30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៤,៨៥៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥២,៦៦០
សរុប ៣៨៥,៤៣៩,៣៥៣
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,០០៨ ដង)

ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន



 
រឿង​អាយុ​វឌ្ឍន​កុមារ
(ចាក អ. ធ.)
(ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន)

មាន​សេចក្តី​ដំណាល​ថា នៅ​ក្នុង​ទិឃល​ម្តិកះ​មាន​ព្រាហ្មណ៍​ពីរ​នាក់​បាន​មូល​មតិ​គ្នា​ពី​រឿង​ចេញ​ចាក​កាម ក៏​ចេញ​ទៅ​បួស​ជា​តាបស​ ប្រព្រឹត្ត​តប​ធម៌​អស់​៤៨​ឆ្នាំ ។ តាបស​ម្នាក់​មាន​គំនិត​ថា បើ​អាត្មា​អញ​នៅ​បួស​ត​ទៅ​ទៀត​នឹង​សាប​សូន្យ​ចាក​ប្រពៃណី​មិន​ខាន ដូច្នេះ​គួរ​អញ​សិក​ទៅបន្ត​ពូជ​ទៅ​អនាគត ទៀត​ លុះ​គិត​ដូច្នេះ​ហើយ ក៏​លក់​គ្រឿង​ប្រដាប់​ដែល​ខ្លួន​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​
ហើយ​ចូល​ស្តី​ដណ្តឹង​ធីតា​ម្នាក់​យក​មក​ធ្វើ​ជា​ភរិយា ។

ការ​នៅ​រួម​ជា​មួយ​មាតុគ្រាម​អស់​កាល​មិន​យូរ​ប៉ុន្មាន ព្រាហ្មណ៍​នោះ​ក៏​បាន​បុត្រ​មួយ​នាំ​យក​ទៅ​ថ្វាយ​បង្កំ​តាបស​ជា​សម្លាញ់​ដែល​ព្រាត់​ប្រាស​គ្នា​អស់​ពេល​ដ៏​យូរ ហើយ​ទើប​នឹង​មក​ដល់​។ ពេល​ព្រាហ្មណ៍​ជា​ប្តី​ថ្វាយ​បង្គំ តាបស​ពោល​ឲ្យ​សព្ធ​សាធុការ​ថា ចូរ​ជា​អ្នក​មាន​អាយុ​វែង ។ ដល់​វេន​ដែល​មាតា បិតា​ឲ្យ​ទារក​នោះ​ថ្វាយ​បង្គំ តាបស​ឥត​មាន​ពោល​អ្វី​ឡើយ នៅ​អង្គុយ​ស្ងៀម ទើប​ព្រាហ្មណ៍​សួរ​ថា លោក​ម្ចាស់​ពេល​ខ្ញុំ​ទាំង​ពីរ​រូប​ថ្វាយ​បង្គំ​លោកម្ចាស់​មិន​ឲ្យ​ពរ​ផង តើ​មាន​ហេតុ​យ៉ាង​ណា? ចំរើន​ពរ​កូន​អ្នក​ឯង​រស់​នៅ​បាន​តែ​៦​ថ្ងៃ​តែ​នឹង​មាន​អន្តរាយ​ចូល​មក​ផ្តេច​ផ្តិល​ជីវិត​ក្នុង​ថ្ងៃ​ទី​៧​ដោយ​ពិត ។

ចុះ​អ្នក​ណា​មាន​ឧបាយ​សម្រាប់​ការ​ពារ​អន្តរាយ​នេះ​បាន? ចំរើន​ពរ​អាត្មា​គ្មាន​ទេ បើ​សមណៈ​គោតម​ទើប​មាន ចូរ​អ្នក​ទៅ​សាក​សួរ​ឧបាយ​ការ​ពារ​ពី​សមណៈ​នោះ​ចុះ ។ ព្រាហ្មណ៍​ប្តី​ប្រពន្ធ​ក៏​នាំ​ទារក​នោះ​ទៅ​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សាស្តា ដោយ​ឥត​គិត​ពី​ការ​សាប​សូន្យ ចាក​តប ធម៌​របស់​ខ្លួន​ឡើយ ព្រោះ​មាន​ការ​ស្តាយ​អាណិត​ចំពោះ​បុត្រ​ជា​ពន់​ពេក​ ។ កាល​ព្រាហ្មណ៍​ប្រពន្ធ​កំពុង​ថ្វាយ​បង្គំ ព្រះ​សាស្តា​ពោល​ប្រទាន​ពរ​ថា ចូរ​ឲ្យ​អ្នក​មាន​អាយុ​វែង តែ​វេលា​ទារក​ថ្វាយ​បង្គំ ទ្រង់​ក៏​ស្ងៀម ពុំ​មាន​ព្រះ​វាចា​ដូចម្តេច​ឡើយ ។ព្រាហ្មណ៍​មាន​សង្ស័យ ក៏​សាក​សួរ​តាម​ន័យ​ដែល​សួរ​តាបស​ជា​សម្លាញ់​ដែរ ។


ព្រះ​សាស្តា​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍​បាន​ជា​ត​ថាគត​មិន​ឲ្យ​សព្វ​សាធុកាពរ​ដល់​កូន​អ្នក ព្រោះ​កូន​នេះ​នឹង​មាន​អន្តរាយ​ក្នុង​ថ្ងៃ​ទី​៧​ដោយ​ប្រាកដ បើ​អ្នក​ចង់​ឲ្យ​កូន​នេះ​រួច​រស់​ជីវិត​ចូរ​អ្នក​ធ្វើ​មណ្ឌប១ ហើយ​រៀប​អាសនៈ​៨​ឬ​១៦ សម្រាប់​ឲ្យ​សារក​របស់​តថាគត​អង្គុយ​ចំរើន​ព្រះបរិត្ត​អស់​៧​យប​៧​ថ្ងៃ ទើប​រួច​ពី​មរណ​ភ័យ​នេះ តើ​អ្នក​ធ្វើ​តាម​បង្គាប់​តថាគត​បាន​ឬ​ទេ? បពិត្រ​សម្តេច​ដ៏​មាន​ជោគ ខ្ញុំ​ព្រះ​អង្គ​អាច​ធ្វើ​បាន តែ​មិន​ដឹង​បាន​ភិក្ខុ​អង្គ​ណា ទៅ​អង្គុយ​ចំរើន​ព្រះ​បរិត្ត។ ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​ព្រួយ ចូរ​រៀប​ចាត់​ចែង​អាសនះ​ឲ្យ​ស្រាច់​ទៅ​ចាំ​តថាគត​ចាត់ភិក្ខុ​ទៅឲ្យ ។​ព្រាហ្មណ៍​ទទួល​តាម​បង្គាប់ ហើយ​ចាត់​ចែង​អាសនះ​រួច​ស្រេច ក៏​មក​បង្គំ​ទូលព្រះសាស្តាៗ ក៏​ទ្រង់​ចាត់​ភិក្ខុ​ឲ្យ​ទៅ​ចំរើន​ព្រះ​បរិត្ត​ព័ទ្ធ​ជុំវិញ​ទារក​នោះ​អស់​៧​យប់​៧​ថ្ងៃ ។ លុះ​ដល់​យប់​ទី​៧​ទ្រង់​ក៏​យាង​ទៅ​ផ្ទាល់​ព្រះ​អង្គ​ឯង ដោយ​មាន​ពួក​ទេព្តា​ក្នុង​ចក្រវាឡ​ទាំង​មូល​ចោម​រោម​ជា​កិត្តយស។

តស្មី ទិវសេ ក្នុង​ថ្ងៃ​នោះ​ឯង អវរុទ្ធ​កយក្ស ជា​អ្នក​បំរើ​ព្រះ​បាទ​វេស្សវ័ណ​អស់​១២​ឆ្នាំ​ ក៏​បាន​នូវ​ពរពី​សំណាក់​ព្រះ​បាទ​វេស្សវ័ណ​នោះ​ថា ឲ្យ​ចាប់​ទារក​នេះ​ស៊ី​ក្នុង​ថ្ងៃ​ទី​៧​ព្រោះ​ហេតុ​នោះ បាន​ជា​អវរុទ្ធ​យក្ស​មក​ជ្រែង​នៅ​លើ​អាកាស​នភល័យ តែ​មិន​បាន​ឱកាស​ដ៏​សម​គួរ​ដោយ​ពេល​នោះ ទេវតា​មាន​សិក្តិ​ធំៗ នៅ​គាល់​ព្រះ​សាស្តា​ត្រៀបត្រា ឯ​ទេវតា​តូច​តាច​ថយ​ឆ្ងាយ​ពីទី​នោះ​១២​យោជន៍ ។ រីអវរុទ្ធ​យក្ស ក៏​មាន​ស័ក្តិ​ល្អិត​ដូច​គេ​ដែរ បាន​ជា​ថយ​ឈរ​ឆ្ងាយ​១២​យោជន៍។ ឯ​ព្រះ​សាស្តា​បាន​ទ្រង់​ស្វាធ្យាយ​ព្រះ​បរិត្ត​ពេញ​មួយ​រាត្រី​។

លុះ​ថ្ងៃ​ទី​កន្លង​ផុត​ទៅ​អវរុទ្ធ​យក្ស​អស់​សិទ្ធិ​នឹង​ចាប់​ទារក​នោះ​ស៊ី​បាន​ក៏​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ខ្លួន​វិញ។ ដល់​ថ្ងៃ​ទី​៨​គ្រាន់​តែ​ព្រះ​អាទិត្យ​រះ​បំភ្លឺ​លោក​នាបូព៌ា​ទិស​ភ្លាម​ជន​ទាំង​នោះ ក៏​នាំ​ទារក​មក​ថ្វាយ​បង្គម​ព្រហ​សាស្តា ព្រះ​អង្គ​ទ្រង់​ប្រទានពរ​ថា ចូរ​អ្នក​មាន​អាយុ​វែង ។ ជន​ទាំង​នោះ​ក៏​ក្រាប​ង្គំ​សួរ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ទារក​រស់​នៅ​បាន​ប៉ុន្មាន​ឆ្នាំ? មា្នល​ព្រាហ្មណ៍ ទារក​នេះ​រស់​នៅ​បាន​១២០​ឆ្នាំ ។ ទើប​ជន​ទាំង​នោះ​កំណត់​ឈ្មោះ​ឲ្យ​ទារក​នោះ​ថា អាយុ​វឌ្ឍនកុមារ ប្រែ​ថា កុមារ​មាន​អាយុ​ចំរើន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៧៤ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤០៧ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿