើយ​ការ​យក​ចំណេះមក​ប្រើ​នោះ គឺ​ជា​សមត្ថភាព​ផ្ទាល់​ខ្លួន​យើង។

ប្រសិន​បើ​ចេះ​ច្រើន​ផ្នេក​តែ​មិន​ច្បាស់​លាស់​ណា​មួយ​ ក៏​ប្រើ​ការ​មិន​កើត​ឡើយ។ ព្រោះ​ហេតុ​នោះ​ បើយើង​តោង​យក​មុខ​វិជ្ជា​ណា​មួយ ត្រូវ​យក​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ដូច​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា " សិល្បៈ​គឺ​សេចក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​ហត្ថ​កម្ម​របស់​អ្នក​បួស​និង​គ្រហស្ថ ជា​មង្គល​ដ៏ឧត្ដម " ព្រះសម្ពុទ្ធ​ទ្រង់​សំដៅ​ដល់​សិល្បសាស្ត្រ​វិជ្ជា​ដែល​បុគ្គល​ចេះ​ស្ទាត់​ប្រាកដ​ប្រជា​នេះ​ជា​មង្គល​ដ៏​ឧត្ដម​សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក។


ដូច្នេះ វិជ្ជាសម្បត្តិ ជា​គុណធម៍​សំខាន់​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ដែល​រស់​នៅ​ក្នុង​លោក​សន្និវាស​នេះ ព្រោះ​ថា​បើ​យើង​ខ្វះ​វិជ្ជា​សម្បត្តិ​ហើយ យើង​មិន​អាច​សាង​សុភមង្គល​ឲ្យ​ដល់​ក្រុម​គ្រួសារ​របស់​យើង​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ថា " បុគ្គុល​ល្ងង់​ខ្លៅ​ជា​សត្រូវ​ខ្លួន​ឯង​នឹង​អ្នក​ដទៃ " ។ ចំណែក​សម្បត្តិ​មួយ​ទៀត គឺ​ចរិយា​សម្បត្តិ​ក៏​ជា​សម្បត្តិ​សំខាន់​មួយ​ទៀត​សម្រាប់​បុរស ស្ត្រី​ក្នុង​លោក​យើង​នេះ​ផង​ដែរ។ ចរិយាមាន​ន័យ​ថា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ សុភាពរាបសា។

ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៩៥៣ ដង)
ព្រះ​មាន​ព្រះភាគ​ទ្រង់​យាង​មក​ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៩,៩៤៧ ដង)
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦២,៨៦២ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៦៥២ ដង)
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.02
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿