30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 25,475
Today
Yesterday 180,133
This Month 6,203,409
Total ៣៨៥,៤៩០,១០២
Reading Article
Public date : 16, Jan 2022 (16,488 Read)

ជុំវិញរឿងព្រះនិព្វាន



 
ជុំវិញរឿងព្រះនិព្វាន

បើមានពាក្យ​អះអាង​ថា (មិនមានទេ ព្រះនិព្វាន​នោះ ព្រោះ​មិនមែន​វត្ថុដែល​គប្បី​រក​បាន ដូចស្នែង​ទន្សាយ​ដូច្នោះ) យ៉ាង​នេះ ចម្លើយ​គប្បីមាន ថា ព្រះនិព្វាន​មិនមាន ក៏​មិនមែន ព្រោះ​ព្រះនិព្វាន​នោះ ជាធម្មជាតិ ដែលគប្បី​រកបាន​ដោយ​ឧបាយ ពិតហើយ ព្រះនិព្វាន​នោះ​រមែង​រក​បាន​ដោយ ឧបាយ​ពោល​គឺ​ការ​បដិបត្តិ ដែល​សមគួរ​ដល់​ព្រះនិព្វាន​នោះ ដូច​លោកុត្តរ​ចិត្ត​របស់​បុគ្គល​ដទៃៗ ព្រះអរិយៈ​រមែង​ដឹង​បាន​ដោយ​ចេតោបរិយញ្ញាណ ដូច្នោះ​ព្រោះហេតុនោះ (មិនគួរ​ពោលថា ព្រះនិព្វាន​មិន​មាន ព្រោះមិន​មែន​វត្ថុ​ដែល​គប្បី​បាន) ដែល​ថា​បុថុជ្ជន​ល្ងង់​ខ្លៅ (​មិន​បានប្រសព្វ​វត្ថុ​ណា ក៏​ថា​វត្ថុ​នោះ​មិន​មាន) ដូច្នេះ​មិនគួរ ព្រោះ​អ្នក​បាន​ប្រសព្វ​មាន​ហើយ។

ម្យ៉ាង​ទៀត មិនគួរ​ពោល​ថា ព្រះនិព្វាន​មិនមាន ព្រោះហេតុអ្វី ព្រោះ​មិន​ជាមោឃៈ​នៃការ​បដិបត្តិពិត​ហើយ បើ​ព្រះនិព្វាន​មិនមានការ បដិបត្តិ​ត្រូវ​ដែល​សង្គ្រោះ​ក្នុងខន្ធ ៣ មាន សីលក្ខន្ធ​ជាដើម ដែលមាន សម្មាទិដ្ឋិ​ជាប្រមុខ ក៏​ត្រូវ​ជាមោឃៈ​តែ​ថា ការបដិបត្តិ​ត្រូវនេះ​មិនជាមោឃៈ ព្រោះ​ជាហេតុ​ឲ្យ​ដល់ព្រះនិព្វានបាន។

បើ​មានពាក្យ​ជំទាស់​ថា ការ​មិន​ជាមោឃៈ នៃការ​បដិបត្តិ​នោះ មិន​មាន​ទេ ព្រោះ​ការបដិបត្តិ​នោះ ជាហេតុឲ្យការ​ដល់​មិន​មាន ដូច្នេះសោតពាក្យ​ឆ្លើយ​គប្បី​មាន​ថា ការ​មិន​មានជាព្រះនិព្វាន​ក៏​មិនមែន ព្រោះ​មិនមាន​ការសម្រេច​ព្រះនិព្វាន​ណា​ដោយសារ​មិន​មាន​ខន្ធអតីត និង​អនាគត (ទោះ​មិនមាន​ខន្ធ​អតីត អនាគត ក៏គង់​សម្រេច​ព្រះនិព្វាន​បានដែរ)។

បើ​ជំនាស់​ទៀត​ថា មិនមែន​តែ​ខន្ធ​អតីត អនាគត​នោះ ប៉ុណ្ណោះ​ទេ​សូម្បី​ការ​មិន​វត្តមានខន្ធ គឺខន្ធបច្ចុប្បន្ន​ទាំងឡាយ ក៏​ជានិព្វាន​ដែរ ដូច្នេះ​សោត​គប្បី​ឆ្លើយ​ថា មិនត្រូវ​ព្រោះព្រះនិព្វាន​មាន មិនមែន​ដោយសារ​ការ​មិន​មាន​ខន្ធទាំងឡាយ​នោះ​ទេ ម្យ៉ាងទៀត ព្រោះការវត្តមាន​ខន្ធមិនមាន​ព្រះនិព្វាន​ក៏​ដល់​នូវ​ការ​មិនមាន​ដែរឬ មិនមែន​មាន​វត្តមានខន្ធ ហើយព្រះ​និព្វាន​មិនមាន​នោះ​ទេ និង​ទោស គឺការ​មិនសម្រេច​សឧបាទិសេសនិព្វានធាតុ ក្នុងខណៈ​នៃមគ្គចិត្ត ក៏អាស្រ័យ​វត្តមានខន្ធ​ដែរ (គឺ​ថា​ក្នុងខណៈ​នៃមគ្គនឹងសម្រេច​និព្វាន​មិនបាន។

បើ​ជំទាស់​ទៀត​ថា ទោស​មិន​មាន ព្រោះក្នុងខណៈនៃមគ្គនោះ កិលេស​ទាំងឡាយ​ក៏មិនប្រព្រឹត្ត​ទៅ ដូច្នេះសោត គប្បីឆ្លើយថា មិនបានព្រោះ​បើ​ក្នុង​ខណៈ​នៃមគ្គ កិលេស​មិនប្រព្រឹត្ត​ទៅ អរិយមគ្គ​ក៏គ្មានប្រយោជន៍​ពិត​ហើយ កាល​បើ​យ៉ាង​នោះ កិលេស​ទាំងឡាយ មិនមានមក​តាំងពី​មុន​ខណៈ​នៃអរិយមគ្គ ព្រោះដូច្នោះអរិយមគ្គក៏គ្មានប្រយោជន៍។

ព្រោះហេតុដូចដែលពោល​មក​នោះ ប្រការ​ដែល​ថា​ព្រះនិព្វាន​មិនមាន ព្រោះ​ជាវត្ថុដែលគ្មានដូចស្នែង​ទន្សាយ និងការ​បដិបត្តិ​មិនជាមោឃៈ ព្រោះ​ការ​បដិបត្តិ​នោះ ជាហេតុ​ឲ្យ​ដល់​នូវការ​មិនមាន និង​ថា​ទោស​គឺ​ការ​សម្រេច​ព្រះនិព្វាន ក្នុងខណៈ​នៃមគ្គ​មិនបាន​នោះ ​មិន​មាន​ព្រោះ​ក្នុងខណៈ​នៃអរិយមគ្គ កិលេស​មិន​ប្រព្រឹត្ត​ទៅ​ហើយ​នោះ ទើប​មិន​មែន​ជាហេតុ​គឺ​មិនត្រូវ​តាមហេតុ។

បើមានពាក្យ​ជំទាស់​ទៀត​ថា ខយោ ការ​អស់​ទៅ​ជានិព្វាន ដោយ​បាលី​ថា យោ ខោ អាវុសោ រាគក្ខយោ ម្នាល​អាវុសោ ការអស់ទៅ​នៃ​រាគៈណា​ជា​ដើម ដូច្នេះ​សោត គប្បី​ឆ្លើយ​ថា ព្រោះ​ព្រះអរហត្ត​នោះ ទ្រង់​សម្ដែង​ទុក​ដោយ​ន័យ​ថា យោ ខោ អាវុសោ រាគក្ខយោ ជាដើម​ដូច​គ្នា​នៅ​មាន​អ្វី​ខុស​ទៀត គឺ​ព្រះនិព្វាន​ក្លាយ​ជា ធម្មជាតិ​មាន​កាល​វេលា ដែល​ខ្លី ជាធម្មជាតិ​មានលក្ខណៈ​នៃ​សង្ខតធម៌ ព្រោះជាធម្មជាតិ​ដែល​សម្រេច​បាន​ ដែល​មិនគិត​ដល់សម្មាវាយាមៈ​ទៅ ហើយ ឬ​ម្យ៉ាង​ទៀត ព្រោះ​ជាធម្មជាតិ​ដែល​មាន​លក្ខណៈ ជា​សង្ខតធម៌ នោះ ព្រះនិព្វាន​ក៏​ដល់​នូវ​ភាវៈ​ជាធម្មជាតិ​រាប់​បញ្ចូល​ក្នុងសង្ខត ធម៌​នោះ​ឯង ក៏​ដល់​នូវ​ភាវៈ​ជាធម្មជាតិ​ដែល​ត្រូវភ្លើង​មានរាគៈ​ជាដើម ដុតរោលបាន កាល​បើ​ជាធម្មជាតិ​ត្រូវ​ដុត ក៏​ដល់​នូវ​ភាវៈ​ជាទុក្ខ​ទៅហើយ។

បើ​មាន​ពាក្យ​ជំទាស់​ទៀត​ថា ទោស​មិន​មាន ព្រោះ​ការ​ប្រព្រឹត្ត​ទៅ​ (នៃ​កិលេស) ឈ្មោះ​ថា មិនមាន​តទៅ​ទៀត ចាប់តាំង​ពី​ការ​អស់ (គ្រា​ចុងក្រោយ) ការ​អស់​នោះ​ជា​និព្វាន ដូច្នេះ​សោត គប្បី​មានការ​អស់​នោះ ក៏​មិន​កន្លង​ទោស​មាន​ប្រការ​ដូច​ដែល​ពោល​ហើយ និង​អស់​អរិយមគ្គក្លាយ ជាព្រះនិព្វាន​ទៅហើយ ពិតហើយ អរិយមគ្គ រមែង​ញ៉ាំង​ទោស​ទាំង​ឡាយ ឲ្យ​អស់ទៅ ព្រោះដូច្នោះ ទ្រង់​ទើប​ហៅ​ថា ខយោ ហើយ​បន្ទាប់​ពីនោះ​ទៅ​ការប្រព្រឹត្ត​ទៅ (នៃទោស) មិន​មាន​ទៀត​ឡើយ តែ​ថា​ព្រោះ​ព្រះនិព្វាន​នោះ​ជា​ឧបនិស្ស័យ (ជាទីអាស្រ័យ) ដោយ​បរិយាយនៃ ខយ គឺមគ្គ បានដល់​អនុប្បត្តិរោធ និរោធ គឺ​ការ​មិន​កើតឡើង ព្រះនិព្វាន​នោះ ទើប​ទ្រង់ ហៅ​ថា ខយោ គឺ​ជា​ឧបចារវោហារ (ទាក់ទងគ្នា) និងវត្ថុ​ដែល​មានព្រះនិព្វាន​ជាឧបនិស្ស័យ។ បើ​មានពាក្យ​សួរ​ថា ព្រោះហេតុអ្វី ព្រះនិព្វាន​នោះ ព្រះមានព្រះភាគ​ត្រាស់​ទុក​ដោយ​សរុប​តែមួយ? ដូច្នេះនោះ គប្បី​ឆ្លើយ​ថា ព្រះនិព្វាន​ជាធម៌ល្អិត​សុខុម ការដែល​ព្រះនិព្វាន​នោះ​ជធម៌​ល្អិត​សុខុម ជាការ​សម្រេច​ទូទៅ (ប្រាកដ​ទូទៅ) ហើយ ព្រោះ​ជាហេតុ​នាំ​មក​នូវ​ភាព​ជា​អ្នកខ្វល់ខ្វាយ​តិច​នៃ​ព្រះមានព្រះភាគ​ជាម្ចាស់ និង​ព្រោះជាធម៌​ដែល​ត្រូវ ឃើញ​ដោយ​អរិយចក្ខុ ព្រោះហេតុ​នោះ ព្រះនិព្វាននោះ ជាធម៌​មិនទូទៅ ព្រោះជាធម៌​ដែល​បុគ្គល​ព្រមព្រៀង​ដោយ មគ្គ​ទើប​បាន​ដល់​ជាធម៌​មិនមាន ដែន​កើត​ព្រោះ​មិន​មាន​ខាង​ដើម​ខាងចុង។

បើ​មានពាក្យ​ជំទាស់​ថា ព្រះនិព្វាន មិនមែន​ជាធម៌​មិនមាន​កើតព្រោះ​លុះ​ត្រា​តែ​មាន​មគ្គ ទើប​សម្រេច​បាន ដូច្នេះសោត គប្បី​ឆ្លើយ​ថា មិន​ត្រូវ ព្រោះ​និព្វាន​មិនមែន​ជាធម៌​ដែល​មគ្គគប្បី​ឲ្យ​កើត​ឡើង​នោះ ឡើយ ការ​ពិត​ព្រះនិព្វាននោះ ជាធម៌​ដែលបុគ្គល​អាច​បាន​ដោយមគ្គ​ប៉ុណ្ណោះ មិនមែន​មគ្គ​ឲ្យ​កើត​ឡើយ​នោះ​ទេ ព្រោះ​ដូច្នោះ ព្រះនិព្វាន​នោះ ទើប​ឈ្មោះ ថា​មិនមិន​ដែន​កើត ដោយ​សារ​មិនមាន​ដែនទើប​មិន​មាន​ជរា មរណៈ ព្រោះ​មិន​មាន​ដែន​កើត និង​ជរា មរណៈ ទើប​ទៀង។

បើ​មាន​ពាក្យ​សួរ​ទៀត​ថា កាល​បើ​អណូជាដើម ដល់​នូវ​ភាវៈ​ទៀត​ដូច​ព្រះនិព្វាន ដូច្នេះ​សោត គប្បី​ឆ្លើយ​ថា អណូ​ជាដើម​នោះ ឈ្មោះ​ថាទៀង មិនបាន ព្រោះ​មិន​មាន​ហេតុ (ឲ្យ​ចូល​ដល់)។ បើ​មានពាក្យ​សួរ​ទៀត​ថាព្រះនិព្វាន​ទៀត វត្ថុ​ទាំងនោះ​ក៏ទៀង ដូច្នេះ​សោត គប្បីឆ្លើយ​ថា មិន​បាន​ព្រោះវត្ថុ​ទាំងអស់​នោះ មិន​ចូល​ក្នុង​លក្ខណៈ​នៃ​ហេតុ (ដែល​ជរាធម៌​គួរប្រាថ្នា​បាន​ជាដើម)។ បើ​មានពាក្យសួរ​ថា វត្ថុ​ទាំង​ឡាយ​នោះ ចាត់​ថា​ទៀង​ព្រោះ​មិន​មាន​ហេតុឲ្យ​កើត​ឡឡើង​ជាដើម ដូច​ព្រះនិព្វាន ដូច្នេះសោត​គប្បី​ឆ្លើយ​ថា មិន​បាន ព្រោះ​អណូ​ជាដើម​មិនសម្រិត​ផល (មិន​បរិសុទ្ធ)។

ព្រះនិព្វាន​នោះ​ប៉ុណ្ណោះ ទៀត​ពិត​ព្រោះ​មាន​សភាវៈ គឺ​ការ​ពាល់​ត្រូវ (ដោយ​ហេតុ​ផល) ដូច​ពោល​មក​ហើយ ជាអរូប ព្រោះកន្លង​នូវ​សភាវៈ​នៃ​រូប​ (មាន​ការ​វិនាស​ជាដើម) មិនមែន​ជាវត្ថុ​ដែល​មិន​មាន​ដោយ​បរមត្ថ ព្រោះ​ជាវត្ថុ ដែល​គប្បី​សម្រេច​បាន​ដោយ​ញាណ​ពិសេស សម្រេច​ដោយ​ការ​ព្យាយាម ដែល​មិន​ធូរថយ ព្រោះ​ជាព្រះតម្រាស់​ពាក្យ​នេះ​ទុក​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ធម្មជាតិ ដែល​មិន​កើត មិន​មាន​ហេតុ​ណាៗ ធ្វើ​ឲ្យ​កើត​ឡើង ដែល​បច្ច័យ​ទាំងឡាយ មិន​បាន​តាក់តែង​ឡើង នេះ​ជា​ពាក្យ​វិនិច្ឆ័យ​យ៉ាង​សំខាន់​ក្នុងទុក្ខនិរោធនិទ្ទេស។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Mar 2024 (26,982 Read)
ល្អ​ផ្សេង​គ្នា
Public date : 26, Jul 2019 (12,904 Read)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
Public date : 11, Dec 2023 (46,158 Read)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
Public date : 22, Feb 2022 (32,206 Read)
របៀបធ្វើគម្ពីរស្លឹករឹត
Public date : 29, Jul 2019 (9,422 Read)
លោកវិបត្តិសូត្រ​ទី ៦
Public date : 18, Jun 2023 (42,629 Read)
មេត្តាព្រហ្មវិហារ
Public date : 23, Jun 2021 (22,884 Read)
បទពិចារណានូវរូបកាយនេះ
Public date : 22, Sep 2023 (19,837 Read)
ប្តី​ប្រពន្ធ (បទ​ពិចារណា)
Public date : 01, Jun 2022 (104,161 Read)
វិជ្ជា ៣ ប្រការ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿