ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៦៥៧
Today
ថ្ងៃម្សិលមិញ ១៣១,៧៧១
ខែនេះ ២,៥៤៦,៤១៤
សរុប ២៦៩,៧៣៤,១៣២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២១,៦៤២ ដង)

មិន​កើត​ទុក្ខ​ទុក​ជា​មុន



 
មិន​កើត​ទុក្ខ​ទុក​ជា​មុន

មាន​មនុស្ស​ជា​ច្រើន​ចេះ​តែ​គិតខ្វល់​ដល់​អនាគត ។ តាម​ពិត​ រឿង​ដែល​នាំ​ឲ្យ​យើង​មាន​នូវ​កង្វល់​នោះ វា​អាច​មិន​កើត​ឡើង​ដូច​ដែល​យើង​បាន​គិត​ខ្វល់​ទុក​នោះ​ផង កាល​បើ​យ៉ាង​នេះ ការ​គិត​ខ្វាយ​ខ្វល់​របស់​យើង​ក៏​ទៅ​ជា​ទុក្ខ​កង្វល់​វា​គឺ​ជា​អកុសល​ផ្លូវ​ចិត្ត ទាំង​មិន​មែន​ជា​ឧបាយ​សម្រាប់​ដោះ​ស្រាយ​នូវ​បញ្ហា​ទៀត​ផង ។

ការ​គិត​ព្រួ​យបារម្ភ​ដល់​រឿង​ដែល​មិន​ទាន់​មក​ដល់​ផ្ទុយ​គ្នា​អំពី​ការ​ពូកែ​គិត ។ ការ​ពូកែ​គិត​គឺ​យោនិសោមន​សិការ​រឹត​តែ​គិត​រឹត​តែ​នាំ​ឲ្យ​មាន​បញ្ញា ប្រៀប​ដូច​ជា​ការ​សំលៀង​កាំបិត​ដោយ​ត្រឹម​ត្រូវ​តាម​វិធី​សំលៀង​ដូច្នោះ​ឯង ។ ការ​គិត​ព្រួយ ឬ​គិត​ខ្វល់​អំពល់​ក្នុង​ចិត្ត បើ​រឹត​តែ​គិត រឹត​តែ​ឈឺ​ក្បាល​នាំ​ឲ្យ​រវើរវាយ​រាយ​មាយ ធ្វើ​អ្វី​ៗ​ចេះ​តែ​ភ្លឹក​ៗ ភ្លេច​ៗ ហើយ​ក៏​ជា​ទុក្ខ​មាន​មុខ​ក្រៀម​ក្រំ ថែម​ទាំង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​ប្រាជ្ញា​ស្មារតី​ទៀត​ផង ប្រៀប​ដូច​យក​មុខ​កាំ​បិត​ទៅ​អារ​នឹង​ថ្ម​អីចឹង​ឯង រឹត​តែ​រឹល ។

មនុស្ស​ដែល​ពូកែ​គិត គឺ​គេ​គិត​យ៉ាង​មាន​របៀប និង​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុ​ផល គិត​ហើយ​បាន​ការ​បាន​ប្រយោជន៍​ដូច​ជា​ការ​គិត​ដល់​សេចក្តី​ស្លាប់ អ្នក​ដែល​មិន​ពូកែ​គិត​ ឬ​ចេះ​តែ​គិត​ខ្វល់​នោះ រមែង​ភ័យ​ខ្លាច​ស្លាប់ ហួង​ហែង​មុខ​ក្រោយ​ថា​តើ​ស្លាប់​ទៅ​កូន​ចៅ​យក​ទៅ​ដុត​នៅ​វត្ត​ណា វត្ត​នោះ​មិន​ល្អ​ទេ ឯ​វត្ត​នោះ​វិញ​ត្រូវ​អស់​ថ្លៃ​ច្រើន ឳ! បើ​អញ​ស្លាប់​ទៅ​កូន​ចៅ​ត្រូវ​លំបាក តើ​គេ​អាច​នឹង​រស់​នៅ​បាន​យ៉ាង​ដូម្តេច​ទៅ​ទេ! អញ​មិន​ចង់​ស្លាប់​ឡើយ អញ​ត្រូវ​នៅ​រស់​ត​ទៅ​ទៀត ...។ ចំណែក​អ្នក​ដែល​ពូកែ​គិត​វិញ គេ​បាន​ប្រយោជន៍​ច្រើន​ណាស់​សូម្បី​គេ​គិត​ដល់​រឿង​ស្លាប់​យ៉ាង​នេះ​ក៏ដោយ​ចុះ គឺ​គិត​ទៅ​តាម​សេចក្តី​ពិត​នៃ​ជីវិត ។

មនុស្ស​យើង​គ្រប់​គ្នា កើត​មក​ហើយ​រមែង​តែង​តែ ស្លាប់​ ។ អ្វី​ៗ នៅ​ក្នុង​លោក​នេះ​ វា​ជា​របស់​លោក​នេះ​ឯង អ្នក​ស្លាប់​ពុំ​អាច​យក​អ្វី​ទៅ​បាន​ទេ សម្បី​តែ​រូប​រាង កាយ​របស់​ខ្លួន ។ បើ​ពោល​ពី​ការ​សន្សំ​របស់​ចិត្ត អ្នក​ស្លាប់​រមែង​យក​បាន​នូវ​កម្ម​ល្អ​និង​កម្ម​អាក្រក់ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ជាប់​ទៅ​ជា​មួយ​ព្រោះ​ដំណើរ​ជីវិត​ជា​ក្រសែ​របស់​ចិត្ត ។

អ្នក​ធ្វើ​បាប​ច្រើន រស់​នៅ​ក៏​មិន​សុខ លុះ​ដល់​ស្លាប់​ទៅ​ក៏​មិន​ជា​សុខ​ដែរ ឯ​អ្នក​ជំនាន់​ក្រោយ​ជេរ​ប្រទេច​ផ្តាសា ។ ចំណែក​អ្នក​ធ្វើ​ល្អ​បាន​ច្រើន និង​មាន​ចិត្ត​ជា​បុណ្យ​កុសល​វិញ​រមែង​រស់​នៅ​ក៏​ជា​សុខ លុះ​ដល់​ស្លាប់​ទៅ​ក៏​ជា​សុខ​ដែរ ឯ​មនុស្ស​ជំនាន់​ក្រោយ​ដែល​ជា​ញាតិ​មិត្ត​បង​ប្អូន ក៏​ជា​សុខ​មាន​មុខ​មាត់​កិត្តិយស​ផង​ដែរ ។

ព្រោះ​ហេតុ​ដូច្នេះ អាត្មា​អញ​គួរ​លះ​បង់​ចោល​នូវ​បាប​អកុសល ហើយ​ខំ​ប្រឹង​ប្រែង​ធ្វើ​អំពើ​ល្អ ។ ទាំង​នេះ​ជា​សេចក្តី​ពិត​នៃ​ជីវិត​ ដែល​អ្នក​ពូកែ​គិត​សម្រច​បាន​នូវ​ប្រយោជន៍​ពី​ការ​គិត​របស់​គេ ។

ម្យ៉ាង​ទៀត អ្នក​ពូកែ​គិត គេ​អាច​គិត​ថា បើ​មនុស្ស​យើង​មិន​ស្លាប់​ទេ ចេះ​តែ​ចាស់​រហូត​ទៅ ចាស់​ទៅ​ជរា​ទៅ​មិន​ចេះ​ស្លាប់​សោះ​អី​ចឹង ពិត​ប្រាកដ​ជា​លំ​បាក​ខ្លាំង​ណាស់ ។ សេចក្តី​ស្លាប់​គឺ​ជា​ការ​ជួយ​ម្យ៉ាង ដែល​បាន​ធ្វើ​ឲ្យ​យើង​រួច​ពី​ទុក្ខ​លំបាក​អស់​កាល​ដ៏យូរ​ក្នុង​ជរាភាព ។ សេចក្តី​ទុក្ខ​ខ្លះ​មាន​នៅ​ក្នុង​រោគ​ដែល​មិន​អាច​ព្យាបាល​ទៅ​បាន មើល​ថែ​យ៉ាង​ណា​ក៏​​មិន​ជា​ មាន​សេចក្តី​ស្លាប់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​រោគាព្យាធិនោះ​ៗ អស់​ទៅ​បាន គឺ​ត្រូវ​បញ្ចប់​ជំងឺ​ជា​មួយ​នឹង​ការ​បូជា​សាកសព ។ កាល​គិត​យល់​ដូច្នេះ​ហើយ គេ​រមែង​មិន​ខ្លាច​ស្លាប់ ថែម​ទាំង​មាន​ចិត្ត​ស្រស់​បស់ ព្យាយាម​ធ្វើ​នូវ​អំពើ​ល្អ​លះ​បង់​ចោល​នូវ​អំពើ​អាក្រក់​ផ្សេង​ៗ​ទៀត​ផង ។

ការ​គិត​ដល់​សេចក្តី​ស្លាប់​ដោយ​គំនិត​ឆ្លាត មិន​ទំនាស់​នឹង​សេចក្តី​ពិត រមែង​នាំ​មក​នូវ​សេចក្តី​សុខ​ស្ងប់ លះ​បង់​នូវ​សេចក្តី​ស្រវឹង​នឹង​ជីវិត ព្រម​ទាំង​លោភៈ ទោសៈ មោហៈ ចោល​ចេញ​ពី​ចិត្ត​សន្តាន ។

បុគ្គល​អ្នក​មាន​នូវ​បញ្ញាពិចារណា ពូកែ​គិត រមែង​មិន​កើត​ទុក្ខ​ទុក​ជា​មុន​ឡើយ មាន​តែ​បាន​នូវ​សេចក្តី​សុខ​ទៅ​វិញ​សូម្បីក្នុង​រឿង​ដែល​ថា​គួរ​តែ​ទុក្ខ​ដ៏​ដោយ ។

មាន​ពេល​ខ្លះ​មនុស្ស​យើង​កើត​ទុក្ខ​ភ័យ​ព្រួយ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​លាភ​សក្ការៈ ឬ​យស​ស័ក្តិ ។ តាម​ពិត សូម្បី​តែ​ជីវិត​ខ្លួន​ឯង​ក៏​ការពារ​មិន​បាន​ផង ។ ប្រសិន​បើ​ត្រូវ​ស្លាប់​ថ្ងៃ​នេះ តើ​ថ្ងៃ​ស្អែក​លាភយស​នឹង​ជា​របស់​យើង​ដូចម្តេច​បាន​ទៅ ។

មាន​ពេល​ខ្លះ​នោះ យើង​ភ័យ​ខ្លាច​លាភយស​ធ្លាក់​ទៅ​ជា​របស់​អ្នក​ដទៃ រហូត​ដល់​រក​សេចក្តី​សុខ​ជា​មួយ​នឹង​លាភ​យស​ដែល​កំពុង​តែ​មាន​មិន​បាន​ទៀត​ផង ។ តាម​ពិត វា​មិន​មាន​លាភយស​ឯ​ណា​ប្រសើរ​ជាង​ការ​សុខ​ចិត្ត​ឡើយ ។

មនុស្ស​យើង​រមែង​វង្វេង​គិត​ថា អ្វី​ៗ​គប្បី​បាន​មក​ជា​របស់​យើង នេះ​ព្រោះ​មក​អំពី​ភ្លេច​គិត​ថា ខ្លួន​ឯង​អាច​ស្លាប់ បាន​គ្រប់​វេលា និង​ព្រោះ​មក​អំពី​មិន​បាន​យល់​ថា​អ្វី​ៗ ទាំង​អស់​រមែង​កើត​ឡើង​ព្រោះ​ហេតុ ។

មាន​រឿង​ខ្លះ មនុស្ស​យើង​ភ័យ​ខ្លាច​ថា​គេ​នឹង​ឈប់ ស្រឡាញ់​ខ្លួន លុះ​ដល់​ទី​បំផុត​ខ្លួន​ឯង​ទៅ​វិញ​សោះ ដែល​ឈប់​ស្រឡាញ់​គេ​ពុំ​នោះ​សោត​ទេ ដល់​ពេល​គេ​ឈប់​ស្រឡាញ់​ខ្លួន​មែន ខ្លួន​ឯង​ក៏​មិន​មាន​សេចក្តី​ទុក្ខ​អ្វី​បន្តិច​បន្តួច​ឡើយ បែរ​ជា​ដឹង​ខ្លួន​ថា ខ្លួន​មាន​នូវ​សេរីភាព​ទៅ​វិញ ។

សរុប​សេចក្តី​មក ការ​កើត​ទុក្ខ​ទុក​ជា​មុន គឺ​ជា​មេរោគ​ដែល​បំផ្លាញ​សុខភាព​របស់​ចិត្ត ត្រូវ​កម្ចាត់​បង់​ដោយ​ការ​ហ្វឹក​ហាត់​អប់​រំ​ចម្រើន​បញ្ញា យល់​អំពី​ការ​ពិត​នៃ​ជីវិត​គ្រប់​យ៉ាង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត  ធម្មាចារ្យ ប៊ុត-សាវង្ស ។​        
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៦៧,៤២៤ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦១៦ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៣,៥០៧ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ករុណាទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿