30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៤៣៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១០៥,២៤០
សរុប ៣៨៥,៣៩១,៩៣៣
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤១ ដង)

រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត



 
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
(ចាក ធ. ខុ.)

បាន​ឮ​ថា នាង​ព្រាហ្មណី​ម្នាក់​បាន​ចាត់​ចែង​ឧទ្ទេស​ភត្ត​សម្រាប់​ភិក្ខុ​៤​អង្គ​ប្រើ​ព្រាហ្មណ៍​ជា​ប្តី​ឲ្យ​ទៅ​និមន្ត​លោក​ប្រាប់​ថា " ម្នាល​ព្រាហ្មណ៍​ចូរ​អ្នក​ទៅ​វត្ត​និមន្ត​ព្រាហ្មណ៍​ចាស់​ៗ​៤ អង្គ​មក " ។ គាត់​ទៅ​វត្ត​និមន្ត​ថា​"សូម​និមន្ត​ព្រាហ្មណ៍​៤​អង្គ" ។ ខី​ណាសវសាមណេ ៤អង្គ​គឺ​សង្កិច្ច​១ បណ្ហិតះ ១ សោបាកះ ១ រេវតះ​១ មាន​អាយុ​៧​ឆ្នាំ​បាន​សម្រេចព្រះ​អរហត្តផល ។នាង​ព្រាហ្មណ៍​បាន​ក្រាល​អាសនះ​ដែល​មាន​តម្លៃ​ច្រើន​រួច​ស្រេច​ ហើយ​ឈរ​ចាំ​មើល គ្រាន់​តែ​ឃើញ​សាមណេរ​ទាំង​៤ អង្គ​នោះ​ភ្លាម​ក៏​មាន​ចិត្ត​ខឹង​ធ្វើ​នូវ​ពាក្យ "​តដិត​ដត់" ដូច​ជា​អំបិល​ដែល​គេ​ដាក់​នៅ​លើ​ចង្រ្កាន ពោល​ថា " អ្នក​ទៅ​វត្ត​នាំ​យក​ក្មេង​៤ នាក់​ត្រឹម​តែ​ចៅ​របស់​ខ្លួន​មក " នាង​មិន​ឲ្យ​ពួក​សាមណេ​ទាំង​៤​អង្គ​គង់​លើ​អាសនះ​នោះ​ទេ​ហើយ​ក្រាល​អាសនះ​ទាប​ឲ្យ​គង់​វិញ ប្រើ​ព្រាហ្មណ៍​ជា​ប្តី ឲ្យ​ទៅ​និមន្ត​ព្រាហ្មណ៍​ព្រាហ្មណ៍​ចាស់ៗ​មក​ម្តង​ទៀត​ ។

ព្រាហ្មណ៍​ទៅ​វត្ត​ជួប​នឹង​ព្រះ​សារី​បុត្ត​និមន្ត​លោក​ទៅ​ឆាន់​ផ្ទះ​របស់​ខ្លួន​ព្រះ​ថេរះ​និមន្ត​មក​ដល់​ឃើញ​សាមណេរ​សួរ​ថា លោក​ទាំង​អស់​នេះ​ឆាន់​ហើយ​ឬ​នៅ? សាមណេរ​ទូល​ព្រះ​ពុទ្ថដិកាថា " នៅ​ឡើយ​ទេ" ព្រះ​ថេរះ​ជ្រាប​ថា នាង​ព្រាហ្មណី​ចាត់​ចែង​ចង្ហាន់​នេះ សម្រាប់​តែ​លោក​៤​ដអង្គ​ប៉ុណ្ណោះ​ទេ លោក​ក៏​ទទួល​យក​បាត្រ​ឡប់​ទៅ​វិញ ។ ចំណែក​នាង​ព្រាហ្មណី​សួរ​ថា លោក​ម្ចាស់​អង្គ​នេះ​និយាយ​ថា​ម៉េច លោក​ប្រាប់​ថា ចូរ​នាង​ឲ្យ​ដល់​ព្រាហ្មណ៍​ដែល​អង្គុយ​ទាំង​នេះ​ល្មម​ហើយ អ្នក​ចូរ​ឲ្យ​បាត្រ​មក​អាត្មា​វិញ​ព្រះ​ថេរះ​បាន​បាត្រ​មក​ហើយ​ក៏​និមន្ត​ទៅ​ភ្លាម ឯ​ព្រាហ្មណី​និយាយ​ថា លោក​មិន​ចង់​ឆាន់​ទេ ហើយ​ប្រើ​ប្តី​ថា ទៅ​និមន្ត​ព្រាហ្មណ៍​ចាស់ៗ ដទៃ​ទៀត​មក ។

ព្រាហ្មណ៍​ទៅ​ជួប​ព្រះ​មហាមោគ្គល្លាន​និមន្ត​លោក​មក​ដូច្នោះទៀត ព្រះ​ថេរះ​ឃើញ​សាមណេរ​ក៏​និយាយ​ប្រាប់​ដូច​មុន ហើយ​យក​បាត្រ​ត្រឡប់​ទៅ​វិញ ។ លំដាប់​នោះ​នាង​ព្រាហ្មណ៍​និយាយ​នឹង​ប្តី​ថា លោក​មិន​ចង់​ឆាន់​នៅ​ទី​នេះ​ទេ ចូរ​អ្នក​ទៅ​រោង​ប្រជុំ​របស់​ព្រាហ្មណ៍ នាំ​យក​ព្រាហ្មណ៍​ចាស់​ម្នាក់​មក ។ ឯ​សាមណេរ​ទាំង​នោះ​គ្មាន​បាន​អ្វី​ឆាន់​បន្តិច​បន្តួច​សោះ​តាំង​ពី​ព្រលឹម​ ត្រូវ​សេចក្តី​ស្រេក​ឃ្លាន​បៀត​បៀន​យ៉ាង​ខ្លាំង​គង់​នៅ​កន្លែង​នោះ ។


គ្រា​នោះ ដោយ​តេជា​នុភាព​នៃ​គុណ​របស់​សាមណេរ​ទាំង​នោះ​អាសនៈ​ព្រះ​ឥន្ទ្រ​ក៏​បង្ហាញ​អាការះ​ក្តៅ ព្រះ​ឥន្ទ្រ​ទ្រង់​ពិចារណា​មើល​ជ្រាប​ថា ពួក​សាម​ណេរ​ទាំង​នោះ​គង់​តាំង​ពី​ព្រលឹម​មាន​កាយ​លំបាក​ហើយ​ៗ​គិត​ថា​អញ​ត្រូវ​ទៅ​ក្នុង​ទី​នោះ​ទើប​បាន​ទើប​ដំណែង​ខ្លួន​ជាព្រាហ្មណ៍​ចាស់​ជរា​អង្គុយ​ចុង​អាសនះ​បំផុត​នៃ​ព្រាហ្មណ៍​ទាំង​ឡាយ ក្នុង​រោង​ប្រជុំ​នោះ ។ ព្រាហ្មណ៍​ឃើញ​តា​ព្រាហ្មណ៍​ចាស់​នោះ​គិត​ថា​"​នាង​ព្រាហ្មណី​របស់​អញ​នឹង​មាន​ចិត្ត​រីក​រាយ ដោយ​សាតាព្រាហ្មណ៍​នេះ ហើយ​ក៏​នាំ​គាត់​ទៅ​ផ្ទះ ។នាង​ព្រាហ្មណ៍​គ្រាន់​តែ​ឃើញ​តា​ព្រាហ្មណ៍​នោះ​ភ្លាម ក៏​មាន​ចិត្ត​រីក​រាយ​បណ្តា​អាសនះ​ទាំង​ពីរ​នោះ នាង​ក្រាល​កម្រាល​លើ​អាសនះមួយ​ទៀត​ហើយ​អញ្ជើញ​តា​ព្រាហ្មណ៍​ឲ្យ​អង្គុយ​លើ​កម្រាល​អាសនះ​នោះ ។ ឯ​ព្រះ​ឥន្ទ្រ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​សាមណេរ​ទាំង​៤​អង្គ ក៏​ថ្វាយ​បង្គំ​ដោយ​បញ្ចង្គប្រតិស្ឋ ហើយ​អង្គុយ​ពែន​លើ​ដី​ខាង​ចុង​អាសនះ​បំផុត​ នៃ​សាមនេរ​ទាំង​នោះ ។

លំដាប់​នោះ នាង​ព្រាហ្មណ៍​ឃើញ​តាព្រាហ្មណ៍​អង្គុយ​ដូច្នោះ​ក៏​ពោល​ថា "យី​អើ​ហ្ន៎! តាព្រាហ្មណ៍​នេះ​អង្គុយ​ទាប​អី​ម្ល៉េះ អ្នក​ឯង​ទៅ​នាំ​យក​ព្រាហ្មណ៍​ចង្កួត​នោះ​មក​ធ្វើ​អ្វី​ទៅ​ថ្វាយ​បង្គំ​ត្រឹម​តែ​ចៅរបស់​ខ្លួន ចូរ​អ្នក​ឯង​នាំ​យក​តា​ព្រហ្មណ៍​នេះ​ចេញ​ទៅ​ឆ្ងាយ " ។ តាព្រាហ្មណ៍​នោះ​កាល​បើ​ព្រាហ្មណ៍​ម្ចាស់​ផ្ទះ​ចាប់​ត្រង់​ក​ផង ​ត្រង់​ដៃ​ផង ត្រង់​ក្លៀក​ផង​ទាញ​ចេញ​ទៅ គាត់​មិន​ចង់​ក្រោក​ទៅ​ទេ ។ លំដាប់​នោះ​នាង​ព្រាហ្មណ៍​ពោល​ថា " នែ​ព្រាហ្មណ៍​អ្នក​ឯង​ចូរ​ចាប់​ដៃ​ម្ខាង ខ្ញុំ​ចាប់​ដៃ​ម្ខាង " ។ ប្តី​នឹង​ប្រពន្ធ​ទាំង​ពីរ​នាក់​ចាប់​ដៃ​តា​ព្រាហ្មណ៍​ទាំង​ពីរ វាយ​ខ្នង​បណ្តេញ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ គាត់​អង្គុយ​គ្រវាស​ដៃ​ត្រូវ​ជន​ទាំង​ពីរ​នាក់​ស្រែក​គួរ​ឲ្យ​ខ្លាច ។

ខណៈ​នោះ​ព្រះ​ឥន្ទ្រ​ធ្វើ​ឲ្យ​ជន​ទាំង​នោះ​ដឹង​ខ្លួន​ជា​ព្រះ​ឥន្ទ្រ ទើប​ព្រម​ឲ្យ​អាហារ​ដល់​សាមណេរ​ឆាន់​។ ជន​ទាំង​៥​នាក់​បរិភោគ​ស្រេច​ហើយ​សាមណេរ ១​អង្គ​ទម្លាយ​នូវ​មណ្ឌល​នៃ​ហោ​ជាង ១ អង្គ​ទម្លាយ​រង​ស្បូវ​មុខ​១​អង្គ​ទម្លាយ​រង​ស្បូវ​ខាង​ក្រោយ​១​អង្គ​ទៀត​មុជ​ជ្រែក​ក្នុង​ដី​ចំណែក​ព្រះ​ឥន្ទ្រ​គិត​ថា អាត្មា​អញ​នឹង​ចេញ​ទៅ​តាម​កន្លែង​ណា? ជន​ទាំង​៥​នោះ​បាន​ចេញ​ទៅ​តាម​កន្លែង​ផ្សេង​ៗ​ពី​គ្នា ។ ក៏​តាំង​ពី​ពេល​នោះ​មក​ផ្ទះ​នោះ​ឈ្មោះ​ថា​ជា​ផ្ទះ​មាន​ប្រហោង​៥ ។ កាល​ដែល​សាមណេរ​ទៅ​ដល់​វត្ត​វិញ​ពួក​ភិក្ខុ​សួរ​ថា "​នែ​អាវុសោ​ទាំង​ឡាយ​ការណ៍​នេះ​តើ​ដូចម្តេច? ពួក​សាម​នេរ​ទូល​ថា លោក​ម្ចាស់​ទាំង​ឡាយ​កុំ​សួរ​ខ្ញុំ​ព្រះ​ករុណា​នាង​ព្រាហ្មណី​គាត់​ខឹង​តាំង​ពី​ពេល​ដែល​គាត់​ឃើញ​ខ្ញុំ​ព្រះ​ករុណា​គាត់​មិន​ឲ្យ​អង្គុយ​លើ​អាសនះ​ដែល​គេ​ក្រាល​ស្រេច​ហើយ​ទេ គាត់​ដេញ​ឲ្យ​ព្រាហ្មណ៍​ជា​ប្តី​ទៅ​រក​ព្រាហ្មណ៍​ចាស់​ៗ ដល់​ព្រះ​ឧបជ្ឈាយ៍​មក​ឃើញ​ខ្ញុំ​ព្រះ​ករុណា លោក​គិត​ថា នាង​ព្រាហ្មណី​បាន​ព្រាហ្មណ៍​ដែល​អង្គុយ​នៅ​នេះ​គួរ​ហើយ​ៗ លោក​ចេញ​ត្រឡប់​ទៅ​វិញ​ទៅ​នាង​ព្រាហ្មណ៍​ឲ្យ​ទៅ​រក​ព្រាហ្មណ៍​ចាស់​ៗ​មក​ទៀត ប្តី​គាត់​ទៅ​និមន្ត​ព្រះ​មហាមោគ្គល្លាន​មក​ទៀត ដល់​លោក​មក​ដល់​ឃើញ​ខ្ញុំ​ព្រះ​ករុណា​ក៏​ពោល​ដូច​ព្រះ​ឧបជ្ឈាយ៍ របស់​ខ្ញុំ​ព្រះ​ករុណា​ដែរ លំដាប់​នោះ​ឯង​នាង​ព្រាហ្មណី​និយាយ​ថា​ព្រាហ្មណ៍​ទាំង​នេះ​មិន​ចង់​ឆាន់​ទេ ហើយ​ប្រើ​ប្តី​គាត់​ឲ្យ​ទៅ​អញ្ជើញ​ព្រាហ្មណ៍​ចាស់​ម្នាក់​ អំពី​រោង​ប្រជុំ​របស់​ពួក​ព្រាហ្មណ៍​ដល់​ប្តី​គាត់​ទៅ​បាន​ព្រះ​ឥន្ទ្រ​ដែល​ក្លែង​ខ្លួន​ជា​ព្រាហ្មណ៍​ចាស់​មក​ទើប​គាត់​ព្រម​ឲ្យ​អាហារ​ខ្ញុំ​ព្រះ​ករុណា​ឆាន់ ។

ពួក​ភិក្ខុ​សួរ​ថា​ចុះ​បើ​គេ​ធ្វើ​យ៉ាង​នេះ​អ្នក​រាល់​គ្នា​មិន​ខឹង​ទេ​ឬ? ពួក​សាមណេរ​ឆ្លើយ​ប្រាប់​ថា ខ្ញុំ​ព្រះ​ករុណា​ឥត​មាន​ខឹង​អ្វី​បន្តិច​បន្តួច​ទេ ។ ពួក​ភិក្ខុ​ក៏​នាំ​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​សាសា្ត​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ពួក​សាមណេរ​ទាំង​នេះ​និយាយ​មិន​ពិត​ថា​ខ្លួន​មិន​ខឹង ពោល​អួត​គុណ​វិសេស​ដែល​គេ​មិន​អាច​ដឹង​បាន ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ធម្មតា​ព្រះ​ខណី​ស្រព​មិន​ដែល​ខឹង​សោះ​ឡើយ ចំពោះ​ជន​ដែល​ខឹង​ប្រទូស​រ៉ាយ​ចំពោះ​ខ្លួន​លោក​ហើយ ទ្រង់​ត្រាស់​គាថា​ខាង​ក្រោម​នេះ ៖


តថាគត​ហោ​បុគ្គល​អ្នក​មិន​ខឹង​តប​ចំពោះ​បុគ្គល​ដែល​ខឹង រំលត់​ជន​ដែល​មាន​អាជ្ញា​ចំពោះ​ខ្លួន អ្នក​មាន​សេចក្តី​ប្រកាន់​មាំ​ចំពោះ​ជន​ដែល​មាន​សេចក្តី​ប្រកាន់​ថា​ជា​ព្រាហ្មណ៍ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៥៨ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿