30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 145,977
Today
Yesterday 180,133
This Month 6,323,911
Total ៣៨៥,៦១០,៦០៤
Reading Article
Public date : 27, Jul 2019 (27,879 Read)

សេចក្តីអធិប្បាយអំពីព្យាយាម



Audio
 
វីរិយកថា
គឺ​សេចក្តី​​អធិប្បាយ​អំពី​ព្យាយាម

 
ប្រជាជនក្នុង​លោក ដែល​តាំង​កសាង​ផ្តើមឡើង ​ជា​បឋម​​នោះ​គឺ​​រៀន​​សិល្ប​សាស្រ្ត​​ទាំង​ពួងឬស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ហត្ថ​កម្ម​ជា​ដើម ​អាស្រ័យ​​ដោយ​​អ្វី ​ថា​អាស្រ័យ​ដោយ​វីរិយ​ព្យាយាម ​តែ​ប្រាស​ចាក​វីរិយ​ហើយ​ នឹង​​កសាង​​ធ្វើ​ការ​អ្វីមិន​សម្រេច​ទាំង​អស់​ វីរិយ​នេះ​ជាសាធារណ​ទូទៅ ​លើ​​វិជ្ជា​​ទាំង​​ពួង ​ហើយ​ជាទី​កាត់បង់​នូវទម្លាប់​ខ្ជិល ​ច្រអូស​នេះ​ចេញ ​តាម​ធម្មតា​ មនុស្ស​​កើត​​មក​គ្មាន​វិជ្ជា​សោះ​ហៅ​ថា​ល្ងង់​ងងឹត ​លុះ​ដល់​​មាន​​ព្យាយាម​​រៀន​​សូត្រ​​ដោយ​មាតា​បិតា ​ឬរាជការ​ជួយ​ឧបត្ថម្ភ​ដាស់​តឿន​ទើប​កើត​​វិជ្ជា​ចេះ​​ដឹង​​ឡើង ​រីវិជ្ជា​នេះជា​ទីផ្លូវ​បង្កើត​ប្រាជា្ញ​និង​ទ្រព្យ​សម្បត្តិ ហេតុ​នេះ​​មនុស្ស​​យើង​​កុំ​ស្ថិត​​នៅជា​មនុស្ស​ធម្មតា គឺកើត​ឡើង​ល្ងង់នៅ​ជាល្ងង់ ក្រនៅ​ជា​ក្រ​​នោះ​​ឡើយ ​ត្រូវ​ប្រែ​ទៅតាម​សម័យ​ដែល​រាប់​អាន​ថាល្អ​ពិត​យក​មក​នមស្សការ​ ទុក​ដាក់​ក្នុង​ចិត្ត​ជានិច្ច​ កិរិយា​ដែល​ប្រែ​ប្រួល​ពីមនុស្ស​ធម្មតា​បាន​ដូច្នេះ ​ត្រូវ​ឲ្យ​​លះបង់​ខ្ជិល​ច្រអូស​ចេញ ឲ្យ​មានវីរិយ​រៀន​សូត្រ​សិល្ប​សាស្រ្ត ​និង​ខំ​​ធ្វើ​ការ​ងារ​​រក​ទ្រព្យ​សម្បត្តិឲ្យ​មាន​ឡើង​គឺវិជ្ជាឬ​វត្ថុអ្វីដែល​មិន​មាន​ នោះ​​ត្រូវ​​ព្យាយាម​​រៀនរក​ឲ្យមាន​ឡើង ​បើមាន​ឡើង​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹត​​តែ​​ចេះ​ដឹង​មាន​​ច្រើនឡើង​តទៅទៀត ​នេះវីរិយ​ខាង​គតិ​លោក ​វីរិយគតិ​​ធម្មវិញ​​ហើយថា​​សម្មា​វាយា​មោ​ព្យាយាម ​ដ៏ប្រពៃ​មាន​ ៤ យ៉ាងគឺ៖

១. អកុសលចិត្ត ឯ​ណា​មិនទាន់​បង្កើត​​ឡើង ​ត្រូវ​ព្យាយាម​បំបាត់​​កុំឲ្យ​បង្កើត​ឡើង ​។​
២. អកុសលចិត្ត ឯ​ណា​បង្កើត​ឡើង ​ត្រូវព្យាយាម​ឲ្យលះបង់​ចោល​ចេញ ​។​
៣. កុសលចិត្ត ឯ​ណាមិន​ទាន់​បង្កើត​ឡើង ​ត្រូវ​ព្យាយាម​​ឲ្យ​មាន ​ឲ្យ​កើត​​ឡើង ​​។​
៤. កុសលចិត្ត ឯ​ណាបង្កើត​ឡើយ​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹងរឹត​​តែ​បង្កើត​​ឡើង​ត​​ទៅទៀត ​រី​សិល្ប​សា​ស្ត្រ​ខាង​លោក​ខាង​ធម៌ក្តី​ ទ្រព្យ​សម្បតិ្ត​​ធន​ធាន​ក្តី កើត​​មានឡើង​ដោយ​កិរិយា​រៀន រក ​ដូច​ពាក្យ​ទំ​នៀមថា ចេះ​ព្រោះ​​រៀន​មាន​ព្រោះ​រកតាម​សតិនិង​តម្រិះតិច​ច្រើន ប្រៀប​ដូចខ្សែ​ស្ទង់ទឹក បើ​ខ្សែ​វែង​ក៏​ដឹង​​ទឹក​​ជ្រៅ​ បើខ្សែខ្លី​ក៏​ដឹងទឹក​រាក់តាម​ភាព ​វាសនា នឹង​បង្អង់​ឈប់ពុំ​បាន ឯការងារ​មាន​ច្រើន​ប្រភេទ ​ច្រើន​សណ្ឋាន ​នឹង​ធ្វើការ​មួយ​មុខៗ ​អស់ការ​​នោះ​ហើយ​​ឈប់ដើរ​លេង​នោះ ហៅ​ថាមិនល្មម​នឹងចិញ្ចឹម​ជីវិត​បាន ​ព្រោះ​​ហេតុ​អ្វី ​ថាព្រោះ​ខ្ជិលក៏​មាន ព្រោះ​មិនយល់​ផ្លូវរក​​ស៊ីនាំទុញ​ទាល់​​គំនិត​ក៏​​មាន​ ដោយ​ហេតុមិន​រៀន​សិល្បសាស្រ្ត​ខាង​ជំនួញ ហេតុនេះ​​បានជា​​សម្តែង​ថា វីរិយ ជា​មូលហេតុ​ឲ្យកើត​ប្រាជ្ញា​ក្រាស់​ដូចផែ​ន​ដី តែប្រាស​ចាក​វីវិយ​ហើយ ​ប្រាជ្ញា​នោះក៏សាប​សូន្យបាត់​ទៅ អធិប្បាយ​ថា តម្រិះវិជ្ជា​​ទាំង​ពួង​ត្រូវ​ស្វាធ្យាយ​ឲ្យ​រឿយៗ តែគ្មាន​វីរិយ​ស្វាធ្យាញហើយ​នឹងភ្លេចវ​ង្វេង​បាត់​ទៅ ប្រៀប​​ដូច​ជា​ផ្ទះបើលិច​បែក​បាក់​ត្រូវជួស​ជុល​ឲ្យឆាប់ ​បើមិន​ជួស​ជុល​​នឹង​វិនាស​ខូចទៅ​ជាអសារឥ​ត​ការ​ ម៉្យាង​ទៀត ​ដូចជា​រូបកាយ​ឬវត្ថុជា​បរិក្ខារ ​ត្រូវ​តែជម្រះ​ឲ្យស្អាតកុំឲ្យ​ក្អែល​ឬច្រេះ​ស្នឹម នឹង​ចម្រើន​ស្ថិត​ស្ថេរចី​រកា​ល​ត​ទៅ នោះមាន​ឧបមា​ដូចម្តេច ​មានឧ​បមេយ្យដូ​ច​តម្រិះវិជ្ជាដូច្នោះឯង ។

សម័យនេះនឹងចង្អុល​ឲ្យឃើញថាវីរិយធ្លាក់​ក្នុង​ស្រុកប្រទេស​ណា ស្រុក​ប្រទេស​នោះ​ច្រើនមាន​ភោគសម្បត្តិ និង​សិល្ប​សាស្ត្រប្រើ​ការ​គ្រប់​យ៉ាង ដែល​ត្រូវការ​ក្នុង​លោកសម​ដូច ពុទ្ធភា​សិត​ថា ​ពហូ សច្ចព្ចា សិប្បព្ចា ឯតម្មន្ត មុត្តមំ អធិប្បាយ​ថា សេចក្តី​ស្តាប់​ច្រើន និងរៀន​យកនូវ​​សិល្ប​សាស្រ្ត​ជា​មង្គល​ដ៏ឧត្តម ​ជាទីឲ្យចម្រើនក្នុង​លោក និងបរ​លោក ​ភាសិត​នេះជា​ពាក្យ​ប្រដៅវិសេស​ណាស់ យើង​គប្បីប្រតិ​បត្តិតាម កុំធ្វេស​ប្រហែស ដើម្បីបំ​បាត់​នូ​វពាក្យពោល​ផ្សំនិងខ្ជិល ថា​ខំរៀនខំរក​អីពេក​​ស្រេច​នៅ​សំណាង​​នោះចេញ ព្រោះ​យើងមើល​មិនឃើញ​ទៅ​ខាង​មុខដូ​ច​ម្តេច សូម្បី​ព្រះពុទ្ធអង្គកា​លពុំទាន់បា​នត្រា​ស់​ក្នុងបច្ឆិ​ម​ជាតិនេះ ទ្រង់មានវីរិ​យ​ធ្វើ​ទុក្ក​រ​កិរិយា ​៦ព្រះវ​ស្សា ទើប​បានត្រាស់មិ​នបាន​​នៅផ្ទំ​ស្ងៀ​ម​ចាំ​សំ​ណាង​នោះ​ឡើយ​ ។​

ហេតុនេះ​ត្រូវ​តាំ​ងវីរិយរៀនវិ​ជ្ជាឬធ្វើ​ការ​ងារឲ្យ​ឆាប់​ៗ ទើបបា​នសម្រេច​ប្រ​យោជន៍ ដោយ​​ខំផ្សំនិង​សំណាងកសាង​នោះផង ស​មដូចភា​សិតថា​ឲ្យមានវីរិយំ សច្ចំ ​កុសល ។ ន័យមួ​យទៀត ​មានវីរិយត្រូវប្រកប​​ដោយ​ឥរិយា​ ​៤យ៉ាង​ គឺដេ​ក ដើរ ឈរ អង្គុយ ​ឲ្យស្មើ​គ្នាតែ​​ឲ្យជ្រុល​ទៅ​ដោយ​ឥរិយាប​ថ​​ណាមួយ​នោះ នឹងប​ង្កើតឡើងនៅ​សមុដ្ឋាន​រោគ តែប្រទេ​ស​យើង មិនសូវមាន​អ្នក​ណា​ព្យាយាម​ជ្រុលពេក​នោះទេ ច្រើន​តែរៀនចេះ​ល្មម​ប្រើ​ការ​​បាន​​សន្មត​ថា​ចេះ ហើយ​ក៏ឈប់ទៅ។

ឯអ្នកធ្វើ​ការងារ​ក៏ដូចគ្នា ច្រើន​ពោល​ពាក្យភ័ន្ត​ច្រឡំផ្សំ​និង​ខ្ជិល​ថា កុំលោភ​ពេករីផ្លូវ​​ធ្វើការងាររ​ករបរ គឺ​ជួញ​ព្រែ ធ្វើ​ស្រែចំការ​ច្បារ​ដំណាំ​ជាដើម ​នោះ​ឈ្មោះថា​ធ្វើការ​ប្រោសចាកទោស ​ហៅថាស​ម្មាអាជីវោ ចិញ្ចឹ​មជីវិត​​ដោយ​ប្រពៃ ឯ​ហៅថា​លោភនោះ ​គឺចិ​ញ្ចឹមជី​វិតដោ​យមច្ឆា​ជីវ មាន​លួច​​ទ្រព្យ​គេ​ជាដើម ។

ឯកិច្ច​ដែលវី​រិយ​ធ្វើការងា​រមិន​ធ្វេសប្រ​ហែ​ស ប្រយ័ត្ន​មិនឲ្យខូច​ខាត​​នេះ​ជា​មង្គល​​ដ៏​ប្រសើរ​ ក្នុងឥ​ធលោក​និងបរលោ​ក ។

សម្តែងម​កតាំងពី​ដើម​បទ រហូតដ​ល់ទីបំផុត​បទ សន្មត​​ថាចប់​ដោ​យ​សង្ខេប​នេះ ​ដើម្បី​ឲ្យឃើញ​ថាសិ​ល្បសា​ស្រ្ត និង​ភោគស​ម្បត្តិ បង្កើ​ត​ឡើងនាំ​ថ្កើង​ដល់​ស្រុក​នគរ នេះដោយ​វីរិយ វីរិយនេះជា​ទីទ្រទ្រង់នូ​វវិជ្ជា និងស​ម្បត្តិ​កំចាត់​បង់​នូវ​ល្ងង់ខ្លៅ ​និងខ្សត់អ​ត់ឃ្លាន​ថោកថ​យ ជា​ដែនឲ្យរុង​រឿ​ង​ទៅ​អនាគត​​កាល ។

អ្នកឧក​ញ៉ា សុភា​ធិរាជ-ស៊ូរ
ដកស្រង់ទាំងស្រុងចេ​ញពី ទស្ស​នាវដ្តីក​ម្ពុជសុរិ​យា ចេញ​ផ្សាយ​ក្បាល​លេខ ​៨ ឆ្នាំ១៩២៦​ -១៩២៧ ត្រង់ទំព័រ​៤៦ តទៅ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (7,983 Read)
ជីវិត​អន្ធការ
Public date : 22, May 2022 (28,390 Read)
មើលអ្វីៗឱ្យមានប្រយោជន៍
Public date : 01, Jun 2022 (62,135 Read)
វិជ្ជា៨ ប្រការ
Public date : 03, Mar 2024 (53,448 Read)
មនុស្សល្អពិត
Public date : 27, Dec 2023 (7,263 Read)
ទោសនៃការប្រព្រឹត្តខុសសីល
Public date : 14, Mar 2024 (3,006 Read)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
Public date : 22, May 2022 (64,718 Read)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿