30
ថ្ងៃ សៅរ៍ ទី ៣០ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,៥៥៣
Today
ថ្ងៃម្សិលមិញ ២២៣,១៩៧
ខែនេះ ៦,៤៨២,៦៨៤
សរុប ៣៨៥,៧៦៩,៣៧៧
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៥,៥៩១ ដង)

អប់រំ​ចិត្ត​ឲ្យ​ស្ងប់



 
អប់រំ​ចិត្ត​ឲ្យ​ស្ងប់

ការ​អប់​រំ​ចិត្ត​ឲ្យ​ស្ងប់​ដោយ​វិធី​សមាធិ ឬ​សមថភាវនា​និង​ម្យ៉ាង​ទៀត អប់​រំ​ឲ្យ​ស្ងប់​ផង លះ​ផ្តាច់​ផង ដោយ​វិធី​វិបស្សនាភាវនា ។

សមាធិ​ឬ​សមថភាវនា ចំណុច​នេះ​សំដៅ​ដល់​ការ​ចង​ចិត្ត​ទុក​ជា​មួយ​នឹង​អារម្មណ៍​សមាធិយ៉ាង​ណា​មួយ ។ នៅ​ពេល​ណា​ចិត្ត​ចាប់​នូវ​អារម្មណ៍​បាន​ល្អ​ហើយ ពោល​គឺ​មិន​រវើ​រវាយ​ងាក​រេ​ទៅ​ក្នុង​រឿង​ដទៃ នៅ​ពេល​នោះ សេចក្តី​សុខ​ក៏​កើត​ឡើង ។

ចិត្ត​បាន​ទទួល​នូវ​ការ​សម្រាក​ជា​សុខ​សម្រាន្ត​មិន​ស្វែង​រក ឬ សម្លឹង​រក​របស់​ដទៃ​ទៀត​ឡើយ មាន​ភាព​ជា​ខ្លួន​ឯង និង​មាន​សេចក្តី​សុខ​នៅ​ដោយ​ខ្លួន​ឯង ពោល​គឺ​មិន​មាន​រវល់​ដោយ​អំណាច​កិលេស​ចូល​មក​រំខាន និង​ចូល​មក​ដឹក​នាំ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ​នោះ​ឯង ។ 

ការ​ដែល​ចិត្ត​របស់​មនុស្ស​រវើរវាយ ត្រាច់​ទៅ​នេះ​ត្រាច់​ទៅ​នោះ ព្រោះ​ហេតុ​តែ​ស្វែង​រក​នូវ​សេចក្តី​សុខ ដោយ​អំណាច​នៃ​កាម​តណ្ហា ។ លុះ​ដល់​ពេល​ចិត្ត​បាន​ទទួល​នូវ​សេចក្តី​សុខ​ដោយ​អារម្មណ៍​របស់​សមាធិ​ហើយ មាន​ការ​ពេញ​ចិត្ត​នៅ​ក្នុង​អារម្មណ៍​របស់​សមាធិ​នោះ ចិត្ត​ក៏​មាន​នូវ​សេចក្តី​សុខ​សម្រាន្ត រាង​កាយ​ក៏​រឹង​ប៉ឹង​មាំមួន តាំង​មាំ​មិន​ញាប់​ញ័រ​មិន​ងេង​ងោង​ងោក​ងក់ បាត់​បង់​អស់​នូវ​ការ​ហត់​នឿយ​ជា​ដើម​ទាំង​នេះ​ព្រោះ​មក​អំពី​សុខ​សម្រាន្ត​នៃ​ចិត្ត បាន​ផ្សព្វ​ផ្សាយ​ទៅ​គ្រប់​សរសៃ​ប្រសាទ និង​គ្រប់​ចំណែក​នៃ​រាង​កាយ ។នៅ​ពេល​ចិត្ត​បាន​ទទួល​សេចក្តី​ស្ងប់​យ៉ាង​នេះ​ហើយ ភាព​ជា​សុខ​ប្រកប​ដោយ​បីតិ បាន​ជ្រួត​ជ្រាប​ពេញ​រាង​កាយ អស់​កាយ​កដ៏​យូរ អាច​តាំង​នៅ​រហូត​ដល់​មួយ​ថ្ងៃ​មួយ​យប់​ក៏​បាន ។

វិបសសនាភាវនា ជា​ឋមគឺ​ត្រូវ​ស្តាប់​ព្រះ​ធម៌​ឲ្យ​យល់​ច្បាស់​ដល់នូវ​ព្រះ​ពុទ្ធ​ព្រះ​ធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រលឹក​សមាទាន​សីល មាន​សទ្ធា​ជឿ​ថា​សត្វ​ទាំង​ឡាយ​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន ។

គោល​សំខាន់​គឺ​ការ​គ្រប់​គ្រង​ចិត្ត​ដោយ​សតិសម្បជញ្ញៈ​ឲ្យ​ចិត្ត​នៅ​ជា​មួយ​នឹង​អារម្មណ៍​បច្ចុប្បន្ន ក្នុង​ពេល​ដេក ដើរ​ឈរ អង្គុយ ឬ​ក្នុង​ពេល​បរិភោគ​អាហារ​ជា​ដើម ។ វិបស្សនា​ភាវនា​គឺ​ជា​ការ​គ្រប់​គ្រង​នូវ​ឥន្ទ្រិយ ៦ បាន​ដល់​ការ​សង្រួម​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ​​ ចិត្ត មិន​ឲ្យ​អភិជ្ឈា (ស្រឡាញ់) ទោមនស្ស (ស្អប់) គ្រប​សង្កត់​ចិត្ត​បាន នៅ​ពេល​ឃើញ​រូប ឬ ឮសំឡេង​ជា​ដើម ។

វិបស្ស​នាភាវនា​មាន​ភាព​ប្រណីត​និង​ខ្ពស់​ជាង​ឥន្ទ្រិយសំវរៈ​ថ្នាក់​សីល ប៉ុន្តែ​ចាំ​បាច់​ត្រូវ​តែ​មាន​ជំនួយ​អំពី​ឥន្ទ្រិយសំវរសីល ព្រោះ​តឥន្ទ្រិយសំវរសីល ជា​អាហារ​នៃ​សុចរិត ៣ ជា​អាហារ​នៃ​សតិប្បដ្ឋាន ៤ ឯ​ការ​អប់​រំ​ចម្រើន​នូវ​សតិប្បដ្ឋាន​ ៤ ជា​ការ​ចម្រើន​វិបស្សនាភាវនា ។

ឥន្ទ្រិយសំវរសីល មិន​មែន​ជាការ​ស្រាវជ្រាវ​រាវ​រក​សេចក្តី​ពិត​ក្នុង​អារម្មណ៍​ជា​បរមត្ថ​ឡើយ គ្រាន់​តែ​ប្រៀប​បី​ដូច​ជា​អ្នក​យាម​ទ្វារ​ប៉ុណ្ណោះ ។ ឯ​ចំណែក​ការ​ចម្រើន​សតិប្បដ្ឋាន វិញ គឺ​ជា​កម្រិត​នៃ​សតិ​ដែល​មាន​ការ​ហ្វឹក​ហាត់​ខ្ពស់​ជាង​កម្រិត​សតិ​ថ្នាក់​សំវរសីល ។ ជា​សតិ​ផ្នែក​តាម​ដាន​ស្រាវជ្រាវ​និង​នាំ​មក​នូវ​បញ្ញា​ចែក​ខន្ទ​ធាតុ​អាយតនៈ ដុស​ខាត់​កម្ចាត់​នូវ​មោហៈ​អវិជ្ជា ដែល​មោហៈ​អវិជ្ជា​នេះ​នាំ​ឲ្យ​វង្វេង​ប្រកាន់​ខន្ទ​ធាតុ​អាយតនៈ​ថា​ជាសត្វ​បុគ្គល​តួ​ខ្លួន ។

អរិយ​មគ្គ​អង្គ ៨ បើ​សង្គ្រោះ​ជា​សិក្ខា ៣ គឺ​សម្មាទិដ្ឋិ​និង​សម្មាសង្កប្បះ ជា​បញ្ញា សិក្ខា សម្មាវាចា សម្មាកម្មន្តៈ និង​សម្មាអាជីវះ ជា​សីល​សិក្ខា​ ឯ​អង្គ​មគ្គ ៣ ទៀត​គឺ​សម្មាវាយាមៈ​សម្មាសតិ និង សម្មាសមាធិ ជា​សមធិសិក្ខា ឬ ចិត្ត​សិក្ខា ។

បើ​សង្គ្រោះ​ជា​វិជ្ជា​និង​ចរណៈ សម្មាទិដ្ឋិ និង​សម្មាសង្កប្បៈ ជា​វិជ្ជា ឯ​អង្គ​មគ្គ​ផ្សេង​ៗ​ទៀត​ជា​ចរណៈ ។

បើរ​សង្គ្រោះ​ជា​សមថៈ និង វិបស្សនា​វិញ សម្មាទិដ្ឋិ និង​សម្មាសង្កប្បៈ ជា​របស្សនា ក្រៅ​ពី​នេះ​ជា​សមថៈ ដូច្នេះ​សីល​សិក្ខា ត្រូវ​ចូល​ក្នុង​ក្រុម​សមថៈ ឬ​ក្រុម​ចរណៈ (ការ​សង្គ្រោះ​នេះ​មាន​ក្នុង​អដ្ឋកថា​សច្ចវិភង្គ គម្ពី​អភិធម្ម) ។ 
ពិត​មែន​តែ​ជា​បឋម សតិប្បដ្ឋាន ៤ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន តែ​លុះ​ដល់​បញ្ញា​មាន​ការ​ចម្រើន​ខ្លាំង​ក្លា បញ្ញា​ក៏​មាន​ការ​ពិចារណា ឃើញ​ច្បាស់​នូវ​អារម្មណ៍​ជា​បរមត្ថ​គ្រប់​កាល​ទាំង​៣ ឃើញ​បច្ច័យ​នៃ​បញ្ចក្ខន្ធ ឃើញ​បដិសមុប្បាទ​ធម៌​ដែល​ជា​សង្ខារ​ធម៌​សុទ្ធ ។

បញ្ញា​ឃើញ​សង្ខា​ធម៌ មាន​តែ​ការ​អស់​ទៅ សូន្យ​ទៅ​ត្រូវ​នាំ​មក​នូវ​អានិសង្ស​៨ ប្រការៈ

១- មាន​ការ​លះ​បង់​នូវ​ភវ​ទិដ្ឋិ (​យល់​ថា​មាន​ព្រលឹង​តួ​ខ្លួន​ត្រូវ​ទៅ​កើត​ក្នុង​ភព​ថ្មី ក្រោយ​ពី​ស្លាប់ ព្រោះ​មិន​បាន​ឃើញ​ថា បដិសន្ធិជា​ផល​វិបាក​របស់​កម្ម​នេះ ជា​ភវទិដ្ឋិ) ។

២- មាន​ការ​លះ​បង់​នូវ​សេចក្តី​ត្រេកអរ និង​សេចក្តី​ត្រូវ​ការ​ប្រាថ្នា​ក្នុង​ជីវិត (នេះ​មិន​មែន​ជា​បែប​ទោមនស្ស របៀប​ដូច​មនុស្ស​ខ្លះ​មិន​ប្រាថ្នា​ការ​រស់​នៅ​នោះ​ឡើយ អានិសង្ស​ទី​២ នេះ​សំដៅ​ត្រង់​ប្រាស​ចាក​តណ្ហា​ក្នុង​ជីវិត) ។

៣- មាន​ភាព​ស្ទុះ​ស្ទា​ប្រឹង​ប្រែង ស្វែង​រក​បុណ្យ​កុសល គ្រប់​ពេល និង​ គ្រប់​ផ្នែក​ដែល​បំពេញ​បាន ។

៤- មាន​អាជីព​បរិសុទ្ធ។

៥- មាន​ការ​លះ​បង់​នូវ​សេចក្តី​ខ្វល់​ខ្វាយ ក្នុង​ការ​ធ្វើ​បាប ។

៦- មាន​ការ​ប្រាស​ចាក​នូវ​ភ័យ ។

៧- បាន​នូវ​ខន្តី និង​សោរច្ចៈ ។

៨- កម្ចាត់​បង់​បាន​នូវ​ការ​ស្រឡាញ់ និង​ការ​ស្អប់​ មិន​បង្កប់​នូវ​គំនុំទុក​ក្នុង​សន្តាន ។

វិបស្សនា​ភាវនា គឺ​ជា​ភ្លើង​ដុត​នូវ​បាប​ធម៌ និង​កិលេស​ផ្សេងៗ ឲ្យ​រីង​ស្ងួត រហូត​ដាច់​ជា​សមុច្ឆេទ លែង​ត្រឡប់​មក​វិញ ព្រោះ​ការ​បាន​សម្រច​នូវ​អិយមគ្គ​ជា​លោកុត្តរ ។ នេះ​ជា​សេចក្តី​ស្ងប់​ដោយ​អំណាច​វិបស្សនាភាវនា ។

រួម​សេចក្តី​ថា ឧបសមៈ គឺ​សេចក្តី​ស្ងប់​នេះ ជា​គុណ​ជាតិ​ដែល​ចាំ​បាច់​ដ៏​ក្រលែង សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​ចំពោះ​ណាស់​នោះ​គឺ​ស្ងប់​ចាក​កិលេស​ដែល​ជា​ហេតុ​នៃ​សេចក្តី​ខ្វល់​ខ្វាយ និង​ការ​ជំពាក់​វាក់​វិន​ទាំង​ឡាយ ។ បើ​មនុស្ស​ក្នុង​លោក​យើង​នេះ ជួយ​នាំ​គ្នា​រម្ងាប់​នូវ​កិលេស​ក្នុង​សន្តាន​នៃ​ខ្លួន​ឯង គ្រប់​ៗគ្នា ពិភព​លោក​យើង​នេះ នឹង​បាន​សុខ​ស្ងប់​ត្រជាក់​ជាង​សព្វ​ថ្ងៃ រាប់​រយ​ពាន់​ដង ព្រោះ​កិលេស​ដែល​មាន​នៅ​ខាងក្នុង​សន្តាន​នៃ​មនុស្ស​យើង​ម្នាក់​ៗ​នោះ​ឯង បាន​ប្លែង​ឬទិ្ធ​ចេញ​មក​ទម្លាយ​គ្នា​នឹង​គ្នា​ឲ្យ​ក្តៅ​ក្រហាយ ក្រវល់​ក្រវាយ​ជា​និច្ច​រហូត​មក ។ ការ​ជួយ​គ្នា​រក្សា​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន គឺ​ជា​ការ​ជួយ​ដល់​ពិភព​លោក​ជួយ​ដល់​សង្គម​ដ៏​ធំ ឲ្យ​បាន​ស្ងប់​មាំមួន និង​គង់​វង្ស​ឋិត​ថេរ​ជា​ពិត​ប្រាកដ ។

អត្ថបទ​នេះ​ដកស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,០៤៣ ដង)
ការ​ស្រលាញ់​ខ្លួន​ ត្រូវ​ធ្វើ​ដូចម្ដេច?
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧១,៦៩០ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៧៧៧ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,២៣៤ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿