30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៤,១៥៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៤៨,៣៤០
សរុប ៣៨៩,២៣០,៨២៤
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,០៨៧ ដង)

រឿង​បិបួលិ​មាណព



 
រឿង​បិបួលិ​មាណព
(ចាក អ. ក.)
(ឧបនិស្ស័យ​ដាស់​តឿន​ហើយ ចំណង​ឃរ​ពន្ធន៍​គង់​របូត​ឯង)

ក្នុង​ក្រុង​រាជ​គ្រឹះ មាន​មាណព​ម្នាក់​ឈ្មោះ​បិបួលិ អាយុ​២០​ឆ្នាំ មាន​បុណ្យ​វាសនា​ជា​អស្ចារ្យ ជា​បុត្រ​កបិល​ព្រាហ្មណ៍ ។ ថ្ងៃ​មួយ​មាតាបិតា គិត​រក​ភរិយា​ឲ្យ​ ទើប​បញ្ជូន​ព្រាហ្មណ៍​៨​នាក់ បាន​យក​គ្រឿង​បណ្ណាការ ដើរ​សំដៅ​ទៅ​នគរ​សាគល ។ ក្នុង​នគរ​នោះ មាន​ធីតា​ម្នាក់​ឈ្មោះ​នាង​ភទា្ទ​កាបិលានី មាន​អាយុ​១៦​ឆ្នាំ ជា​ស្ត្រី​មាន​រូប​ឆោម​លោម​ពណ៏​ល្អ​ឆើត​ នឹង​មាន​បុណ្យ​វាសនា​ច្រើន ជា​បុត្រី​កោ​សិយ​គោត្ត​ព្រាហ្មណ៍ ។

ថ្លែង​ពី​ព្រាហ្មណ៍​ទាំង​៨​នាក់​កាល​នាំ​គ្នា​ទៅ​ស្វែងរក​នាង​ក្រមុំ​ដែល​មាន​លក្ខណៈ​បរិបូណ៍ បាន​ទៅ​ដល់​ត្រកូល​ព្រាហ្មណ៍នោះ ទើប​សារសព្វ​រឿង​រ៉ាវ​ពី​ការ​ចង់​ចង​ស្ពាន​មេត្រី​ផ្លូវ​កាយ​រវាង​បិបួលិ​មាណព​នឹង​នាង​ភទ្ទា ឲ្យ​មាតា​បិតា​នាង​ស្តាប់ ឯ​មាតា​បិតា​នាង ក៏​បាន​លើក​នាង​ឲ្យ​បិបួលិ​តាម​ពាក្យ​ស្តី​ដណ្តឹង​របស់​ចៅ​មហា​ទាំង​៨​នាក់ ទើប​ហៅ​ចៅ​មហា​លើក​គ្រឿង​បណ្ណា​ការ​ជូន​ជា​ស្រេច ហើយ​នាំ​ដំណឹង​នោះ​ទៅ​ជម្រាប​កបិល​ព្រាហ្មណ៍​ថា ធីតា​បរិបូណ៍​ដោយ​លក្ខណៈ ខ្លួន​ដើរ​ស្វែង​រក​បាន​ហើយ​នៅ​ឯ​នគរ​សាគល ជា​ធីតា​កោសិយ​គោត្ត​ព្រាហ្មណ៍ ។

ឯ​បិបួលិ​ស្តាប់​ឬ​ពាក្យ​នោះ​ហើយ ជា​អ្នក​ឥត​ត្រូវ​ការ​សោះ​ឡើយ​រឿង​ប្រពន្ធ ទើប​សរសេរ​សំបុត្រ​មួយ​ជា​លាយ​លក្ខណ៍​អក្សរ ផ្ញើទៅ​បា្រប់​នាង​ភទ្ទា ចូរ​នាង​រក​បុរស​ណា​ដែល​មាន​ជាតិ​គោល​ត្រកូល​នឹង​សម្បត្តិ ឲ្យ​សមរម្យ​តាម​អធ្យា​ស្រ័យ​នាង​ធ្វើ​ជា​ស្វាមី​ចុះ ចំណែក​ខ្ញុំ​សុំ​លា​នាង​ទៅ​បួស​ហើយ នាង​កុំ​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ឡើយ ។ នាង​ភទ្ទា​ក៏​សរសេរ​សំបុត្រ​១​ច្បាប់ ផ្ញើទៅ​បិបួលិ​មាណព​ដែរ សេចក្តី​សំបុត្រ​ក៏​ដូច​គ្នា​ ពេល​សរសេរ​ក៏​ត្រូវ​គ្នា ។

ថ្លែង​ពី​អ្នក​នាំ​សារ​ពីរ​នាក់​ ដែល​ទទួល​បង្គាប់​យក​សំបុត្រ​ទៅ​ឲ្យ​ម្ចាស់​រៀង​ៗ​ខ្លួន បាន​ជួប​គ្នា​ពាក់​កណ្តាល​ផ្លូវ ក៏​សាក​សួរ​ដំណើរ​ដើម​ទង​សព្វ​គ្រប់​ ទើប​ស្រុះ​ចិត្ត​គ្នា​ហែក​សំបុត្រ​ទាំង​ពីរ​មើល​ដឹង​សេចក្តី​អស់ ក៏​ហែក​សំបុត្រ​នោះ​ចោល ហើយ​សរសេរ​សារ​ជា​ថ្មី មាន​រៀប​រាប់​ពី​សេចក្តី​ស្នេហា រួម​រស់មេត្រី​ភាព​រវាង​អ្នក​ទាំង​ពីរ​ទើប​នាំ​យក​សំបុត្រ​ក្លែង​ក្លាយ​នោះ​ទៅ​ឲ្យ ។

ពេល​រៀប​មង្គល​ការ​ហើយ​ជន​ទាំង​ពីរ​បរិភោគ​បាយ​ល្ងាច​រួច​កាល​ណា ក៏​ចូល​កាន់​ដំណេក តាម​ប្រពៃណី​និយម តែ​មិន​បាន​រួម​មគ្គ​សំវាស​ដូច​ជន​ឯ​ទៀត​ឡើយ គឺ​មាណព​ចូល​ដេក​ខាង​ស្តាំ នាង​ភទ្ទា​ដេក​ខាង​ឆ្វេង ។ ជន​ទាំង​ពីរ​ខ្លាច​ប៉ះ​សម្ផស្ស​កាយ​គ្នា​ណាស់​ក៏​យក​កម្រង​ផ្កា​ពីរ​មក ដាក់​ពាក់​កណ្តាល​ដំណេក ទោះ​ខំ​ធ្មេច​ភ្នែក​យ៉ាង​ណា​ក៏​ឥត​មាន​លក់​សោះ​ឡើយ អស់​ពេល​ពេញ​១​យប់​ ពេល​ថ្ងៃ​ទៀត​សោត​ក៏​មិន​ដែល​ញញឹម​រក​គ្នា​ដែរ ។

ជន​ទាំង​ពីរ​នាក់​នេះ ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ មិន​បាន​ច្រឡូក​ច្រឡំ ដោយ​លោកា​មិស​ឡើយ ជា​អ្នក​មាន​គំនិត​ស្រប​គ្នា ពេល​អំណើ​ពី​មាតា​បិតា​ទៅ​ ក៏​និយាយ​គ្នា​ថា ភព​ទាំង​៣​នេះ ប្រាកដ​ដោយ​ផ្ទះ​ដែល​ភ្លើង​ឆេះ​រន្ទាល​ច្រាល​ឆ្អៅ​ដូច្នេះ​គួរ​យើង​ទៅ​បួស​កុំ​ខាន​ទើប​នាំ​គ្នា​ទិញសំពត់​កាសាយៈ ​និង​បាត្រ​ដី​ពី​ផ្សារ​មក ហើយ​កាត់​កោរ​សក់ ពុក​មាត់​ តាំង​សេចក្តី​អធិដ្ឋាន​ថា បើ​លោក​ណា​ជាព្រះ​អរហន្ត​វិសេស​ក្នុង​លោក ផ្នួស​យើង​សំដៅ​លោក​នោះ​ឯង ហើយ​បួស​ជា​ស្រេច​ក្នុង​ពេល​ដែល​អធិដ្ឋាន ហើយ​ច្រក​បាត្រ​ក្នុង​ស្លោក​ស្ពាយ​លើ​ស្មា​យាត្រា ចាក​ប្រាសាទ​ដោយ​គ្មាន​សេចក្តី​អាល័យ​ឡើយ ។

បិបួលិ​មាណព​ដើរ​មុខ​បាន​ឃើញ​ផ្លូវ​បែក​ជា​ពីរ ក៏​និយាយ​ទៅ​កាន់​នាង​ភទ្ទា​ថា​ប្អូន ! មហាជន​ដែល​មាន​ ចិត្ត​ប្រទូស្ត​នឹង​យើង​ បើ​ឃើញ​យើង​បួស​ហើយ​នៅ​ដើរ​ជា​មួយ​គ្នា​យ៉ាង​នេះ មុខ​ជា​តិះ​ដៀល​ថា មើ​លហ៎្ន គាត់​នេះ​បួស​ហើយ នៅ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដដែល មុខ​ជា​បួស​បំពេញ​អបាយ​ភូមិ​ដោយ​ពិត បើ​ដូច្នោះ​មែន មាតុ​គ្រាម​ជា​មន្ទិល​ដល់​នេក្ខម្មៈ ថា​ដូច្នោះ​ហើយ​ក៏​ដើរ​ប្រទក្សិណ​បិបួលិតាបស​ ៣​ជុំ ថ្វាយ​បង្គំ​ប្រកប​ដោយ​អង្គ​៥ ហើយ​លើក​ដៃប្រណម្យ​ពោល​ថា អ្នក​បង! មិត្ត​សត្ថវៈ ដែល​យើង​សន្សំ មក​អស់​កាល​ប្រមាណ​១​សែន​កប្ប​ហើយ ឥឡូវ​ត្រូវ​បែក​គ្នា​ពេល​នេះ អ្នក​បង​ជា​មនុស្ស​ខាង​ស្តាំ គួរ​ដើរ​ផ្លូវ​ខាង​ស្តាំ ចំណែក​ខ្ញុំ​ជា​មាតុ​គ្រាម​ប្រកប​ដោយ​ជាតិ​ខាង​ឆ្វេង​ត្រូវ​ដើរ​តាម​ផ្លូវ​ឆ្វេង លុះ​ពោល​យ៉ាង​នេះ​ហើយ ក៏​សំពះ​បិបួលិ​តាបស ដើរ​ចេញ​ទៅ​តាម​ផ្លូវ​ឆ្វេង លុះ​ពោល​យ៉ាង​នេះ​ហើយ ក៏​សំពះ​បិបួលិ​តាបស ដើរ​ចេញ​ទៅ​តាម​ផ្លូវ​ឆ្វេង​ទៅ ។

កាល​ជន​ទាំង​ពីរ​នាក់ ដើរ​បែក​ផ្លូវ​គ្នា​យ៉ាង​នេះ​មហា​ប្រឹថ​ពី​មាន​កម្រាស់​ដ៏​ក្រាស់​ ក៏​កក្រើក​រំពើក​ញាប់​ញ័រ​ជា​អស្ចារ្យ ហាក់​ដូច​ជា​និយាយ​ យើង​មិន​អាច​ទ្រទ្រង់​គុណ​របស់​អ្នក​បាន​ទេ ទាំង​អាកាសវេហាស៍​ទៀត​សោត ក៏​លាន់​ឮ​រំពង​ទ្រហឹង​អឺង​អាប់​ដោយ​ស្នូរ​ រន្ទះ​បាញ់​ឆាំង​ឆា​ កណ្តាប់​ភ្នំ​ចក្រ​វាឡ ក៏​លាន់​កក្រើក​បញ្ចេញ​សំឡេង​ស្ងើច​សរសើរ​ជា​មហិមា ។


ពេល​នោះ​ឯង​ព្រះ​បរម​សម្ពុទ្ធ ទ្រង់​ប្រថាប់​ក្នុង​គន្ធ​កុដិនា​វត្ត​វេឡុវ័ន ទ្រង់​ព្រះ​សណ្តាប់​ស្នូរ​គគ្រឹក​គគ្រេង​នៃ​អាកាស​នភាល័យ ផែនដី ភ្នំ​ចក្រ​វាឡ​ដូច្នោះ​ទ្រង់​រំពឹង​មើល​សព្វ​គ្រប់​​ស្តេច​ក៏​ជ្រាប​រឿង​រ៉ាវ​ហើយ ទ្រង់​ប្រដាប់​បាត្រ​នឹង​ចីវរ​ចេញ​ទៅ​ទទួល​អស់​ផ្លូវ​ចម្ងាយ​៣​គាវុត តែ​១​ព្រះ​អង្គ​ឯង ស្តេច​ប្រថាប់​ក្រោម​ម្លប់​ជ្រៃ​មាន​កូន​ច្រើន ជា​ចន្លោះ​ក្រុង​រាជ​គ្រឹះ នឹង​នាឡ​ន្ន​គ្រាម ។
 
ឯ​បិបួលិ​ឃើញ​ព្រះ​សាស្តា​ក៏​ចូល​ទៅ​ថ្វាយ​បង្គំ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ។ ព្រះ​អង្គ​ស្តេច​ប្រទាន​ព្រះ​ឱវាទ​៣​យ៉ាង ដល់​បិបួលិ​នា​ម្លប់​ជ្រៃ​នោះ ។ លុះ​ចប់ ព្រះ​ឱវាទហើយ បិបួលិ​ក៏​សុំ​បព្វជ្ជា​ឧបសម្បទា ជា​ភក្ខុ​ភាវៈ​ក្នុង​សាសន​មណ្ឌល នៅ​ជា​បុថុជ្ជន​៧​ថ្ងៃ ក៏​បាន​សម្រេច​ព្រះ​អរហត្ត ក្នុង​ថ្ងៃ​ទី​៨​ដោយ​អំណាច នៃ​ការ​ទទួល​យក​ពុទ្ធោ​វាទ​នោះ​ឯង ។ ឯ​នាង​ភទ្ទា​ក៏​ទៅ​កាន់​សំណាក់​ភិក្ខុ​នី​សង្ឃ សូម​ឧបម្បទា​ជា​ភិក្ខុនី បាន​សម្រេច​អរហត្ត ក្នុងកាល​ជា​ខាង​ក្រោយ ។

អត្តបទ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៦,៣៨២ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,២៤៦ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.67
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿