30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 191,689
Today
Yesterday 180,133
This Month 6,369,623
Total ៣៨៥,៦៥៦,៣១៦
Reading Article
Public date : 02, Sep 2022 (5,652 Read)

ទេវទូតសូត្រ ទី១០



Audio
 

[១៧២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ  មានផ្ទះពីរ ប្រកបដោយទ្វារ ក្នុងផ្ទះនោះ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំកណ្តាល គប្បីមើលឃើញពួកមនុស្ស ដែលកំពុងចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី កំពុងសញ្ចរទៅមកក្តី កំពុងត្រាច់ទៅមកក្តី សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងលើសចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញពួកសត្វលោក ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម របស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលឡើយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងមនុស្សលោក អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតប្រេតវិស័យ ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ចំណែកពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ ត្រង់ដើមដៃផ្សេងៗ នាំយកទៅថ្វាយព្រះយមរាជ [ស្តេនោះ គឺជាស្តេចវេមានិកប្រេត ព្រោះវេមានិកប្រេតនេះ ចួនកាលសោយទិព្វសម្បត្តិ គឺមានដើមកប្បព្រឹក្សជាទិព្វ ឧទ្យាជាទិព្វ ស្រីរបាំជាទិព្វ ក្នុងទិព្វវិមាន ចួនកាលក្លាយទៅជាព្រះយមរាជ សោយកម្មវិបាក។ អដ្ឋកថា។] រួចក្រាបទូលថា បពិត្រព្រះឧបបត្តិទេព បុរសនេះ ជាអ្នកមិនគោរពមាតាបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនកោតក្រែងក្នុងត្រកូលរៀមច្បងទេ សូមទ្រង់ដាក់អាជ្ញា ដល់បុរសនេះចុះ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ ទើប ព្រះយមរាជ សាកសួរដេញដោល សួរឈ្លេចឈ្លី នូវ ទេវទូត ទី១ នឹងបុរសនោះថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី១ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា ម្នាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី កំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ក្នុងមនុស្សលោក ទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជាតិជាធម្មតា មិនកន្លងនូវជាតិទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញដូច្នោះ) បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ មានព្រះឱង្ការពន្យល់បុរសនោះ យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៦] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី១ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី២ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯង មិនបានឃើញស្ត្រី ឬបុរស ដែលមានអាយុ៨០ឆ្នាំ ៩០ឆ្នាំ ឬ១០០ឆ្នាំ ដែលចាស់គ្រាំគ្រាអំពីកំណើត មានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ដើរទៅញ័ររន្ធត់ ក្តៅអន្ទះសា មានវ័យជ្រុលហួសហើយ មានធ្មេញបាក់ មានសក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រួញជ្រីវ មានខ្លួនសៅហ្មងដោយប្រជ្រុយ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ បានឃើញ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីគ្រាំគ្រាជាធម្មតា មិនកន្លងនូវសេចក្តីគ្រាំគ្រាទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរស យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី៣ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញនូវស្ត្រី ឬបុរស ដែលមានជម្ងឺ ដល់នូវសេចក្តីលំបាក ឈឺធ្ងន់ កំពុងដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន លុះតែមានពួកជនដទៃគ្រាហ៍ ទើបក្រោករួច មានពួកជនដទៃគ្រាហ៍ ទើបចូលមកបាន ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជម្ងឺជាធម្មតា មិនកន្លងនូវជម្ងឺទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯង នឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ទៀតថា នែបុរស អ្នកឯងមិនបានឃើញទេវទូតទី៤ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯងបានឃើញ នូវព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើ ដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១ ។ល។ ១៣ មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគរធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ [៧]  ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ [៩] ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបវត្តិកកម្ម គឺអំពើដែលធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើងរហូតដល់ចាស់ តើមានគំនិតថា បានឮថា អ្នកណាធ្វើនូវបាបកម្មទាំងឡាយ អ្នកនោះ គេនឹងធ្វើកម្មករណ៍ផ្សេងៗយ៉ាងនេះវិញ ក្នុងបច្ចុប្បន្ននេះឯង នឹងបាច់និយាយថ្វី ក្នុងបរលោក បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ទៀតថា នែបុរស អ្នកឯង មិនបានឃើញនូវទេវទូតទី៥ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញស្ត្រី ឬបុរស ដែលស្លាប់អស់មួយថ្ងៃ ឬស្លាប់អស់ពីរថ្ងៃ ឬក៏ស្លាប់អស់បីថ្ងៃ កំពុងហើមប៉ោង មានសម្បុរខៀវ ដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជបានសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ នឹងបុរសនោះរួចហើយ ក៏ទ្រង់នៅស្ងៀម [សត្វណា ដែលព្រះយមរាជ គួរសួរដេញដោល អំពីទេវទូត ទាំង៥នោះ សត្វណា ដែលមិនគួរសួរដេញដោល។ សត្វដែលធ្វើបាបកម្មច្រើន ត្រូវទៅកើតក្នុងនរកតែម្តង ព្រះយមរាជមិនបាច់សួរទេ ចំណែកសត្វ ដែលធ្វើបាបកម្មតិច ត្រូវយមរាជសួរដេញដោល អំពីទេវទូត រឿងនេះដូចគ្នានឹងរាជបុរស ដែលចាប់ចោរបាន ព្រមទាំងទ្រព្យជាភស្តុតាង ហើយយកមកដាក់ទោសតែម្តង មិនបាច់ជំនុំជំរះ ចំណែកចោរណា ដែលចាប់បាន ល្មមនឹងសាកសួរ ក៏យកទៅសាលាវិនិច្ឆ័យ ឲ្យសាកសួរមើលសិន។ ពិតមែន សត្វដែលធ្វើបាបកម្មតិច ចួនកាលនឹកឃើញតាមធម្មតាខ្លួនឯង ចួនកាលទាល់តែមានគេរំលឹក ទើបនឹកឃើញ ចំណែកសត្វដែលនឹកមិនឃើញដោយខ្លួនឯង ព្រះយមរាជតែងសួរនូវទេវទូតទាំង៥។ ក្នុងទេវទូតទាំង៥នោះ សត្វខ្លះនឹកឃើញត្រង់ទេវទូតទី១ ខ្លះនឹកឃើញត្រង់ទេវទូតទី២ ឬទី៣ជាដើម ឯសត្វដែលនឹកមិនឃើញ ត្រង់ទេវទូតគ្រប់ទាំង៥នោះ ព្រះយមរាជតែងជួយនឹករកដោយព្រះអង្គឯង បើនឹកទៅឃើញថា មានធ្វើអំពើកុសលខ្លះ ទ្រង់ក៏បំភ្លឺសត្វនោះឲ្យយល់ឡើង បើទ្រង់នឹករកមើលមិនឃើញទេក៏នៅស្ងៀម នឹកក្នុងព្រះហឫទ័យថា ឱសត្វនេះមុខជានឹងបានទុក្ខធំ។ អដ្ឋកថា។]។

[១៨០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើនូវកម្មករណ៍ ឈ្មោះ បញ្ចពិធព័ន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្តេក (បុរសនោះ) ហើយបោះដែកគោលដ៏ក្តៅត្រង់ដៃ (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅចំកណ្តាលទ្រូង១។ បុរសនោះ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨១] ម្នាលភិក្ខុទាំងឡាយ លុះពួកនិរយបាល ចាប់ផ្តេកបុរសនោះរួចហើយ ទើបចាំងដោយដឹង។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ ហើយបរទៅ បរមក លើប្រឹថពី ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើបុរសនោះឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ បុរសនោះ ក៏ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលបុរសនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ  ចួនកាលអណ្តែតឡើងលើម្តង ចួនកាលលិចចុះក្រោមម្តង ចួនកាលអណ្តែតទៅទទឹងម្តង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក [ប្រែថា នរកធំឈ្មោះ អវចី ៗសព្ទនេះ ប្រែថា ទីគ្មានចន្លោះ គឺនរកនោះ គ្មានចន្លោះអណ្តាតភ្លើង គ្មានចន្លោះសត្វ គ្មានចន្លោះសេចក្តីទុក្ខ គឺពាសពេញដោយភ្លើង ពេញដោយសត្វនរក ៗរងទុក្ខឥតមានល្ហែ។ ទំហំអវចីមហានរកនោះ ខាងបណ្តោយ និងទទឹង ៩០០យោជន៍ ដូចគ្នា កំពស់ជញ្ជាំងមួយៗ ៩យោជន៍ ឯផ្ទៃផែនដី ខាងក្រោម ក្រាលដោយលោហៈ ដំបូលក៏ប្រក់ដោយលោហៈ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធព័ន្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីខាងក្រោម នៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះឯង មានអណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងកើត ឆាបដល់ជញ្ជាំងខាងលិច។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងលិច ឆាបដល់ជញ្ជាំងខាងកើត។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងជើង ឆាបដល់ជញ្ជាំងខាងត្បូង។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងត្បូង ឆាបដល់ជញ្ជាំងខាងជើង។ អណ្តាតភ្លើងឆេះឡើង អំពីខាងក្រោម ឆាបដល់ខាងលើ  អណ្តាតភ្លើងឆេះឡើង អំពីខាងលើ ឆាបដល់ខាងក្រោម។ បុរសនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើត នៃមហានរកនោះ។ បុរសនោះ ក៏ស្ទុះដ៏រហ័សទៅត្រង់ទ្វារនោះ។ កាលដែលបុរសនោះស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះ ក៏និរយបាលបិទទៅវិញ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងលិច នៃអវចីមហានរកនោះ។បេ។ បើកទ្វារខាងជើង។បេ។ បើកទ្វារខាងត្បូង។ បុរសនោះ ក៏ស្ទុះដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះ ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះក៏និរយបាលបិទទៅវិញ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើតនៃមហានរកនោះ។ បុរសនោះក៏ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះស្ទុះ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដ ដូច្នោះឯង។ បុរសនោះ ក៏ស្ទុះចេញទៅតាមទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ មាន គូថនរក [ប្រែថា នរកពេញហៀរដោយលាមក] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងមហានរកនោះឯង។ បុរសនោះ ធ្លាក់ទៅក្នុងគូថនរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងគូថនរកនោះសោត មានសត្វទាំងឡាយ មាត់ស្រួចដូចម្ជុល កកេរស្បែកក្រៅ លុះកកេរស្បែកក្រៅហើយ កកេរស្បែកក្នុង លុះកកេរស្បែកក្នុងហើយ កកេរសាច់ លុះកកេរសាច់ហើយ កកេរសរសៃ លុះកកេរសរសៃហើយ កកេរឆ្អឹង លុះកកេរឆ្អឹងហើយ ទើបខាំស៊ីខួរក្នុងឆ្អឹង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងគូថនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ មាន កុក្កុលនរក [ប្រែថា នរកពេញហៀរដោយផេះក្តៅ] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងគូថនរកនោះឯង។ បុរសនោះធ្លាក់ទៅក្នុងកុក្កុលនរកនោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងកុក្កុលនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ មានព្រៃរកាដ៏ធំ ខ្ពស់ត្រដួចឡើងមួយយោជន៍ មានបន្លា១៦ធ្នាប់ ភ្លើងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ តាំងនៅបន្ទាប់គ្នា នឹងកុក្កុលនរកនោះឯង។ ពួកនិរយបាល ក៏ប្រើបុរសនោះឲ្យឡើង ឲ្យចុះអំពីព្រៃរកានោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៨] ម្នាលភិក្ខុទាំងឡាយ មានព្រៃស្មៅសសិតធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកសសិតនោះ មកកាត់ដៃ កាត់ជើង កាត់ទាំងដៃទាំងជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងព្រៃសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ មានស្ទឹងទឹកផ្សាដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃស្មៅសសិតនោះឯង។ បុរសនោះ ក៏ធ្លាក់ទៅក្នុងស្ទឹងនោះ។ បុរសនោះ ចួនកាលអណ្តែតបណ្តោយខ្សែទឹក ចួនកាលអណ្តែតច្រាសខ្សែទឹក ចួនកាលអណ្តែតទាំងបណ្តោយខ្សែទឹក ទាំងច្រាសខ្សែទឹក ក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងស្ទឹងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៩០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកសន្ទូច ស្ទូចបុរសនោះវាត់ឡើង ដាក់មកលើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំឃ្លានបាយ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ដុំទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹក។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយបង្អកទឹកទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ទឹកទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល បោះទម្លាក់បុរសនោះ ទៅក្នុងមហានរកវិញ។

[១៩២] ម្នាលភិក្ខុទាំងឡាយ រឿងរាវធ្លាប់មានមកហើយថា ព្រះយមរាជ មានសេចក្តីត្រិះរិះដូច្នេះថា បានឮថា សត្វទាំងឡាយណា ធ្វើបាបកម្មក្នុងលោក សត្វនោះឯង រមែងត្រូវគេធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ ឱហ្ន៎ អាត្មាអញ សូមឲ្យបានអត្តភាពជាមនុស្ស ឲ្យទាន់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក សូមឲ្យអាត្មាអញ ចូលទៅអង្គុយជិតព្រះមានព្រះភាគអង្គនោះ បើព្រះមានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ប្រោសអាត្មាអញ សូមឲ្យអាត្មាអញ យល់ច្បាស់ នូវធម៌របស់ព្រះមានព្រះភាគ អង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត មិនមែនបានស្តាប់រឿងនោះឯង អំពីសមណៈ ឬព្រាហ្មណ៍ដទៃណាមួយ ហើយ (នាំមក) សំដែងទេ តាមដែលពិតនោះ តថាគត សំដែងរឿងដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តែមួយយ៉ាង។

[១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ទើបព្រះសាស្តា ទ្រង់ត្រាស់និពន្ធគាថានេះតទៅថា

មាណពទាំងឡាយណា ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ ក៏នៅតែប្រមាទ មាណពទាំងនោះឯង ជាអ្នកបាននូវកាយ ដ៏ថោកទាប រមែងសោកសៅ អស់កាលយូរអង្វែង ចំណែកមាណពណា ក្នុងលោកនេះ ជាសប្បុរស មានសន្តានស្ងប់រម្ងាប់ ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ តែងមិនប្រមាទ ក្នុងអរិយធម៌ ក្នុងកាលណាឡើយ រមែងឃើញនូវភ័យ ក្នុងឧបាទាន ជាហេតុកើតឡើងនៃជាតិ និងមរណៈ តែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាធម្មជាតអស់ទៅនៃជាតិ និងមរណៈ ព្រោះមិនប្រកាន់មាំ មាណពនោះឯង ជាអ្នកដល់នូវទីដ៏ក្សេម មានសេចក្តីសុខ រលត់កិលេសក្នុងបច្ចុប្បន្ន ជាអ្នកកន្លងផុតនូវពៀរ និងភ័យទាំងពួង បានឆ្លងផុតនូវទុក្ខទាំងពួង។

ចប់ទេវទូតសូត្រ ទី១០។

ចប់សុញ្ញតវគ្គ ទី៣។
ទេវទូតសូត្រ ទី ១០ - បិដកភាគ ២៧ ទំព័រ ២០៧ ឃ្នាប ១៧២


ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Apr 2023 (3,256 Read)
សាស្ដាជាអសព្វញ្ញូតែងពោលខុស
Public date : 20, Mar 2024 (4,362 Read)
បច្ចេកពុទ្ធាបទាន ទី ២
Public date : 25, Mar 2024 (1,835 Read)
អារញ្ញកសូត្រ ទី៩ 
Public date : 14, Mar 2024 (2,700 Read)
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្
Public date : 11, Feb 2023 (3,507 Read)
ហីនាធិមុត្តិកសូត្រ ទី៤
Public date : 25, Mar 2024 (3,753 Read)
សារីបុត្តត្ថេររាបទាន ទី ៣ (ភាណវារៈ ទី ១ )
Public date : 11, Aug 2022 (5,605 Read)
មហាសតិប្បដ្ឋានទី ៩
Public date : 14, Mar 2024 (4,621 Read)
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ
Public date : 03, Feb 2023 (7,849 Read)
ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿