30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៤៥៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៩៥,៦៤៦
សរុប ៣៨៩,៨៧៨,១៣០
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ១៣,៥០៣ ដង)

រឿង​មហាកាញ្ចន​កុមារ



 
រឿង​មហាកាញ្ចន​កុមារ
(ចាក ភិ. ប.)


កាល​ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ្យ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី គ្រា​នោះ​ព្រះ​ពោធិ​សត្វ​ បាន​កើត​ជា​បុត្រ​ព្រាហ្មណ៍​មហាសាល មាន​ទ្រព្យ​៨០​កោដិ បិតា​មាតា​ព្រះ​ពោធិ​សត្វ​ឈ្មោះ​ថា មហាកញ្ចន​កុមារ កាល​ព្រះ​ពោធិសត្វ​ចេះ​ដើរ ក៏​កើត​បុត្រ​ប្រុស​ម្នាក់​ទៀត មាតាបិតា​ឲ្យ ឈ្មោះ​បុត្រ​ទី​២​ថា ឧបកាញ្ចន​កុមារ ដោយ​លំដាប់​យ៉ាង​នេះ មាន​បុត្រ​ប្រុស​ដល់​ទៅ​៧​នាក់​នឹង​បុត្រី​ម្នាក់​ជា​ប្អូន​ពៅ​បង្អស់ ឈ្មោះ​នាង​កញ្ចន​ទេវី រួម​ជា​៨​នាក់ ។

មហា​កាញ្ចន​កុមារ ជា​ពោធិសត្វ​បាន​ទៅ​សិក្សា​សិល្ប​គ្រប់​យ៉ាង​ឯ​កុ្រង​តក្កសិលា ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ មាតាបិតា ប្រាថ្នា​ដើម្បី​ឲ្យ​មហាកាញ្ចន​កុមារ​ដែល​ជា​បឋម​បុត្រ​មាន​ភរិយា ទើប​និយាយ​ថា កូន​អើយ! យើង​ទាំង​ពីរ​នាក់​នឹង​នាំ​ស្ត្រី​ម្នាក់ ដែល​មាន​ត្រកូល​ស្មើ​គ្នា មក​ឲ្យ​ជា​ភរិយា​របស់​ឯងៗ នឹង​បាន​គ្រប់​គ្រង​គេហដ្ឋាន​ត​ទៅ ។​មហាកាញ្ចន​កុមារ​និយាយ​ថាៈ "​លោក​ឪពុក​អ្នក​ម្តាយ! ខ្ញុំ​នេះ​មិន​មាន​សេចក្តី​ប្រាថ្នា​គ្រប់​គ្រង​ក្នុង​គេហដ្ឋាន​ទេ ព្រោះ​ភព​ទាំង​បី ប្រកប​ទៅ​ដោយ​ភ័យ​គួរ​ខ្លាច ប្រៀប​ដូច​ផ្ទះ​ដែល​ភ្លើង​ឆេះ​នឹង​ជា​ចំណង​ចង​សត្វ​ទុក ដូច​គុក​សម្រាប់​ឃុំ​ឃាំង​អ្នក​ទោស នឹង​ជា​របស់​គួរ​ស្អប់​ខ្ពើម​យ៉ាង​ក្រៃ​លែង ដូច​ជា​ទី​ចាក់​នូវ​របស់​ស្មោក​គ្រោក​ស្អុយ​អសោចិ៍ មក​ប្រាកដ​ដល់​ខ្ញុំ​ជា​និច្ច ឯ​កូន​ប្រុស​របស់​លោក​ឪពុក​អ្នក​ម្តាយ​ក៏​មាន​ច្រើន​នាក់ សូម​លោក​ឪពុក​អ្នក​ម្តាយ​ឲ្យ​មានផ្ទះ​សម្បែង​ចុះ " មាតា​បិតា​អង្វរ​ករ​យ៉ាង​ណា​ក៏​មិន​ព្រម ឲ្យ​មិត្ត​ភក្តិ​ទៅ​ជួយ​និយាយ​យ៉ាង​ណា​ក៏​មិន​បាន​ការ​ទៀត ។

សម្លាញ់​ទាំង​ឡាយ​សួរ​មហាកាញ្ចន​កុមារ​ថា ម្នាល​សំម្លាញ់ ! អ្នក​មាន​គំនិត​គិត​ប្រាថ្នា​អ្វី ទើប​មិន​ប្រាថ្នា​បរិភោគ​កាម​គុណ? មហាកាញ្ចន​កុមារ​បាន​ប្រាប់​អធ្យា​ស្រ័យ​របស់​ខ្លួន ដែល​បង្អោន​ចិត្ត​ទៅ​ដើម្បី​​នេក្ខម្មះ គឺ​ការ​ចេញ​បួស ឲ្យ​សំឡាញ់​ទាំង​អស់​នោះ​ស្តាប់ ។ មាតា​បិតា​ដឹង​ដូច្នោះ​ហើយ ទើប​លួង​លោម​បុត្រ​ទាំង​៦​នាក់​ត​ទៅ​ទៀត តែ​បុត្រ​ទាំង​៦​នាក់​នោះ ក៏​មាន​បំណង​ដូច​គ្នា​នឹង​ព្រះ​ពោធិសត្វ ដូម្បី​នាង​កាញ្ចន​ទេវី​កូន​ពៅ​បង្អស់ ក៏​មិន​ប្រាថ្នា​នឹង​យក​ស្វាមី​ដែរ ។ ត​មក​មាតា​បិតា​ក៏​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ មហាកាញ្ចន​កុមារ​បណ្ឌិត​ចាត់​ការ​បូជា​សព​មាតាបិតា​ទាំង​ពីរ​ស្រេច​ហើយ ទើប​យក​ទ្រព្យ​៨០​កោដិ​បរិច្ចាគ ឲ្យ​ទាន​ដល់​មនុស្ស​កំព្រា​អនា​ថា នឹង​មនុស្ស​ទុគ៌ត ព្រម​ទាំង​ថ្វាយ​ទាន​ដល់​សមណ​ព្រាហ្មណ៍​ស្រេច​ហើយ ទើប​នាំ​ប្អូន​៦​នាក់​នឹង​ប្អូន​ស្រី​ម្នាក់ ទាសះ​ម្នាក់ ទាសី​ម្នាក់​សម្លាញ់​ម្នាក់ រួម​ជា​១១​នាក់​ចូល​ព្រៃ​ហេមពាន្ត ដើម្បី​នឹង​បួស់។

ជន​ពួក​ទាំង​នោះ លុះ​ទៅ​ដល់​ព្រៃ​ហេមពាន្ត​ហើយ ក៏​នាំ​គ្នា​សាង​ អាស្រម លើ​ភូមិ​ភាគ​គួរ​ជា​ទី​រីរាយ អាស្រ័យ​ស្រះ​ឈូក​មួយ ស្រេច​ហើយ​ក៏​បួស​ជា​ឬសី​នៅ​ក្នុង​ទី​នោះ ចិញ្ចឹម​ជីវិត​ដោយ​មើម​ឈើ ផ្លែ​ឈើ​ជា​អាហារ ។ ព្រះ​ឬសី​ទាំង​នោះ កាល​ទៅ​ព្រៃ​ក៏​ទៅ​ជា​មួយ​គ្នា បើ​អង្គ​ណាបានឃើញ​ផ្លែ​ឈើ ឬ​មើម​ឈើ ក៏​ស្រែក​ហៅ​គ្នា​នឹង​គ្នា​ឲ្យ​ជួយ​បេះ ជីក​តាម​ដែល​បាន​ឃើញ ។

មហាកាញ្ចន​តាបស​ដែល​ជា​អាចារ្យ ត្រិះរិះ​ថា កាល​ដែល​យើង​ទាំង​ឡាយ​បាន​លះ​ទ្រព្យ​ដល់​៨០​កោដិ​ចេះ​មក​បួស ហើយ នាំគ្នា​ទៅ​ដើរ​ស្វែង​រក​ផ្លែ​ឈើ មើម​ឈើ ដោយ​សេចក្តី​ប្រព្រឹត្ត​រលោរ​រលាំ​យ៉ាង​នេះ​ជា​ការ​មិន​គួរ​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​នឹង​ត្រូវ​រក​ផ្លែ​ឈើ​មក​ឆាន់​ខ្លួន​ឯង មិន​ត្រូវ​បបួល​គ្នា​ទៅ​ជា​ពួក​ៗ​ឡើយ ។ ការ​ត្រឡប់​មក​កាន់​អាស្រម​ក្នុង​វេលា​ល្ងាច​ទើប​ឲ្យតាបស​ទាំង​នោះ​មក​ប្រជុំ​គ្នា ទើប​ប្រាប់​តាម​គំនិត​របស់​ខ្លួន​នោះ​ឲ្យ​ដឹង ហើយ​ពោល​ថា" លោក​ទាំង​ឡាយ​គ្រប់​គ្នា​ចូរ​នាំង​គ្នា​ចំរើន​សមណធម៌​ក្នុង​នេះ​ចុះ ខ្ញុំ​នឹង​រក​ផ្លែ​ឈើ​មក​ឲ្យ​ឆាន់" ។

លំដាប់​នោះ ឬសី​ទាំង​ឡាយ មាន​ឧបកាញ្ចនះ​ជា​ដើម ក៏​ពោល​នឹង​អាចារ្យ​ថា "​បពិត្រ​លោក ! យើង​ទំាង​ឡាយ​នាំ​គ្នា​ចេញ​មក​បួស ព្រោះ​អាស្រ័យ​លោក​តែ​ម្នាក់ សូម​លោក​នៅ​ចំរើន​សមណធម៌​ចុះ ខ្ញុំ​ទាំង​៧​នាក់​នឹង​ផ្លាស់​វេន​គ្នា​ដើរ​រក​ផ្លែ​ឈើ​មក​ចិញ្ចឹម​គ្នា ចំណែក​លោក​ទាំង​បី​អង្គ​នេះ​ជា​អ្នក​រួច​វេន​ចុះ " ។

មហាកាញ្ចន​តាបស​ជា​អាចារ្យ​ក៏​យល់​ព្រម ។ ចាប់​ដើម​អំពី​នោះ​ទៅ បណ្តា​តាបស​ទាំង​៧​អង្គ អង្គ​កាល​បើ​ដល់​វេន​ខ្លួន​ហើយ ក៏​ដើរ​ទៅ​ស្វែង​រក​ផ្លែ​ឈើ​មក​តាម​វារះ ផ្លាស់​វេន​គ្នា​ម្តង​ម្នាក់​ៗ បើ​នរណា​ដល់​វេន​ហើយ ត្រូវ​នាំផ្លែ​ឈើម​ក​ទុក​លើ​ផែន​ថ្ម ដែល​មាន​នៅ​ទី​អាស្រម បែង​ផ្លែ​ឈើ​ឲ្យ​ជា​១១ចំណែក​ហើយ​ក៏​វាយ​រគាំង​ឲ្យ​ជា​សញ្ញា តាបស​ទាំង​នោះ ក៏​មក​យក​ផ្លែ​ឈើ​ជា​ចំណែក​របស់​ខ្លួន​ៗ​ទៅ​ឆាន់ ហើយ​ក៏​ចំរើ​សមណធម៌​រៀង​ៗ​ខ្លួន ។ ត​មក​ឬសី​ទាំង​នោះ​បាន​ក្រអៅ​ឈូក​មក​ឆាន់ ទើប​មាន​ឥន្ទ្រីយ៍​ចាស់​ក្លា មាន​កំលាំង​ច្រើន​ក៏​នាំ​គ្នា​បរិកម្មសិណ។

ដោយ​តេជះ​សីល​នៃ​ទាប​ស​ទាំង​នោះ ក្តៅ​ទៅ​ដល់​ពិភព​នៃ​ព្រះ​ឥន្ទ្រាធិរាជ​ៗ​ ទ្រង់​រំពឹង​ថា ព្រះ​ឬសី​ទាំង​នេះ​ជា​អ្នក​មាន​ចិត្ត​បង្អោន​ទៅ​ដើម្បី​កាមគុណ​ឬ​ទេ? យើង​នឹង​ពិសោធន៍​មើល​តាបស​ទាំង​នេះ​ឲ្យ​ដឹង​ពិត។ គិត​ហើយ​ក៏​ធ្វើ​ក្រអៅ​ឈូក ជាចំណែក​របស់​ព្រះ​ពោធិសត្វ​ មិន​ឃើញ​ក្រអៅ​ឈូក​ដែល​ជា​ចំណែក​របស់​ខ្លួន​ហើយ​ទើប​គិត​ថា ចំណែក​របស់​យើង​គេ​គង់​នឹង​ភ្លេច​ពិត ទើប​មិន​ទុក​ដើម្បី​យើង ក្នុង​ថ្ងៃ​ទី​២​គិត​ថា យើង​ប្រហែល​ជា​មាន​ទោស​កំហុស ទើប​គេ​មិន​ឲ្យ​ចំណែក​អាហារ​ដើម្បី​យើង ដល់​ថ្ងៃ​ទី​៣​ទើប​គិត​ថា ហេតុ​អ្វី​ហ្ន! ទើប​គេ​មិន​ទុក​អាហារ​ដើម្បី​យើង បើ​ជា​យើង​មាន​ទោស​កំហុស នឹង​សូម​ទោស​គេ ។ គិត​ទៅ​គិត​មក​ក៏​មិន​បាន​សេចក្តី​ជា​យ៉ាង​ណា ។

លុះ​ដល់​វេលា​ល្ងាច ទើប​វាយ​រគាំង​ជា​សញ្ញា ឬសី​ទាំង​នោះ​មក​ប្រជុំ​គ្នា​ទាំង​អស់​ហើយ សួរ​ថា​នរណា​វាយ​រគាំង? ព្រះ​ពោធិសត្វថាៈ ខ្ញុំ! បពិត្រ​លោក​អាចារ្យ តើ​លោក​វាយ​រគាំង​ធ្វើអ្វី? នែ​អ្នក​ទាំង​ឡាយ! ក្នុង​ថ្ងៃ​ទី​៣​ត្រូវ​វេន​នរណា​នាំ​ផ្លែ​ឈើ​មក?
ឬសី​ម្នាក់​ក្រោក​ឡើក​សំពះ ហើយ​ថា​ក្នុង​ថ្ងៃ​ទី​៣​នោះ​ខ្ញុំ​នាំ​មក ។

លោក​បាន​បែង​ទុក​ដើម្បី​ខ្ញុំ​មួយ​ចំណែក​ឬ​ទេ! បពិត្រ​លោក​អាចារ្យ! ចំណែក​របស់​លោក ជា​ចំណែក​ធំ ខ្ញុំ​បាន​ចែក​ទុក​ហើយ​ដើម្បី​លោក។ ព្រះ​ពោធិសត្វ​សួរ​តាបស​ដែល​ត្រូវ​វេន​២​រូប​ទៀត ក៏​ឆ្លើយ​ដូច​គ្នា ។ ហើយ​លោក​ពោល​ត​ទៅ​ថា "​នែ​លោក​ទាំង​ឡាយ! យើង​មិន​បាន​ចំណែក​អាហារ​ដល់​៣​ថ្ងៃ ក្នុង​ទី​១​នោះ កាល​មិន​ឃើញ​ហើយ ក៏​គិត​ថា ប្រហែល​ពួក​លោក​ភ្លេច ក្នុង​ថ្ងៃ​ទី​២​គិត​ថា ប្រហែល​ជា​ខ្ញុំ​មាន​ទោស​កំហុស ដល់​ថ្ងៃ​ទី​៣​នេះ​គិត​ថា បើ​យើង​មាន​ទោស យើង​នឹង​សូម​ខមាល​ទោល ទើប​វាយ​រគាំង​ឲ្យ​មក​ប្រជុំ​គ្នា ក៏​ឥឡូវ​នេះ លោក​ទាំង​ឡាយ​គ្រប់​គ្នា និយាយ​ដូច​គ្នា​ទាំង​អស់​ថា បាន​បែង​ចំណែក​ទុក​ឲ្យ​យើង​៣​ថ្ងៃ កែ​យើង​មិន​បាន​ឃើញ​សោះ គួរ​យើង​រក​មុខ​ចោរ​ដែល​លួច​ស៊ី នឹង​លួច​យក​របស់​បន្តិច​បន្តួច សព្វ​បើ​ក្រអៅ​ឈូក​ដូច្នេះ​មិន​ជា​ការ​សមគួរ​ឡើយ "​ឬសី​ទាំង​នោះ​កាល​បើ​បាន​ឮ​ពាក្យ​ព្រះ​ពោធិសត្វ​ពោល​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​តក់​ស្លត់​រន្ធត់​ចិត្ត​ថា រឿង​នេះ​ជា​កម្ម​អាក្រក់​ណាស់​ហ្ន! មាន​រុក្ខ​ទេវតា​មួយ​អង្គ​ជា​ម្ចាស់​ព្រៃ​នៅ​ជិត​អាស្រម​កាល​ដឹង​ថា​មាន​ហេតុ​កើត​ឡើង​ដូច្នោះ ក៏​ចុះ​មក​ឋិត​នៅ​ក្នុង​ចំណោម​ពួក​ឬសី​ទាំង​នោះ​ផង​មាន​ដំរី​មួយ ម្ចាស់​ប្រើ​ឲ្យ​ធ្វើ​ការ​ហួស​កំរិត​ពេក មិន​អាច​ទ្រាំ​សេចក្តី​ទុក្ខ​នោះ​បាន ទើប​ផ្តាច់​ចំណង​រត់​ចូល​ព្រៃ​ទៅ​ ធ្លាប់​មក​ថ្វាយ​បង្គំ​ពួក​ឬសី​ទាំង​នោះ​ជា​និច្ច ក្នុង​ថ្ងៃ​នោះ សូម្បី​ដំរី​នោះ​ ក៏​បាន​មក​ក្នុង​ទី​ប្រជុំ ឈរ​នៅ​កន្លែង​មួយ​មាន​ស្វា​មួយ​បាន​ធ្លាប់​លេង​នឹង​ពស់​រួច​អំពី​ដៃ​អាយល​ម្តាយ ហើយ​ក៏​រត់​ចូល​ព្រៃ មក​អាស្រ័យ​នៅ​ជិត​អាស្រម​ឬសី ថ្ងៃ​នោះ​ស្វា​មក​ថ្វាយ​បង្គម​ឬសី ហើយ​អង្គុយ​នៅ​មួយ​កន្លែង សម្តេច​ព្រះ​ឥន្ទ្រា​ធិរាជ ក៏​បាន​មក​ប្រតិ​ស្ថាន​ក្នុង​សំណាក់​ព្រះ​ឬសី​តែ​មាន​កាយ​មិន​ប្រាកដ ។

ក្នុង​ខណះ​នោះ​ឧបកាញ្ចនតាបស ដែល​ជា​ប្អូន​ទី​១​របស់​ព្រះ​ពោធិសត្វ​បាន​ក្រោក​ឡើង​អំពី​អាសនះ ថ្វាយ​បង្គំ​ព្រះ​ពោធិសត្វ​ជា​មុន​ ហើយ​សំដែង​កិរិយា​កោត​ឡើង​អំពី​អាសនះ​ថ្វាយ​បង្គំ​ព្រះ​ពោធិសត្វ​ជា​មុន ហើយ​សំដែង​កិរិយា​កោត​ក្រែង​ចំពោះ​តាបស​ទាំង​ឡាយ និយាយ​ថាៈ

បពិត្រ​ព្រាហ្នណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​លោក​ទៅ​ពិត​សូម​ឲ្យ​អ្នក​នោះ បាន​វត្ថុ​តាម​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​គឺ​ សេះ គោ​ ប្រាក់ មាស​ ភរិយា​ឲ្យ​រួប​រួម​ទៅ​ដោយ​បុត្រ​ភរិយា​ទាំង​ឡាយ​ចុះ ។

ពួក​ឬសី​បាន​ស្តាប់​ពាក្យ​ស្បថ​ដ៏​មម៉ឺង​ម៉ាត់​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​បិទ​ត្រចៀក​ហើយ​និយាយ​ថា នែ​លោក ពាក្យ​ស្បថ​របស់​លោក​នេះ​មុត​មាំ​ណាស់ ។ សូម្បី​ព្រះ​ពោធិសត្វ​ក៏​ពោល​ថា ម្នាល​លោក​ជា​ប្អូន ពាក្យ​ស្បថ​របស់​លោក មាន​ទម្ងន់​ណាស់ យើង​ជឿជាក់​ហើយ​ថា លោក​មិន​បាន​លួច​ទេ សូម​លោក​អង្គុយ​លើ​អាសនះ​លោក​តាម​សប្បាយ​ចុះ ។

តាបស​ដែល​ជា​ប្អូន​ទី​២ ក៏​ក្រោក​ឡើង​សំពះ​ព្រះ​ពោធិសត្វ​ហើយ​ស្បថ​ថាៈ បពិត្រ​ព្រាហ្នណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត សូម​ឲ្យ​អ្នក​នោះ​បាន​ទ្រទ្រង់​នូវ​កម្រង​ផ្កា នឹង​សំពត់​កាសិក​ពស្ត្រ​នឹង​ខ្លឹម​ចន្ទន៍ នឹង​បុត្រ​ជា​ច្រើន​ ចូរ​កើត​ដល់​ង្នក​នោះ សូម​ឲ្យ​អ្នក​នោះ​ធ្វើ​សេចក្តី​សំឡឹង​យ៉ាង​ក្លៀវក្លា​ក្នុង​វត្ថុ​កាម​នឹង​កិលេស​កាម​ចុះ ។

ចំណែក​តាបស​ជា​ប្អូន​ទី​៣​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍!​ នរណា​បាន​លួច​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​សូម​ឲ្យ​អ្នក​នោះ ចូរ​ជា​គ្រហស្ថ មាន​យស​មាន​គ្រឿង​កសិកម្ម​ដ៏​បរិបូណ៍ នឹង​មាន​ធញ្ញ​ជាតិ​ជា​ច្រើន ចូរ​បាន​នូវ​បុត្រ​ទាំង​ឡាយ ចូរ​ជា​អ្នក​ស្តុក​ស្តម្ភ​មាន​ទ្រព្យ បរិភោគ​កាម​គុណ​ទាំង​ពួង ចូរ​កុំ​ឃើញ​វ័យ​របស់​ខ្លួន​ដ៏​សម​គួរ​ដើម្បី​នឹង​បព្វជ្ជា ក្នុង​កាល​ចាស់​ជរា ចូរ​នៅ​គ្រប់​គ្រង​គេហដ្ឋាន រហូត​អស់​ជីវិត​ចុះ ។

តាបស​ជា​ប្អូន​ទី​៤​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​សូម​ឲ្យ​អ្នក​នោះ បាន​ជា​ក្សត្រ​ត្រយ៍​បរមរាជា​ធិរាជ ទាំង​យស​សក្តិ៍​នឹង​កំលាំង​ល្មោភ​ធ្វើ​ចំបាំង​ញាំញី​សង្កត់​សង្កិន​ ចូល​គ្រប់​គ្រង​បឋរី​មណ្ឌល មាន​ទ្វី​ទាំង​៤​ជា​ទី​បំផុត​ចុះ ។

តាបស​ជា​ប្អូន​ទី​៥​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​លោក​ទៅ​ពិត សូម​ឲ្យ​អ្នក​នោះ​ចូរ​បាន​រវាត​ឃ្លាត​ចាក​សេចក្តី​ត្រេក​អរ ក្នុង​ឋានន្តរសក្តិ៍​ព្រះ​មហាក្សត្រយ៍​អ្នក​កមាន​យស​ធំ​ក្នុង​រដ្ឋ ចូរ​ទ្រង់​បូជា​ព្រាហ្មណ៍ ដែល​ជា​បរោហិត​នោះ​ជា​និច្ច​ចុះ ។

តាបស​ប្អូន​ទី​៦​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​សូម​មនុស្ស​លោក​ទាំង​ពួង ចូរ​រាប់​អាន​ព្រាហ្មណ៍​នោះ ដែល​ជា​អ្នក​ប្រកប​ដោយ​ការ​ស្វា​ធ្យាយន៍​វេទ​នឹង​មន្ត​ទាំង​ពួង​នឹង​ជា​អ្នក​មាន​តបះតេជះ ប្រជាជន​ជនបទ​ទាំង​ឡាយ​បាន​ឃើញ​ហើយ ចូរ​បូជា​ព្រាហ្មណ៍​នោះ​ចុះ។

តាបស​ដែល​ជា​សម្លាញ់​ព្រះ​ពោធិសត្វស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​សូម​ឲ្យ​អ្នក​នោះ ចូរ​គ្រប់​គ្រង​តំបន់ ស្រុក​សួយ ដែល​ព្រះ​រាជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ស្រុក​ដ៏​ស្តុកស្តម្ភ សម្បូណ៌​ដោយ​ហេតុ​៤​ប្រការ​គឺ កុះករ​ដោយ​មនុស្សច្រើន​១ សម្បូណ៍​ដោយ​ស្រូវ​អង្ករ​១ សម្បណ៌​ដោយ​ផ្លូវ​ទឹក​១ ទី​ដី​ក៏​ករ​បាន​ដោយ​ងាយ​១ ប្រៀប​ដូច​ជា​ឋានះ ដែល​ព្រះ​ឥន្ទ​ប្រទាន​១ សូម​កុំ​រវាត​ឃ្លាត​ចាក​សេចក្តី​ត្រេកអរ ចូរ​ឈ្លក់​នៅ​នឹង​កាម​គុណ ដូច​ជា​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម ឲ្យ​នៅ​គ្រប់​គ្រង​កាម​គុណ​រហូត​អវសាន​នៃ​ជីវិត​ចុះ។

តាបស​ដែល​ជា​ទាសះ​របស់​ព្រះ​ពោធិសត្វ​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត សូម​ឲ្យ​អ្នក​នោះ ចូរ​ជា​នាយ​ស្រុក​ធម រីក​រាយ​ចិត្ត​ដោយ​ការ​លេង​គឺ​រាំ​ច្រៀង​ក្នុង​កណ្តាល​ពួក​សម្លាញ់ ​ហើយ​កុំ​បាន​សេចក្តី​វិនាស​ខូច​ចិត្ត​ណា​មួយ មាន​រាជ​ភ័យ​ជា​ដើម​ចុះ ។

នាង​កាញ្ចន​ទេវី ដែល​ជា​កនិដ្ឋភគិនី របស់​ព្រះ​ពោធិសត្វ​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! នាង​ណា​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត សូម​ឲ្យ​ព្រះ​បាទ​ចត្តពត្តិ​ឯក​រាជ្យ ដែល​ទ្រង់​ប្រាប​ប្រាម​សត្រូវ​បាន​ពេញ​បឋវី​មណ្ឌល​ចូរ​ទ្រង់​ប្រោស​តាំង​នាង​នោះ​ទុក​ក្នុង​ដំណែង ជា​ឯក​អគ្គមហេសី​ប្រសើរ​ជាង​ស្រី​១៦​ពាន់​នាក់ នាង​នោះ ចូរ​ជា​មហេសី​ប្រសើរ​ជាង​ព្រះ​ស្នំ​ទាំង​ឡាយ​ចុះ ។

នាង​តាបសិនី​ដែល​ជា​ទាសី​របស់​ព្រះ​ពោធិសត្វ​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! ស្រ្តី​ណា​បាន​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​កាល​ព្រះ​ឬសី​ទាំង​ឡាយ​មក​ប្រជុំ​គ្នា​ហើយ សូម​ឲ្យ​ស្ត្រី​នោះ​មក​អង្គុយ​ក្នុង​កណ្តាល​ប្រជុំ មិន​បាន​ញាប់​ញ័រ​រំភើប​ចិត្ត​ថយ​ចិត្ត​ថយ​ចេញ​ទៅ​ចូរ​បរិភោគ​អាហារមាន​រស​ឆ្ងាញ់ ហើយ​ចូរ​ដើរ​អួត​អាង​លួង​គេ ព្រោះ​ឃើញ​ដល់​លាភ​របស់​អ្នក​ដទៃ ធ្វើ​លាភ​នឹង​សក្ការះ​ឲ្យ​កើត​មាន​ឡើង​ដល់​ខ្លួន​ចុះ ។

ចំណែក​ទេវតា​ស្បថថាៈ បពិត្រ​ព្រាហ្មណ៍! នរណា​បាន​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត​សូម​ឲ្យ​អ្នក​នោះ បាន​ជា​ព្រះ​ថេរះ ចៅ​អាវាស​ធ្វើ​ការងារ​ថ្មី​គឺ បដិសង្ខរណ​វិហារ ដែល​ទ្រុឌ​ទ្រោម​នៅ​ក្រុង​កជង្គលនគរ ចូរ​ដាំ​ដើម​ឈើ​នឹង​ទ្វារ​នឹង​បង្អួច រាល់​ព្រឹក​រាល់​ល្ងាច​ចុះ ។

បាន​ឮ​ថា​ទេវតា​អង្គ​នេះ​ធ្លាប់​បាន​កើត​ជា​ព្រះ​សង្ឃ​ត្ថេរ​ចៅ​អាវាស​គ្រប់​គ្រង​មហាវិហារ​ដ៏​ទ្រុឌ​ទ្រោម​ក្នុង​ក្រុង​កជង្គល​នគរ បាន​ធ្វើ​បដិសង្ខរណះ ជួស​ជុល​វិហារ​ដ៏​ទ្រុឌ​ទ្រោម​នោះ បាន​ទទួល​នូវ​សេចក្តី​លំបាក​តោក​យ៉ាក​ជា​ច្រើន​ព្រោះ​ហេតុ​ដូច្នោះ ទេវតា​ប្រារព្ធ​ដល់​សេចក្តី​ទុក្ខ​នោះ ទើប​បាន​ស្បថ​ដូច្នោះ​ឯង។

ចំណែក​ដំរី​ស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! ដំរី​ណា​បាន​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត សូម​ឲ្យ​ដំរី​នោះ ជាប់​ដោយ​ច្រវ៉ាក់​១០០ ក្នុង​ទី​ទាំង​៦​កន្លែង​គឺ ត្រង់​ជើង​ទាំង​៤​ត្រង់​ក​នឹង​ចង្កេះ​ឲ្យ​មនុស្ស​នាំ​ទៅ​កាន់​រាជ​ធានី​ចាក​ព្រៃ​ជា​ទី​រីករាយ ឲ្យ​ម៉ចាក់​ដោយ​លំពែង​មាន​ផ្លែ​ដ៏​វែង នឹង​កាប់​សាច់​ដោយ​កង្វេ មាន​មុខ​ដ៏​ខ្លី​ចុះ។

បាន​ឮ​ដំរី​នោះ​ប្រារព្ធ​នឹក​ដល់​សេចក្តី​លំបាក​ក្តៅ​ក្រហាយ​ដែល​ខ្លួន​ធ្លាប់​បាន​ទទួល​ជួប​ប្រទះ​ពី​មុន​មក​ ទើប​បាន​ពោល​ពាក្យ​ស្បថ​ដូច្នេះ ។ ឯ​ពាន​រស្បថ​ថាៈ បពិត្រ​ព្រាហ្មណ៍! ស្វា​ណា​បាន​លួច​យក​ក្រអៅ​ឈូក​របស់​លោក​ទៅ​ពិត សូម​ឲ្យ​ស្វា​នោះ​មាន​កម្រង​ផ្កា​ជា​គ្រឿង​ដ្រាប់​ក មាន​ស្លឹក​ត្រចៀក​ដែល​អាយលម្តាយ​ពស់​ចោះ​ហើយ ដោយ​ដែក​ស្រួច ចូរ​ជា​សត្វ​ដែល​អាយលម្តាយ​ពស់​វាយ​ដោយ​រំពាត់ ហ្វឹក​ហាត់​ឲ្យ​លេង​នឹង​ពស់​នឹង​ចង​ឲ្យ​នាំ​ដើរ​លេង​ទៅ​តាម​ច្រក​តូច​ច្រក​ធំ​ចុះ ។

ស្វា​នោះ​បំណង​យក​សេចក្តី​ទុក្ខ ដែល​ខ្លួន​បាន​ទទួឡ​សេចក្តី​ក្តៅ​ក្រហាយ​ព្រោះ​អាយលម្តាយ​ពស់​ទើប​បាន​ពោល​ពាក្យ​ស្បថ​ដូច្នេះ ។ កាល​ជន​នឹង​សត្វ​ទាំង​១៣​នាក់ នាំ​គ្នា​ស្បថ​ដោយ​ប្រការ​ដូច្នេះ​ហើយ​ព្រះ​ពោធិសត្វ​គិត​ថា ក្រែង​ជន​ទាំង​នេះ​គេ​នឹង​រង្កៀស​សង្ស័យ​ចំពោះ​យើង​ថា​របស់​មិន​បាត់​ក្លែង​ថា​បាត់​ដូច​នេះ​អញ​នឹង​ស្បថ​ឲ្យ​គេ​ស្តាប់ គិត​ហើយ​ក៏​ស្បថ​ថា​ម្នាល​លោក​ដ៏​ចំរើន​ទាំង​ឡាយ​! បព្វជិត​ណា​ក្លែង​ថា​របស់​ដែល​មិន​បាត់​ថា​បាត់​ក្តី​ឬ​នៅ​សង្ស័យ​រង្កៀស​ក្នុង​លោក​ទាំង​នេះ​ក្តី​បព្វជិត​នោះ​ចូរ​បាន​បរិភោគ​កាម​គុណ​៥ កុំ​បាន​បព្វជ្ជា​ដែល​គួរ​ជា​ទី​ត្រក​អរ ចូរ​ស្លាប់​នៅ​ក្នុង​កណ្តាល​នៃ​ផុះ​ចុះ ។

កាល​តាបស​ទាំង​ឡាយ​នាំ​គ្នា​ធ្វើ​ពាក្យ​ស្បថ​ដូច្នោះ​ហើយ សក្កទេវរាជ មាន​ព្រះ​ទ័យ​យ៉ាង​បំផុត​គិត​ថា អាត្មា​អញ​ចង់​ល្បង​មើល​ចិត្ត​ឬសី​ទាំង​នេះ​ឲ្យ​ជាក់​ច្បាស់ ទើប​ធ្វើ​ក្រអៅ​ឈូក​ឲ្យ​អន្តរធាន​ទៅ ឬសី​ទាំង​នេះ​បែរ​ជា​នាំ​គ្នា​តិះ​ដៀល​កាម​គុណ នាំ​គ្នា​ស្បថ​ដោយ​ប្រការ​ដូច្នេះ​ចាំ​អាត្មា​អញ​នឹង​សួរ​ហេតុ​ដែល​លោក​តិះ​ដៀល​កាម​គុណ ព្រោះ​ហេតុ​ដូចម្តេច​ខ្លះ លុះ​គិត​ហើយ សំដែង​ខ្លួន​ឲ្យ​បា្រកដ លើក​ដៃ​សំពះ​ព្រះ​ពោធិសត្វ​សួរ​ថា ពួក​សត្វ​ទាំង​ឡាយ​ក្នុង​លោក នាំ​គ្នា​ស្វែង​រក​នូវ​វត្ថុ​កាម​នឹង​កិលេស​កាម​ណា ដោយ​កិច្ច​ផ្សេង​ៗ មាន​កសិកម្ម​នឹង​គោរក្ខកម្ម(ការ​ធ្វើ​ស្រៃ​ចិញ្ចឹម​គោ) ជា​ដើម វត្ថុ​កាម​នឹង​កិលេស​កាម​នោះ សុទ្ធ​តែ​ជា​របស់​គួរ​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត នឹង​ជា​ទី​បំប៉ោង​ចិត្ត​ទេព្តា​នឹង​មនុស្ស​ទំាង​ឡាយ​ដូច​គ្នា ព្រោះ​ហេតុ​អ្វី ព្រះ​ឬសី​ទាំង​ឡាយ មិន​សរសើរ​កាម​គុណ?

លំដាប់​នោះ​ព្រះ​ពោធិសត្វ​ប្រាប់​ព្រះ​ឥន្ទ​ថាៈ បពិត្រ​ទេវរាជ! បុគ្គល​រមែង​បៀត​បៀន​គ្នា​ដោយ​អាជ្ញា​ក្តី ឬ​ចាប់​ចង​គ្នា​ដោយ​គ្រឿង​ចង​ទាំង​ឡាយ​ មាន​ខ្សែ​ច្រវាក់ ខ្នោះ​ឃ្នាង​ជា​ដើម​ក្តី ព្រោះ​កាម​តែ​ម្យ៉ាង​ឬ​ទុក្ខភ័យ​ដែល​កើត​ឡើង​ដល់​សត្វ​ទាំង​ឡាយ​ ក៏​ព្រោះ​កាម​នេះ​ឯង សត្វ​ទាំង​ឡាយ​ដែល​ជា​អ្នក​ប្រមាទ​ហើយ មាន​សេចក្តី​វង្វេង​ស្រវឹង​ក្នុង​កាម​គុណ រមែង​ធ្វើ​កម្ម​ដ៏​លាមក សត្វ​ទាំង​ឡាយ​នោះ​ជា​អ្នក​មាន​បាប​កម្មហើយ ក៏​គង់​សោយ​ផល​នៃ​បាន​ដោយ​ពិត កាល​អស់​ជីវិត​ហើយ នឹង​ទៅ​កើត​ក្នុង​នរក​ទៀត​ ព្រោះ​កាម​គុណ​មាន​ទោស​ដូច​ដែល​ពោល​មក​នេះ​ឯង​បាន​ជា​អាត្មា​ទំាង​ឡាយ​ ដែល​ជា​ពួក​ឬសី​ឃើញ​ទោស​ដូច្នោះ​ទើប មិន​បាន​សរសើរ កាម​គុណ។

សម្តេច​អមរិន្ទ​ឥន្រ្ទា​ធិរាជ បាន​ទ្រង់​សណ្តាប់​ទេសនា​របស់​ព្រះ​ពោធិសត្វ​ដូច្នោះ​ហើយ មាន​ព្រះ​ទ័យ​តក់​ស្លុត​ភ្លាម​ប្រាប់​ព្រះ​ពោធិសត្វ​ថា បពិត្រ​លោក! ខ្ញុំ​ចង់​ល្បង​ចិត្ត​ថា ព្រះ​ឬសី​ទាំង​នេះ​នៅ​មាន​ចិត្ត​បង្អោន​ទៅ​ដើម្បី​កាម​គុណ​ឬ​ទេ ទើប​បាន​យក​ក្រអៅ​ឈូក​របស់​ព្រះ​គុណ​ម្ចាស់ ទៅ​ទុក​នៅ​ក្បែង​កំពង់​ទឹក ឥឡូវ​នេះ ខ្ញុំ​ដឹង​ដោយ​កិរិយា​ដែល​លោក​ទាំង​ឡាយ នាំ​គ្នា​ស្បថ​ដូច្នេះ​ហើយ លោក​ទាំង​នេះ​ឈ្មោះ​ថា ជា​ង្នក​មិន​មាន​បាប សុទ្ធ​តែ​ជា​អ្នក​បរិសុទ្ធ​ស្អាត​គ្រប់​អង្គ ។

ព្រះ​ពោធិសត្វ បាន​ស្តាប់​ពាក្យ​របស់​សក្កទេវរាជ​ដូច្នោះ​ហើយ​បន្ទោស​ថា បពិត្រ​សហស្សនេត្ត! ក៏​ពួក​អាត្មា​មិន​មែន​ជា​អ្នក​ល្បែង​លេង​មិន​សម​លោក​នឹង​លលេង ម្យ៉ាង​ទៀត ពួក​អាត្មា ក៏​មិន​មែន​ជា​ញាតិ មិន​មែន​ជា​សំឡាញ់​នៃ​លោក​ៗ មក​មើល​ងាយ ព្រោះ​ហេតុ​អ្វី​ទើប​បាន​មក​លលេង​នឹង​ពួក​តាបស​ទាំង​នេះ ។

លំដាប់​នោះ​អមរិន្ទន្ទ្រាធិរាជ​បាន​សូម​ព្រះ​ពោធិសត្វ​ឲ្យ​អត់​ទោស​ថា​លោក​ម្ចាស់ ជា​អាចារ្យ ឬ​បិតា​របស់​ខ្ញុំ សូម​ទាន​អត់​ទោស​ដល់​ខ្ញុំ​ដែល​ជា​អ្នក​បាន​ភ្លាំង​ភ្លាត់​ហើយ បពិត្រ​លោក​អ្នក​មាន​ប្រាជា្ញ​ដូច​ផែន​ដី ទំនៀម​បណ្ឌិត​ទាំង​ឡាយ ជា​អ្នក​មាន​ខន្តី​ជា​កំឡាំង មិន​ក្រោធ​ខឹង​នឹង​នរណា សូម​លោក​ចូរ​អត់​ទោស​ដែល​ជា​កំហុស​លើក​ដំបូង​ដល់​ខ្ញុំ​ចុះ ។

ព្រះ​ពោធិសត្វ​ព្រម​អត់​ទោស​ ដល់​សក្កទេវរាជ​ហើយ ក៏​សូម​ទោស​ឬសី​ទាំង​ឡាយ​ថាៈ កាល​លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ​ជា​ឬសី បាន​នាំ​គ្នា​មក​នៅ​ក្នុង​ព្រៃ​សូម្បី​តែ​មួយ​រាត្រី​ ឈ្មោះ​ថាមាន​សេចក្តី​ល្អ យើង​ទាំង​ឡាយ​ទើប​បាន​ឃើញ​សម្តេច​វាសវះ​ដែល​ជា​អម្ចាស់​ទេវតា នែ​លោក​ដ៏​ចំរើន​ទាំង​ឡាយ​បើ​យើង​នៅ​ឯ​ក្រុង​ណា​នឹង​បាន​ឃើញ​ព្រះ​ឥន្ទ ចូរ​លោក​ទាំង​ឡាយ​នាំ​គ្នា​សោម​នស្ស​ត្រេក​អរ នាំ​គ្នា​អត់​ទោស​ឲ្យ​សក្ក​ទេវរាជ​ចុះ ព្រោះ​អ្វី​ទើប​យើង​ថា​យ៉ាង​នេះ​ព្រោះ​ដែល​យើង​ជា​អាចារ្យ​របស់​លោក​ទាំង​ឡាយ បាន​ក្រអៅ​ឈូក​មក​វិញ​ហើយ​នាំ​បរិសុទ្ធ​គ្រប់​ព្រះ​អង្គ​ហើយ ។

ទេវរាជ​ពួក​ឬសី​បាន​សម្រេច​ឈាន​នឹង​អភិញ្ញា លុះ​អស់​ជីវិត​បាន​ទៅ​កើត​នា​ព្រហ្ម​លោក​គ្រប់​អង្គ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក​            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,២៦៣ ដង)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.99
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿