15
ថ្ងៃ ពុធ ទី ០៥ ខែ តុលា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,១៣៩
Today
ថ្ងៃម្សិលមិញ ៩៥,២៦៣
ខែនេះ ៤៥២,០៩៧
សរុប ២៧៥,៥៣៥,៣២០
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៦,២៣៨ ដង)

ភាព​ជា​អ្នក​មាន​ហេតុ​ផល



 
ភាព​ជា​អ្នក​មាន​ហេតុ​ផល
 
សូម​ឲ្យ​បរិស័ទ​ច្បាស់​លាស់​ក្នុង​ចិត្ត ធ្ងន់​ក្នុង​ចិត្ត​ឥត​សង្ស័យ​ថា " អ្វី​ៗ​ទាំង​អស់​ក្នុង​លោក​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ " ។ យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វី​ៗ​តាម​សេចក្តី​ពេញ​ចិត្ត​បាន​ឡើយ ។ មាន​ហេតុ​មាន​បច្ច័យ​យ៉ាង​ណា​វា​រមែង​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ ។ កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​សុខ សេចក្តី​សុខ​ក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​ទុក្ខ សេចក្តី​ទុក្ខ​ក៏​កើត​ឡើង ។ មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​ចម្រើន​ក៏​ចម្រើន​ទៅ មាន​ហេតុ​មាន​បច្ច័យ​ឲ្យ​អ្វី​ៗ​ណា​កើត​អ្វី​ៗ​នោះ​រមែង​កើត​តាម​ហេតុ​តាម​បច្ច័យ​ហ្នឹង​ឯង ។

អ្វី​ៗ​ទាំង​អស់​ដែល​ជា​សង្ខតធម៌​មាន​បច្ច័យ​តាក់​តែង​ឲ្យ​កើត​ឡើង រមែង​មិន​ជា​ឥស្សរៈ​ដោយ​ខ្លួន​ឯង​ឡើយ ត្រូវ​ជាប់​ទាក់ទង​នឹង​បច្ច័យ មាន​ការ​ប្រែប្រួល​ជា​កំណត់ និង​មិន​ប្រព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​ត្រូវ​ការ​របស់​បុគ្គល​ណា​ទេ ។ បើ​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​បុគ្គល​ហើយ​នោះ តើ​អ្នក​ណា​ក្រ អ្នក​ណា​មាន​រោគ អ្នក​ណា​មិន​ស្អាត​ហើយ​អ្នក​ណា​ដែល​មាន​ទុក្ខ ព្រោះ​គ្រប់​គ្នា​​ប្រាថ្នា​បាន​នូវ​ទ្រព្យ​សម្បត្តិ ប្រាថ្នា​សុខ​ភាព​បរិបូណ៌ ប្រាថ្នា​ស្អាត ប្រាថ្នា​សុខ តែ​នេះ​ដោយ​ហេតុ​ថា របស់​ទាំង​អស់​ប្រព្រឹត្ត​ទៅតាម​ហេតុ​តាម​បច្ច័យ ទើប​យើង​មិន​អាច​បាន​តាម​ប្រាថ្នា​ថា របស់​នេះ​ចូរ​ទៅ​ជា​យ៉ាង​នោះ​ចុះ ចូរ​កុំ​ជា​យ៉ាង​នេះ​ដូច្នោះ​ឡើយ ។

ដែល​មាន​ខ្លះ​ប្រព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​នោះ ដូច​ជា​យើង​ប្រាថ្នា​នឹង​ក្រោក​ឡើង​ហើយ​ដើរ​ទៅ យើង​ក៏​បាន​ក្រោក​ឡើង​ហើយ​ដើរ​ទៅ​បាន​មែន នេះ​ព្រោះ​មាន​ហេតុ​មាន​បច្ច័យ​ដល់​ព្រម​ប្រសិន​បើ​ខ្វះ​ហេតុ​ខ្វះ​បច្ច័យ ប្រាកដ​ជា​ដើរ​ទៅ​ពុំ​បាន​ឡើយ​ដូច​ជា​អ្នក​ជំងឺ​ខ្លះ​ដែល​ប្រាថ្នា​នឹង​ក្រោក​អង្គុយ ប៉ុន្តែ​មិន​អាច​ក្រោក​រួច​បាន ។


ការ​មាន​នូវ​មនសិការ ធ្ងន់​ចិត្ត​ចុះ​ស៊ប់​ទៅ​ក្នុង​លក្ខណះ​ពិត​របស់​សង្ខារ ថា​របស់​ទាំង​ឡាយ​ទាំង​ពួង​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ ហើយ​លះ​បង់​នូវ​សេចក្តី​ប្រកាន់​ចោល​បាន​នេះ​រាប់​ថា​ជា​ថ្នាំ​ដ៏​ប្រសើរ សម្រាប់​បំបាត់​នូវ​សេចក្តី​ទុក្ខ​ក្តៅ​តាម​ផ្លូវ​ចិត្ត ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់ នោះ​ឯង​គឺ​ជា​ទី​ពឹង​ដ៏​ប្រសើរ​របស់​អ្នក​ដែល​នៅ​ក្នុង​មហាសាគរ​គឺ​វដ្ដសង្សា មិន​មាន​ទី​ពឹង​អ្វី​ដទៃ​ក្រៅ​អំពី​នេះ​ឡើយ ។

យើង​គប្បី​ធ្វើ​ជា​មនុស្ស​ដឹង​ហេតុ​ផល គុណ​ធម៌​មួយ​នេះ​ជួយ​ឲ្យ​ចិត្ត​ស្ងប់​រម្ងាប់​បាន​ច្រើន ណាស់ ព្រោះ​យល់​ព្រម​ទៅ​តាម​ការ​ពិត​ថា​ផល​រមែង​មក​តាម​ហេតុ​ ឬ​ហេតុ​បង្ក​ឲ្យ​កើត​ផល ។ ផល​ល្អ​ឬ​ផល​អាក្រក់​ដែល​យើង​បាន​ទទួល​នោះ​រមែង​ជាប់​ទាក់​ទង​មក​អំពី​ហេតុ ហេតុ​បង្ក​ឲ្យ​កើត​ផល​ល្អ​ហេតុ​អាក្រក់​បង្ក​ឲ្យ​កើត​ផល​អាក្រក់ ហើយ​ហេតុ​នោះ​ៗ យើង​ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង យ៉ាង​ហោច​ណាស់​ក៏​មួយ​ចំណែក​ធំ​ដែរ ដែល​យើង​ជាអ្នក​ធ្វើ​នោះ ។ នៅ​ពេល​ដែល​បាន​ទទួល​ផល​ល្អ​ មនុស្ស​យើង​ច្រើន​តែ​ប្រញិប​ប្រញាប់​ទទួល​យក​ដោយ​ក្តី​រីក​រាយ និង​គិត​ថា​ជា​លទ្ធផល​នៃ​ការ​ងារ​ដែល​ខ្លួន​បាន​ធ្វើ​ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ទទួល​ផល​អាក្រក់​វិញ ហេតុ​ដូចម្តេច​បាន​ជា​មិន​សូវ​សុខ​ចិត្ត​ព្រម​ទទួល ហើយ​ច្រើន​តែ​ទម្លាក់​ទោស​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​ផង​ថា​ជា​អ្នក​បង្ក​ហេតុ​នោះ​ៗ​ទៅ​វិញ ។

មនុស្ស​មាន​ហេតុ​ផល រមែង​មាន​ចិត្ត​ធ្ងន់ រឹង​ប៉ឹង​ប្រាកដ​ច្បាស់​លាស់ ហើយ​ព្រម​ទទួល​យក​នូវ​ហេតុ​ផល​តាម​សេចក្តី​ពិត​នោះ​ឯង គឺ​ជា​កូន​សោ​ដ៏​សំខាន់​សម្រាប់​ចាក់​ចូល​ទៅ​រក​ដំដោះ​ស្រាយ​នូវ​បញ្ហា ដែល​សុទ្ធ​តែ​ជា​បញ្ហា​លំបាក​ៗ​ក្នុង​ការ​ដោះ​ស្រាយ ប្រសិន​បើ​មិន​ព្រម​ទទួល​យក​ការ​ពិត​ទេ​នោះ ។

ពាក្យ​ថា​មនុស្ស​មាន​ហេតុ​ផល ដោយ​សេចក្តី​ថា​ជា​មនុស្ស​ដឹង​ហេតុ​ដឹង​ផល​ហ្នឹង​ឯង គឺ​រមែង​ជា​អ្នក​សម្លឹង​មើល​ហេតុ​ផល​ដោយ​ជុំ​វិញ និង​ដោយ​សព្វ​គ្រប់ ។ មិន​មែន​ត្រឹម​តែ​ហេតុ​ផល​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ដែល​មនុស្ស​មាន​ហេតុ​ផល​បាន​យល់​ដឹង​នោះ​ទោះ​ហេតុ​ផល​របស់​អ្នក​ដទៃ​ក៏​ដោយ ក៏​គេ​រមែង​យល់​ដឹង​បាន​តាម​ការ​ពិត​ផល​ដែរ ។

មនុស្ស​មាន​ហេតុ​ផល រមែង​ព្រម​ទទួល​នូវ​ការ​ចាំ​បាច់​របស់​អ្នក​ដទៃ ដែល​អ្នក​ដទៃ​នោះ គេ​ត្រូវ​ធ្វើ​តាម​ការ​ចាំ​បាច់​របស់​គេ ។ ប្រសិន​បើ​យើង​ឋិន​នៅ​ក្នុង​សភាព​ដូច​ជា​គេ យើង​ក៏​អាច​ធ្វើ​ដូច​គេ​ដែរ ។ មនុស្ស​ម្នាក់​ៗ​មាន​ការ​ចាំ​បាច់​ក្នុង​ជីវិត​មិន​ដូច​គ្នា​ឡើយ ហើយ​ច្រើន​តែ​ព្រម ចាញ់​ចំពោះ​ការ​ចាំ​បាច់​របស់​ខ្លួន​ឯង​នោះ​ទៀត​ផង ។

ការ​ចាំ​បាច់​បាន​ចាប់​បង្ខំ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដើម្បី​ដោះ​ស្រាយ ឬ​កែ​ខៃ​បញ្ហា​រក​ផ្លូវ​ចេញ​ពី​ភាព​ទាល់​ច្រកសិន ។ នៅ​ក្នុង​សេចក្តី​នេះ មនុស្ស​អ្នក​មាន​ហេតុ​ផល​រមែង​មិន​អាង​ដល់​ការ​ចាំ​បាច់ ហើយ​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ឆ្គាំ​ឆ្គង នោះ​ឡើយ​ព្រោះ​បើ​ចេះ​តែ​អាង​ដល់​ការ​ចាំ​បាច់ ហើយ​ធ្វើ​នូវ​អំពើ​អាក្រក់​អីចឹង អ្នក​ណា​ក៏​បាន​គ្រប់​គ្រា និង​អាច​អាង​ទៅ​គ្រប់​រឿង​ទៀត​ផង ។


នៅ​ពេល​ដែល​មាន​រឿង​ចម្លែក ឬ​រឿង​អាថ៌​កំបាំង​អ្វី​មួយ​មនុស្ស​យើង​ត្រូវ​ការ​ចង់​ដឹង​ហេតុ​ផល​ខ្លាំង​ណាស់ ព្រោះ​ជា​ធម្មតា​របស់​មនុស្ស​យើង គឺ​រមែង​ត្រូវ​ការ​ចង់​ដឹង​ហេតុ​ផល​តែង​តែ​ស្រាវជ្រាវ​រាវ​រក​ហេតុ​ផល ។ ហេតុ​ផល​មិនមែន​ងាយ​យល់​ឡើយ ព្រោះ​ហេតុ​ផល​ជា​រឿង​អាថ៌​កំបាំង​កប់​ជ្រៅ​ទៅ​ក្នុង​ធម្មជាតិ ។ ការ​ឃើញ​ហេតុ​ហើយ​គិត​ដៅ​ទៅ​រក​ផល​ក្តី​ការ​ឃើញ​ផល​ហើយ​ស្រាវជ្រាវ​រាវ​ទៅ​រក​ហេតុ​ក្តី រមែង​មាន​ការ​លំអៀង​ខុស​អំពី​ការ​ពិត ព្រោះ​ហេតុ​តែ​ខ្វះ​បញ្ញា មាន​ការ​យល់​ខុស​ទៅ​នៅ​ក្នុង​ហេតុផល​នៃ​ធម្មតា​នោះ​ៗ ដោយ​ប្រការ​ផ្សេង​ៗ ច្រើន​បែប​ច្រើន​យ៉ាង ។

សូម្បី​តែ​ហេតុ​ផល​ក្នុង​បច្ចុប្បន្ន ក៏​គង់​នឹក​ដៅ​ទៅ​ត្រូវ​ភ្លាត់​ប្លាត​ផង​ដែរ តិច​លើក​ណាស់​ដែល​នឹក​ដៅ​ទៅ​ត្រូវ​បាន​ប្រាកដ ព្រោះ​មុន​នឹង​ផល​កើត​ឡើង គឺ​នៅ​រវាង​ហេតុ​នឹង​ផល​នោះ ត្រូវ​មាន​ហេតុ​ដទៃ​ជ្រៀត​ជ្រែក​ចូល​មក ធ្វើ​ឲ្យ​ផល​ដែល​សង្ឃឹម​នោះ​ត្រូវ​ដូរ​ផ្លាស់ ។ ការ​ងារ​ស្រែ​ចំការ មុខ​ជំនួញ​ជួញ​ដូរ ។ ល ។ រមែង​មាន​ហេតុ​ដទៃ​ជ្រៀត​ជ្រែក​ចូល​មក ធ្វើ​ឲ្យ​ផល​ដែល​យើង​នឹង​សង្ឃឹម​ត្រូវ​ប្រែប្រួល​អស់ តួ​យ៉ាង​ ដូច​ជា​អ្នក​រៀន​ម្នាក់​ជា​សិស្ស​ពូកែ មាន​សតិ​បញ្ញា​ល្អ មាន​ការ​ប្រព្រឹត្ត​ត្រឹមត្រូវ សុខ​ភាព​មាំ​មួន និង​ជាប់​លេខ​១ នៅ​ក្នុង​ការ​ប្រលង​សាក​ទៀត​ផង នេះ​គឺ​ជាហេតុ ។

អាស្រ័យ​ទៅ​លើ​ហេតុ​នេះ​ឯង យើង​ក៏​បាន​ដៅ​ទៅ​រក​ផល​ថា សិស្ស​ម្នាក់​នេះ ពិត​ជា​ប្រលង​ជាប់​ហើយ​បាន​ពិន្ទុ​ល្អ​ទៀត​ផង ។ លុះ​ដល់​ពេល​ប្រលង សិស្សម្នាក់​នេះ​ឯង​បែរ​ជា​បាន​ពិន្ទុ​តិច ហើយ​ត្រូវ​រៀន​ត្រួត​ថ្នាក់​ជា​បន្ត​ទៀត ពោល​គឺ​ប្រលង​ធ្លាក់​ហ្នឹង​ឯង ។ ដែល​ទៅ​ជា​យ៉ាង​នេះ វា​អាច​មក​អំពី​ពេល​មុន​ប្រលង និង ពេល​កំពុង​តែ​ប្រលង​នោះ សិស្ស​ម្នាក់​នោះ មាន​ការ​មិន​ស្រួល​ផ្លូវ​កាយ ឬ​មិន​សប្បាយ​ផ្លូវ​ចិត្ត អាច​មាន​រឿង​នាំ​ឲ្យ​មាន​កង្វល់​ក្នុង​ចិត្ត​ច្រើន​ដែល​ជា​រឿង​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច្នេះ​ជាដើម ។ នេះ​គឺ​ជា​ហេតុ​ដទៃ​ដែល​ជ្រែក​ចូល​មក​ ហើយ​បាន​ធ្វើ​ឲ្យ​ផល​ដែល​យើង​គិត​ដៅ​ទុក​នោះ មាន​ការ​ដូរ​ផ្លាស់ ។

នៅ​តួ​យ៉ាង​ច្រើន​ទៀត​ណាស់  ដែល​ក្នុង​រឿង​រ៉ាវ​នោះ​ៗ បង្កប់​ទៅ​ដោយ​ហេតុផល​អាថ៌​កំបាំង ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​ទៅ​ក្នុង​លោក​នេះ មាន​អ្នក​យល់​ខុស​ដោយ​ប្រការ​ផ្សេង​ៗ ច្រើន​បែប​ច្រើន​យ៉ាង ។ 


ការ​ហ្វឹក​ហាត់​អប់​រំ​ខ្លួន ឲ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ហេតុ​ផល ឬ​ជា​មនុស្ស​យល់​ដឹង ធ្វើ​អ្វី​ៗ តែង​គិត​គូ​ហេតុផល​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​នោះ គឺ​មាន​គោល​សំខាន់​ៗ​ច្រើន​ប្រការ​ដូច​ជាៈ

- ហាត់​ពិគ្រោះ​ពិចារណា​ចំពោះ​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​បាន​រៀន​ដឹង និង​បាន​ស្តាប់​បាន​ឮ​មក ។ ពិគ្រោះ​ពិចារណា​ឲ្យ​បាន​យល់​ហេតុ​ផល​នៃ​រឿង​នោះ​ៗ អាច​ជា​ការ​ហាត់​គិត​លេង​ៗ ទៅ​ក៏​បាន​ដែរ ។

- រៀន​អប់​រំ​ទូនា្មន​ចិត្ត​ឲ្យ​ត្រង់ វៀរចាក​នូវ​អគតិ ៤ យ៉ាង​គឺ​មិន​លំអៀង​ព្រោះ​ស្រឡាញ់ មិន​លំអៀង​ព្រោះ​ស្អប់ មិន​លំអៀង​ព្រោះ​ល្ងង់ និង​មិន​លំអៀង​ព្រោះ​ការ​ភ័យ​ខ្លាច ។

- ព្យាយាម​ស្តាប់​ពាក្យ​អប់​រំ​ទូន្មាន​ឲ្យ​បាន​ច្រើន បើ​ឆ្ងល់​ឲ្យ​ចេះ​សួរ និង​ចេះ​ធ្វើ​ទុក​ចិត្ត​ចាប់​យក​ហេតុ​ផល​ពី​គ្រប់​ហេតុ​ការណ៍​ផ្សេង​ៗ ដែល​កើត​ឡើង​ចំពោះ​ខ្លួន​ឯង និង​កើត​ឡើង​ចំពោះ​អ្នក​ដទៃ ។ 

មនុស្ស​ដែល​យល់​ដឹង​អំពី​ហេតុ​ផល​ច្បាស់ រមែង​លះ​បង់​នូវ​បាប​អកុសល​ក្នុង​ខ្លួន ជា​អ្នក​មិន​មាន​នូវ​ឥស្សា គឺ​ការ​ច្រណែន​នឹង​លាភ​យស​របស់​អ្នក​ដទៃ​ឡើយ ។ ជា​ការ​ពិត​ហើយ មនុស្ស​យើង​គ្រប់​គ្នា​ព្រម​ទាំង​ធម្មជាតិ​ទាំង​អស់ សុទ្ធ​តែ​មាន​ហេតុ​ផល​រៀង​ៗ​ខ្លួន និង​ផ្សេង​ៗ​គ្នា ដូច្នេះ​យើង​មិន​អាច​មាន​លាភ​ មាន​យស ឬ​មាន​នូវ​អ្វី​ៗ​ទាំង​អស់​ឲ្យ​ដូច​ជា​អ្នក​ដទៃ​បាន​ទេ ។

មនុស្ស​ដែល​យល់​អំពី​ហេតុ​ផល​តាម​សេចក្តី​ពិត​មិន​ច្រណែន មិន​ទាម​ទារ​នូវ​សម្បត្តិ​អ្វី​ៗ ដែល​អ្នក​ដទៃ​គេ​មាន​បាន​នោះ​ឡើយ ក៏​ដូច​ជា​មិន​ច្រណែន មិន​ទាម​ទារ​នូវ​ជំងឺ​ពី​អ្នក​ឈឺ ឬ​វិបត្តិ​ភយន្ត​រាយ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​ដទៃ​ត្រូវ​បាន​ទទួល​នោះ​ដែរ ។ ជា​ធម្មតា​របស់​មនុស្ស​ដែល​មិន​យល់​អំពី​ហេតុផល​រមែង​មាក់​ងាយ​អ្នក​ដែល​ទាប​ជាង​ខ្លួន ហើយ​រមែង​ច្រណែន​នឹង​អ្នក​ដែល​ខ្ពស់​ជាង​ខ្លួន ។ ដូច្នេះ​ដើម្បី​កម្ចាត់​បង់​នូវការ​មាក់​ងាយ​អ្នក​ដទៃ​ និង​សេចក្តី​ច្រណែន គប្បី​សិក្សា​ពិចារណា​ឲ្យ​យល់​ពី​ហេតុ​របស់​ជីវិត និង​ហេតុ​ផល​របស់​ធម្មជាតិ​គ្រប់​យ៉ាង គឺ​គប្បី​ឲ្យ​តាំង​នៅ​ក្នុង​ភាព​ជា​អ្នក​ដែល​មាន​ហេតុ​ផល​ហឹ្នង​ឯង ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,០៣៩ ដង)
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៦១,១០៧ ដង)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥,២៩៥ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿