Thursday, 18 Jan B.E.2561  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
Poem & Smot (Mp3)
Music & Song (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
The Buddhist Radio
Location: Lowell MA USA
Time: 24h
Radio Morum
Location: Kompot
Time: 04.00 - 22.00
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notice Links
Recently User Logged
All Visitors
Today 29,557
Today
Yesterday 62,101
This Month 1,317,356
Total ៥៥,១៨៩,៤៥៦
free counters
កំពុងទស្សនា ចំនួន
Lastest News Book Mp3 Video
images/articles/2872/7ttpic.jpg
Public date : 04, Jan 2018 (148 Read)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មករា២០១៨)៖តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ មករា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ផ្ទាល់ មករា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ៦០០​ដុល្លា ភ្នំពេញ ធនាគារ មករា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស មករា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨ ភ្នំពេញ Wing មករា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing មករា Sokoun Thim(២៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing ​០២​មករា វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា សៀម​រាប ធនាគារ ០២​មករា Jacket Nou & Bethaney Sok ១០ ដុល្លា USA PayPal ០៣​មករា ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា USA Western Union ០៣​មករា លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា USA Western Union ០៤​មករា ឧបាសិកា កែវ សារិទ្ធ ១០ ដុល្លា ភ្នំពេញ True Money ០៤​មករា ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ១២០ ដុល្លា កំពង់​ឆ្នាំង Wing ០៤​មករា ម៉ឹង ទិត្យភារុណ ៥ ដុល្លា ភ្នំពេញ Wing ស្វែងយល់​ប្រវត្តិគេហទំព័រ​៥០០០​ឆ្នាំ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ឥឡូវនេះ ៥០០០ឆ្នាំ បាន​ជួល​ server បង្ហោះចំនួន​ 3 ដើម្បី​បម្រើការ​ផ្សាយព្រះធម៌ឲ្យ​បាន​ល្អ​ និង​រលូន - dedicate server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - share server unlimited ដែល​៥០០០​ឆ្នាំចំណាយ 89.7ដុល្លា ក្នុង៦ខែ (ចំនួន ២) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ web developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website developer - IOS & Android app deverlop team ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧ មករា កុម្ភៈមិនាមេសាឧសភាមិថុនាកក្កដាសីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
images/articles/2873/fgvgdfcvgdfbghgncfbc.jpg
Public date : 02, Jan 2018 (90 Read)
ខ្ញុំ​ព្រះករុណា អាត្មាភាព ជាព្រះមេគណខេត្ត​ឧត្ដរមានជ័យ,​ព្រះមេគណខេត្ត​សៀមរាប,​ព្រះសង្ឃ គណកម្មការ អាចារ្យ ពុទ្ធបរិស័ទ គណៈគ្រប់គ្រង​វិទ្យុ​ផ្សាយ​សំឡេង​ព្រះ​ពុទ្ធសាសនា​កម្ពុជរដ្ឋ បានរួមមតិគ្នា ប្រារព្ធ​បុណ្យ​ខួប​១​ឆ្នាំ នៃ​ការ​បង្កើត​វិទ្យុ​ផ្សាយ​សំឡេង​ព្រះពុទ្ធសាសនា​កម្ពុជរដ្ឋ អេហ្វអឹម១០៥.៣០ ​និង​បុណ្យផ្កា​ប្រាក់​សាមគ្គី មហាធម្មទាន ដើម្បី​បាន​ជា​ឱកាស​ដល់​ពុទ្ធបរិស័ទ ចូលរួម​ឧបត្ថម្ភការ​ផ្សព្វផ្សាយ​ព្រះធម៌​១៨​ម៉ោង​ក្នុង​មួយថ្ងៃ ។ ការ​ផ្សព្វផ្សាយ​ព្រះធម៌​ជារៀងរាល់​ថ្ងៃ​នេះ គឺ​ដើម្បី​បាន​ជា​ប្រយោជន៌​ដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទទួល​បាន​នូវ​ចំណេះ​ដឹង បន្ថែម​ផ្នែក​ព្រះពុទ្ធសាសនា។ ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
Public date : 02, Jan 2018 (414 Read)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។ អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ ! ១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។ ២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។ ៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។ ៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។ ៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។ ៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។ ៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។ ៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។ ៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។ ១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2698/_________tpic.jpg
Public date : 02, Jan 2018 (608 Read)
កម្លាំងចិត្ត៥យ៉ាងយកឈ្នះការឈឺចាប់នៅពេលជិតស្លាប់ និងជួយបិទអបាយភូមិ៖ ១- តាំងចិត្តកាត់ផ្តាច់ការអាល័យលោកនេះ ២- រក្សាចិត្តឲ្យស្ងប់កុំជ្រួលច្របល់ ដកដង្ហើមឲ្យស្រួល ដើម្បីឆ្លងកាត់ដំណាក់កាលនេះឲ្យបានល្អ នេះជាបទពិសោធចុងក្រោយក្នុងអត្តភាពរបស់យើង។ ៣- ប្រមូលផ្តុំសេចក្តីល្អនៅក្នុងចិត្ត ចូលកាន់កម្មដ្ឋានបង្អែកដែលខ្លួនមាន(វសី ស្ទាត់ថ្នឹក)ឬក៏ រំលឹកគុណព្រះរតនៈត្រ័យ ដោយការភាវនា ពុទ្ធោៗ ឬ អរហំជាដើម។ ៤- ប្រមូលសតិពិនិត្យខ្យល់ដង្ហើមដើម្បីបន្ថយទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ហើយប្រគល់អ្វីៗអោយកម្មដំណើរការចុះ។ ៥- ឃុំគ្រងចិត្តឲ្យនៅដាច់តែឯង កាត់ផ្តាច់ពីអ្វីៗទាំងអស់ កុំតោងរឿងរ៉ាវខាងក្រៅ យកខ្លួនជាទីពឹងមួយមុខគត់។មានអ្វីកើតឡើង អារម្មណ៍សោកស្តាយក្តី អារម្មណ៍អាល័យក្តី ព្រះពុទ្ធត្រាស់ថា ការមិនប្រកាន់អារម្មណ៍នេះហើយជានិព្វាន ! សូមប្រគល់អ្វីៗអោយកម្មចាត់ចែងយើងនឹងអស់កង្វល់ ! ។ ការបានស្គាល់សច្ចៈធម៌នាំឲ្យមានការបញ្ចេញសេរីភាពប្រកបដោយការទទួលខុសត្រូវ និងការចេះប្រើយុត្តិធម៌ចំពោះខ្លួនឯង ដែលបុថុជ្ជនមិនប្រាថ្នាចង់ដឹងពីរឿងនេះទេ។ ការបានស្គាល់ធម៌ហើយ ប្រតិបត្តិតាមធម៌ដោយគោរពហៅថាជាវិញ្ញូជន ដែលជាជនមានការភ្ញាក់រលឹកជារៀងរហូត ។ទស្សនៈយោបល់ និងទស្សនៈវិស័យដឹកនាំឲ្យធ្វើ លោកនេះសំបូរណាស់ទស្សនះយោបល់ដែលនាំឲ្យមានការរិះគន់គ្នា តែទស្សនៈវិស័យដឹកនាំអោយធ្វើមិនសូវមានទេ ទើបមនុស្សក្រណាស់នឹងក្លាយជាមេដឹកនាំ។អ្នកមានទស្សនៈវិស័យដឹកនាំឲ្យធ្វើ កំរនឹងស្តីបន្ទោសអ្នកដទៃណាស់ តែគេជាមនុស្សពូកែពន្យល់ មនុស្សបែបណាក៏គេចេះពន្យល់ឲ្យយល់្ឲ្យឲ្យសាងប្រយោជន៍បានដែរ តំលៃនៃការគិតបែបនេះគឺមាននៅលើរូបចម្លាក់ខាងមុខក្ោក្លោងទ្វារអង្គរធំរួចហើយ។ គតិនិទាន ៖ ១- សេចក្តីភ្ញាក់រលឹកអស្ចារ្យ គឺប្រឆាំងជានិច្ចទៅលើគំនិតដែលឲ្យផលមិនល្អ គំនិតមិនល្អគឺមកពីការយល់ដឹងពីភាពអោនលំទោនក្នុងការស្វែងយល់ដែលគ្មានតំលៃអ្វីសោះ ជំនួសឲ្យភាពសាមញ្ញគឺការសម្តែងមតិ៏ដោយក្លាហាននិងស្មោះត្រង់ក្នុងភាពត្រឹមត្រូវជានិច្ច ។ ២- វិទ្យាសាស្ត្រដែលគ្មានសាសនាគឺជាមនុស្សខ្វិន ឯសាសនាដែលគ្មានវិទ្យាសាស្ត្រគឺជាមនុស្សខ្វាក់។អវិជ្ជា ទិដ្ឋិ កាមនិងភព ជាអន្លុងដែលសត្វលោកពិបាកឆ្លងផុត ការបរិបូរណ៍ដោយវិជ្ជានិងបរិសុទ្ធដោយទិដ្ឋិ គឺនៅពេលដែលត្រូវភ្លើងទុក្ខដុតរោល ទើបឈប់ក្រេបលំអងភព ។ ៣- រឿងពីរយ៉ាងដែលគ្មានដែនកំណត់ នោះគឺសកលលោក និងភាពល្ងង់ខ្លៅរបស់មនុស្ស។ ៤- ការធ្លាក់ក្នុងអន្លុងស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនគឺជារឿងឆ្កួតៗមួយដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2711/8665tpic.jpg
Public date : 02, Jan 2018 (355 Read)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៥ យ៉ាង ១. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ២. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៣. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សញ្ញា ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៤. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់សង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ ៥. ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី សេចក្តីរំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ ខន្ធសំយុត្ត ធម្មកថិកវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៤ និង ទុតិយធម្មកថិកសូត្រ បិដកលេខ ៣៤ ទំព័រ ១៦) ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
Public date : 02, Jan 2018 (287 Read)
សទ្ធម្មប្បតិរូបកសូត្រ (ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម) សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។ ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង ១. ឱភាស ២. ញាណ ៣. បីតិ ៤. បស្សទ្ធិ ៥. សុខ ៦. អធិមោក្ខៈ ៧. បគ្គាហៈ ៨. ឧបដ្ឋានៈ ៩. ឧបេក្ខាវជ្ជនៈ ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) កំណត់ចំណាំ 902 ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។ ដោយ៥០០០ឆ្នាំ
images/articles/2729/rgvrcdgvfdxc.jpg
Public date : 02, Jan 2018 (167 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែង​ពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។ ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមាន​ផល​តទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។ អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។ ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។ ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
Public date : 02, Jan 2018 (257 Read)
ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។ ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
Public date : 02, Jan 2018 (181 Read)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2871/____________pic.jpg
Public date : 01, Jan 2018 (124 Read)
រឿងស្ដេចត្រីពោធិសត្វប្រកាសសច្ចវាចាហៅភ្លៀងឲ្យធ្លាក់ចុះ ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភ្លៀងដែលទ្រង់ បណ្តាលឲ្យធ្លាក់​មក បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អភិត្ថនយ បជ្ជុន្ន ដូច្នេះជាដើម ។ ​បានឮថា សម័យមួយ ក្នុងដែនកោសលមិនមានភ្លៀងសោះ សន្ទូងទាំងឡាយ ហួត​ហែង ​អណ្តូងទឹក ស្រះបោក្ខរណី និងស្រះក្នុងទីនោះៗ ក៏រីងស្ងួត សូម្បីស្រះ បោក្ខរណីជេតពនដែលនៅជិតខ្លោងទ្វារវត្តជេតពនក៏ដាច់ទឹកដែរ ។ ហ្វូងក្អែកនិងហ្វូង បក្សីជាដើម នាំគ្នាចោមរោមយកចំពុះចឹកត្រីនិងអណ្តើកដែលកប់ចូលទៅក្នុងភក់ ចេញ មកស៊ីទាំងដែលកំពុងរើបម្រះ ។ ព្រះបរមសាស្តា ទ្រង់ទតឃើញសេចក្តីវិនាសរបស់ត្រី និងអណ្តើក ត្រូវព្រះមហាករុណាដាស់​តឿន​ព្រះទ័យឲ្យទ្រង់មានឧស្សាហៈទើបទ្រង់ព្រះ តម្រិះថា ថ្ងៃនេះតថាគតគួរបណ្តាល​​ភ្លៀងឲ្យធ្លាក់ចុះមក ។ លុះរាត្រីកន្លងទៅ (ភ្លឺ) ទ្រង់បដិបត្តិសរីរៈស្រេចហើយ ទ្រង់​កំណត់​វេលាភិក្ខាចារ មានភិក្ខុសង្ឃមួយពួកធំ ហែហម ស្តេចចូលទៅបិណ្ឌបាតក្នុងនគរសាវត្ថីដោយព្រះពុទ្ធលីលា ក្រោយភត្តទ្រង់ ត្រឡប់មកអំពីបិណ្ឌបាតហើយ កាលទ្រង់​ត្រឡប់មកអំពី​នគរសាវត្ថី​ចូលកាន់ព្រះវិហារ ទ្រង់ប្រថាប់ឈរក្បែរជណ្តើរស្រះបោក្ខរណី​ជេតពន ត្រាស់ហៅព្រះអានន្ទថា ម្នាល អានន្ទ អ្នកចូរយកសំពត់ងូតទឹកមក តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ព្រះអានន្ទកា្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទឹកក្នុងស្រះបោក្ខរណីជេតពន រីងស្ងួតអស់​ហើយ នៅសល់ត្រឹមតែសើមដីប៉ុណ្ណោះមិនមែនឬ ព្រះអង្គ ?ព្រះសាស្តាត្រាស់ថា ម្នាល​អានន្ទ ធម្មតាកម្លាំងរបស់ព្រះពុទ្ធខ្លាំង អ្នកចូរទៅយក សំពត់ងូតទឹកមកចុះ ។ ព្រះអានន្ទក៏ទៅយកមកថ្វាយ ព្រះបរមសាស្តាទ្រង់ស្លៀកសំពត់ ឧទកសាដកដោយជាងម្ខាង ជាយម្ខាងទៀតទ្រង់ដណ្តប់ព្រះសរីរៈ ទ្រង់ប្រថាប់ឈរនៅ ក្បែរជណ្តើរ ទ្រង់តាំងព្រះ​ទ័យ​ថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ។ ភ្លាមនោះឯង បណ្ឌុកម្ពលសិលាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការៈក្តៅ សក្ក ទេវរាជទ្រង់ពិចារណាថា តើមានហេតុអ្វីហ្ន៎ ? ទ្រង់ជ្រាបហេតុនោះ ទើបមានទេវបញ្ជា ហៅវលា​ហក​ទេវរាជ ម្ចាស់ភ្លៀងមកគាល់ហើយត្រាស់ថា នែទេវបុត្រ ព្រះបរមសាស្តា ទ្រង់តាំងព្រះ​ទ័យថា តថាគតនឹងស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពន ទ្រង់ប្រថាប់ឈរ នៅក្បែរ​ជណ្តើរ​​ស្រះ អ្នកចូរធ្វើដែនកោសលទាំងមូលឲ្យមានភ្លៀងធ្លាក់ជោកជាំ បណ្តាល ឲ្យភ្លៀងធ្លាក់​​ចុះ​មកឆាប់ៗចុះ ។ វលាហកទេវរាជទទួលទេវបញ្ជាហើយ ស្លៀកដុំពពក មួយដុំ ដណ្តប់​មួយដុំ ច្រៀងបទ​ចម្រៀង​ដែលមានឈ្មោះថា មេឃសង្គីត បែរមុខទៅរក លោកធាតុខាងកើត ហោះទៅកាន់ទិសខាងកើត ក៏ប្រាកដដុំពពកមួយដុំប៉ុនលានបញ្ជាន់ ស្រូវ ត្រួតលើគ្នាជាជាន់ៗទាំង​រយ​ជាន់ ពាន់ជាន់ ផ្គរលាន់ទ្រហឹងអឺងកង ផ្លេកបន្ទោរដាល ច្រវាត់ ភ្លៀងក៏ធ្លាក់ចុះមកដូចគេ​ផ្កាប់​ឆ្នាំង ដែនកោសលទាំងមូលជន់លិចដូចជំនន់ ទឹកហូរមក ភ្លៀងបង្អុរចុះមកមិនដាច់​ខ្សែ មួយភ្លែតប៉ុណ្ណោះ ក៏ពេញស្រះបោក្ខរណី ជេតពន ទឹកលិចរហូតដល់មាត់ជណ្តើរ ។ ព្រះបរមសាស្តា ទ្រង់ស្រង់ទឹកក្នុងស្រះបោក្ខរណីជេតពនហើយ ទ្រង់គ្រងសំពត់ ពីរជាន់​ពណ៌​ក្រហម ក្រវាត់វត្ថពន្ធចង្កេះ ទ្រង់គ្រងព្រះសុគតចីវរឆៀងស្មាម្ខាង ហែហម ដោយភិក្ខុសង្ឃ​ ស្តេច​យាងទៅ ទ្រង់គង់លើបវរពុទ្ធាសនៈ ដែលក្រាលទុកហើយក្នុង បរិវេណព្រះគន្ធកុដិ ​កាល​ភិក្ខុសង្ឃសម្តែងវត្តបដិបត្តិហើយ ស្តេចឧដ្ឋាការទ្រង់ប្រថាប់ ឈរលើផ្ទៃជណ្តើរ​កែវ​មណី ប្រទានឱវាទដល់ភិក្ខុសង្ឃ ហើយទ្រង់បញ្ជូនភិក្ខុសង្ឃឲ្យ ត្រឡប់ទៅវិញ ស្តេចយាងចូលកាន់ព្រះគន្ធកុដិដែលមានក្លិនជាប់ចិត្ត ទ្រង់ផ្ទំ​សីហ​សេយ្យាដោយបែរទៅខាងស្តាំ ។ លុះដល់ពេលរសៀល ពួកភិក្ខុអង្គុយប្រជុំគ្នាក្នុងធម្មសភាលើករឿងឡើងសន្ទនាគ្នាថា អ្នកមាន​អាយុ​ទាំងឡាយ អ្នកទាំងឡាយចូរមើល ព្រះគុណសម្បត្តិ គឺ ខន្តី មេត្តា និងព្រះករុណា​របស់ព្រះទសពល កាលសន្ទូងទាំងឡាយ កំពុងតែស្វិតស្រពោន ជលាល័យគ្រប់កន្លែង​ក៏រីងស្ងួត ហ្វូងត្រីនិងអណ្តើកជួបប្រសព្វ ទុក្ខធំ ទ្រង់អាស្រ័យព្រះករុណា ទ្រង់ស្លៀកសំពត់ឧទកសាដក ដោយព្រះពុទ្ធបំណង នឹងឲ្យមហាជនផុតចាកទុក្ខ ទ្រង់ប្រថាប់ឈរនៅក្បែរជណ្តើរនៃស្រះបោក្ខរណីជេតវន ទ្រង់បណ្តាលឲ្យភ្លៀងបង្អុរចុះមក ដូចជំនន់ទឹកធំហូរមក ជន់លិចកោសលរដ្ឋគ្រប់កន្លែង ដោយវេលាត្រឹមតែមួយភ្លែត ទ្រង់ដោះមហាជនឲ្យរួចផុតអំពីទុក្ខតាមផ្លូវកាយ ទុក្ខតាម ផ្លូវចិត្តហើយ ស្ដេចយាងចូលកាន់វិហារ ។ ព្រះបរមសាស្ដា ស្ដេចយាងចេញអំពីព្រះគន្ធ កុដិមកកាន់ធម្មសភាទ្រង់ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នក ទាំងឡាយអង្គុយប្រជុំសនន្ទនាគ្នាដោយរឿងអ្វី ? កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំង​ឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលតថាគតធ្វើឲ្យភ្លៀងបង្អុរចុះមក ក្នុង​កាលមហាជនកំពុងតែជួបការ លំបាកដោយទឹកភ្លៀងនោះ សូម្បីក្នុងកាលមុន គឺ តថា​គត​កើតក្នុងកំណើតសត្វតិរច្ឆាន ក្នុងកាលជាស្ដេចនៃហ្វូងត្រី ក៏បានធ្វើភ្លៀងឲ្យបង្អុរចុះមកដែរ ​ហើយទ្រង់នាំយករឿងក្នុង អតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាល មានត្រពាំង​មួយព័ទ្ធជុំវិញដោយព្រៃកា្រស់នៃវល្លិត្រង់ស្រះ បោក្ខរណីជេតពន នាក្រុងសាវត្ថី​ដែន​​កោសលនេះឯង ។ គ្រានោះ ព្រះបរមពោធិសត្វ បដិសន្ធិក្នុងកំណើតត្រី មានហ្វូងត្រីជា​បរិវារនៅក្នុងត្រពាំងនោះ​ សូម្បីក្នុងកាលនោះ ដែននោះក៏គ្មានភ្លៀងធ្លាក់ចុះមកដូចពេលនេះដែរ សន្ទូងរបស់ពួក​អ្នកស្រុកក្រៀមស្វិត ខូចខាតអស់ ក្នុងបឹងជាដើមគ្មានទឹក ហ្វូងត្រីនិងអណ្តើកនាំគ្នាត្បុរ​ចូលភក់ ។ សូម្បីអូរ នោះ ហ្វូងត្រីក៏នាំគ្នាត្បុរចូលភក់ជ្រកក្នុងទីនោះៗ ហ្វូងក្អែកជា​ដើម​​ក៏​នាំគ្នាចឹកចេញមកស៊ី ដោយចំពុះ ។ ព្រះពោធិសត្វឃើញការវិនាសនៃពួកញាតិក៏ត្រិះ​រិះ​ថា អ្នកដទៃវៀរអាត្មា អញចេញហើយ មិនមានអ្នកណាអាចជួយដោះទុក្ខពួកត្រីទាំង​នេះ​បានឡើយ អញនឹង ធ្វើសច្ចកិរិយាឲ្យភ្លៀងបង្អុរចុះមក ដោះពួកញាតិអំពីទុក្ខគឺ​សេច​ក្តីស្លាប់ឲ្យទាល់តែបាន ហើយញែកភក់ពណ៌ខ្មៅចេញមក ស្តេចត្រីធំមានពណ៌ដូចត្របកផ្កាអញ្ជ័ន បើកភ្នែក ទាំងគូដែលប្រៀបបាននឹងកែវមណី មានពណ៌ក្រហមសម្លឹងមើលអាកាស បន្លឺសំឡេង ពោលទៅកាន់ទេវរាជឈ្មោះបជ្ជុន្នថា បពិត្រព្រះបជ្ជុន្នដ៏ចម្រើន ខ្ញុំអាស្រ័យពួកញាតិ បានក្តៅក្រហាយហើយ កាលខ្ញុំជាអ្នកទ្រទ្រង់សីល ដល់នូវសេចក្តីលំបាកយ៉ាងនេះ ហេតុដូចម្តេចលោកមិនជួយឲ្យភ្លៀងធ្លាក់ចុះមក ខ្ញុំកើតក្នុងឋានៈដែលអាចខាំសត្វដទៃស៊ី ប៉ុន្តែខ្ញុំមិនធ្លាប់មានឈ្មោះថាស៊ីមច្ឆជាតិ តាំងពីត្រីតូចប៉ុនគ្រាប់អង្ករ សូម្បីសត្វដទៃៗ ខ្ញុំក៏ មិនធ្លាប់ផ្តាច់ជីវិតដែរ ដោយសច្ចវាចានេះ សូមលោកញ៉ាំងភ្លៀងឲ្យធ្លាក់ចុះមកដោះពួក ញាតិរបស់ខ្ញុំឲ្យរួចផុតចាកទុក្ខចុះ កាលនឹងហៅទេវរាជឈ្មោះបជ្ជុន្ន ដូចប្រើបម្រើ ក៏ពោលគាថានេះថា អភិត្ថនយ បជ្ជុន្ន និធឹ កាកស្ស នាសយ កាកំ សោកាយ រន្ធេហិ មញ្ច សោកា បមោចយ ។ បពិត្រមេឃ សូមអ្នកញ៉ាំងផ្គរឲ្យលាន់ឡើង សូមបំផ្លាញកំណប់របស់ក្អែកឲ្យ វិនាស សូមធ្វើទុក្ខក្អែកឲ្យសោកសៅ សូមញ៉ាំងខ្ញុំ ( និងពួកញាតិខ្ញុំ ) ឲ្យរួចចាកសេចក្តី សោក ។ បណ្តាបទទាំងនោះ បទថា អភិត្ថនយ បជ្ជុន្ន សេចក្តីថា មេឃ ហៅថា ស្តេច បជ្ជុន្ន ក៏ស្តេចត្រីនេះហៅវលាហកទេវរាជថាជាម្ចាស់ភ្លៀង អ្នកមានឈ្មោះដោយ អំណាចនៃមេឃ ។​ បាន​ឮថា ស្តេចត្រីនោះមានបំណងដូច្នេះថា ធម្មតាភ្លៀងមិនគ្រហឹម មិនឲ្យមានផ្លេក​បន្ទោរ​ សូម្បីបង្អុរចុះមកក៏មិនល្អ ព្រោះដូច្នោះ អ្នកចូរគ្រហឹម ចូរឲ្យមាន ផ្លេកបន្ទោរ ហើយញ៉ាំង​ភ្លៀងឲ្យបង្អុរមកចុះ ។ បទថា និធឹ កាកស្ស នាសយ សេចក្តីថា ហ្វូងក្អែកនាំគ្នាចឹកហ្វូងត្រីដែលត្បុរ ចូលភក់ដើម្បីជ្រក ចេញមកដោយចំពុះស៊ីជាអាហារ ព្រោះហេតុនោះ ទើបហ្វូងត្រីដែល ត្បុរចូលភក់នោះ​ ហៅថាកំណប់ទ្រព្យរបស់ក្អែកជាដើមនោះ កាលលោកបណ្តាលឲ្យ ភ្លៀងបង្អុរចុះមកជាប្រក្រតីហើយ ក៏ជាការទម្លាយកំណប់ទ្រព្យរបស់ហ្វូងក្អែកនោះ ។ បទថា កាកំ សោកាយ រន្ធេហិ សេចក្តីថា ហ្វូងក្អែក កាលត្រពាំងមានទឹក ពេញហើយ មិនបានហ្វូងត្រីជាអាហារក៏ត្រូវសោកសៅ កាលអ្នកធ្វើឲ្យត្រពាំងនេះពេញ ប្រៀបដោយទឹក ក៏ជាការទម្លាយហ្វូងក្អែកនោះ ដោយសេចក្តីសោក អ្នកចូរញ៉ាំងភ្លៀងឲ្យ បង្អុរចុះមក ដើម្បីរម្ងាប់សេចក្តីសោក គឺដើម្បីការស្រឡះចិត្តរបស់ត្រីទាំងឡាយ ។ អធិប្បាយថា ហ្វូងក្អែកនឹងដល់នូវសេចក្តីសោកសៅ ដែលមានលក្ខណៈខ្លោចផ្សាខាង ក្នុងបានដោយវិធីណា អ្នកចូរធ្វើវិធីនោះចុះ ។ ច អក្សរក្នុងបទគាថា មញ្ច សោកោ បមោចយ នេះ មានការប្រមូលមកជា អត្ថ មាន​ន័យ​ថា ​អ្នកមេត្តាឲ្យខ្ញុំនិងពួកញាតិទាំងអស់រួចផុតអំពីសោក ដែលកើតអំពី សេចក្តីស្លាប់នេះចុះ ។ព្រះ​ពោធិសត្វហៅស្តេចបជ្ជុន្នដូចប្រើបម្រើយ៉ាងនេះ ឲ្យបណ្តាលភ្លៀងមួយមេធំ ធ្លាក់​ចុះមក ទូទៅពេញដែនកោសល ធ្វើឲ្យមហាជនរួចផុតអំពីមរណទុក្ខ ក្នុងបរិយោ​សាន​នៃ​ជីវិតក៏បានទៅតាមយថាកម្ម ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតបណ្តាល ឲ្យភ្លៀងបង្អុរចុះមកនោះ មិនមែនមានតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុន កាល​ដែល​តថាគតកើតក្នុងកំណើតត្រីក៏បណ្តាលភ្លៀងបង្អុរចុះមកដែរ ។ លុះទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា មច្ឆគណា ពុទ្ធបរិសា អហេសុំ ហ្វូងត្រីក្នុងកាលនោះ បានមកជា ពុទ្ធបរិស័ទក្នុងកាលឥឡូវនេះ បជ្ជុន្នទេវរាជា អានន្ទោ បជ្ជុន្នទេវរាជបានមកជាអានន្ទ មច្ឆរាជា បន អហមេវ អហោសិំ ចំណែកស្តេចត្រី គឺ តថាគត នេះឯង ៕ ចប់ មច្ឆជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត វរុណវគ្គ បិដកលេខ ៥៨ ទំព័រ ៣២) ដោយ៥០០០ឆ្នាំ
images/articles/544/CH-1.png
Public date : 01, Jan 2018 (1493 Read)
នៅអាស្រមមនោរម ពេលព្រះសុរិយាជ្រៀងជ្រេ ហៀបអស្តង្គត នាថ្ងៃមួយ សម្តេចព្រះសង្ឃរាជ ព្រះអង្គ ទ្រង់គង់នៅក្នុង ទីលានអាស្រមមនោរម សង្កាត់រកាកោះ ស្រុកគងពិសី
images/articles/887/sdfgr342d-1.gif
Public date : 01, Jan 2018 (12893 Read)
"គល់​ទទឹង​" មាន​ព្រឹត្តិ​ការណ៍​យ៉ាង​ដូច​មេ្តច​? បើ​យោង​ប្រសាសន៍​តាម​ការ​ចង​ចាំ​របស់​ចាស់​ៗ​ ដែល​ខ្ជិល​កត់​ត្រា​ទុក​ឲ្យ​ដឹង​ថា​ បាន​ជា​ហៅ​ថា​ " គល់​ទទឹង " ពី​ព្រោះ​កាល​នោះ​ មាន​ឈើ​មួយ​ដើម​ធំ​រលំ​កាត់​ទទឹង​អូរ​មួយ​ ដែល​នាំ​ទឹក​ឆ្លង​ទៅ​មក​ រវាង​បឹង​ខ្វែង​ និង​បឹង​អូរ​ក្រហម​ ។
YouTube
មុខងារថ្មី
Video Facebook
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
Top Best 10 pro