Reading Article
Public date : 29, Jun 2023 (11,559 Read)
នាមអ្នកពោល នមោ គ្រាដម្បូង ៥ នាក់
|
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម៉្យាងទៀត មានពុទ្ធបរិស័ទតែងតែបានសូធ្យធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ ។ ម៉្យាងទៀត នមោ នេះបើសម្តែងឲ្យពិស្តារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអានតែនាមអ្នកដែលបានពោលដូចតទៅ…. ១ នមោ សាតាគិរីយក្សអ្នកពោលនមស្ការ ២ តស្ស អសុរិន្ទរាហូអ្នកពោលនមស្ការ ៣ ភគវតោ ស្តេចចាតុម្មហារាជិកាអ្នកពោលនមស្ការ ៤ អរហតោ ស្តេចសក្កទេវរាជអ្នកពោលនមស្ការ ៥ សម្មាសម្ពុទ្ធស្ស ស្តេចមហាព្រាហ្ម ទេវតាទាំង ៥ អង្គនេះ ជាអ្នកពោលនមស្ការម្តងមួយបទ ៗ ព្រះកាថានេះមានប្រាកដនៅក្នុងដីកាមង្គល ព្រះអរហន្តបានប្រមូលចងក្រងទុកជាបទ ជាមយយគ្នាសម្រាប់នឹងបាននមស្ការដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង ៣ ។ ១ បញ្ញាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដិយបញ្ញា ២ សទ្ធាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយសទ្ធា ៣ វីរិយាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយវីរិយៈ ( គឺសេចក្តីព្យាយាម ) យើងទាំងអស់គ្នា បានសិក្សាយល់ច្បាស់ហើយក្នុងការប្រតិបត្តិមិនយល់ខុស មានការជ្រះថ្លាពោលសរសើរគុណព្រះដ៏មានព្រះភាគមិនចេះនឿយហត់ ទីបំផុតនៃជីវិតរស់នៅមានតែសុខសន្តិភាពទាំងអស់គ្នា ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |
Articles you may like