30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 73,835
Today
Yesterday 180,133
This Month 6,251,769
Total ៣៨៥,៥៣៨,៤៦២
Reading Article
Public date : 24, Aug 2020 (50,745 Read)

ព្រះពុទ្ធសាសនាថេរវាទ



 

ថេរវាទ (ជា​ភាសា​បាលី: थेरवाद theravāda, ស្ថាវិរវាទ ជា​ភាសា​សំស្ក្រឹត:​ स्थविरवाद sthaviravāda, ភាសា​អង់គ្លេស: Theravada) មាន​ន័យ​ប្រាកដថា​ ការ​ប្រៀន​ប្រដៅ​ របស់​ព្រឹទ្ធាចារ្យ​ឬ​ការ​ប្រៀន​ប្រដៅ​ជំនាន់​ដើម​ គឺ​ជា​ការ​សិក្សា​ចាស់​បំផុត នៃ​ព្រះពុទ្ធសាសនា​ដែល​នៅ​​គង់​វង់​ដល់​សព្វ​ថ្ងៃ​នេះ ។ ថេរវាទ​បាន​​ចាប់​កំណើត ​នៅ​ក្នុង​អាណាចក្រ​ឥណ្ឌា មាន​សភាព​រក្សា​ទុក​ដូច​ដើម ​ហើយ​ជា​ទូទៅ​ប្រហាក់​ប្រហែល​គ្នា​ នឹង​ពុទ្ធសាសនា​ដំបូង ​។ ជា​ច្រើន ​សតវត្សរ៍​កន្លង​មក ព្រះពុទ្ធសាសនា​ថេរវាទ​​ជា​សាសនា​ចំបង​នៅ​ក្នុង​ស្រីលង្កា ​(៧០​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ) ​ហើយ​និង​មួយ​ផ្នែក​ធំ​នៃ​អាស៊ី​ភាគ​អាគ្នេយ៍ ​(ប្រទេស​ខ្មែរ​លាវ ភូមា ថៃ) ។ ​ប្រពៃណី​ថេរវាទ​នេះ ​ក៏​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​​ក្នុង​ប្រទេសចិន​ផ្នែក​អាគ្នេយ៍ ​(ដោយ​ក្រុមសម្ពន្ធហ្សន ​Shan និងតៃ Tai) , ​ក្នុង​ប្រទេស​វៀតណាម​ (ដោយ​ខ្មែរ​ក្រោម),​ប្រទេស​បងគ្លាដេស​ (ដោយ​ក្រុម​សម្ពន្ធ​ពរុអាស ​Baruas ​ឆកមា ​Chakma និងមឃ Magh),ប្រទេស​ម៉ាឡេស៊ី​​និង​ឥណ្ឌូ​ណេស៊ី​ផង​​ដែរ សព្វ​ថ្ងៃនេះ​​កំពុង​មាន​ប្រជាប្រីយ​ភាព ​នៅ​ក្នុង​សិង្ហ​បូរី​និង​ក្នុង​លោក​ខាង​​លិច ។ សព្វ​ថ្ងៃ​នេះ ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​​ថេរវាទ ជុំវិញ​ពិភព​លោក​​មាន​ចំនួន​ជាង​​១០០​លាន​​នាក់ ហើយ​ក្នុង​សតវត្ស៍​ថ្មី​​នេះ ថេរវាទ​បាន​ចាក់​​ឫស​ក្នុង​លោក​ ខាង​លិច​ និង​ដុះ​ដាល​ឡើង​វិញ​​នៅ​ក្នុងប្រទេស​​ឥណ្ឌា ។
 


ប្រវត្តិ____________

ប្រភព​នៃ​ការ​បង្រៀន

គ្រឹះ​នៃ​ការ​បង្រៀន​ព្រះពុទ្ធសាសនា​ថេរវាទ​​បែក​ចេញ​មក​អំពី​ វិភជ្ជវាទ Vibhajjavada (ទ្រឹស្តី​នៃ​ការ​ធ្វើ​វិភាគ) ​ដែល​ត​មក​អំពី​ស្ថាវិរៈ​ (ឬ​ការ​ប្រៀន​ប្រដៅ​​របស់​ព្រឹទ្ធាចារ្យ​) ​ក្នុង​ជំនាន់​ពេល​ធ្វើ​សង្គាយ​នា​​លើក​ទី​៣ ព.ស​២៩៤ ​ក្នុង​រជ្ជកាល​មហា​អធិរាជ​អសោក​ នៃ​ប្រទេស​ឥណ្ឌា។ ​វិភជ្ជវាទិន​ (អ្នក​កាន់​វិភជ្ជវាទ)​ សំគាល់​ខ្លួន​ថា​ជា​អ្នក​បន្ត​ប្រពៃណី​ស្ថាវិរៈ ​ហើយ​បន្ទាប់​ពី​សង្គាយ​នា​លើក​​​ទី​៣​មក ក៏​នៅ​តែ​បន្ត​ហៅ​ការ​​រៀន​សូត្រ ​ថា​ជា​ស្ថាវិរថេរៈ​ (ព្រឹទ្ធាចារ្យ) ។​ ទ្រឹស្តី​របស់​វិភជ្ជវាទិន ​ប្រហែល​គ្នា​នឹង​​ស្ថាវិរៈ​ជំនាន់​ចាស់​ដែរ​ ប៉ុន្តែ​មិន​ដូច​គ្នា​ទាំង ​ស្រុង​ទេ ។​ ក្រោយ​ពេល​ធ្វើ​សង្គាយនា​​លើក​ទី​៣​មក​ ដោយ​មក​មាន​​ពី​ទី​តាំង​ឆ្ងាយ ៗ​ ពី​គ្នា ​ជា​ហេតុ​បណ្តាល​ឲ្យ​វិភជ្ជវាទិន​ អភិវឌ្ឍន៍​បន្តិច​ម្តង​ៗ​ជា​៤​ពួកៈ មហីសាសកៈ១ ​Mahisasaka កាស្យបីយៈ​១ ​Kasyapiya ធម្មគុប្តកៈ១​ Dharmakuptaka ​និង​តាម្របនីយៈ​១​ Tamraparniya ។ ​ថេរវាទ​ចុះ​មក​អំពី​តាម្របនីយៈ ​ដែល​មាន​ន័យ​ថា​ ពូជ​ពង្ស​ជនជាតិ​ស្រី​លង្កា ។ ​ប្រភព​ខ្លះ​អះអាង​ថា​ មាន​តែ​ថេរវាទ​ទេ​​ដែល​អភិវឌ្ឍន៍​មក​ពី​វិភជ្ជវាទិន​​ផ្ទាល់ ។ ​តាម​រយៈ​អ្នក​ស្រាវ​ជ្រាវ​​ព្រះពុទ្ធសាសនា​ អា.កា វរដេរ A.K. ​Warder​ ថេរវាទ​រីក​ដុះ​ដាល​​ទៅ​ខាង​ត្បូង​​ទាំង​ពី​អវន្តិ ​(Avanti) ​ទៅ​ក្នុង​មហារស្រ្ត ​(Maharastra) ​និងអន្ធរៈ (Andhra) ​ដល់​ចូឡា​ប្រទេស​កន្ចិ ​(Kanchi) ​ហើយ​និង​សីឡន ​(Ceylon)។ ​គេ​បាន​រក្សា​ ទី​កន្លែង​នៅអវន្តិ​ហើយ ​និង​ទឹក​ដី​ថ្មី​របស់​គេ​មួយ​រយៈ​ពេល​ ប៉ុន្តែ​គេ​ប្រមូល​គ្នា​បន្តិច​ម្តងៗ​ នៅ​តំបន់​ខាង​ត្បូង ​គឺ មហា​វិហារ​ ក្នុង​អនុរទ្ធបុរៈ​ធានី​​របស់​ប្រទេស​សីឡន ​ដែល​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​សំខាន់​ នៃ​ប្រពៃណី​របស់​គេ ​អវន្តិ​ជា​មណ្ឌល​ទី​២ ​ហើយ​តំបន់​ខាង​ជើង ​ត្រូវ​បោះ​បង់​ចោល​ ទៅ​ឲ្យ​ក្រុម​សិក្សា​ដទៃ​ទៀត ។ ​មាន​ពត៌មាន​តិច​តួច​ណាស់​ ដែល​ប្រាប់​អំពី​ព្រះ​ពុទ្ធសាសនា​ថេរវាទ​ក្នុង​ប្រទេស​ឥណ្ឌា​ ក្នុង​ប្រវត្តិសាស្រ្ត​ក្រោយ​ ហើយ​គេ​មិន​ដឹង​​ថា​ថេរវាទ​ត្រូវ​បាត់​បង់​​ពីប្រទេស​ដើម ​តាំង​ពី​ពេល​ណា​មក​ទេ ។

ឈ្មោះ​តាម្របនីយៈ​បាន​​ដាក់​ឲ្យ​ពូជ​ពង្ស​​ស្រីលង្កា​នៅ​ឥណ្ឌា​ ប៉ុន្តែ​គ្មាន​សញ្ញា​ណា​មួយ ​បង្ហាញ​ថា​មាន​ការ​ផ្លាស់​ប្តូរ​ទ្រឹស្តី​ ឬ​គម្ពីរ​ដីកា​អំពី​វិភជ្ជវាទិន​ទេ​ ដោយ​ហេតុ​ថា ​ឈ្មោះ​គ្រាន់​តែ​ចង្អុល​ប្រាប់ ​ទី​កន្លែង​តែ​ប៉ុណ្ណោះ។ ​ដោយ​យោងទៅ​តាម​ប្រភព​ដើម ​នៃ​ថេរវាទ​របស់​គេ គេ​រំលឹក​ថា ​គេ​បាន​ទទួល​ការ​បង្រៀន​ ដែល​ត្រូវ​បាន​គេ​យល់​ព្រម​ នៅ​ពេលប្រជុំ​
សង្គាយនា​លើកទី៣ ​ហើយ​គេ​ស្គាល់​ការ​បង្រៀន​​នេះ​ថា​ជា​វិភជ្ជវាទ ។ ​នៅ​សតវត្សរ៍​ទី​៧​ អ្នក​ធ្វើ​ដំណើរ​សាសនា​ជន​ជាតិ​ចិន​ (Xuanzang) និង ​(Yijing) នៅ​ក្នុង​ស្រីលង្កា ​គេ​ស្គាល់​ថា​ជា​ពួក​ស្ថាវិរៈ​ ។នៅ​ក្នុង​ឥណ្ឌា​ជំនាន់​ចាស់​ អ្នក​សិក្សា​ ដែល​ប្រើ​ភាសា​​សំស្រ្កឹត​សម្រាប់​សាសនា ​​គេ​ហៅ​ថាស្ថាវិរៈ ​ប៉ុន្តែ​អ្នក​ដែល​ប្រើ​ភាសា​បាលី​វិញ ​គេ​ហៅ​ថា​ថេរៈ ។​​​
 


ស្ថាវិរៈ​និង​ថេរៈ​មាន​​ន័យ​ដូច​គ្នា​ថា​ ព្រឹទ្ធាចារ្យ។ ​គេ​បាន​ប្រើ​ពាក្យ​ថេរវាទ​ក្នុង​ការសរសេរ​ សម្រាប់​ការ​ហាត់​រៀន​របស់​គេ​ តាំង​ពី​សតវត្សរ៍​ទី​៤​ នៅ​ពេល​ដែល​ពាក្យ​នេះ ​ឃើញ​មាន​នៅ​ក្នុង​គម្ពីរ​ទិបវង្ស ​។ តាម​ប្រវត្តិសាស្រ្ត​មួយ​ផ្នែក​ធំ​ នៃ​ព្រះពុទ្ធសាសនា​នៅ​ស្រីលង្កា​ ថេរវាទ​ក្នុង​ស្រីលង្កា​ចែក​​ជា​ចំណែក​៣​គឺ ​ពួក​ភិក្ខុ​នៃ​មហា​វិហារ, ​អភយគីរីវិហារ ​និង​ជេតវនវិហារ ។​ តាម​ពាក្យ​របស់​លោក​អា.កា វរដេរ A.K Warder ​ថា និកាយ​ពី​ឥណ្ឌា​ មហីសាសកៈ​ ក៏​បាន​តាំង​ឡើង​នៅ​ស្រី លង្កា​ទន្ទឹម​គ្នា​នឹង​ថេរវាទ​ដែរ ​ហើយ​ក៏​រលាយ​ចូល​ជា​មួយ​ថេរវាទ​ទៅ ។​ ភូមិ​ភាគ​ខាង​ជើង​នៃ​ស្រី​លង្កា​ ហាក់​ដូច​ជា​មាន​ការ​ទាក់ទង​ ជា​មួយ​នឹង​និកាយ​ផ្សេង​ៗ ពី​ឥណ្ឌា​ ក្នុង​ពេល​ខ្លះដែរ ។ ​នៅ​ពេល​ដែល​ព្រះសង្ឃ​ចិន (Faxian) ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​នេះក្នុង​ដើម​​សតវត្សរ៍​ទី​៥​ ព្រះអង្គ​កត់​​សំគាល់​​ថា​​មាន​ភិក្ខុ​៥,០០០​អង្គ នៅ​អភយគីរី ​ភិក្ខុ​៣,០០០​អង្គ​នៅ​មហាវិហារ​ ហើយ​និង​ភិក្ខុ២,០០០​អង្គ​នៅ​ចេតយបព្វត​វិហារ ។ ​អស់​ជា​ច្រើនសតវត្សរ៍​ ថេរវាទិន​នៃអភយគីរី ​បាន​រក្សា​មិត្ត​ភាព​ជិត​ស្និត​ជា​មួយ​នឹង​អ្នក​កាន់​​ព្រះពុទ្ធសាសនា​​នៅ​ឥណ្ឌា ​ថែម​ទាំង​ទទួល​យក​​ការ​បង្រៀន​ថ្មី​ជា​​ច្រើន​ពី​ឥណ្ឌា​ ទៀត​ផង​ ដែល​មាន​ផ្នែក​​ជា​ច្រើន​នៃនិកាយ​​មហាយាន ​។ចំណែក​ឯ​ថេរវាទិន​នៃ​​ជេតវនៈ​ក៏​បាន​​ទទួល​យក​ចំណែក​នៃ​មហាយាន​ដែរ​ ប៉ុន្តែ​មាន​ចំនួន​តិច​ជាង ។ ​Xuanzang បាន​សរសេរ​ថា ​មាន​ផ្នែក​ធំ​២​នៃ​ថេរវាទ​​នៅ​ក្នុង​ស្រីលង្កា​ ថា​ប្រពៃណី​អភយគីរី​ជា​មហាយាន​ស្ថាវិរៈ ​ហើយ​ប្រពៃណី​​មហាវិហារ​ជា​ហីនយានស្ថាវិរៈ ​។ Akira Hirakawa ​សរសេរ​ថា​ សេចក្តី​បរិយាយ ​ពន្យល់ អដ្ឋកថា ​នៃ​និកាយ​មហាវិហារ ​នៅ​ពេល​ដែល​បាន​ពិនិត្យ​មើល​​ដោយ​​ច្បាស់​ ឃើញ​ថា​មាន​​បញ្ចូល​គោល​ជំហរ​មួយ​​ចំនួន ដែល​ស្រប​គ្នា​នឹង​​ការបង្រៀន​ផ្នែក​មហាយាន​ដែរ ។​ ក្នុង​សតវត្សរ៍​ទី​៨​​ គេ​ដឹង​ថា​មហាយាន​​​និង​ព្រះពុទ្ធ​សាសនា​​ប្រចាំ ​ក្រុម​ឯកជន (មិន​សម្រាប់​​សាធារណ​ជន​ទូទៅ​ទេ) ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​ក្នុង​ស្រី​លង្កា ។​ ព្រះ​សង្ឃ​ឥណ្ឌា​២​អង្គ​គឺ ​វជ្រពោធិ (Vajrabodhi) ​និង​អមោឃវជ្រៈ​ (Amoghavajra) ​ដែល​ជា​អ្នក​បាន​​ផ្សាយ ​ព្រះពុទ្ធ​សាសនា​ប្រចាំ​​ក្រុម​ឯកជន​នេះ​ នៅ​ប្រទេស​ចិន ​បាន​ចូល​មក​កាន់​កោះស្រីលង្កា​នៅ​ពេល​នេះ​ដែរ ។​ អ្នក​សិក្សា​ស្រាវជ្រាវ​​មួយ​ចំនួន ​បាន​អះអាង​ថា ​អ្នក​គ្រប់​គ្រង​ស្រី​លង្កា​លើក​​តំកើង​ប្រពៃណី​សាសនា ​ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ថា​ថេរវាទ ​នៅ​តែជា​ទំនៀម​ប្រពៃណី​ និង​ឲ្យ​មាន​លក្ខណៈ​ផ្សេង​គ្នា​ពី​​ព្រះពុទ្ធ​សាសនា​ឥណ្ឌា ។​ ប៉ុន្តែ​មុន​សតវត្សរ៍​ទី​១២ អ្នក​គ្រប់​គ្រង​ស្រីលង្កា​ផ្សេង​ទៀត ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ថេរវា​ទិន​នៃ​អភយគីរី​ ហើយ​អ្នក​ដំណើរ​​សាសនា​ដូច​ជា Faxian ​កត់​សំគាល់​ថា​ថេរវាទិន​នៃ​អភយគីរី​ ជាប្រពៃណី​សំខាន់​ជាង​គេ ។​ ការ​ផ្លាស់ប្តូ​រ​បាន​កើត ​ឡើង​ក្នុង​សតវត្សរ៍​ទី​១២ នៅ​ពេល​ដែល​មហា​វិហារ​ទទួល​ការ​គាំទ្រ​អំពី​ព្រះ រាជា បរក្កមពាហុ ​Parakkamabahu (1153-1186 CE) ពេល​នោះ​ប្រពៃណី​អភយគីរី​ និង​ជេតវនៈ​ត្រូវ​បាន​ហាម​​ឃាត់​ក្នុង​​ស្រី​លង្កា ។ ភិក្ខុ​ថេរវាទ​នៃ​ប្រពៃណី​ទាំង​២​នេះ ត្រូវ​សម្រេច​ចិត្ត​សឹក​ពី​ភាព​បុព្វជិត ឬ​រក​ការ​បួស​ជា​ថ្មី​ក្នុង​ប្រពៃណី​មហា​វិហារ ។ ចំពោះ​វិវាទ​រវាង​​ថេរវាទិន ​គម្ពីរ​ចូឡ​វង្ស ​(កត់​ត្រា​ប្រវត្តិ​របស់​ស្តេច)​ សម្តែង​ការ​សោក​ស្តាយ​ថាៈ​ “ ពិត​មែន​តែ​មាន​ការ​ប្រឹង​ប្រែង​ គ្រប់​មធ្យោបាយ​ អំពី​ព្រះរាជា​ជំនាន់​មុន​រហូត​ដល់​​សព្វថ្ងៃ​នេះ ពួក​ភិក្ខុប្រកាន់​អាកប្បកិរិយា​បែក​បាក់​ចេញ​ពីគ្នា ហើយ​បង្កើត​ជំលោះ​ទាស់ទែង​គ្នា​គ្រប់​យ៉ាង ។” មុន​នឹង​​ព្រះពុទ្ធ​សាសនា​ថេរវាទ​​រួបរួម​គ្នា​ក្នុង​ស្រីលង្កា ​តំបន់​នៃប្រទេស​ ថៃ ភូមា លាវ និង​ខ្មែរ ទទួល​ការ​ដុះដាល​ដោយ និកាយ​ព្រះពុទ្ធសាសនា​ផ្សេង​ៗ ពី​ឥណ្ឌា រួម​ទាំង ព្រះពុទ្ធសាសនា​មហាយាន​ផង ។ ​ក្នុង​សតវត្សរ៍​ទី៧ យីជិង Yijing បាន​កត់​ក្នុង​ដំណើរ​របស់​គាត់​ថា​ ក្នុង​តំបន់​ទាំង​នេះ និកាយ​ព្រះពុទ្ធ​សាសនា​ធំ​ៗពី​ឥណ្ឌា មាន​ការ​រីកចម្រើន ។ ​​ពិត​មែន​តែ​មាន​ការ​បកស្រាយ​ពី​មុន​មក​ថា ជាថេរវាទ​ក្នុង ប្រទេស​ភូមា​ ឯកសារ​ដែល​សេស​សល់​បាន​បង្ហាញ​ថា ព្រះពុទ្ធសាសនា​ភូមា​ភាគ​ច្រើន​ រួម​បញ្ចូល​មហាយាន​ដែរ​ហើយ​ប្រើ​សំស្រ្កឹត​ជាង​បាលី ។ ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អន់​ថយ​នៃ​ព្រះពុទ្ធ​សាសនា​ក្នុង ឥណ្ឌា សមណទូត​ពី​ស្រីលង្កា បាន​កែ​ប្រែ​បន្តិច​ម្តង​ៗ​​ព្រះពុទ្ធ​សាសនា​ភូមា​ ទៅ​ជា​ថេរវាទ​ហើយ​២​សតវត្សរ៍​បន្ទាប់​មក​ ព្រះពុទ្ធសាសនា​ថេរវាទ​ក៏​ត្រូវ​បាន​នាំ​ចូល ទៅ​ក្នុង​តំបន់​ប្រទេស​ថៃ លាវ និងខ្មែរ ដែល​ប្តូរ​ជំនួស​បែបព្រះពុទ្ធសាសនា​ពី​ពេល​មុន ។​
 


ប្រវត្តិ​នៃ​ប្រពៃណី​សាសនា​

តាម​ប្រពៃណី​របស់​សិន្ហលី Sinhalese ​​នៃ​ស្រីលង្កា ព្រះពុទ្ធសាសនា​បាន​នាំ​ចូល​មក​ស្រីលង្កា​ដោយ ​មហិន្ទ Mahinda ​ដែល​គេ​ជឿ​ថា​ជា​ព្រះរាជ​បុត្រ​របស់​ ព្រះអធិរាជ​អាសោក ​នៃ​មឧរ្យៈ Maurya (ឥណ្ឌា​សម័យ​បុព្វកាល) ​ក្នុង​សតវត្សរ៍​ទី​៣​មុន​គ្រឹស្តសករាជ​ ជា​ចំណែក​មួយ​នៃ​សកម្មភាព​ របស់​សមណទូត​ ក្នុង​ជំនាន់​អាសោក​សម័យ ។​ ក្នុង​ស្រីលង្កា ព្រះមហិន្ទ បាន​បង្កើត​អារាម​មហាវិហារ​នៃ​អនុរធបុរៈ ។​ ក្រោយ​មក​អារាមមហាវិហារ ក៏​បាន​បែក​ជា​៣​ក្រុម​​ ដែល​គេ​ស្គាល់​តាម​ទី​តាំង​មណ្ឌល ​ជា​មហាវិហារ១ អភយគីរីវិហារ១ និង​ជេតវន​វិហារ​១ ។​ ក្នុង​គ.ស១,១៦៤ ដោយ​មាន​ការណែ​នាំ​ពី​ថេរៈ​២​អង្គ​ ពី​សាខា​ព្រៃ (ប្រហែល​ជា​មាន​ទី​តាំង​ក្នុង​ព្រៃ) នៃ​មហាវិហារ, ​ស្តេច​ស្រី​លង្កា​បាន​បង្រួប​បង្រួម ភិក្ខុ​ទាំង​អស់​ក្នុង​ស្រីលង្កា ឲ្យ​ចូល​ទៅ​ក្នុង​ការ​ហាត់​រៀន​ក្នុង​មហាវិហារ​ ត្រឹម​ត្រូវ​តាម​ប្រពៃណី​វិញ ។​ បី​បួន​ឆ្នាំ​ក្រោយ​បន្ទាប់ ​​ពី​ការ​មក​ដល់​នៃ​ស្ថាវិរៈ មហិន្ទៈ,​ សង្ឃ​មិត្ត​ដែល​គេ​ជឿ​ថា​ជា​បុត្រី​របស់​អធិរាជ​អាសោក​ បាន​មក​កាន់ស្រីលង្កា ។ ព្រះនាង​សង្ឃមិត្ត​បាន​បង្កើត​ឲ្យ​មាន​ ក្រុម​ភិក្ខុនី​ជា​លើក​ដំបូង ក្នុង​ស្រី​លង្កា ប៉ុន្តែ​ក្រុម​ភិក្ខុនី ត្រូវ​សាបសូន្យទៅវិញ ក្នុង​សតវត្សរ៍​ទី​១១នៅ​ស្រីលង្កា និង​សតវត្សរ៍​ទី​១៣​នៅ​ក្នុង​ភូមា ។​ នៅ​គ្រឹស្តសករាជ​៤២៩ តាម​សេច​ក្តី​សុំ​ពី​អធិរាជ​ប្រទេស​ចិន ភិក្ខុ​នី​ជា​ច្រើន​ពី​អនុរធបុរៈ បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ប្រទេសចិន ដើម្បី​បង្កើត​ក្រុម​ភិក្ខុនី​នៅ​ទី​​នោះ ។ ​វិន័យ​ភិក្ខុនី​បាន​រីក​ចម្រើន​ទៅ​ដល់ប្រទេស​កូ​រ៉េ ។ ក្នុង​ឆ្នាំ​១,៩៩៦​ ភិក្ខុនី១១​រូប​បាន​ត្រូវ​ជ្រើស​រើស​ពី​ស្រី​លង្កា ហើយ​បំបួស​ជា​ភិក្ខុនី ​ពេញ​លក្ខណៈ​ដោយ ក្រុម​ភិក្ខុ​ថេរវាទ រួម​ជា​មួយ​នឹង​ភិក្ខុនី​ពីកូរ៉េ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។​ មាន​ការមិន​យល់​ស្រប​ក្នុង​ចំណោម អ្នក​គ្រប់​គ្រង​វិន័យ​ថេរវាទ ថា​តើ​ការ​បំបួស​បែបនេះ​មិន​ត្រឹម​ត្រូវ ។ ​ក្នុង​២​ឬ​៣​ឆ្នាំ​កន្លង​មក អ្នក​ដឹក​នាំ​គណៈ​ទម្ពុល្លៈ Dambulla (​ខេត្ត​មួយ​ក្នុង​ភូមិ​ភាគ​កណ្តាល​នៃស្រី​លង្កា) បាន​ធ្វើ​ពិធី​បំបួស​ដល់​ភិក្ខុនី​ជា​ច្រើន​រយ​អង្គ ។​ ព្រឹត្តិការណ៍​នេះ​បាន​ត្រូវ​អ្នក​ដឹក​នាំ​ឯទៀត ក្នុង​និកាយ​សៀម Siam Nikaya និង​អមរបុរៈនិ កាយ​ Amarapura Nikaya ពោលនិន្ទា​ ហើយ​និង​គណៈ​ដឹក​នាំ​ព្រះពុទ្ធសាសនា​ភូមា ​បាន​ប្រកាស​ថា​ការ​បំបួស​ភិក្ខុនី​ក្នុង​សម័យ​ថ្មី មិន​ត្រឹមត្រូវ​ឡើយ ​ពិត​មែន​តែ​មាន​ភិក្ខុភូ មាន​ខ្លះ​មិន​យល់​ស្រប ។​​

តាម​គម្ពីរ​មហាវង្ស​នៃ​ស្រីលង្កា ​បន្ទាប់​អំពី​សង្គាយ​នា​លើក​ទី​៣​បាន​ចប់​សព្វ​គ្រប់ ព្រះសង្ឃ​២​អង្គ​​គឺ​សោណៈ​ និង​ឧត្តរៈ បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ បេសកកម្ម​ផ្សាយ​សាសនា​នៅ​សុវណ្ណភូមិ Suvannabhumi ។ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មាន​យោបល់​ផ្សេង​ៗ​គ្នា ​ចំពោះ​ទី​កន្លែង​ពិតប្រាកដ​នៃ​សុវណ្ណភូមិ​ ប៉ុន្តែ​គេ​ជឿ​ថា​សុវណ្ណភូមិ ស្ថិត​នៅ​កន្លែង​ណា​មួយ ​ក្នុង​ប្រទេស​ភូមា​ខាង​ក្រោម តំបន់​ដី​សន្តរ South-East Asia កោះ​សុមត្រា ។​

មន Mon និង​ព្យូ Pyu ជា​អ្នក​ស្រុក​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ដើម ដែល​រស់​នៅ​ក្នុង​ភូមា​មុន​គេ ។ ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា​ នៅ​កន្លែង​តាំង​លំនៅ​ដ្ឋាន​មួយ​របស់​ជនជាតិ​ព្យូ ​ក្នុង​ជ្រលង​ភ្នំ សាមោន (ប្រហែល​១​រយ​គីឡូ​មែត្រ​ខាង​ទិសនិរតី​នៃ Bagan)​ បាន​បង្ហាញ​ថា​ពួក​គេ​មាន​ការ​ទាក់​ទង​ពានិជ្ជកម្ម ជា​មួយ​ឥណ្ឌា​តាំង​ពី​៥រយ​ ទៅ​៤រយ​ឆ្នាំ​មុន​គ្រឹស្តសករាជ ជា​មួយ​នឹង​ប្រទេស​ចិន​តាំង​ពី​២​រយ​ឆ្នាំ​ មុន​គ្រឹស្តសករាជ ។ ប្រភព​ឯកសារ​ចិន​ពី​គ្រឹស្តសករាជ​២៤០ ​បាន​ឲ្យ​ដឹង​ថា​មាន​រាជាណាចក្រ​កាន់​ព្រះពុទ្ធ សាសនា​មួយ ហៅ​ថា​លិន-យាង Lin Yang​ ដែល​ពួក​អ្នក​សិក្សា​ខ្លះ បាន​ស្គាល់​ថា​រាជាណាចក្រ បេកថាណូ Beikthano​ របស់​ជន​ជាតិ​ព្យូ ៣០០គ.ម​ខាង​ជើង​យ៉ង់​គន Yangon​ ។ ជន​ជាតិ​ភូមា​ក៏​ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ថេរវាទិន ​នៅ​ពេល​ជួប​នឹង​អារ្យធម៌​របស់​មន និង​ព្យូមក ។ ជន​ជាតិ​ថៃ​ក៏​ទៅ​ជា អ្នក​កាន់​និកាយថេរវាទ​ដែរ បន្តិច​ម្តង​ៗ​បន្ទាប់​ពី​បាន​ជួប​នឹង​អារ្យធម៌មន ។ ​ពិត​មែន​តែ​មាន​ជោគជ័យ​នៅ​ក្នុង​អាស៊ី​ផ្នែក​អគ្នេយ៍​ ព្រះពុទ្ធ សាសនា​ថេរវាទ​ក្នុង​ប្រទេស​ចិន ស្ថិត​នៅ​តែ​ក្នុង​តំបន់​ជាប់​ព្រំដែន នឹង​ប្រទេសថេរវាទ​តែ​ប៉ុណ្ណោះ ។​
 


ទិដ្ឋភាព​ទូទៅ​នៃ​ទស្សន​វិជ្ជា______

ថេរវាទ​បង្កើត​នូវ​គំនិត​នៃ វិភជ្ជវាទ ពាក្យ​នេះ​មាន​ន័យ​ថា ​ការ​បង្រៀន​ពី​ការ​វិភាគ (teaching of analysis) ។ ​ទ្រឹស្តី​នេះ​និយាយ​ថា បញ្ញា​ត្រូវ​តែ​កើត​មក​​ពី​ការ​ពិសោធន៍ ​របស់​អ្នក​ស្វែង​រក ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់ ហើយ​វិនិច្ឆ័យ ​ជា​ជាង​សទ្ធា​ងងឹត​ងងល់។​ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ប្រពៃណី​ថេរវាទ​សង្កត់​ខ្លាំង ទៅ​លើ​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំបូន្មាន​របស់​អ្នក​វៃ​ឆ្លាត ​ដោយ​គិត​ថា​ដំបូន្មាន​នោះ​និង​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ត្រូវ​យក​មក​ប្រៀប​ធៀប​ ដើម្បី​វិនិច្ឆ័យ​សម្រាប់​ការប្រតិបត្តិ ។ ​នៅ​ក្នុង​ថេរវាទ ហេតុ​នៃ​ការ​កើត​ឡើង​និង​សេចក្តី​ទុក្ខ​របស់​មនុស្ស គឺ​តណ្ហា​ដែល​ផ្ទុក​ទៅដោយកិលេស ។កិលេស​ទាំង​នោះ​ដែល​ចង​មនុស្ស ឲ្យ​ជាប់​ក្នុង​ការ​វិល​កើត​វិល​ស្លាប់ ចាត់​ថ្នាក់​ចូល​ទៅក្នុង
សំយោជនៈ១០ ​(ten fetters) ហើយ​កិលេស​ដែល​រារាំង​មិន​ឲ្យ​សមាធិ​កើត​ឡើង មាន៥គឺ នីវរណធម៌៥ Five hindrances ។ ថ្នាក់​របស់​កិលេស​អាច គ្រោតក្រាត មធ្យម ​ឬ​សុខុម ។ វា​ជា​បាតុភូត​ដែល​កើត​ឡើង ស្ថិត​នៅ​មួយ​រយៈ ហើយ​វិនាសសាន​សូន្យ​ទៅ​វិញ ជា​ញឹកញយ ។ អ្នក​កាន់​ថេរវាទ​យល់​ឃើញ​ថា កិលេស​មិន​ត្រឹម​តែ​ឲ្យ​ទុក្ខទោស​ដល់​ខ្លួនឯង ប៉ុណ្ណោះ​ទេ វា​ឲ្យ​ទុក្ខទោស​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ វា​ជា​កម្លាំង​រុញ​ច្រាន ឲ្យ​មនុស្ស​ធ្វើ​អំពើ​អមនុស្ស​ធម៌​​ទាំង​អស់ ។ អ្នក​កាន់​ថេរវាទ​ជឿ​ថា កិលេស​ជា​ទម្លាប់​កើត​ឡើង ដោយ​សារ​អវិជ្ជា Avijja ដែល​ផ្តល់ ការ​ឈឺ​ចាប់ ដល់​ចិត្ត​របស់​អ្នក​មិន​ត្រាស់​ដឹង ដែល​ជាប់​ជំពាក់​ទៅ​លើ​វា និង​ឥទ្ធិពល​របស់​វា​ក្នុង​សេចក្តី​មិន​យល់​ដឹង​នូវ​សេចក្តី​ពិត ។ ប៉ុន្តែ​តាម​ការ​ពិត កិលេស​ទាំង​នោះ គ្រាន់​តែ​ជា​គ្រឿង​ពិស​ពុល​ដល់​ចិត្ត​ បង្កើត​ឲ្យ​មាន​សេចក្តី​ឈឺចាប់ និង​ការចង្អៀត​ចង្អល់​តែ​ប៉ុណ្ណោះ ។ អ្នក​គ្មាន​ការ​ត្រាស់​ដឹង ជាប់​ជំពាក់​ចិត្ត​ទៅ​លើ​រូបកាយ ក្នុង​ការ​សន្មត់​ថា​កាយ​នេះ​ជា​របស់​ខ្លួន តែ​តាម​ការ​ពិត​កាយ​នេះ ជា​បាតុភូត​មិន​ទៀង (មិន​ស្ថិត​ស្ថេរ) កើត​ឡើង​ដោយ​សារ មហាភូត​រូប​៤ four basic elements ។ ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​ជំនាន់ដើម មហាភូតរូប៤​នេះជា​ញឹកញយ មាន​លក្ខណៈ​ជា​ដី ទឹក ភ្លើង ខ្យល់ ត្រូវ​គេ​ផ្តល់​អត្ថន័យ​តាម ការ​ដឹង​ដោយ​វិញ្ញាណ​ថា រឹង កំដៅ រាវ កំរើក ។ គេ​ជឿ​ថា​ជា​រឿយ​ៗ កិលេស​ដែល​បង្ខិត​បង្ខំ និង​ចាត់​ចែង​ចិត្ត​របស់​គេ រារាំង​មិន​ឲ្យ​គេ​មើល​ឃើញ នូវ​ធម្មជាតិ​ពិត​នៃ​សេចក្តី​ពិត ។ អាកប្បកិរិយា​ឆ្គាំ​ឆ្គង​នឹង​ជួយ ពង្រឹង​កិលេស ឲ្យ​កាន់​តែ​មាំមួន​ថែម​ទៀត ប៉ុន្តែ​ការ​ប្រតិបត្តិតាម អរិយអដ្ឋង្គិកមគ្គ Noble Eightfold Path អាច​ធ្វើ​ឲ្យ​កិលេស​ចុះ​អន់​ថយ ឬ​ក៏​ផ្តាច់​ឫស​របស់​វា​បាន ។គេ​ជឿ​ថា​បុគ្គល​គ្មាន​ការ​ត្រាស់​ដឹង ពិសោធន៍​ឃើញ​លោក​នេះ តាម​ទ្វារ​វិញ្ញាណ​មិន​សុក្រិត​៦​របស់​គេ (ទ្វារ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង​ចិត្ត) ហើយ​ប្រើ​ប្រាស់​ចិត្ត ដែល​ស្រអាប់​ទៅ​ដោយ​កិលេស សម្រាប់​ការ​បកស្រាយ ការ​ដឹង និង​ការ​ទាញ​យក យោបល់ ។ ក្នុង​សភាព​ការ​​បែប​​នេះ ការ​​ដឹង​​និង​​យោបល់​​ត្រូវ​​ធ្វើ​​ឡើង តាម​​តែ​​មាយាការ​​នៃ​សេចក្តី​ពិត របស់​បុគ្គល​នោះ ។ ពេល​ស្ថិត​នៅ​ក្នុង​ឈាន (ចិត្តចុះ​ស៊ប់​ក្នុង​សមាធិ) ទ្វារ​វិញ្ញាណ របស់​រូប​នឹង​មិន​សកម្ម កិលេស​របស់​ចិត្ត​នឹង​ត្រូវ​កំចាត់​បង់ ហើយ​កុសល​ចិត្ត​នឹង​ត្រូវ​កើន​កម្លាំង ។ ពេល​នេះ​ចិត្ត (mind) អាច​យក​មក​ប្រើ ដើម្បី​ពិនិត្យ​និង​កើត​បញ្ញា ក្នុង​ការ​រក​ធម្មជាតិ​ពិត​នៃ​សេច​ក្តី​ពិត ។

កិលេស​មាន​៣​ជាន់ ក្នុង​ជាន់​អសកម្ម វា​ដេក​សម្ងំ​ស្ងៀម​នៅ​បាត​នៃ​សន្តាន​ចិត្ត រង់​ចាំ​ឱកាស​ល្អ (អនុសយ​កិលេស) ប៉ុន្តែ​កាល​ណា​មាន​ការ​កំរើក​រញ្ជួយ​ លើ​ផ្ទៃ​វិញ្ញាណ វា​នឹង​បង្ហាញ​ខ្លួន​នៅ​ផ្ទៃ​ខាង​លើ​នៃ​ចិត្ត ជា​អកុសល​ចិត្ត ជា​អារម្មណ៍ ជា​ចេតនា ។ កាល​បើ​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កិលេស​នឹង​ដល់​នូវ​ការ​ប្រព្រឹត្ត​កន្លង (វិតិក្កមៈ) ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​បណ្តាល​ឲ្យ​គេ ធ្វើ​អំពើ​ដោយ​កាយ ឬ ដោយ​វាចា ។ ដើម្បី​រំដោះ​ចេញ​ពី​ការ​ឈឺ​ចាប់ និង​សេចក្តី​តានតឹង​ចិត្ត អ្នក​កាន់​ថេរវាទ មាន​ជំនឿ​ថា​ត្រូវ​តែ​ផ្តាច់​ឫស​កិលេស ឲ្យ​វិនាស​រហូត ។ ជា​ដំបូង​គេត្រូវ​ធ្វើ​សតិ​ចំពោះ​ការ​អត់​ធ្មត់ ដើម្បី​ការពារ​កុំ​ឲ្យ​វា​ត្រួត​ត្រា​លើ​អំពើ ដោយ​ចិត្ត​និង​កាយ ។ បន្ទាប់​មក គេ​នឹង​ផ្តាច់​ឫស​របស់​វា តាម​រយៈ​នៃ​ការ​ស្រាវជ្រាវ​ផ្ទៃ​ក្នុង​នៃ​ចិត្ត ការ​ពិចារណា ការ​ពិសោធន៍ និង​សេចក្តី​យល់​ដឹង​នូវ​ធម្មជាតិ​ពិត​របស់​វា ដោយ​ប្រើ​ឈាន ។ ពិធី​ការ​នេះ តម្រូវ​ឲ្យ​គេ​ធ្វើ​សារ​ឡើង​វិញ ចំពោះ​កិលេស​និមួយ​ៗ ។ ការ​អនុវត្តន៍​នឹង​នាំ​អ្នក​ធ្វើ​ឈាន ឲ្យ​ដល់​នូវ​អរិយសច្ចៈ​៤ ការ​ត្រាស់​ដឹង និង​ព្រះនិព្វាន ។ និព្វាន​ជា​គោល​បំណង​ទី​បំផុត របស់​អ្នក​កាន់​ថេរវាទ ហើយ​គឺ​ជា​ទី​បរម​សុខ ដែល​បុគ្គល​បាន​រួច​រំដោះ ពី​សង្សារ​វដ្ត​នៃ​ការ​កើត ឈឺ​ចាស់ ស្លាប់ ។

អ្នក​កាន់​ថេរវាទ​មាន​ជំនឿ​ថា បុគ្គល​ម្នាក់​ៗ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ចំពោះ​ការ ត្រាស់​ដឹង​និង​ការ​រំដោះ​ខ្លួន ព្រោះ​ថា​គេ​ជា​ទទួល​ខុស​ត្រូវ លើ​កម្មផល​របស់​គេ ។ ដោយ​គ្រាន់​តែ​សិក្សា​និង​ជឿតាម​សេចក្តី ពិត​នៃ​សច្ចធម៌ ដែល​ព្រះពុទ្ធ​បាន​ពន្យល់​ប្រាប់ មិន​គ្រប់​គ្រាន់​ឡើយ ការ​ត្រាស់​ដឹង​អាច​សម្រេច​បាន តែ​តាម​ការ​ពិសោធន៍​និង​ការ​យល់ ដឹង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ បុគ្គល​ម្នាក់​ៗ​ត្រូវ​ប្រតិបត្តិ អរិយអដ្ឋង្គិកមគ្គ តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ ដើម្បី​រក​ឃើញ​សេចក្តី​ពិត​សម្រាប់​ខ្លួន​គេ ។ តាម​ជំនឿ​ក្នុង​ថេរវាទ ព្រះពុទ្ធ ព្រះអាទិទេព ឬ​ទេព្តា មិន​អាច​ឲ្យ​ការ​ត្រាស់​ដឹង ដល់​មនុស្ស​ណា​មួយ ឬ​រំដោះ​អ្នក​នោះឲ្យ​ផុត​ពី​ការ វិល​វល់​នៃ​ការ​កើត ឈឺ ចាស់ ស្លាប់ Samsara បាន​ឡើយ ។ ចំពោះ​អ្នក​កាន់​ថេរវាទ ព្រះពុទ្ធ​គ្រាន់​តែ​ជា​អ្នក​បង្រៀន​អដ្ឋង្គិកមគ្គ ចំណែក​ឯអាទិទេព​និង​ទេព្តា​នៅ​តែ​មាន​កំហឹង សេចក្តី​ច្រណែន សេចក្តី​ស្អប់ ការព្យាបាទ តណ្ហា លោភៈ មោហៈ​និង​សេចក្តី​ស្លាប់ ។

គេ​ជៀ​ថា​បុគ្គល​ខ្លះ​ដែល​បតិបត្តិ​ដោយ​វិរិយភាព និង​ថាម​ពល អាច​សម្រេច​ព្រះនិព្វាន​បាន​តែ​ក្នុង​១​ជាតិ ដូច​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ជា​ច្រើន​រូប នៃ​ជំនាន់​ដំបូង​ពីរ​បី​ជំនាន់ ។ ចំពោះ​អ្នក​ដទៃ​ទៀត ដំណើរ​ទៅ​កាន់ ព្រះនិព្វាន ត្រូវ​ការ​ពេល​អស់​ជា​ច្រើន​ជាតិ តាម​លំដាប់​លំដោយ ម្នាក់​ៗ​នឹង​ឡើង​ថ្នាក់​កាន់​តែ​ខ្ពស់​ទៅ ។ អ្នក​បាន​សម្រេច​ព្រះនិព្វាន គេហៅ​ថា អរហន្ត ។ ដោយ​មាន​ជំនឿ​ថា ព្រះបរមសម្ពុទ្ធ​មាន​បញ្ញាញាណ ដ៏​បរិសុទ្ធ​ក្នុង​ការ​បង្ហាញ ផ្លូវ​ទៅ​កាន់​សេចក្តី​ត្រាស់​ដឹង អ្នក​កាន់​ថេរវាទ​ជឿ​ថា សាវ័ក​ផ្ទាល់​របស់​ព្រះពុទ្ធ សម្រេច​ការ​ត្រាស់​ដឹង​បាន​យ៉ាង​ឆាប់​បំផុត ។ តាម​គម្ពីរ​ដីកា​បូរាណ និព្វាន​ដែល​ព្រះអរហន្ត​សម្រេច ក៏​ដូច​គ្នា​នឹង​និព្វាន​របស់​ព្រះពុទ្ធ​ដែរ ព្រោះ​និព្វាន​មាន​តែ​មួយ​ប្រភេទ ។ ព្រះពុទ្ធ​ប្រសើរ​ជាង​ព្រះអរហន្ត​ទាំង​ឡាយ ព្រោះ​ព្រះអង្គ​បាន​រក​ឃើញ​មគ្គ​ដោយ ផ្ទាល់​ខ្លួន​ព្រះអង្គ ហើយ​បង្រៀន​មគ្គ​ដល់​អ្នក​ដទៃ​ម្យ៉ាង​ទៀត ព្រះអរហន្ត​សម្រេច​ព្រះនិព្វាន​បាន ក៏​ដោយ​សារ​ការ​ប្រៀន​ប្រដៅ របស់​ព្រះពុទ្ធ​មួយ​ភាគ​ដែរ ។ អ្នក​កាន់​ថេរវាទ​គោរព​បូជា​ព្រះពុទ្ធ ក្នុង​ភាព​ព្រះអង្គ ជា​មហា​បុរស​តែ​មួយ ប៉ុន្តែ​ទទួល​ស្គាល់​ថា​មាន​ព្រះពុទ្ធ​ផ្សេង​ទៀត​ដូច​គ្នា ក្នុង​អតីត​កាល​និង​អនាគតកាល​ដ៏​យូរ​អង្វែង ។ ដូច​ជា​ក្នុង​គម្ពីរ​បាលី មាន​ការ​រៀបរាប់​យ៉ាង​ខ្លី​ថា ព្រះ​មេត្តេយ្យ (សិអារ្យ​មេត្រី) នឹង​មក​កាន់​លោក​នេះ​ជា​ព្រះពុទ្ធ ក្នុង​អនាគត​យ៉ាង​យូរ ។ ជា​ប្រពៃណី អ្នក​កាន់​ថេរវាទ​អាច​មាន​សទ្ធា ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ហើយ​រក្សា​សីល​ថ្នាក់​ក្រោម ដោយ​សង្ឃឹម​ថា​នឹង​បាន​កុសល​ខ្លះ ឬ​ក៏​គេ​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ ដោយ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន បញ្ជាក់​សេចក្តី​ពិត​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ ដោយ​ការ​បំពេញ​ឈាន Jhana ដែល​ជា​ផ្នែក​មួយ​ក្នុង​អរិយអដ្ឋង្គិកមគ្គ ដើម្បី​ការ​ត្រាស់​ដឹង​របស់​ខ្លួន ។
 


គោល​សំខាន់​នៃ​ថេរវាទ_______

ជាទី​មួយ​ហើយ​សំខាន់​បំផុត ទស្សនវិជ្ជា​នៃ​ថេរវាទ​គឺ​ការវិភាគ ​ឥត​ឈប់​ឈរ​នៃ​ដំណើរ​ជីវិត មិន​មែន​ត្រឹម​តែ​ជា​ច្បាប់​សីល​ធម៌ ឬ​ពិធីបុណ្យ​សាសនា​ប៉ុណ្ណោះ​ទេ ។ ទ្រឹស្តី​ខ្ពស់​បំផុត​នៃ​ថេរវាទ បាន​ដល់​អរិយ សច្ចៈ​៤ ដែល​ជា​សេចក្តី​ពិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​៤​យ៉ាង ។ ក្នុង​ការ​និយាយ​ឲ្យ​ងាយ​យល់ អរិយ​សច្ចៈ​៤​នេះ​គឺ បញ្ហា, ហេតុ, ដំណោះ​ស្រាយ, និង​ផ្លូវ​ទៅ​កាន់​ដំណោះ​ស្រាយ (ការ​អនុវត្តន៍) ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jan 2022 (57,754 Read)
បុថុជ្ជនអាស្រ័យវដ្ដៈ
Public date : 29, Jun 2023 (19,948 Read)
គួរចាប់ផ្តើមការរស់នៅដោយធម៌
Public date : 11, Oct 2022 (10,907 Read)
ជីវិត​ និង​ ​ពេលវេលា
Public date : 30, Jul 2019 (74,877 Read)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
Public date : 16, Jan 2022 (38,372 Read)
រឿងព្រះនាគសមាលត្ថេរ
Public date : 28, Jan 2022 (52,440 Read)
បាននៅរស់ហើយគួរចេះស្កប់
Public date : 25, Jul 2019 (19,565 Read)
ពោធិបក្ខិយធម៌​៣៧
Public date : 31, Jan 2022 (34,669 Read)
គួរសិក្សាការពិតក្នុងលោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿